វីងជួបសំណេះសំណាលជាមួយអតិថិជនដែលឈ្នះរង្វាន់ពីកម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ”

បន្ទាប់ពីទទួលបាននូវការគាំទ្រជាច្រើន តាមរយៈកម្មវិធីវិទ្យុថ្មី ដែលបានដំណើរការអស់រយៈពេលបីអាទិត្យ ធនាគារ​ឯកទេសវីង (ខេមបូឌា)​ លីមីតធីត នាថ្ងៃនេះ បានរៀបចំជាការសំណេះសំណាល​ជាមួយអតិថិជន​ដែលឈ្នះ​រង្វាន់​ពីកម្មវិធី “វីងឈ្នះឥតល្ហែ” នៅការិយាល័យកណ្តាលរបស់ខ្លួន។ កម្មវិធីសំណេះសំណាលជាមួយអតិថិជននេះ មានការចូលរួមពីអតិថិជនមួយចំនួនដែលបានឈ្នះរង្វាន់ ក៏ដូចជា​ពិធីករ​នៃស្ថានីយ៍វិទ្យុដែលបានសហការជាមួយធនាគារក្នុងការផ្សាយផ្ទាល់នូវកម្មវិធី “វីងឈ្នះឥតល្ហែ” នេះ។ អតិថិជន​ដែលចូលរួមក្នុងពីធិសំណេះសំណាលនេះ ស្ថិតនៅក្នុងចំណោមអតិថិជន ក៏ដូចជាភ្នាក់ងារវីងទាំង ៣០០នាក់ ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ១០ ម៉ឺនរៀល ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងពាណិជ្ជកម្មអតិថិជន​នៃធនាគារឯកទេសវីង បានលើកឡើងថា កម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ” ត្រូវបានបង្កើតឡើងដើម្បីអបអរសាទរ​គម្រប់​ខួប ១០ឆ្នាំ ដែលធនាគារឯកទេសវីង បានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា និងធ្វើការថ្លែងអំណរគុណ​ដល់​អតិថិជន​​វីងទាំងអស់ដែលតែងតែគាំទ្រនូវផលិតផល និងសេវាកម្មរបស់ធនាគារឯកទេសវីង។ លោក ស្រ៊ុន ឈាងស្រេង មានប្រសាសន៍បន្តថា  “បន្ថែមលើការទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីផ្តល់ជា​រង្វាន់​ទឹកប្រាក់ ១០ ម៉ឺនរៀលទៅកាន់គណនីវីងរបស់ពួកគាត់ កម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ” ក៏មានបំណងបង្កើតជាវេទិកាដែលអតិថិជនអាចចូលរួមផ្តល់ជាយោបល់ ឬមតិផ្សេងៗពាក់ព័ន្ធនឹងសេវាកម្មរបស់វីងផងដែរ។ សម្រាប់ជំហាន​បន្ទាប់ យើងក៏មានគម្រោងធ្វើឲ្យកម្មវិទ្យុនេះ ក្លាយជាវេទិកាសម្រាប់ផ្តល់ជាចំណេះដឹងពាក់ព័ន្ធនឹងសេវាកម្មហិរញ្ញវត្ថុ តាមរយៈកិច្ចពិភាក្សាជាមួយអ្នកជំនាញនៃធនាគារឯកទេសវីងផងដែរ។” លោក ឡា […]

ចេញផ្សាយនៅ: Mar 07, 2019

បន្ទាប់ពីទទួលបាននូវការគាំទ្រជាច្រើន តាមរយៈកម្មវិធីវិទ្យុថ្មី ដែលបានដំណើរការអស់រយៈពេលបីអាទិត្យ ធនាគារ​ឯកទេសវីង (ខេមបូឌា)​ លីមីតធីត នាថ្ងៃនេះ បានរៀបចំជាការសំណេះសំណាល​ជាមួយអតិថិជន​ដែលឈ្នះ​រង្វាន់​ពីកម្មវិធី “វីងឈ្នះឥតល្ហែ” នៅការិយាល័យកណ្តាលរបស់ខ្លួន។

កម្មវិធីសំណេះសំណាលជាមួយអតិថិជននេះ មានការចូលរួមពីអតិថិជនមួយចំនួនដែលបានឈ្នះរង្វាន់ ក៏ដូចជា​ពិធីករ​នៃស្ថានីយ៍វិទ្យុដែលបានសហការជាមួយធនាគារក្នុងការផ្សាយផ្ទាល់នូវកម្មវិធី “វីងឈ្នះឥតល្ហែ” នេះ។ អតិថិជន​ដែលចូលរួមក្នុងពីធិសំណេះសំណាលនេះ ស្ថិតនៅក្នុងចំណោមអតិថិជន ក៏ដូចជាភ្នាក់ងារវីងទាំង ៣០០នាក់ ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ១០ ម៉ឺនរៀល ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងពាណិជ្ជកម្មអតិថិជន​នៃធនាគារឯកទេសវីង បានលើកឡើងថា កម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ” ត្រូវបានបង្កើតឡើងដើម្បីអបអរសាទរ​គម្រប់​ខួប ១០ឆ្នាំ ដែលធនាគារឯកទេសវីង បានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា និងធ្វើការថ្លែងអំណរគុណ​ដល់​អតិថិជន​​វីងទាំងអស់ដែលតែងតែគាំទ្រនូវផលិតផល និងសេវាកម្មរបស់ធនាគារឯកទេសវីង។

លោក ស្រ៊ុន ឈាងស្រេង មានប្រសាសន៍បន្តថា  “បន្ថែមលើការទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីផ្តល់ជា​រង្វាន់​ទឹកប្រាក់ ១០ ម៉ឺនរៀលទៅកាន់គណនីវីងរបស់ពួកគាត់ កម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ” ក៏មានបំណងបង្កើតជាវេទិកាដែលអតិថិជនអាចចូលរួមផ្តល់ជាយោបល់ ឬមតិផ្សេងៗពាក់ព័ន្ធនឹងសេវាកម្មរបស់វីងផងដែរ។ សម្រាប់ជំហាន​បន្ទាប់ យើងក៏មានគម្រោងធ្វើឲ្យកម្មវិទ្យុនេះ ក្លាយជាវេទិកាសម្រាប់ផ្តល់ជាចំណេះដឹងពាក់ព័ន្ធនឹងសេវាកម្មហិរញ្ញវត្ថុ តាមរយៈកិច្ចពិភាក្សាជាមួយអ្នកជំនាញនៃធនាគារឯកទេសវីងផងដែរ។”

លោក ឡា គឹមសើ អតិថិជន ម្នាក់ ក្នុងចំណោម ០៤នាក់ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះ មានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍រំភើប និងភ្ញាក់ផ្អើលមែនទែន ពេលដែលពិធីវិទ្យុធ្វើការហៅទូរស័ព្ទមកកាន់គាត់ ដើម្បីផ្តល់ជារង្វាន់ទឹកប្រាក់ ១០ ម៉ឺនរៀលនេះ។

លោក ឡា គឹមសើ បានប្រាប់ឲ្យដឹងថា ” ពេលដែលខ្ញុំកំពុងប្រកបរបររត់រ៉ឺម៉កកង់បី ស្រាប់តែមានពិធីករវិទ្យុហៅទូរស័ព្ទមកខ្ញុំនិងប្រាប់ថាខ្ញុំបានឈ្នះរង្វាន់ពីធនាគារវីង។ ពេលនោះ ក្នុងចិត្តខ្ញុំដូចជារីករាយផង តែក៏មានការងឿងឆ្ងល់ដែរថាហេតុអ្វីបានជាខ្ញុំឈ្នះរង្វាន់។ បន្ទាប់ពីពិធីករវិទ្យុពន្យល់និងបានធ្វើការផ្ទេរប្រាក់ ១០ម៉ឺនរៀលចូលទៅក្នុងគណនីវីង ខ្ញុំមានអារម្មណ៍រំភើបមែនទែន និងបានប្រាប់ព័ត៌មាននេះទៅកាន់មិត្តភក្តិ និងបងប្អូនសាច់ញាតិខ្ញុំឲ្យគាត់បានដឹងផងដែរ។”

តាមរយៈកម្មវិធីវិទ្យុចំនួន០៥ ដែលគ្របដណ្តប់ស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា កម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ” ដែលមានរយៈពេល ០១ម៉ោងនេះ នឹងផ្តល់នូវព័ត៌មានស្តីអំពីប្រូម៉ូសិនជាច្រើនរបស់វីង។ អ្វីដែលរឹតតែពិសេស និងគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីនេះ គឺវគ្គដែលពិធីករវិទ្យុធ្វើការហៅទូរស័ព្ទទៅកាន់អតិថិជនវីងចំនួន ៥នាក់ និងផ្តល់ភាពភ្ញាក់ផ្អើលដល់ពួកគាត់ដោយ​ផ្ទេរប្រាក់ចំនួន ១០ ម៉ឺនរៀល ទៅកាន់គណនីវីងរបស់ពួកគាត់។ រង្វាន់សរុបដែលវីងនឹងចែកជូនទៅអតិថិជនតាមរយៈកម្មវិធីវិទ្យុនេះ គឺសរុប ៥០០ លានរៀល។

រាល់អតិថិជនវីងទាំងអស់ (រួមបញ្ចូលទាំងភ្នាក់ងារវីង) សុទ្ធតែមានសិទ្ធិទទួលបានរង្វាន់នេះ ដោយគ្រាន់តែដំណើរការបញ្ចូលទឹកប្រាក់ទូរស័ព្ទតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬនៅតាមភ្នាក់ងារវីង។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ អតិថិជនដែលឈ្នះរង្វាន់ចំនួន ២៥នាក់ (០៥នាក់ជាភ្នាក់ងារវីង) នឹងត្រូវបានជ្រើសរើស ដើម្បីធ្វើការហៅទូរស័ព្ទទៅកាន់ពួកគាត់ និងធ្វើការផ្ទេរទឹកប្រាក់រង្វាន់ភ្លាមៗទៅកាន់គណនីវីងរបស់ពួកគាត់។

កម្មវិធីវិទ្យុ “វីងឈ្នះឥតល្ហែ” នឹងចាក់ផ្សាយពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនៅស្ថានីយ៍វិទ្យុចំនួន០៥ រួមមានវិទ្យុ វាយោ ១០៥.៥ នៅវេលាម៉ោង ៧ ព្រឹក វិទ្យុ១០២ នៅវេលាម៉ោង ៩ ព្រឹក វិទ្យុទន្លេ ១០២.៥ នៅវេលាម៉ោង ១២ ថ្ងៃត្រង់វិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អេហ្វអឹម ១០៣.៥ នៅវេលាម៉ោង ១ ល្ងាច និងវិទ្យុហង្សមាស ១០៤.៥ នៅម៉ោង ៥ ល្ងាច។ អតិថិជនវីងក៏អាចចូលរួមជាមួយកម្មវិធីនេះផងដែរ ដោយសារតែការផ្សព្វផ្សាយតាមវិទ្យុមួយចំនួននឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេសវីង។ លើសពីនេះទៀតវានឹងមានការសាកល្បងជាច្រើនទាក់ទងនឹងកម្មវិធីវិទ្យុនៅលើទំព័រហ្វេសប៊ុកសម្រាប់អតិថិជនដើម្បីទទួលបានអំណោយផ្សេងៗទៀតផងដែរ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្មវិធីវិទ្យុនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ ឬចូលទៅកាន់គេហទំព័រ៖ https://bit.ly/2RVW2HB

 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026