តំណាងធនាគារ វីង លោក សុខ ឡេង ចែករំលែកចក្ខុវិស័យអំពីកំណើនប្រកបដោយចីរភាព ក្នុងវេទិកាធុរកិច្ច របស់ Bloomberg នៅប្រទេសសិង្ហបុរី

តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។

ចេញផ្សាយនៅ: Jul 29, 2026

តំណាងធនាគារ វីង លោក សុខ ឡេង នាយកគ្រប់គ្រងប្រាក់បៀវត្ស និងធនាគារសាជីវកម្មបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពី «ធុរកិច្ចប្រកបដោយចីរភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយស្ថាប័នព័ត៌មានអន្តរជាតិល្បីឈ្មោះ Bloomberg ក្នុងប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ វិនិយោគិន អ្នករៀបចំគោលនយោបាយ និងតំណាងទូតនានា ដើម្បីផ្លាស់ប្តូរទស្សនទានលើកំណើនប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការឆ្លងដែន និងឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា។ 

 

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ លោក សុខ ឡេង បានជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារដ្ឋសិង្ហបុរីព្រមទាំងបានពិភាក្សាជាមួយ ថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ជាច្រើនរូប ដើម្បីរឹតចំណងពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ក៏ដូចជាប្រទេសដទៃទៀត ឱ្យកាន់តែប្រសើរឡើង។ កិច្ចពិភាក្សាទាំងនេះ បានរំលេចឱ្យឃើញពីសក្ដានុពលសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា និងបានសង្កត់ធ្ងន់ថា ភាពជាដៃគូរឹងមាំ គឺជាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគរយៈពេលវែង និងជួយជ្រោមជ្រែងដល់ក្រុមហ៊ុននានា ដែលចង់មកពង្រីកសក្តានុពលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ 

 

លោក សុខ ឡេងបានលើកឡើងថា៖ កិច្ចពិភាក្សាក្នុងកម្មវិធីនេះ បានបង្ហាញយ៉ាងច្បាស់ថា អាជីវកម្មនានាកំពុងត្រូវការដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តបំផុត ដែលមិនត្រឹមតែយល់ច្បាស់ពីឱកាសក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយជ្រោមជ្រែងដល់ការពង្រីកខ្លួនក្នុងតំបន់ផងដែរ”។ 

 

លោកបានគូសបញ្ជាក់ថា៖ សម្រាប់ធនាគារ វីង យើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកដំណោះស្រាយធនាគារសាជីវកម្ម និងហិរញ្ញប្បទានពាណិជ្ជកម្ម ដែលជួយសម្រួលដល់ការទូទាត់ឆ្លងដែន ជំរុញលំហូរសាច់ប្រាក់ និងផ្តល់ភាពកក់ក្តៅដល់ម្ចាស់អាជីវកម្ម ក្នុងការបោះជំហានទៅមុខជាមួយនឹងការរីកលូតលាស់ដោយភាពជឿជាក់នៅកម្ពុជា”។ 

 

សម្រាប់អាជីវកម្មដែលចង់រីកចម្រើន និងទទួលបានជោគជ័យនៅកម្ពុជា ធនាគារ វីង ផ្តល់ជូននូវដំណោះស្រាយសេវាធនាគារសាជីវកម្ម និងហិរញ្ញប្បទានពាណិជ្ជកម្មសម្បូរបែប ដើម្បីជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្ម និងចាប់យកឱកាសរីកចម្រើនថ្មីៗថែមទៀតផងអតិថិជនអាចប្រើប្រាស់សេវាកម្មសំខាន់ៗជាច្រើន រួមមាន៖ លិខិតឥណទាន លិខិតធានាពីធនាគារ សេវាបេឡានិច័យ និងឥណទានសក្ខីបត្រជំនឿទុកចិត្ត​ ដែលបច្ចុប្បន្នសេវាទាំងនេះកំពុងផ្តល់ជូនពិសេសជាមួយការបញ្ចុះតម្លៃរហូតដល់ ៥០%។ 

 

តាមរយៈកិច្ចសហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធនាគារ វីង ក៏បានជួយសម្រួលអាជីវកម្មនានា ក្នុងការបង់ពន្ធគយតាមប្រព័ន្ធឌីជីថល ព្រមទាំងអាចទទួលបានឥណទានមានទ្រព្យបញ្ចាំរហូតដល់ ៥ លានដុល្លារអាមេរិក ឬឥណទានគ្មានទ្រព្យបញ្ចាំរហូតដល់ ៥០០.០០០ ដុល្លារអាមេរិក។ ដើម្បីពង្រឹងលំហូរសាច់ប្រាក់ឱ្យកាន់តែប្រសើរបន្ថែមទៀត អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងទទួលបានការប្រាក់០% សម្រាប់រយៈពេល ៧ ថ្ងៃដំបូង បន្ទាប់ពីទទួលបានកម្ចីយកទៅប្រើប្រាស់ ដំណោះស្រាយទាំងនេះ នឹងជួយឱ្យអាជីវកម្មគ្រប់គ្រងលំហូរសាច់ប្រាក់បានកាន់តែមានប្រសិទ្ធភាព ពន្លឿនការបញ្ចេញទំនិញពីគយ កាត់បន្ថយការពន្យាពេលដឹកជញ្ជូន និងចាប់យកឱកាសថ្មីៗដោយភាពជឿជាក់។ 

 

តាមរយៈការចូលរួមរបស់លោក សុខ ឡេង ធនាគារ វីង បានពង្រឹងជំហរជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្តបំផុត ក្នុងការនាំមកនូវកាលានុវត្តភាពពីក្នុងតំបន់ និងសកលលោក។ ការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលជួយឱ្យបណ្តាធុរកិច្ចអាចពង្រីកខ្លួនឆ្លងដែនដោយទំនុកចិត្ត នេះបានឆ្លុះបញ្ចាំងពីចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាតួអង្គដ៏មានសក្តានុពល ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។ 

 

ម្ចាស់អាជីវកម្មដែលចាប់អារម្មណ៍លើសេវាធនាគារសាជីវកម្ម និងដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារ វីង អាចទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩៩ ៩៨៩។ 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026