វីងសហការជាមួយក្រុមហ៊ុន SOHO ដើម្បីទទួលយកការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មធនាគារចល័តឈានមុខគេនៅកម្ពុជាបានប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន SOHO Diversified Group of Companies ដែលជាក្រុមហ៊ុន ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឱ្យបណ្តាសាខាហាងរបស់ក្រុមហ៊ុនមួយនេះ អាចទទួលយក​ការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR។ ក្រុមហ៊ុន SOHO ជាក្រុមហ៊ុននាំចូលនូវបណ្តាហាង ​ដែលមាន​ម៉ាក​ល្បីៗ​លំដាប់​ថ្នាក់ពិភពលោកដូចជា Havaianas, Birkenstock, Swatch និង Crocs ក៏ដូចជា Rokku នៅជិតមាត់ទន្លេ ដែលជាកន្លែងប្រកាសនូវកិច្ចសហការនេះ នឹងស្ថិតក្នុងចំណោមបណ្តាហាងដំបូងគេនៅក្នុងប្រទេសដែលទទួលយកការទូទាត់តាមរយៈបច្ចេកវិទ្យានេះ។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ការប្រកាសពីកិច្ចសហការនាថ្ងៃនេះពង្រឹងភាពជាដៃគូដែលមានស្រាប់ជាមួយក្រុមហ៊ុន SOHO ។ ក្រុមហ៊ុន SOHO គឺជាក្រុមហ៊ុននាំចូលនូវបណ្តាហាងម៉ាកល្បីៗនៅក្នុងប្រទេសកម្ពុជាហើយនឹងទទួលយក​សេវា​ទូទាត់ដោយមិនប្រើសាច់ប្រាក់របស់វីង ក្នុងពេលអនាគតខាងមុខនេះ។ វាជារឿងធម្មតាទេ ដែលយើង ​កសាងទំនាក់ទំនងជាយុទ្ធសាស្ត្រដែលមានស្រាប់របស់យើង តាមរយៈការធ្វើជាដៃគូជាមួយក្រុមហ៊ុន SOHO ក្នុងការទទួលយកការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR ។ គុណតម្លៃរួមរបស់យើងផ្តោតសំខាន់លើការច្នៃប្រឌិត និងភាពងាយស្រួលនៃអតិថិជន។ បេសកកម្មរបស់ SOHO គឺផ្តល់ជូនប្រជាជននៃព្រះរាជាណាចក្រ […]

ចេញផ្សាយនៅ: Aug 28, 2018

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មធនាគារចល័តឈានមុខគេនៅកម្ពុជាបានប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន SOHO Diversified Group of Companies ដែលជាក្រុមហ៊ុន ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឱ្យបណ្តាសាខាហាងរបស់ក្រុមហ៊ុនមួយនេះ អាចទទួលយក​ការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR។ ក្រុមហ៊ុន SOHO ជាក្រុមហ៊ុននាំចូលនូវបណ្តាហាង ​ដែលមាន​ម៉ាក​ល្បីៗ​លំដាប់​ថ្នាក់ពិភពលោកដូចជា Havaianas, Birkenstock, Swatch និង Crocs ក៏ដូចជា Rokku នៅជិតមាត់ទន្លេ ដែលជាកន្លែងប្រកាសនូវកិច្ចសហការនេះ នឹងស្ថិតក្នុងចំណោមបណ្តាហាងដំបូងគេនៅក្នុងប្រទេសដែលទទួលយកការទូទាត់តាមរយៈបច្ចេកវិទ្យានេះ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ការប្រកាសពីកិច្ចសហការនាថ្ងៃនេះពង្រឹងភាពជាដៃគូដែលមានស្រាប់ជាមួយក្រុមហ៊ុន SOHO ។

ក្រុមហ៊ុន SOHO គឺជាក្រុមហ៊ុននាំចូលនូវបណ្តាហាងម៉ាកល្បីៗនៅក្នុងប្រទេសកម្ពុជាហើយនឹងទទួលយក​សេវា​ទូទាត់ដោយមិនប្រើសាច់ប្រាក់របស់វីង ក្នុងពេលអនាគតខាងមុខនេះ។ វាជារឿងធម្មតាទេ ដែលយើង ​កសាងទំនាក់ទំនងជាយុទ្ធសាស្ត្រដែលមានស្រាប់របស់យើង តាមរយៈការធ្វើជាដៃគូជាមួយក្រុមហ៊ុន SOHO ក្នុងការទទួលយកការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR ។ គុណតម្លៃរួមរបស់យើងផ្តោតសំខាន់លើការច្នៃប្រឌិត និងភាពងាយស្រួលនៃអតិថិជន។ បេសកកម្មរបស់ SOHO គឺផ្តល់ជូនប្រជាជននៃព្រះរាជាណាចក្រ កម្ពុជានូវផលិតផលនិងសេវាកម្មលំដាប់ពិភពលោក តាមរយៈបទពិសោធន៏ល្អបំផុតតាមដែលអាចធ្វើទៅ និងរក្សាបាននូវស្តង់ដារខ្ពស់បំផុតនៃសុចរិតភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម “។

លោក ហេនរី ហន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងក្រុមហ៊ុន SOHO មានប្រសាសន៍ថាអតិថិជនរបស់ក្រុមហ៊ុនតែងតែស្វែងរកអ្វីដែលថ្មី ហើយលោកជឿជាក់យ៉ាងមុតមាំថា ការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រ​ផាស QR នឹងក្លាយជារឿងនិយមមួយសម្រាប់ពួកគាត់។

លោក ហេនរី ហន មានប្រសាសន៍បន្ថែមថា “ក្នុងនាមជាក្រុមហ៊ុនដែលបើកបណ្តាហាងល្បីៗនៅក្នុងប្រទេសកម្ពុជា ដែលទទួលយកការទូទាត់ដោយស្គេន ម៉ាស្ទ័រផាស QR គឺជាឱកាសដ៏ធំធេងមួយដើម្បីនាំមុខគេនៅក្នុងឧស្សាហកម្មនេះ និងផ្តល់ជូនអតិថិជនរបស់យើងជាមួយនឹង បទពិសោធទិញទំនិញដែលមានភាពងាយស្រួល និងកាន់តែប្រសើរឡើងតាមរយៈការទូទាត់ដែលមិនប្រើសាច់ប្រាក់ ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព​។”

លោក ម៉ាឡូឡូស បានពន្យល់បន្ថែមថា ការផ្តល់សេវាទូទាត់ដោយស្គេនម៉ាស្ទ័រផាស QR នឹងជួយសម្រួលដល់អតិថិជនបរទេស ដែលប្រើប្រាស់ម៉ាស្ទ័រកាត ប៉ុន្តែមិនអាចទំនាក់ទំនងដោយប្រើប្រាស់ភាសាក្នុងស្រុកបាន។

លោក ម៉ាឡូឡូស បានបន្ថែមថា “ជាមួយនឹងក្រុមហ៊ុន SOHO យើងបានឃើញរួចមកហើយពីភាពជោគជ័យ​តាមរយៈ ការដាក់ឲ្យប្រើប្រាស់​សេវាកម្ម​ទូទាត់​តាម WeChat Pay និង AliPay ដែលបានធ្វើឱ្យជីវិតមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរពីប្រទេសចិន។ ជាមួយនឹងសេវាទូទាត់ដោយស្គេនកូដម៉ាស្ទ័រផាស QR អតិថិជនរបស់ម៉ាស្ទ័រកាតនឹងរីករាយជាមួយនឹងភាពងាយស្រួលមួយកម្រិតទៀត ដោយគ្រាន់តែបង់ប្រាក់សម្រាប់ការទិញទំនិញរបស់ពួកគេដោយស្កេនកូដ ម៉ាស្ទ័រផាស QR ដោយប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ និងមិនចាំបាច់មានទំនាក់ទំនងអ្វីទាំងអស់។ នៅពេលយើងចាប់ផ្តើមដំណើរការប្រព័ន្ធទូទាត់ដោយស្គេនកូដម៉ាស្ទ័រផាស QR ទៅកាន់បណ្តាហាងជាដៃគូផ្សេងទៀត យើងប្រាកដណាស់ថា ការផ្តល់ជូននេះនឹងក្លាយជាការទូទាត់តាមរយៈទូរស័ព្ទដែលកាន់តែងាយស្រួល និងនាំមកជូនអតិថិជនទាំងអស់របស់យើង នូវបទពិសោធថ្មីមួយកម្រិត​ទៀត​នៃការទូទាត់​ដោយមិនប្រើ​សាច់​ប្រាក់ ដែលពួកគេមិនធ្លាប់ជួបប្រទះពីមុនមក។”

ភាពជាដៃគូជាមួយក្រុមហ៊ុន SOHO គឺជាកត្តាស្នូលនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរក្នុងការបង្កើតប្រព័ន្ធអេកូនៃការទូទាត់មិនប្រើសាច់ប្រាក់ ដែលផ្តល់ផលចំណេញដល់សេដ្ឋកិច្ចប្រទេសកម្ពុជា និងជាប្រយោជន៍ដល់បណ្តាហាងអាជីវកម្ម ដៃគូ ភ្នាក់ងារ និងអតិថិជន។

អតិថិជនរបស់ក្រុមហ៊ុន SOHO និង វីង ក៏អាចទន្ទឹងរង់ចាំនូវការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃជាច្រើន នៅពេលពួកគាត់ជ្រើសរើសមធ្យោបាយទូទាត់ប្រាក់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR ។
លោក ចូចូ ម៉ាឡូឡូស មានប្រសាសន៍ថា ធនាគារឯកទេសវីងមានក្តីរំភើបក្នុងការនាំយកបទពិសោធន៍ថ្មីៗទៅកាន់អតិថិជនគណនីវីង ជិត ១ លាននាក់ ដែលនឹងមានសមត្ថភាពប្រើប្រាស់សេវាទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រផាស QR នៅគ្រប់បណ្តាហាងរបស់ក្រុមហ៊ុន SOHO និងហាងជាដៃគូជាង ២០០០០ កន្លែងរបស់វីង។

លោក ម៉ាឡូឡូស បានបន្ថែមថា “ភាពជាដៃគូត្រីភាគីរវាងម៉ាស្ទ័រកាត ធនាគារឯកទេសវីង និងក្រុមហ៊ុន SOHO​ គឺជាការវិវត្តមួយដែលឈានទៅរកការទទួលទូទាត់ដោយមិនប្រើសាច់ប្រាក់សម្រាប់បណ្តាហាង និងដៃគូអាជីវកម្ម ដែលនឹងជម្រុញផលិតផលលំដាប់ថ្នាក់ពិភពលោកទៅដល់គ្រប់វិស័យនៅក្នុងសង្គមកម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធនៃការទូទាត់ប្រាក់ដែលមានសុវត្ថិភាពលំដាប់ថ្នាក់ពិភពលោក។”

លោកស្រី វីនី វង្ស នាយកប្រចាំប្រទេសរបស់ម៉ាស្ទ័រកាត ក្នុងតំបន់ឥណ្ឌូចិនបានមានប្រសាសន៍ថា ” ការពង្រីកបច្ចេកវិទ្យាស្គេនកូដ QR នៅក្នុងប្រទេសកម្ពុជាគឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការដាក់បញ្ចូលនូវប្រព័ន្ធអេកូឌីជីថលដែលមានលក្ខណៈទូលំទូលាយ សុវត្ថិភាព ព្រមទាំងជួយដល់អតិថិជន និងបណ្តាហាងជាដៃគូក្នុងតំបន់ ក្នុងការធ្វើ ឬទទួលប្រតិបត្តិការទូទាត់ប្រាក់ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព។ សេវាទូទាត់ប្រាក់ដោយស្គេនកូដម៉ាស្ទ័រផាស QR គឺជាដំណោះស្រាយដ៏មានប្រសិទ្ធិភាព​សម្រាប់បណ្តាហាងអាជីវករ ដែលនឹងជួយពួកគេឱ្យរីកចម្រើនមុខជំនួញរបស់ពួកគេ ខណៈពេលដែលពួកគេអាចកាត់បន្ថយថ្លៃចំនាយផ្សេងៗទាក់ទងនឹងការកាន់កាប់សាច់ប្រាក់។ ដំណោះស្រាយទូទាត់ប្រាក់ដោយស្គេនកូដម៉ាស្ទ័រផាស QR របស់ម៉ាស្ទ័រកាត ក៏នឹងអនុញ្ញាតឲ្យអតិថិជនគ្រប់គ្រងពេញលេញនៃការទូទាត់ប្រាក់របស់ពួកគេ និងជួយកាត់បន្ថយហានិភ័យនៃប្រតិបត្តិការទូទាត់ ប្រាក់ដែលមិនសមស្របណាមួយ។”

ដោយសហការជាដៃគូជាមួយក្រុមហ៊ុន SOHO ក្នុងការចាប់ដំណើរការប្រព័ន្ធទូទាត់ដោយស្គេនកូដម៉ាស្ទ័រផាស QR ធនាគារឯកទេសវីងមិនត្រឹមតែបន្តឈានមុខគេលើវិស័យធនាគារចល័តនៅកម្ពុជាប៉ុណ្ណោះទេ តែក៏ជួយជម្រុញសង្គមកម្ពុជាឲ្យត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកនូវបច្ចេកវិទ្យា ភាពងាយស្រួល និងសុវត្ថិភាព សម្រាប់ទាំងប្រជាជនក្នុងស្រុក ក៏ដូចជាចំនួនភ្ញៀវទេសចរអន្តរជាតិដែលកំពុងតែមានការកើនឡើងផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
អ៊ីម៉ែល៖ marketing@wingmoney.com

ក្រុមហ៊ុន SOHO Diversified Group of Companies
អ៊ីម៉ែល: hwong@soho.com.kh

ម៉ាស្ទ័រកាត
អ៊ីម៉ែល៖ CherieAlice.Tan@mastercard.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026