វីង បរិច្ចាកប្រាក់ ៣៥០០០ ដុល្លារអាមេរិក សម្រាប់លើកកម្ពស់ប្រព័ន្ធអប់រំ និងសេវាថែទាំសុខភាព របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)

ជាផ្នែកមួយនៃការយកចិត្តទុកដាក់ខ្ពស់របស់ខ្លួនចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មធនាគារចល័តនាំមុខគេនៅប្រទេសកម្ពុជា បានសហការជាមួយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីធ្វើការបរិច្ចាកទឹកប្រាក់ចំនួន ៣៥០០០ ដុល្លារអាមេរិក ​ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអប់រំការបណ្តុះបណ្តាល និងការថែទាំសុខភាពរបស់កម្មកររោងចក្រកាត់ដេរនៅកម្ពុជា។ កាលពីឆ្នាំ ២០១៨ ធនាគារឯកទេស វីង និង GMAC បានរួមសហការ និងប្តេជ្ញាចិត្តរួមគ្នា ផ្តួចផ្តើមសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ក្នុងការបង្កើតមូលនិធិ ដែលផ្ដល់អត្ថប្រយោជន៍ដល់កម្មកររោងចក្រកាត់ដេររបស់ GMAC។ ជាពិសេសជាងនេះទៅទៀត មូលនិធិនេះត្រូវបានបម្រុងទុក សម្រាប់ការទិញសៀវភៅ, ការសាងសង់បណ្ណាល័យ​ និងគាំទ្រដល់វគ្គបណ្តុះបណ្តាលផ្សេងៗទៀត។ ធនាគារឯកទេស វីង និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍ដែលពួកគេបានផ្ដល់សេវាជូន និងយល់ច្បាស់អំពីការនាំមកនូវផលប្រយោជន៍ចំពោះសហគមន៍ តាមរយៈការពាំនាំធនធានរបស់ពួកគេ​ សម្រាប់មូលហេតុសក្ដិសម មានដូចជាការអប់រំ និងការថែទាំសុខភាព។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មធនាគារឯកទេសវីង បានប្រសាសន៍ថា វីង មានក្តីរំភើបខ្លាំងណាស់ ដែលបានធ្វើការជាមួយ GMAC ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលធ្វើការដើម្បីប្រជាជនកម្ពុជា ក្នុងការរួមចំណែកក្នុងសង្គម សម្រាប់ផលប្រយោជន៍របស់សមាជិក GMAC ទាំងអស់ ហើយសំខាន់បំផុតនោះ គឺកម្មកររោងចក្ររាប់ពាន់នាក់។ លោក រ៉ាចាន់មានប្រសាសន៍បន្តថា៖ «យើងសង្ឃឹមថា ការរួមវិភាគទាននេះ នឹងជួយកែលម្អនិងធ្វើឲ្យប្រសើរឡើង ចំពោះឧស្សាហកម្មកាត់ដេរកម្ពុជា ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគបន្ថែមទៀតមកក្នុងប្រទេស ហើយជាលទ្ធផល​ ផ្តល់ការងារថ្មីៗបន្ថែមទៀត​ ដល់ប្រជាពលរដ្ឋកម្ពុជា។» លោកឧកញ៉ាវ៉ាន់ស៊ូអៀងប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ថា មូលនិធិដែលបានចូលរួមនេះនឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពបំផុត ដោយវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈវាយនភ័ណ្ឌ (CGTI) ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្សរបស់ខ្លួនដើម្បីគាំទ្រដល់ការរីកចម្រើននិងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរក៏ដូចជាសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។ លោកឧកញ៉ាវ៉ាន់ស៊ូអៀង មានប្រសាសន៍បន្តថា “CGTI មានបេសកកម្មដើម្បីអភិវឌ្ឍសិស្សម្នាក់ៗអំពីអាកប្បកិរិយា ជំនាញ និងចំណេះដឹងសម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌនិងសំលៀកបំពាក់នៅកម្ពុជា។ ជាមួយគ្នានេះ យើងសូមថ្លែងអំណរគុណដល់ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីតជាថ្មីម្តងទៀតដែលបានដើរតួនាទីជាទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនតាមរយៈការផ្តល់វិភាគទានយ៉ាងសប្បុរសដល់វិទ្យាស្ថានបណ្តុះបណ្តាលរបស់យើង»។ បន្ថែមពីលើការបរិច្ចាកប្រាក់ឧបត្ថម្ភ របស់ធនាគារឯកទេស វីង នៅថ្ងៃនេះ ក៏មានពិធីចុះហត្ថលេខា ក្នុងការពង្រីកនូវភាពជាដៃគូយូរអង្វែងរវាង វីង និង GMAC រហូតដល់ឆ្នាំ ២០១៩ ដែលភាពជាដៃគូនេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០១៦ ក្នុងផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុក្នុងតម្លៃសមរម្យ សម្រាប់កម្មកររោងចក្រ GMAC ជាពិសេសសេវាបើកប្រាក់បៀវត្ស តាមរយៈគណនីវីង របស់ពួកគេ។ ការបរិច្ចាកប្រាក់ 35.000 […]

ចេញផ្សាយនៅ: Jan 29, 2019

ជាផ្នែកមួយនៃការយកចិត្តទុកដាក់ខ្ពស់របស់ខ្លួនចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មធនាគារចល័តនាំមុខគេនៅប្រទេសកម្ពុជា បានសហការជាមួយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីធ្វើការបរិច្ចាកទឹកប្រាក់ចំនួន ៣៥០០០ ដុល្លារអាមេរិក ​ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអប់រំការបណ្តុះបណ្តាល និងការថែទាំសុខភាពរបស់កម្មកររោងចក្រកាត់ដេរនៅកម្ពុជា។

កាលពីឆ្នាំ ២០១៨ ធនាគារឯកទេស វីង និង GMAC បានរួមសហការ និងប្តេជ្ញាចិត្តរួមគ្នា ផ្តួចផ្តើមសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ក្នុងការបង្កើតមូលនិធិ ដែលផ្ដល់អត្ថប្រយោជន៍ដល់កម្មកររោងចក្រកាត់ដេររបស់ GMAC។ ជាពិសេសជាងនេះទៅទៀត មូលនិធិនេះត្រូវបានបម្រុងទុក សម្រាប់ការទិញសៀវភៅ, ការសាងសង់បណ្ណាល័យ​ និងគាំទ្រដល់វគ្គបណ្តុះបណ្តាលផ្សេងៗទៀត។ ធនាគារឯកទេស វីង និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសហគមន៍ដែលពួកគេបានផ្ដល់សេវាជូន និងយល់ច្បាស់អំពីការនាំមកនូវផលប្រយោជន៍ចំពោះសហគមន៍ តាមរយៈការពាំនាំធនធានរបស់ពួកគេ​ សម្រាប់មូលហេតុសក្ដិសម មានដូចជាការអប់រំ និងការថែទាំសុខភាព។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មធនាគារឯកទេសវីង បានប្រសាសន៍ថា វីង មានក្តីរំភើបខ្លាំងណាស់ ដែលបានធ្វើការជាមួយ GMAC ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលធ្វើការដើម្បីប្រជាជនកម្ពុជា ក្នុងការរួមចំណែកក្នុងសង្គម សម្រាប់ផលប្រយោជន៍របស់សមាជិក GMAC ទាំងអស់ ហើយសំខាន់បំផុតនោះ គឺកម្មកររោងចក្ររាប់ពាន់នាក់។

លោក រ៉ាចាន់មានប្រសាសន៍បន្តថា៖ «យើងសង្ឃឹមថា ការរួមវិភាគទាននេះ នឹងជួយកែលម្អនិងធ្វើឲ្យប្រសើរឡើង ចំពោះឧស្សាហកម្មកាត់ដេរកម្ពុជា ដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគបន្ថែមទៀតមកក្នុងប្រទេស ហើយជាលទ្ធផល​ ផ្តល់ការងារថ្មីៗបន្ថែមទៀត​ ដល់ប្រជាពលរដ្ឋកម្ពុជា។»

លោកឧកញ៉ាវ៉ាន់ស៊ូអៀងប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ថា មូលនិធិដែលបានចូលរួមនេះនឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពបំផុត ដោយវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈវាយនភ័ណ្ឌ (CGTI) ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្សរបស់ខ្លួនដើម្បីគាំទ្រដល់ការរីកចម្រើននិងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរក៏ដូចជាសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។

លោកឧកញ៉ាវ៉ាន់ស៊ូអៀង មានប្រសាសន៍បន្តថា “CGTI មានបេសកកម្មដើម្បីអភិវឌ្ឍសិស្សម្នាក់ៗអំពីអាកប្បកិរិយា ជំនាញ និងចំណេះដឹងសម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌនិងសំលៀកបំពាក់នៅកម្ពុជា។ ជាមួយគ្នានេះ យើងសូមថ្លែងអំណរគុណដល់ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីតជាថ្មីម្តងទៀតដែលបានដើរតួនាទីជាទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនតាមរយៈការផ្តល់វិភាគទានយ៉ាងសប្បុរសដល់វិទ្យាស្ថានបណ្តុះបណ្តាលរបស់យើង»។

បន្ថែមពីលើការបរិច្ចាកប្រាក់ឧបត្ថម្ភ របស់ធនាគារឯកទេស វីង នៅថ្ងៃនេះ ក៏មានពិធីចុះហត្ថលេខា ក្នុងការពង្រីកនូវភាពជាដៃគូយូរអង្វែងរវាង វីង និង GMAC រហូតដល់ឆ្នាំ ២០១៩ ដែលភាពជាដៃគូនេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០១៦ ក្នុងផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុក្នុងតម្លៃសមរម្យ សម្រាប់កម្មកររោងចក្រ GMAC ជាពិសេសសេវាបើកប្រាក់បៀវត្ស តាមរយៈគណនីវីង របស់ពួកគេ។ ការបរិច្ចាកប្រាក់ 35.000 ដុល្លារអាមេរិក រួមជាមួយសកម្មភាព ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ផ្សេងទៀត គឺជាការឆ្លុះបញ្ចាំងពីតម្លៃ និងការប្តេជ្ញាចិត្តរបស់ វីង ដើម្បីបម្រើសហគមន៍របស់ខ្លួន៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត

អ៊ីមែល: marketing@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026