វីង និង ឌី អេហ្វ អាយ ឡាក់គី សហការគ្នាផ្ដល់ការទូទាត់ ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ដល់អតិថិជន និងអ្នកផ្គត់ផ្គង់របស់ខ្លួន

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្ដល់សេវាកម្មធនាគារចល័ត ឈានមុខគេនៅប្រទេសកម្ពុជា បានប្រកាសអំពីកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី (DFI Lucky) ដែលជាក្រុមហ៊ុនដែលគ្រប់គ្រងផ្សារទំនើបឈានមុខគេ និងធំបំផុតមួយនៅកម្ពុជា ក្នុងការផ្តល់ជូនចំពោះអតិថិជនរបស់ផ្សារទំនើបឡាក់គី និង ​ Guardian ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលរបស់ខ្លួន នូវភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ ដោយពុំចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ (Cashless Payment) ។ អតិថិជនរបស់ផ្សារទំនើបឡាក់គី ក៏ដូចជា ​ Guardian អាចធ្វើការទូទាត់ បានយ៉ាងឆាប់រហ័ស និងងាយស្រួលជាមួយសេវាកម្ម WingPay របស់វីង តាមរយៈទូរស័ព្ទដៃ ឬប្រើប្រាស់កាតគណនីវី ។ អត្ថប្រយោជន៍សម្រាប់អតិថិជផ្សារទំនើបឡាក់គី និងក៏ដូចជាផ្សារទំនើបឡាក់គី គឺផ្តល់នូវបទពិសោធន៍នថ្មីពាក់ព័ន្ធនឹងដំណើការ នៃការទូទាត់នៅកន្លែងគិតប្រាក់ ដែលអតិថិជននឹងមិនជួបប្រទះភាររំខានក្នុងការរង់ចាំលុយអាប់, កាត់បន្ថយហានិភ័យនានាជុំវិញការទូទាត់ដោយប្រើក្រដាស់ប្រាក់ និងផ្តល់ជម្រើសទូទាត់សមស្របបន្ថែមទៀត សម្រាប់តម្រូវការរបស់អតិថិជន ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលផងដែរ។ លើសពីនេះទៀត វីង ក៏ផ្ដល់ជូនផ្សារទំនើបឡាក់គី នូវមធ្យោបាយក្នុងការទូទាត់សាច់ប្រាក់ភ្លាមៗ ​ដល់អ្នកផ្គត់ផ្គង់របស់ខ្លួន។ ការទូទាត់ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ផ្តល់អត្ថប្រយោជន៍​ ទាំងផ្សារទំនើបឡាក់គី និងអ្នកផ្គត់ផ្គង់ផលិតផលសម្រាប់ផ្សារទំនើបឡាក់គី​ ដោយសារតែវាជួយកាត់បន្ថយថ្លៃចំនាយនានាពាក់ព័ន្ធនឹងការគ្រប់គ្រងក្រដាស់ប្រាក់ ក៏ដូចជាហានិភ័យនៃការបាត់បង់សាច់ប្រាក់ផ្សេងៗ ។ ម្យ៉ាងវិញទៀត ការទូទាត់លើផលិតផលត្រូវបានបញ្ចូលភ្លាមៗ ទៅក្នុងគណនីវីងរបស់អ្នកផ្គត់ផ្គង់ ដើម្បីឱ្យពួកគេអាចប្រើវាបានភ្លាមៗ​ សម្រាប់តម្រូវការអាជីវកម្មរបស់ពួកគេផងដែរ។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានប្រសាសន៍ថា ភាពជាដៃគូរវាង វីង និងក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រីកសេវាទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់ នៅទូទាំងប្រទេសកម្ពុជា និងធ្វើឱ្យមានភាពងាយស្រួល សម្រាប់អតិថិជន និងអាជីវកម្ម ក្នុងការគ្រប់គ្រងប្រតិបត្តិការទូទាត់របស់ពួកគេ សម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ជារៀងរាល់ថ្ងៃ ឬប្រតិបត្តិការទូទាត់ប្រាក់រវាងអាជីវកម្មនិងអាជីវកម្ម ។ លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា៖ “គោលដៅមួយ ក្នុងចំណោមគោលដៅរបស់ វីង គឺដើម្បីបង្កើតនិងកសាងប្រព័ន្ធអេកូនៃការទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់នៅកម្ពុជា។ ការធ្វើបែបនេះ យើងជួយបង្កើតផលប្រយោជន៍ភ្លាមៗ សម្រាប់អ្នកប្រើប្រាស់ ដែលកំពុងស្វែងរកនូវជម្រើសនៃការទូទាត់ប្រាក់ដែលងាយស្រួល ដូចជាការទូទាត់ពុំប្រើប្រាស់ក្រដាសប្រាក់ និងការទូទាត់តាមឌីជីថល ខណៈពេលជាមួយគ្នានេះ បានជំរុញសេដ្ឋកិច្ចឲ្យធំជាងមុន ព្រោះទឹកប្រាក់ត្រូវបាន ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ចំពោះមុខជំនួញ និងគោលបំណងផ្ទាល់ខ្លួន។” លោក Stephane Pariente នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី បានមានប្រសាសន៍អំពីភាពជាដៃគូរបស់ខ្លួនជាមួយ វីង ថា បច្ចេកវិទ្យាទំនើប និងជឿទុកចិត្តរបស់​ វីង និងភាពឈានមុខគេក្នុងការទូទាត់ពុំប្រើប្រាស់ក្រដាសប្រាក់​ និងឌីជីថល រឹតតែនាំឱ្យគាត់មានទំនុកចិត្តរឹតតែខ្លាំងចំពោះភាពជាដៃគូនេះ។ លោក​ Pariente បានលើកឡើងថា៖ “ក្រុមហ៊ុន DFI Lucky មានយុទ្ធសាស្រ្តអាទិភាពមួយ គឺផ្តល់ជូននូវផលិតផលល្អឥតខ្ចោះ និងជានិច្ចកាលបំរើជូនអតិថិជន និងអ្នកផ្គត់ផ្គងមូលដដ្ឋាន ​ដែល​កើនឡើងយ៉ាងឆាប់រហ័ស ឲ្យបានល្អបំផុត។ ដៃគូ ដែលយើងធ្វើការជាមួយ ត្រូវតែមានការប្តេជ្ញាចិត្តដូចគ្នា ចំពោះគុណភាព សេវាកម្មអតិថិជន និងភាពច្នៃប្រឌិត។ វីង បានឈរជើងជាអ្នកនាំមុខគេយ៉ាងច្បាស់ លើសេវាកម្មទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់ និងធ្វើជាដៃគូយូរអង្វែងសម្រាប់យើង។ វីង ក៏បានធ្វើឲ្យមានភាពងាយស្រួលយ៉ាងខ្លាំង សម្រាប់ក្រុមហ៊ុន […]

ចេញផ្សាយនៅ: Mar 18, 2019

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្ដល់សេវាកម្មធនាគារចល័ត ឈានមុខគេនៅប្រទេសកម្ពុជា បានប្រកាសអំពីកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី (DFI Lucky) ដែលជាក្រុមហ៊ុនដែលគ្រប់គ្រងផ្សារទំនើបឈានមុខគេ និងធំបំផុតមួយនៅកម្ពុជា ក្នុងការផ្តល់ជូនចំពោះអតិថិជនរបស់ផ្សារទំនើបឡាក់គី និង ​ Guardian ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលរបស់ខ្លួន នូវភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ ដោយពុំចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ (Cashless Payment) ។

អតិថិជនរបស់ផ្សារទំនើបឡាក់គី ក៏ដូចជា ​ Guardian អាចធ្វើការទូទាត់ បានយ៉ាងឆាប់រហ័ស និងងាយស្រួលជាមួយសេវាកម្ម WingPay របស់វីង តាមរយៈទូរស័ព្ទដៃ ឬប្រើប្រាស់កាតគណនីវី ។ អត្ថប្រយោជន៍សម្រាប់អតិថិជផ្សារទំនើបឡាក់គី និងក៏ដូចជាផ្សារទំនើបឡាក់គី គឺផ្តល់នូវបទពិសោធន៍នថ្មីពាក់ព័ន្ធនឹងដំណើការ នៃការទូទាត់នៅកន្លែងគិតប្រាក់ ដែលអតិថិជននឹងមិនជួបប្រទះភាររំខានក្នុងការរង់ចាំលុយអាប់, កាត់បន្ថយហានិភ័យនានាជុំវិញការទូទាត់ដោយប្រើក្រដាស់ប្រាក់ និងផ្តល់ជម្រើសទូទាត់សមស្របបន្ថែមទៀត សម្រាប់តម្រូវការរបស់អតិថិជន ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលផងដែរ។

លើសពីនេះទៀត វីង ក៏ផ្ដល់ជូនផ្សារទំនើបឡាក់គី នូវមធ្យោបាយក្នុងការទូទាត់សាច់ប្រាក់ភ្លាមៗ ​ដល់អ្នកផ្គត់ផ្គង់របស់ខ្លួន។ ការទូទាត់ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ផ្តល់អត្ថប្រយោជន៍​ ទាំងផ្សារទំនើបឡាក់គី និងអ្នកផ្គត់ផ្គង់ផលិតផលសម្រាប់ផ្សារទំនើបឡាក់គី​ ដោយសារតែវាជួយកាត់បន្ថយថ្លៃចំនាយនានាពាក់ព័ន្ធនឹងការគ្រប់គ្រងក្រដាស់ប្រាក់ ក៏ដូចជាហានិភ័យនៃការបាត់បង់សាច់ប្រាក់ផ្សេងៗ ។ ម្យ៉ាងវិញទៀត ការទូទាត់លើផលិតផលត្រូវបានបញ្ចូលភ្លាមៗ ទៅក្នុងគណនីវីងរបស់អ្នកផ្គត់ផ្គង់ ដើម្បីឱ្យពួកគេអាចប្រើវាបានភ្លាមៗ​ សម្រាប់តម្រូវការអាជីវកម្មរបស់ពួកគេផងដែរ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានប្រសាសន៍ថា ភាពជាដៃគូរវាង វីង និងក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រីកសេវាទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់ នៅទូទាំងប្រទេសកម្ពុជា និងធ្វើឱ្យមានភាពងាយស្រួល សម្រាប់អតិថិជន និងអាជីវកម្ម ក្នុងការគ្រប់គ្រងប្រតិបត្តិការទូទាត់របស់ពួកគេ សម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ជារៀងរាល់ថ្ងៃ ឬប្រតិបត្តិការទូទាត់ប្រាក់រវាងអាជីវកម្មនិងអាជីវកម្ម ។

លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា៖ “គោលដៅមួយ ក្នុងចំណោមគោលដៅរបស់ វីង គឺដើម្បីបង្កើតនិងកសាងប្រព័ន្ធអេកូនៃការទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់នៅកម្ពុជា។ ការធ្វើបែបនេះ យើងជួយបង្កើតផលប្រយោជន៍ភ្លាមៗ សម្រាប់អ្នកប្រើប្រាស់ ដែលកំពុងស្វែងរកនូវជម្រើសនៃការទូទាត់ប្រាក់ដែលងាយស្រួល ដូចជាការទូទាត់ពុំប្រើប្រាស់ក្រដាសប្រាក់ និងការទូទាត់តាមឌីជីថល ខណៈពេលជាមួយគ្នានេះ បានជំរុញសេដ្ឋកិច្ចឲ្យធំជាងមុន ព្រោះទឹកប្រាក់ត្រូវបាន ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ចំពោះមុខជំនួញ និងគោលបំណងផ្ទាល់ខ្លួន។”

លោក Stephane Pariente នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី បានមានប្រសាសន៍អំពីភាពជាដៃគូរបស់ខ្លួនជាមួយ វីង ថា បច្ចេកវិទ្យាទំនើប និងជឿទុកចិត្តរបស់​ វីង និងភាពឈានមុខគេក្នុងការទូទាត់ពុំប្រើប្រាស់ក្រដាសប្រាក់​ និងឌីជីថល រឹតតែនាំឱ្យគាត់មានទំនុកចិត្តរឹតតែខ្លាំងចំពោះភាពជាដៃគូនេះ។

លោក​ Pariente បានលើកឡើងថា៖ “ក្រុមហ៊ុន DFI Lucky មានយុទ្ធសាស្រ្តអាទិភាពមួយ គឺផ្តល់ជូននូវផលិតផលល្អឥតខ្ចោះ និងជានិច្ចកាលបំរើជូនអតិថិជន និងអ្នកផ្គត់ផ្គងមូលដដ្ឋាន ​ដែល​កើនឡើងយ៉ាងឆាប់រហ័ស ឲ្យបានល្អបំផុត។ ដៃគូ ដែលយើងធ្វើការជាមួយ ត្រូវតែមានការប្តេជ្ញាចិត្តដូចគ្នា ចំពោះគុណភាព សេវាកម្មអតិថិជន និងភាពច្នៃប្រឌិត។ វីង បានឈរជើងជាអ្នកនាំមុខគេយ៉ាងច្បាស់ លើសេវាកម្មទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់ និងធ្វើជាដៃគូយូរអង្វែងសម្រាប់យើង។ វីង ក៏បានធ្វើឲ្យមានភាពងាយស្រួលយ៉ាងខ្លាំង សម្រាប់ក្រុមហ៊ុន ឌី​ អេហ្វ អាយ ឡាក់គី និងអ្នកផ្គត់ផ្គង់ផលិតរបស់យើង ក្នុងការធ្វើការរួមគ្នា ព្រោះយើងនឹងទូទាត់វិក្កយបត្រដោយពុំប្រើប្រាស់ក្រដាសប្រាក់ ដែលវាបានជួយកាត់បន្ថយពេលវេលា និងថ្លៃចំនាយផ្សេងៗលើការទូទាត់វិក្កយបត្រ និងការប្រមូលប្រាក់ ហើយអ្នកផ្គត់ផ្គង់ទទួលបានការទូទាត់លើផលិតផលដែលពួកគេផ្តត់ផ្គង់មកយើង ដោយផ្ទាល់ទៅក្នុងគណនីវីងរបស់ពួកគេ»។

ដើម្បីចូលរួមអបអរសាទរ ចំពោះភាពជាដៃគូនេះ អ្នកប្រើប្រាស់គណនីវីង នឹងទទួលបានការបញ្ចុះតម្លៃ ៥% នៅពេលដែលពួកគេទិញទំនិញនៅផ្សារទំនើបឡាក់គី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៩ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

marketing@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026