ធនាគារ វីង គាំទ្រវឌ្ឍនភាពក្នុងតំបន់តាមរយៈកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៥

ធនាគារ វីង ចូលរួមជំរុញការតភ្ជាប់សេដ្ឋកិច្ច នវានុវត្តន៍ឌីជីថល ក៏ដូចជាលើកកម្ពស់សក្តានុពលសម្រាប់ការអភិវឌ្ឍ នៅទូទាំងតំបន់អាស៊ាន តាមរយៈការគាំទ្ររបស់ខ្លួនក្នុងការៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។ ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានផ្តល់ការគាំទ្ររបស់ខ្លួនពេញយ៉ាងពេញទំហឹង ដើម្បីជំរុញការរីកចម្រើននៅក្នុងតំបន់ ដោយបានចូលរួមឧបត្ថម្ភសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ2025។ កិច្ចប្រជុំកំពូលធុរកិច្ចថ្នាក់តំបន់នេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ ​ព្រឹត្តិការណ៍នេះ ទទួលបានការចូលរួមពីប្រតិភូប្រមាណជា 700 នាក់រួមមាន៖ មន្ត្រីរាជការ ធុរជន ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាអ្នកជំនាញមកពីវិស័យផ្សេងៗគ្នានៃបណ្តាប្រទេសជាសមាជិកអាស៊ាន។ ប្រព្រឹត្តិទៅក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម» កិច្ចប្រជុំកំពូលនេះបានផ្តល់ជាវេទិកាដ៏សំខាន់មួយសំដៅដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច ការស្វែងរកនូវកាលានុវត្តថ្មីៗ ក៏ដូចជាពង្រឹងភាពជាដៃគូនៅក្នុងតំបន់ឱ្យកាន់តែរឹងមាំថែមទៀត។ រយៈ​ពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលធុរកិច្ចនេះសកម្មភាពសំខាន់ៗជាច្រើនត្រូវបានរៀបចំឡើងរួមមាន៖ កិច្ចសន្ទនារវាងរដ្ឋាភិបាល និងធុរកិច្ច កិច្ចពិភាក្សាតុមូលផ្តោតលើវិស័យសក្តានុពល ការផ្គួរផ្គងអាជីវកម្ម ដែលសកម្មភាពទាំងអស់នេះផ្តល់ឱកាសឱ្យអ្នកចូលរួម អាចដោះស្រាយនូវបញ្ហាប្រឈមទាក់ទិននឹងបទប្បញ្ញត្តិនានា ក៏ដូចជាស្វែងយល់ពីវិស័យសក្តានុពលដូចជា ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងតំបន់ជាដើម។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ […]

ចេញផ្សាយនៅ: Mar 13, 2025

ធនាគារ វីង ចូលរួមជំរុញការតភ្ជាប់សេដ្ឋកិច្ច នវានុវត្តន៍ឌីជីថល ក៏ដូចជាលើកកម្ពស់សក្តានុពលសម្រាប់ការអភិវឌ្ឍ នៅទូទាំងតំបន់អាស៊ាន តាមរយៈការគាំទ្ររបស់ខ្លួនក្នុងការៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។

ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានផ្តល់ការគាំទ្ររបស់ខ្លួនពេញយ៉ាងពេញទំហឹង ដើម្បីជំរុញការរីកចម្រើននៅក្នុងតំបន់ ដោយបានចូលរួមឧបត្ថម្ភសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ2025។ កិច្ចប្រជុំកំពូលធុរកិច្ចថ្នាក់តំបន់នេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ ​ព្រឹត្តិការណ៍នេះ ទទួលបានការចូលរួមពីប្រតិភូប្រមាណជា 700 នាក់រួមមាន៖ មន្ត្រីរាជការ ធុរជន ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាអ្នកជំនាញមកពីវិស័យផ្សេងៗគ្នានៃបណ្តាប្រទេសជាសមាជិកអាស៊ាន។

ប្រព្រឹត្តិទៅក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម» កិច្ចប្រជុំកំពូលនេះបានផ្តល់ជាវេទិកាដ៏សំខាន់មួយសំដៅដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច ការស្វែងរកនូវកាលានុវត្តថ្មីៗ ក៏ដូចជាពង្រឹងភាពជាដៃគូនៅក្នុងតំបន់ឱ្យកាន់តែរឹងមាំថែមទៀត។

រយៈ​ពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលធុរកិច្ចនេះសកម្មភាពសំខាន់ៗជាច្រើនត្រូវបានរៀបចំឡើងរួមមាន៖ កិច្ចសន្ទនារវាងរដ្ឋាភិបាល និងធុរកិច្ច កិច្ចពិភាក្សាតុមូលផ្តោតលើវិស័យសក្តានុពល ការផ្គួរផ្គងអាជីវកម្ម ដែលសកម្មភាពទាំងអស់នេះផ្តល់ឱកាសឱ្យអ្នកចូលរួម អាចដោះស្រាយនូវបញ្ហាប្រឈមទាក់ទិននឹងបទប្បញ្ញត្តិនានា ក៏ដូចជាស្វែងយល់ពីវិស័យសក្តានុពលដូចជា ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងតំបន់ជាដើម។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានគូសបញ្ជាក់ពីសក្តានុពល ក៏ដូចជាកំណើនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលជាឱកាសដ៏ល្អសម្រាប់ការពង្រីកប្រតិបត្តិការអាជីវកម្ម។ លោក ហោ ប៊ុនថែ   បានលើកឡើងថា៖ “ធនាគារ វីង តែងតែប្រកាន់ភ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីជួយលើកកម្ពស់ភាពរីកចម្រើនរបស់អាជីវកម្មតាមរយៈការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត ការគាំទ្រទៅដល់គំនិតផ្តួចផ្តើមនានាទាំងក្នុងស្រុក និងតំបន់ ដែលអាចឱ្យអាជីវកម្មទាំង​នោះទទួលបាននូវការរីកចម្រើននៅក្នុងទីផ្សារដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើងថែមទៀត។ ការប្តេជ្ញាចិត្តចំពោះកិច្ចសហការនេះ ក៏ជាផ្នែកមួយនៃការជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងនវានុវត្តន៍ ដែលធនាគារ វីង ក្នុងនាមជាដៃគូដ៏សំខាន់មួយ បានបញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការរួមចំណែកកសាងអនាគតសេដ្ឋកិច្ចរបស់អាស៊ានឱ្យកាន់តែរឹងមាំ។

លើសពីការឧបត្ថម្ភហិរញ្ញវត្ថុ ធនាគារ វីង ក៏បានចូលរួមចែករំលែកចំណេះដឹងនៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង ត្រូវបានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្តីពី “មូលធនមនុស្ស៖ គន្លឹះឆ្ពោះទៅកាន់ការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ” ដែលជាប្រធានបទដ៏ចំាបាច់មួយនៅក្នុងចំណោមកិច្ចពិភាក្សាផ្សេងៗទៀត។

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

កម្មវិធីសម្លេងស្រ្តីខ្មែរទាំង 50រូប ប្រចាំឆ្នាំ2026៖ កិច្ចសម្ភាសន៍ពិសេសជាមួយលោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាម នៃធនាគារ វីង

ជាថ្នាក់ដឹកនាំមួយរូបកាន់តួនាទីជានាយិកាប្រតិបត្តិតាម នៃធនាគារ វីង លោកស្រី ហេង ស្រីប៉ុច បានបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ច ការអនុលោមតាមបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យនៅក្នុងធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា។ ជាមួយនឹងបទពិសោធជាង 16 ឆ្នាំ លោកស្រីបានដឹកនាំស្ថាប័ននានាឱ្យឆ្លងកាត់ការកែទម្រង់ ការផ្លាស់ប្តូរបទដ្ឋានគតិយុត្ត និងបន្តសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់។

ចេញផ្សាយនៅ: Jul 31, 2026

អានរហ័ស

តំណាងធនាគារ វីង លោក សុខ ឡេង ចែករំលែកចក្ខុវិស័យអំពីកំណើនប្រកបដោយចីរភាព ក្នុងវេទិកាធុរកិច្ច របស់ Bloomberg នៅប្រទេសសិង្ហបុរី

តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។

ចេញផ្សាយនៅ: Jul 29, 2026

អានរហ័ស

ដំបូងគេនៅកម្ពុជា! ធនាគារ វីង នាំយកសេវាកម្ម TV360 របស់មិត្តហ្វូន មកកាន់ WingFlex

ជាធនាគារដំបូងគេនៅកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចភ្ជាប់កញ្ចប់សេវា TV360 របស់ Metfone និងទូទាត់ប្រាក់ដោយឥតគិតថ្លៃសេវាតាមអេប​ Wing Bank។

ចេញផ្សាយនៅ: Jul 24, 2026