បុគ្គលិក និងអតិថិជនរបស់វីងចូលរួមទិវាសម្អាតពិភពលោក

ចូលរួមជាមួយអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា បុគ្គលិកក៏ដូចជាអតិថិជនរបស់ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីតបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសម្អាតបរិស្ថាននៅរាជធានីភ្នំពេញ ដែលនេះជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ និងការប្រារព្ធខួប១០ឆ្នាំ ដែលធនាគារនេះបានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងភាពជាដៃគូជាមួយក្រុមចលនាស្ម័គ្រចិត្ត GoGreen​ Cambodia សកម្មភាពសម្អាតបរិស្ថាននេះគឺជា​សកម្មភាព​ក្នុងចំនោមសកម្មភាពរាប់ពាន់ ដែលប្រព្រឹត្តឡើងក្នុងទិវាសម្អាតពិភពលោកឆ្នាំ២០១៨ ដែលមាន​ការ​ចូលរួមពីប្រជាជនមកពីជាង១៥០ប្រទេស។ គោលបំណងនៃទិវាសម្អាតពិភពលោកនៅកម្ពុជា (WCD) គឺដើម្បីលុបបំបាត់ចោលនូវសំរាមនៅតាមដងផ្លូវ អប់រំប្រជាពលរដ្ឋអំពីវិធីសាស្ត្រជាមូលដ្ឋានក្នុងការគ្រប់គ្រងកាកសំណល់ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ តាមរយៈការលើកទឹកចិត្តពាក់ព័ន្ធនឹងវប្បធម៌នៃភាពមានអនាម័យ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅទូទាំងប្រទេស តាមរយៈការសម្អាតកាកសំណល់នៅតាមដងផ្លូវនៅតាម​សង្កាត់ ក្រុង និងផ្លូវជាតិសំខាន់ៗរួមមានផ្លូវជាតិលេខ ១ ២ ៣ ៤ ៥ និង ៦។ នៅក្នុងប្រទេសកម្ពុជា ដោយឈរលើពាក្យស្លោក “ធ្វើការរួមគ្នាដើម្បីកម្ពុជា” បុគ្គលិកនិងអតិថិជនរបស់វីង​ប្រមាណ ២០០នាក់នឹងចូលរួមដោយធ្វើការដើរប្រមូលសំរាមនៅតាមបណ្តោយផ្លូវជាតិលេខ 1 ដោយចាប់ពីគល់ស្ពានព្រះមុនីវង្ស រហូតដល់វត្តនិរោធន៍។ នៅថ្ងៃដដែលនោះ ភ្នាក់ងារវីងជាង 5.000 នាក់នៅទូទាំងប្រទេស ក៏នឹងចូលរួមក្នុងចលនាសម្អាតអនាម័យជាសកលនេះផងដែរដោយធ្វើការសម្អាតបរិស្ថានជុំវិញភ្នាក់ងាររបស់ពួកគេ ឲ្យបានស្អាតតាមដែលអាចធ្វើបាន។ អគ្គនាយកធនាគារឯកទេសវីង លោក ចូចូ ម៉ាឡូឡូស សូមថ្លែងអំណរគុណដល់បុគ្គលិកនិងភ្នាក់ងារវីងដែលបានចូលរួមចំនាយពេលវេលាដ៏មានតម្លៃនៅចុងសប្តាហ៍នេះក្នុងការចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថាននេះបន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងដែលពួកគាត់ធ្វើជារៀងរាល់ថ្ងៃក្នុងការបម្រើប្រជាពលរដ្ឋកម្ពុជាតាមរយៈសេវាធនាគារចល័តរបស់វីង។ លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “សូមអរគុណចំពោះការគាំទ្រពីបុគ្គលិក និងភ្នាក់ងាររបស់យើង ជាពិសេសប្រជាជនកម្ពុជាដែលចូលរួមជាមួយវីងក្នុងការធ្វើឱ្យសកម្មភាពទំនួលខុសត្រូវសង្គមមួយនេះកើតមានឡើង។ […]

ចេញផ្សាយនៅ: Sep 16, 2018

ចូលរួមជាមួយអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា បុគ្គលិកក៏ដូចជាអតិថិជនរបស់ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីតបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសម្អាតបរិស្ថាននៅរាជធានីភ្នំពេញ ដែលនេះជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ធនាគារ និងការប្រារព្ធខួប១០ឆ្នាំ ដែលធនាគារនេះបានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងភាពជាដៃគូជាមួយក្រុមចលនាស្ម័គ្រចិត្ត GoGreen​ Cambodia សកម្មភាពសម្អាតបរិស្ថាននេះគឺជា​សកម្មភាព​ក្នុងចំនោមសកម្មភាពរាប់ពាន់ ដែលប្រព្រឹត្តឡើងក្នុងទិវាសម្អាតពិភពលោកឆ្នាំ២០១៨ ដែលមាន​ការ​ចូលរួមពីប្រជាជនមកពីជាង១៥០ប្រទេស។ គោលបំណងនៃទិវាសម្អាតពិភពលោកនៅកម្ពុជា (WCD) គឺដើម្បីលុបបំបាត់ចោលនូវសំរាមនៅតាមដងផ្លូវ អប់រំប្រជាពលរដ្ឋអំពីវិធីសាស្ត្រជាមូលដ្ឋានក្នុងការគ្រប់គ្រងកាកសំណល់ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ តាមរយៈការលើកទឹកចិត្តពាក់ព័ន្ធនឹងវប្បធម៌នៃភាពមានអនាម័យ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅទូទាំងប្រទេស តាមរយៈការសម្អាតកាកសំណល់នៅតាមដងផ្លូវនៅតាម​សង្កាត់ ក្រុង និងផ្លូវជាតិសំខាន់ៗរួមមានផ្លូវជាតិលេខ ១ ២ ៣ ៤ ៥ និង ៦។

នៅក្នុងប្រទេសកម្ពុជា ដោយឈរលើពាក្យស្លោក “ធ្វើការរួមគ្នាដើម្បីកម្ពុជា” បុគ្គលិកនិងអតិថិជនរបស់វីង​ប្រមាណ ២០០នាក់នឹងចូលរួមដោយធ្វើការដើរប្រមូលសំរាមនៅតាមបណ្តោយផ្លូវជាតិលេខ 1 ដោយចាប់ពីគល់ស្ពានព្រះមុនីវង្ស រហូតដល់វត្តនិរោធន៍។ នៅថ្ងៃដដែលនោះ ភ្នាក់ងារវីងជាង 5.000 នាក់នៅទូទាំងប្រទេស ក៏នឹងចូលរួមក្នុងចលនាសម្អាតអនាម័យជាសកលនេះផងដែរដោយធ្វើការសម្អាតបរិស្ថានជុំវិញភ្នាក់ងាររបស់ពួកគេ ឲ្យបានស្អាតតាមដែលអាចធ្វើបាន។

អគ្គនាយកធនាគារឯកទេសវីង លោក ចូចូ ម៉ាឡូឡូស សូមថ្លែងអំណរគុណដល់បុគ្គលិកនិងភ្នាក់ងារវីងដែលបានចូលរួមចំនាយពេលវេលាដ៏មានតម្លៃនៅចុងសប្តាហ៍នេះក្នុងការចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថាននេះបន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងដែលពួកគាត់ធ្វើជារៀងរាល់ថ្ងៃក្នុងការបម្រើប្រជាពលរដ្ឋកម្ពុជាតាមរយៈសេវាធនាគារចល័តរបស់វីង។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “សូមអរគុណចំពោះការគាំទ្រពីបុគ្គលិក និងភ្នាក់ងាររបស់យើង ជាពិសេសប្រជាជនកម្ពុជាដែលចូលរួមជាមួយវីងក្នុងការធ្វើឱ្យសកម្មភាពទំនួលខុសត្រូវសង្គមមួយនេះកើតមានឡើង។ ខណៈពេលដែលវីងបានឈានដល់គម្រប់ខួប១០ឆ្នាំ របស់ខ្លួន យើងនឹងផ្តល់ជូនទៅឲ្យសង្គមកម្ពុជា តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គម និងកម្មវិធីប្រូម៉ូសិនជាច្រើន។ ហេតុដូច្នេះ សូមរង់ចាំទស្សនាព័ត៌មាន​ប​ន្ត​បន្ទាប់​ពីធនាគារឯកទេសវីង ក្នុងពេលឆាប់ៗនេះ។​”

លោក Grace Smith សហស្ថាបនិករបស់ GoGreen Cambodia បានមានប្រសាសន៍ថា “គោលបំណងរបស់យើងគឺជម្រុញឱ្យប្រជាជនកម្ពុជាយកចិត្តទុកដាក់លើបរិស្ថានដែលពួកគេរស់នៅ ព្រោះបរិស្ថាននេះអាច​មាន​ផល​ប៉ះពាល់​ផ្ទាល់​លើសុខភាពនិងសមត្ថភាពរបស់ពួកគេ។ ការចូលរួមសម្អាតបរិស្ថាន គឺជារឿងមួយដែលងាយស្រួលបំផុត ហើយថែមទាំងជួយលោកអ្នកឲ្យឈានជើងមួយជំហានទៀតដើម្បីបង្កើននូវវប្បធម៌ នៃការ​ចូល​រួម​ថែរក្សា និងការពារធម្មជាតិរួមគ្នាសម្រាប់ពេលនេះនិងមនុស្សជំនាន់ក្រោយរបស់យើង។”

លោក ស៊ាង សិរី បុគ្គលិកធនាគារ​ឯកទេសវីងម្នាក់ដែលចូលរួមក្នុងយុទ្ធនាការសម្អាតបរិស្ថានបានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរំភើបរីករាយដែលបានចូលរួមក្នុងកិច្ចការងារដែលជួយឲ្យទីក្រុង និងប្រទេសរបស់យើងមានបរិស្ថានស្រស់ស្អាត។ យើងបានដឹងរួចមកហើយអំពីព័ត៌មានពាក់ព័ន្ធនឹងផលប៉ះពាល់របស់កាកសំណល់ផ្លាស្ទិក។ ហេតុដូច្នេះ ខ្ញុំសង្ឃឹមថាការចូលរួមរបស់ខ្ញុំនឹងជួយដោះស្រាយមួយផ្នែកនូវបញ្ហាបរិស្ថានដែលយើងកំពុងជួបប្រទះសព្វថ្ងៃ”

ទិវាសម្អាតពិភពលោក គឺជាលទ្ធផលនៃគំនិតផ្តួចផ្តើមដោយស្ម័គ្រចិត្តដ៏ធំ ដែលហៅថា Let’s Do It! ដែល​បាន​ចាប់ផ្តើមនៅប្រទេសអេស្តូនីក្នុងឆ្នាំ ២០០៨ នៅពេលដែលអ្នកស្ម័គ្រចិត្តចំនួន ៥0.000 នាក់ (ស្មើនឹង៤% នៃចំនួនប្រជាជនសរុប) បានចូលរួមសម្អាតកាកសំណល់ខុសច្បាប់បានចំនួន ១0.000 តោនក្នុងរយៈពេលត្រឹមតែ ៥ ម៉ោងប៉ុណ្ណោះ។ មន្រ្តីប្រចាំប្រទេសនេះ បានប៉ាន់ប្រមាណថាគំនិតផ្តួចផ្តើមនេះ បានចូលរួមសន្សំថវិកា​របស់​រាជរដ្ឋាភិបាលរយៈពេល ៣ ឆ្នាំ ដែលស្មើនឹងទឹកប្រាក់២២.៥ លានអឺរ៉ូ។ ចាប់តាំងពីពេលនោះមក សកម្មភាព​នេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។ ទិវាសម្អាតពិភពលោកនៅកម្ពុជាត្រូវបានសម្របសម្រួលដោយ Let’s Do It! Cambodia និង GoGreen Cambodia កម្ពុជា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំយុវជននិងកីឡានិងក្រសួងមហាផ្ទៃ។

នៅក្នុងឆ្នាំ២០១៧ មានសំរាមប្រមាណ ១.៤២ លានតោនស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយចំនួននេះនឹងកើន​ឡើង​ស្របពេលដែលចំនួនប្រជាជននៅតែបន្តកើនឡើង។ យោងតាមក្រសួងបរិស្ថាន ជិត៦០% នៃកាក​សំណល់​សំរាម​មិនត្រូវបានគ្រប់គ្រងបានត្រឹមត្រូវ ហើយក្នុងនោះដែរ កាកសំណល់ប្រភេទប្លាស្ទិក ប្រមាណ ១៥.៧៤% ត្រូវបានគេចាក់ចោលនៅតាមទីវាល ឬប្រព័ន្ធបង្ហូរទឹកនានា (ភ្នំពេញប៉ុស្តិ៍ ២០១៧)

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
អ៊ីម៉ែល៖ marketing@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026