វីងបង្ហាញការគាំទ្រដល់យុវជនកម្ពុជានៅពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ ២០១៨

ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ 2018 បានត្រលប់មកវិញហើយ ហើយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតគឺជាក្រុមហ៊ុនកំពូលមួយក្នុងប្រទេសកម្ពុជាដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ និង ២៨ ខែតុលានៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ រៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមសហការជាមួយស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នឯកជនផ្សេងៗ ព្រឹត្តិការណ៍មួយនេះមានគោលបំណងផ្តល់ជូននូវវេទិកាមួយសម្រាប់យុវជនកម្ពុជាដើម្បីស្វែងរកឱកាសការងារជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិជាង ១៥០​កន្លែង ។ ព្រឹត្តិការណ៍នេះក៏ស្របតាមគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការបណ្តុះបណ្តាលជាតិនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ឱកាសការងារនិងការអភិវឌ្ឍយុវជននៅប្រទេសកម្ពុជា។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ​​​ ពិព័រណ៍ការងារនិងផលិតភាពទទួលបានជោគជ័យយ៉ាងអស្ចារ្យ​ ដោយទាក់ទាញអ្នកចូលរួមបានប្រមាណ ២៧,០០០ នាក់ក្នុងឆ្នាំ ២០១៧ រួមជាមួយនឹងការដាក់ពាក្យការងារលើសពី២៨,៥០០នាក់។ វីងគឺជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទឈានមុខគេនៅកម្ពុជា ហើយជាក្រុមហ៊ុនដ៏សាកសមក្នុងការផ្តល់ព័ត៌មាននិងឱកាសផ្សេងៗដល់អ្នកកំពុងស្វែងរកការងារក្នុងដំណើរអាជីពរបស់ពួកគេ។ ក្រុមការងាររបស់វីងនឹងចូលរួមនៅក្នុងពិព័រណ៍មួយនេះដើម្បីបង្ហាញដល់យុវជនកម្ពុជាអំពីក្រុមហ៊ុនរបស់ខ្លួននិងរការដែលផលិតផលនិងសេវាកម្មរបស់ពួកគេបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អ្នកដែលកំពុងស្វែងរកការងារក៏អាចទទួលបានព័ត៌មានអំពីឱកាសការងារនៅធនាគារឯកទេសវីងផងដែរដោយក្រុមហ៊ុននេះបើកដៃទូលាយក្នុងការស្វាគមន៍បុគ្គលដែលមានសមត្ថភាពនិងទេពកោសល្យចូលរួមក្នុងក្រុមហ៊ុនរបស់ពួកគេ។ កុំភ្លេចអញ្ជើញទៅស្តង់របស់វីងនៅពេលអ្នកចូលរួមកម្មវិធីពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ ២០១៨។     សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ Wing (Cambodia) Limited Specialised Bank Email: marketing@wingmoney.com

ចេញផ្សាយនៅ: Oct 27, 2018

ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ 2018 បានត្រលប់មកវិញហើយ ហើយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតគឺជាក្រុមហ៊ុនកំពូលមួយក្នុងប្រទេសកម្ពុជាដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ និង ២៨ ខែតុលានៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

រៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមសហការជាមួយស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នឯកជនផ្សេងៗ ព្រឹត្តិការណ៍មួយនេះមានគោលបំណងផ្តល់ជូននូវវេទិកាមួយសម្រាប់យុវជនកម្ពុជាដើម្បីស្វែងរកឱកាសការងារជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិជាង ១៥០​កន្លែង ។ ព្រឹត្តិការណ៍នេះក៏ស្របតាមគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការបណ្តុះបណ្តាលជាតិនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ឱកាសការងារនិងការអភិវឌ្ឍយុវជននៅប្រទេសកម្ពុជា។

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ​​​ ពិព័រណ៍ការងារនិងផលិតភាពទទួលបានជោគជ័យយ៉ាងអស្ចារ្យ​ ដោយទាក់ទាញអ្នកចូលរួមបានប្រមាណ ២៧,០០០ នាក់ក្នុងឆ្នាំ ២០១៧ រួមជាមួយនឹងការដាក់ពាក្យការងារលើសពី២៨,៥០០នាក់។

វីងគឺជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទឈានមុខគេនៅកម្ពុជា ហើយជាក្រុមហ៊ុនដ៏សាកសមក្នុងការផ្តល់ព័ត៌មាននិងឱកាសផ្សេងៗដល់អ្នកកំពុងស្វែងរកការងារក្នុងដំណើរអាជីពរបស់ពួកគេ។ ក្រុមការងាររបស់វីងនឹងចូលរួមនៅក្នុងពិព័រណ៍មួយនេះដើម្បីបង្ហាញដល់យុវជនកម្ពុជាអំពីក្រុមហ៊ុនរបស់ខ្លួននិងរការដែលផលិតផលនិងសេវាកម្មរបស់ពួកគេបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អ្នកដែលកំពុងស្វែងរកការងារក៏អាចទទួលបានព័ត៌មានអំពីឱកាសការងារនៅធនាគារឯកទេសវីងផងដែរដោយក្រុមហ៊ុននេះបើកដៃទូលាយក្នុងការស្វាគមន៍បុគ្គលដែលមានសមត្ថភាពនិងទេពកោសល្យចូលរួមក្នុងក្រុមហ៊ុនរបស់ពួកគេ។

កុំភ្លេចអញ្ជើញទៅស្តង់របស់វីងនៅពេលអ្នកចូលរួមកម្មវិធីពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ ២០១៨។

 

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

Wing (Cambodia) Limited Specialised Bank

Email: marketing@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026