វីង ចាប់ផ្តើមសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស ជាលើកដំបូងរបស់ខ្លួន

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានប្រកាសដំណើរការ សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ជាលើកដំបូងរបស់ខ្លួន តាមរយៈ “Wing2World”។ អ្នកប្រើកម្មវិធីស្មាតហ្វូនវីង នៅពេលនេះ អាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសហ្វីលីពីន ដែលអ្នកទទួលប្រាក់ អាចទទួលប្រាក់ ពីធនាគារណាមួយ ក្នុងចំណោមសាខាទាំង ៨០ នៅទូទាំងប្រទេសហ្វីលីពីន និងផ្ទេរប្រាក់ទៅកាន់ប្រទេសវៀតណាម ដែលអ្នកទទួលប្រាក់ អាចទទួលបានដោយផ្ទាល់ នៅសាខាធនាគារ Sacom ណាមួយក៏បាន ឬទទួលដោយផ្ទាល់ពីបុគ្គលិករបស់ធនាគារ។ សេចក្តីប្រកាសនេះ បានធ្វើឡើង ខណៈដែល វីង បានផ្តល់សេវាទទួលប្រាក់មកពីជាង ២០០ ប្រទេសទូទាំងពិភពលោក។ ការអភិវឌ្ឍនេះ គឺជាដំណឹងដ៏គួរឲ្យស្វាគមន៍មួយ ជាពិសេសសម្រាប់ជនជាតិហ្វីលីពីនរាប់ពាន់នាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលនៅពេលឥឡូវនេះ ពួកគេអាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេនៅប្រទេសហ្វីលីពីន តាមរយៈទូរស័ព្ទដៃ ជាមួយការចំណាយតិចតួច បើធៀបទៅនឹងតម្លៃសេវាកម្ម របស់ធនាគារកាលពីមុន។ មួយវិញទៀត ចំពោះម្ចាស់អាជីវកម្មជាច្រើន ដែលត្រូវធ្វើការទូទាត់ប្រាក់ ទៅឱ្យដៃគូអាជីវកម្ម ឬអ្នកផ្គត់ផ្គង់របស់ពួកគេ នៅក្នុងប្រទេសវៀតណាម ពួកគេក៏ទទួលបាននូវភាពងាយស្រួល និងអត្ថប្រយោជន៍ដូចគ្នានេះដែរ។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង […]

ចេញផ្សាយនៅ: Dec 16, 2018

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានប្រកាសដំណើរការ សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ជាលើកដំបូងរបស់ខ្លួន តាមរយៈ “Wing2World”។ អ្នកប្រើកម្មវិធីស្មាតហ្វូនវីង នៅពេលនេះ អាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសហ្វីលីពីន ដែលអ្នកទទួលប្រាក់ អាចទទួលប្រាក់ ពីធនាគារណាមួយ ក្នុងចំណោមសាខាទាំង ៨០ នៅទូទាំងប្រទេសហ្វីលីពីន និងផ្ទេរប្រាក់ទៅកាន់ប្រទេសវៀតណាម ដែលអ្នកទទួលប្រាក់ អាចទទួលបានដោយផ្ទាល់ នៅសាខាធនាគារ Sacom ណាមួយក៏បាន ឬទទួលដោយផ្ទាល់ពីបុគ្គលិករបស់ធនាគារ។ សេចក្តីប្រកាសនេះ បានធ្វើឡើង ខណៈដែល វីង បានផ្តល់សេវាទទួលប្រាក់មកពីជាង ២០០ ប្រទេសទូទាំងពិភពលោក។

ការអភិវឌ្ឍនេះ គឺជាដំណឹងដ៏គួរឲ្យស្វាគមន៍មួយ ជាពិសេសសម្រាប់ជនជាតិហ្វីលីពីនរាប់ពាន់នាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលនៅពេលឥឡូវនេះ ពួកគេអាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេនៅប្រទេសហ្វីលីពីន តាមរយៈទូរស័ព្ទដៃ ជាមួយការចំណាយតិចតួច បើធៀបទៅនឹងតម្លៃសេវាកម្ម របស់ធនាគារកាលពីមុន។ មួយវិញទៀត ចំពោះម្ចាស់អាជីវកម្មជាច្រើន ដែលត្រូវធ្វើការទូទាត់ប្រាក់ ទៅឱ្យដៃគូអាជីវកម្ម ឬអ្នកផ្គត់ផ្គង់របស់ពួកគេ នៅក្នុងប្រទេសវៀតណាម ពួកគេក៏ទទួលបាននូវភាពងាយស្រួល និងអត្ថប្រយោជន៍ដូចគ្នានេះដែរ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានមានប្រសាសន៍ថា ជំហាននេះគឺស្របទៅនឹងបេសកកម្មរបស់វីង ក្នុងការបង្កើតភាពងាយស្រួលមួយកម្រិតទៀតសម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន។

“យើងបានឈានមុខគេ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុចល័តនៅកម្ពុជា អស់រយៈពេល ១០ ឆ្នាំមកហើយ ហើយវាជាគោលបំណងរបស់យើង ក្នុងការបន្តឈានមុនគេ ដោយយើងជាធនាគារមួយ ដែលបានត្រួសត្រាយផ្លូវ ក្នុងការបង្កើតសង្គមមួយដែលធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនៅពេលនោះ ធនាគារនឹងមានភាពងាយស្រួល, មានសុវត្ថិភាព និងមានកម្រៃសេវាប្រសើរជាងមុន។ ពិភពលោកនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech បានបង្កើតឱកាសថ្មីៗជាច្រើន សម្រាប់ធនាគារចល័តជារៀងរាល់ថ្ងៃ។ យើងចង់ធានាថា លទ្ធផលដែលទទួលបានពីដាក់ឲ្យប្រើប្រាស់សេវាកម្មនេះ គឺ ប្រជាជនកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យានេះ ហើយអាចទទួលបានគុណភាពជីវិតដែលប្រសើរជាងមុន។”
លោក ចូចូ ម៉ាឡូឡូស បានបន្ថែមថា វាជាគោលបំណងរបស់ វីង ក្នុងការតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជាច្រើនទៀត តាមដែលអាចធ្វើទៅបាន។

“ប្រសិនបើអ្នកត្រូវការផ្ញើ ឬទទួលប្រាក់ពីក្រៅប្រទេស អ្វីដែលអ្នកត្រូវការ គឺកម្មវិធីស្មាតហ្វូនវីង។ ភាពងាយស្រួលប្រើរបស់កម្មវិធីនេះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់របស់យើង អាចចូលទៅកាន់ Wing2World ដែលជាច្រកទៅកាន់ពិភពលោកនៃភាពងាយស្រួល។ យើងបាន និងកំពុងផ្តល់សេវាកម្មផ្ទេរប្រាក់ មកពីប្រទេសជាង ២០០ រួចទៅហើយ ហើយខ្ញុំរំពឹងថា ចំនួននេះនឹងកើនឡើងស្វ័យគុណ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ខណៈពេលដែលយើងកំពុងបង្កើនសេវាកម្មទទួលប្រាក់ពីក្រៅប្រទេស វាក៏ជាការចាំបាច់ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់លើសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសដូចគ្នានេះដែរ ដូច្នេះខ្ញុំមានមោទនភាព ដែលឥឡូវនេះ យើងបានអនុវត្តជំហានដំបូង ជាមួយប្រទេសហ្វីលីពីន និងប្រទេសវៀតណាម”។
ប្រសិនបើអ្នកចង់ផ្ញើប្រាក់ ទៅប្រទេសហ្វីលីពីន និងវៀតណាម ពីប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូន វីង (WingMoney) និង Wing2World អ្នកត្រូវការគណនីស្តង់ដារបស់ វីង ដែលបានចុះបញ្ជីរួចជាមួយកម្មវិធី។ ប្រាក់ដែលត្រូវផ្ញើ ត្រូវបានផ្ញើជាប្រាក់ដុល្លារអាមេរិក ហើយអាចត្រូវបានទទួលបានជាប្រាក់ដុល្លារអាមេរិក ប្រសិនបើគណនីរបស់អ្នកទទួល គឺជាប្រាក់ដុល្លារអាមេរិក ឬម្យ៉ាងវិញទៀត ប្រាក់ដែលត្រូវទទួលបានជា “ប៉េសូ” ហ្វីលីពីន ឬ “ដុង” វៀតណាម។ ប្រាក់ថ្លៃបញ្ជើរ មិនត្រូវបានបង់ដោយអ្នកទទួលនោះទេ ហើយភាគច្រើន ប្រតិបត្តិការផ្ទេរប្រាក់នេះ អាចនឹងត្រូវបានបញ្ចប់ ក្នុងរយៈពេលតែ១ថ្ងៃ។





Wing2World គឺជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់ វីង ដែលផ្តល់ជូនទាំងសេវាផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស។ វីង បានផ្ដល់លទ្ធភាព ដល់អ្នកធ្វើអន្តោប្រវេសន៍រាប់ពាន់នាក់ និងអ្នកទទួលផលពីពួកគេ ក៏ដូចជាជនបរទេសជាច្រើន ដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
គួររម្លឹកផងដែរថា វីង បានចាប់ផ្តើមដំណើរការ Wing2World កាលពីដើមសប្តាហ៍នេះ ដោយអនុញ្ញាតឱ្យអ្នកមានគណនីវីងទាំងអស់ អាចទទួលប្រាក់ដែលផ្ទេរពីជាង២០០ប្រទេស ដែលរួមមានប្រទេសថៃ, កូរ៉េខាងត្បូង, ជប៉ុន, អូស្រ្តាលី, សហរដ្ឋអាមេរិក, បារាំង, ម៉ាឡេស៊ី និងសិង្ហបុរី។ ក្រុមហ៊ុន ថ្លែងថាប្រទេសហ្វីលីពីន និងប្រទេសវៀតណាម គឺជាជំហានដំបូង ក្នុងការពង្រីកសេវាផ្ទេរប្រាក់ ទៅក្រៅប្រទេសរបស់ខ្លួន ហើយរំពឹងថា នឹងធ្វើសេចក្តីប្រកាសបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ អំពីសេវាផ្ទេរប្រាក់ទៅកាន់ប្រទេសដទៃទៀត៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត
អ៊ីមែល: marketing@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026