វីងចូលរួមសហការក្នុងកិច្ចការរៃអង្គាសថវិកាជូនមូលនិធិគន្ធបុប្ផា

នៅរសៀលថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២ ០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding) ស្តីពី “ការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា” រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ។ ការចុះអនុស្សរណៈនៃការយោគយល់រវាងមូលនិធិ​គន្ធបុប្ផាកម្ពុជា និងធនាគារ​ឯកទេសវីងថ្ងៃនេះ គឺជាកិច្ច​សហ- ប្រតិបត្ដិការ ដើម្បីផ្ដល់ជូនសប្បុរសជន​ ដែលមានបំណងផ្ដល់ការបរិច្ចាគជាសាច់ប្រាក់​ជូនមូលនិធិគន្ធបុប្ផា​​កម្ពុជា នូវ ជម្រើស​បន្ថែម ​ដែលមានលក្ខណៈ​កាន់តែងាយស្រួល ​តាមរយៈ​សេវា​កម្ម​របស់​ធនាគារ​ឯកទេសវីង នៅតាម​​គ្រប់ភ្នាក់ងារទាំងអស់នៅទូទាំងប្រទេសដោយមិនគិតថ្លៃសេវា ។ បន្ថែមលើនេះ, ​ធនាគារឯកទេសវីង ក៏នឹង​បន្ដសហការ​ជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា​ ក្នុងសកម្មភាព​ផ្សព្វផ្សាយ​ផ្សេងៗ ដើម្បីកៀរគរការបរិច្ចាគ​មូលនិធិបន្ថែមទៀតផងដែរ ។ កម្មវិធីថ្ងៃនេះ សបញ្ជាក់ពីវឌ្ឍនភាពថ្មី​មួយទៀត ក្នុងការគិតគូរអំពីសុខទុក្ខ​របស់កុមារ​កម្ពុជា ដែល​ជាទំពាំង​ស្នង​ឬស្សីរបស់ប្រទេសជាតិ បន្ទាប់ពីការបង្កើត និងដាក់ឱ្យដំណើរការ​មូលនិធិ​គន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី ១១ ខែ […]

ចេញផ្សាយនៅ: Sep 01, 2018

នៅរសៀលថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២ ០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding) ស្តីពី “ការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា” រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ។

ការចុះអនុស្សរណៈនៃការយោគយល់រវាងមូលនិធិ​គន្ធបុប្ផាកម្ពុជា និងធនាគារ​ឯកទេសវីងថ្ងៃនេះ គឺជាកិច្ច​សហ- ប្រតិបត្ដិការ ដើម្បីផ្ដល់ជូនសប្បុរសជន​ ដែលមានបំណងផ្ដល់ការបរិច្ចាគជាសាច់ប្រាក់​ជូនមូលនិធិគន្ធបុប្ផា​​កម្ពុជា នូវ ជម្រើស​បន្ថែម ​ដែលមានលក្ខណៈ​កាន់តែងាយស្រួល ​តាមរយៈ​សេវា​កម្ម​របស់​ធនាគារ​ឯកទេសវីង នៅតាម​​គ្រប់ភ្នាក់ងារទាំងអស់នៅទូទាំងប្រទេសដោយមិនគិតថ្លៃសេវា ។ បន្ថែមលើនេះ, ​ធនាគារឯកទេសវីង ក៏នឹង​បន្ដសហការ​ជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា​ ក្នុងសកម្មភាព​ផ្សព្វផ្សាយ​ផ្សេងៗ ដើម្បីកៀរគរការបរិច្ចាគ​មូលនិធិបន្ថែមទៀតផងដែរ ។

កម្មវិធីថ្ងៃនេះ សបញ្ជាក់ពីវឌ្ឍនភាពថ្មី​មួយទៀត ក្នុងការគិតគូរអំពីសុខទុក្ខ​របស់កុមារ​កម្ពុជា ដែល​ជាទំពាំង​ស្នង​ឬស្សីរបស់ប្រទេសជាតិ បន្ទាប់ពីការបង្កើត និងដាក់ឱ្យដំណើរការ​មូលនិធិ​គន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងពីរ​ គឺ​ជា​ស្ថាប​និក និងជាប្រធានកិត្ដិយសរបស់មូលនិធិ​ផ្ទាល់ ។

មូលនិធិគន្ធបុប្ផា​កម្ពុជា ត្រូវបានបង្កើត​ឡើងក្រោម​ទម្រង់​ជាបរធនបាលកិច្ច នៅក្រោមពាក្យស្លោក “ភាពញញឹម​​របស់កុមារ គឺជាអនាគត​ដ៏ភ្លឺស្វាង​របស់កម្ពុជា” ក្នុងគោលបំណង​ដើម្បីកៀរគរនូវអំណោយឧបត្ថម្ភធន និងវិភាគ​ទានសប្បុរសធម៌​ពី​គ្រប់ប្រភព​ស្របច្បាប់​នានា សម្រាប់គោលដៅនៃការធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ​គន្ធបុប្ផា ព្រមទាំង​ធា​នាថាកុមារកម្ពុជានឹងបន្ដទទួល​បានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយ​គុណភាព និង​ដោយមិនគិតថ្លៃ​ ។ គិតត្រឹមថ្ងៃទី ២៧ ខែ ​សីហា ឆ្នាំ ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបាន​សមាជិក​ដែលបានចូលរួមបរិច្ចាគ​សរុប​ចំនួន ៥១.២៨១ នាក់ និងគិតជាទឹកប្រាក់បានចំនួន ៤.៩៥៦.៦៥៥ ដុល្លារ និង ៤.១១៥.០២៤.៦៤៧ រៀល ។

ក្នុងពិធីចុះហត្ថលេខានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានបរិច្ចាគទ្រព្យសម្បត្តិដែលមានតម្លៃ ០៨ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ដំណើរការការិយាល័យរដ្ឋបាលរបស់មូលនិធិបានឱ្យដឹងថា កិច្ចសហការនេះ នឹងនាំមកនូវភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋក្នុងការបរិច្ចាគវិភាគទានជូនដល់មូលនិធិ ក៏ដូចជាជួយចូលរួមធានាបាននូវអនាគតដ៏ល្អប្រសើរសម្រាប់កុមារកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍បន្ថែមថា “ដើម្បីធ្វើការបរិច្ចាគ អតិថិជនអាចទៅកាន់ភ្នាក់ងារវីងណាមួយដែលមានបើកបម្រើការនៅក្នុងប្រទេសកម្ពុជា។ ពេលទៅដល់ទីនោះ ពួកគាត់គ្រាន់តែប្រាប់ទៅដល់ភ្នាក់ងារវីងថាពួកគាត់ចង់បរិច្ចាគជូនមូលនិធិគន្ធបុប្ផាតាមរយៈលេខកូដ ៥៥៥៩ (សម្រាប់ប្រាក់រៀល) ឬ ៥៥៥៨ (សម្រាប់ប្រាក់ដុល្លារ) ។ អតិថិជនក៏អាចជ្រើសយកជម្រើសនៃការបរិច្ចាគ ដោយចូលទៅក្នុងកម្មវិធី ស្មាតហ្វូនវីង និងជ្រើសរើស “ទូទាត់វិក្កយបត្រ” ឬវាយលេខកូដល់ទូរស័ព្ទ *989# ហើយការបរិច្ចាគនេះនឹងអាចធ្វើបានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។”

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះ​អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល របស់ Royal Group ចំពោះ​ទឹកចិត្ដសប្បុរសដែលបានបរិច្ចាគដីដែលជាទ្រព្យសម្បត្ដិផ្ទាល់ខ្លួនជូនមូល​និធិ​គន្ធបុប្ផាកម្ពុជា និងថែមទាំងបានជួយផ្សព្វផ្សាយអំពីមូលនិធិ និងជាពិសេស តាមរយៈ​ធនាគារ​ឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលបានសម្រួលដល់ការផ្តល់វិភាគទានដោយមិនគិតថ្លៃសេវា ។ កាយវិការដ៏សប្បុរសនេះ បាននឹងកំពុងចូលរួមចំណែកជួយ​ដល់កុមារកម្ពុជា​រាប់លាននាក់ ។

ជាមួយនឹងការចុះអនុស្សរណៈនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យក្រុមការងារគន្ធបុប្ផាកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ដៃគូរពាក់ព័ន្ធដ៏ទៃទៀត ក្នុងការបន្តផ្សព្វផ្សាយអំពីមូលនិធិ និងសម្រួលដល់កិច្ចការកៀរគរការចូលរួមវិភាគទានសប្បុរធម៌ឱ្យបានកាន់តែច្រើនបន្ថែមទៀត ផងដែរ ។​

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026