ធនាគារ វីង មានកំណើនខ្លាំងក្លាកាលពីឆ្នាំ២០២៤

ប្រាក់​ចំណូល  ទ្រព្យសកម្ម និងប្រាក់បញ្ញើនៅធនាគារ វីង បានកើនឡើងគួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន។ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារ​ឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ត្រូវបានរាយការណ៍ឱ្យ​ដឹងថា​ មាន​ការ​រីក​ចម្រើន​ដ៏ខ្លាំងក្លាទាំង​ប្រព័ន្ធហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ២០២៤ ដែលគូសបញ្ជាក់ពីវឌ្ឍនភាពដ៏ស្វាហាប់របស់ធនាគារមួយនេះ​ ក្នុងនាមជាគ្រឹះស្ថានឈានមុខគេមួយនៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា។ ប្រាក់ចំណូលរបស់​ធនាគារ​មួយនេះ​បានកើនឡើង ៧៣% កាល​ពី​ឆ្នាំ​មុន ដោយសារតែ​​ប្រាក់បញ្ញើកើនឡើង​ ៦២% និងការផ្តល់ឥណទាននៅ​រក្សាបានកំណើនថេរ ខណៈដែលទ្រព្យសកម្មសរុបកើនឡើង ៥២% ដែលការណ៍នេះ​បាន​ឆ្លុះបញ្ចាំងពី​ការគាំទ្រកាន់តែច្រើនឡើងរបស់​អតិថិជន និងកំណើនតម្រូវការប្រើប្រាស់ឥណទានផងដែរ​។ ការផ្តល់ឥណទានទៅដល់អតិថិជនជា​បុគ្គល ក៏មានការកើនឡើង ២៦% ផងដែរ ដ្បិតថា​អតិថិជនត្រូវការឥណទានដើម្បីយកទៅពង្រីកប្រតិបត្តិការអាជីវកម្ម។ លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែជឿជាក់​នាពេល​កន្លងមក។ ទំនុកចិត្តដ៏រឹងមាំនេះ គឺជាកម្លាំងជំរុញឱ្យយើងរីកចម្រើនឆ្ពោះទៅមុខឥតឈប់ឈរ ក៏ដូចជាពង្រឹងការបេ្តជ្ញាចិត្តរបស់យើងខ្ញុំបន្ថែមទៀត​ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជនទូទៅ ម្ចាស់អាជីវកម្ម និងការអភិវឌ្ឍសហគមន៍នៅទូទាំងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងជាលំដាប់។” ទន្ទឹមគ្នានេះ ថ្នាលឌីជីថលរបស់​ធនាគារ វីង ក៏ទទួលបានការគាំទ្រច្រើនផងដែរ ដោយមានអ្នកប្រើប្រាស់អេប Wing Bank កើនឡើង ២៣% និងអ្នកប្រើប្រាស់សេវាផ្ទេរប្រាក់ក្រៅប្រទេសមកកម្ពុជាកើនឡើង ១៥% ដែលនេះបង្ហាញថាប្រជាជនកម្ពុជាកំពុងងាកមកប្រើប្រាស់សេវា​ធនាគារតាមទូរសព្ទដៃ […]

ចេញផ្សាយនៅ: Mar 31, 2025

ប្រាក់​ចំណូល  ទ្រព្យសកម្ម និងប្រាក់បញ្ញើនៅធនាគារ វីង បានកើនឡើងគួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារ​ឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ត្រូវបានរាយការណ៍ឱ្យ​ដឹងថា​ មាន​ការ​រីក​ចម្រើន​ដ៏ខ្លាំងក្លាទាំង​ប្រព័ន្ធហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ២០២៤ ដែលគូសបញ្ជាក់ពីវឌ្ឍនភាពដ៏ស្វាហាប់របស់ធនាគារមួយនេះ​ ក្នុងនាមជាគ្រឹះស្ថានឈានមុខគេមួយនៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា។

ប្រាក់ចំណូលរបស់​ធនាគារ​មួយនេះ​បានកើនឡើង ៧៣% កាល​ពី​ឆ្នាំ​មុន ដោយសារតែ​​ប្រាក់បញ្ញើកើនឡើង​ ៦២% និងការផ្តល់ឥណទាននៅ​រក្សាបានកំណើនថេរ ខណៈដែលទ្រព្យសកម្មសរុបកើនឡើង ៥២% ដែលការណ៍នេះ​បាន​ឆ្លុះបញ្ចាំងពី​ការគាំទ្រកាន់តែច្រើនឡើងរបស់​អតិថិជន និងកំណើនតម្រូវការប្រើប្រាស់ឥណទានផងដែរ​។

ការផ្តល់ឥណទានទៅដល់អតិថិជនជា​បុគ្គល ក៏មានការកើនឡើង ២៦% ផងដែរ ដ្បិតថា​អតិថិជនត្រូវការឥណទានដើម្បីយកទៅពង្រីកប្រតិបត្តិការអាជីវកម្ម។

លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែជឿជាក់​នាពេល​កន្លងមក។ ទំនុកចិត្តដ៏រឹងមាំនេះ គឺជាកម្លាំងជំរុញឱ្យយើងរីកចម្រើនឆ្ពោះទៅមុខឥតឈប់ឈរ ក៏ដូចជាពង្រឹងការបេ្តជ្ញាចិត្តរបស់យើងខ្ញុំបន្ថែមទៀត​ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជនទូទៅ ម្ចាស់អាជីវកម្ម និងការអភិវឌ្ឍសហគមន៍នៅទូទាំងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងជាលំដាប់។”

ទន្ទឹមគ្នានេះ ថ្នាលឌីជីថលរបស់​ធនាគារ វីង ក៏ទទួលបានការគាំទ្រច្រើនផងដែរ ដោយមានអ្នកប្រើប្រាស់អេប Wing Bank កើនឡើង ២៣% និងអ្នកប្រើប្រាស់សេវាផ្ទេរប្រាក់ក្រៅប្រទេសមកកម្ពុជាកើនឡើង ១៥% ដែលនេះបង្ហាញថាប្រជាជនកម្ពុជាកំពុងងាកមកប្រើប្រាស់សេវា​ធនាគារតាមទូរសព្ទដៃ និងការទូទាត់តាមប្រព័ន្ធឌីជីថលកាន់តែច្រើនឡើង។

សម្ទុះកំណើនរបស់​ធនាគារ​មួយ​នេះក៏បានមកពី​ការកើនឡើង​២៦%នៃ​ការប្រើប្រាស់សេវាបើកប្រាក់បៀវត្សរបស់​ក្រុមហ៊ុនដៃគូជាច្រើនផងដែរ​ ដែលឆ្លុះ​បញ្ចាំង​​ពីការរួមចំណែករបស់ធនាគារ វីង គាំទ្រក្រុមហ៊ុន​អាជីវកម្មខ្នាតតូច និងមធ្យម ហើយធ្វើឱ្យការបើកប្រាក់ឈ្នួលមានលក្ខណៈស្តង់ដារជាងមុន ដែលជាកត្តាដ៏សំខាន់មួយក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ភាពរឹងមាំរបស់ធនាគារ​ក្នុង​ស្រុកមួយនេះ​ ក៏​ត្រូវបានជំរុញបន្ថែមផងដែរ​ តាមរយៈយុទ្ធសាស្រ្តប​ង្កើនដើមទុន។ ជាក់ស្តែង​ កាលពីពេលថ្មីៗ​នេះ ធនាគារជាតិ នៃកម្ពុជា បានអនុញ្ញាតឱ្យធនាគារ វីង បង្កើនដើមទុនរបស់ខ្លួនចំនួន ៨៨លានដុល្លារអាមេរិក ដែលក្នុងនោះដើមទុនស្នូលមានចំនួន ៦០លានដុល្លារអាមេរិក និងដើមទុនថា្នក់ទី២​មានចំនួន២៨លានដុល្លារអាមេរិក។ ការបន្ថែមដើមទុននេះ មាន​គោល​បំណង​ពង្រឹងស្ថិរភាពហិរញ្ញវត្ថុធនាគារ ព្រមទាំង​បង្កើនសមត្ថភាពផ្តល់កម្ចីដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់​អ្នកប្រើប្រាស់ ក៏ដូចជាគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានកាន់តែច្រើនថែមទៀត។​

កាល​ពី​ឆ្នាំ ២០២៤ ធនាគារ វីង ក៏​បានដាក់ឱ្យដំណើរ​ការ​នូវ​ផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗជាច្រើន ដើម្បីជួយឱ្យអតិថិជនអាច​ប្រើប្រាស់ហិរញ្ញវត្ថុកាន់តែងាយ​ស្រួល​។ ក្នុងចំណោម​ផលិត​ និង​សេវាកម្ម​​ជាច្រើននោះ គណនី «សន្សំដើម្បីគោលដៅ» ជួយឱ្យអតិថិជនអាចចាត់ចែងការសន្សំលុយដើម្បីសម្រេចគោលដៅដែលចង់បាន។ ចំណែកឯ​ វីងឌីជីថលឡូន ផ្តល់លទ្ធភាពដល់អតិថិជនអាចស្នើកម្ចីដល់ទៅ ៥០.០០០ ដុល្លារតាមរយៈអេប​ Wing Bank ត្រឹមតែរយៈពេល៣នាទីប៉ុណ្ណោះ ដោយមិនចាំបាច់មានទ្រព្យ​បញ្ចាំ ឬអ្នកធានានោះឡើយ។

​លើសពីនេះទៅទៀត ធនាគារ វីង ក៏​បានដាក់ឱ្យដំណើរការ​ជាផ្លូវការ ម៉ាស្ទ័រកាត​ វ័នកាត ដែលមាន​មុខងារ​បណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយដំបូងគេនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ ធនាគារ វីង ក៏បានដាក់ឱ្យដំណើរការ វីសាអ៊ីនហ្វីនីត​ក្រេឌីតកាត សម្រាប់អតិថិជនមានចំណូលខ្ពស់។

ភាព​ជោគជ័យ​របស់ធនាគារ វីង ក្នុងឆ្នាំ២០២៤ ក៏ត្រូវបានស្តែងឡើង​ តាមរយៈការទទួល​នូវពានរង្វាន់ចំនួន៦ផ្សេងៗគ្នា ដែលបង្ហាញពីភាពច្នៃប្រឌិត ការនាំមុខគេនៅក្នុងទីផ្សារ និងការបេ្តជ្ញាចិត្តរបស់ធនាគារ​ វីង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ​នៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់ទាំងនោះរួមមាន៖ ពានរង្វាន់ Leadership in Debit Volume 2024, Leadership in Cross-Border Volume 2024 និងពានរង្វាន់ Innovation Breakthrough 2024 ដែលពានរង្វាន់ទាំងនេះត្រូវបានប្រគល់នៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត។ បន្ថែមពីលើនេះ ថ្នាលឌីជីថល  Wingagri ដែលជាផ្នែកមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីធនាគារ វីង ក៏ត្រូវបានទទួលស្គាល់ជា “ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ”  ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រៅ​ពីនេះ ធនាគារ វីង ក៏ទទួលបានកិត្តិយសផងដែរជាមួយនឹងពានរង្វាន់បរិយាបន្នឌីជីថល និងពានរង្វាន់លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុពីកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមក្នុងឆ្នាំ២០២៤របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើន​ឆ្ពោះទៅមុខ​ជាមួយនឹងការធ្វើពិធកម្ម និងឌីជីថលភាវូបនីយកម្ម យុទ្ធសាស្ត្ររបស់ធនាគារ​ វីង ដែលរួមមានការបន្ថែមដើមទុន ការពង្រឹងសមត្ថភាពឌីជីថល និងការផ្តោតលើតម្រូវការអតិថិជន ធ្វើឱ្យធនាគារ វីង ក្លាយជាគ្រឹះស្ថានឈានមុខគេក្នុងការរួមចំណែកធ្វើទំនើបកម្មអនាគតធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026