វីងចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងពិព័ណ៌ជំនាញសិក្សា និងការងារឆ្នាំ២០១៩

ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានជំនាញជាង១០ឆ្នាំលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងត្រូវបានទទួលស្គាល់ថាជា​ក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មធនាគារចល័តនៅកម្ពុជា ធនាគារឯកទេសវីង បានចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីបច្ចេកវិទ្យហិរញ្ញវត្ថុ ទៅដល់សិស្សនិងនិស្សិតជាង ២០០០ នាក់នៅក្នុង   ពិព័ណ៌ជំនាញសិក្សា និងការងារឆ្នាំ២០១៩។ ពិព័ណ៌ជំនាញសិក្សា និងការងារឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី​០៩ ខែមិថុនា នាបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយសមាគមសិស្សនិស្សិតអាហារូបករណ៍ហ្វុលប្រាយ និងសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា (ហៅកាត់ថាFUSSAC) ក្រោមកិច្ចសហការពីក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។ សម្រាប់ឆ្នាំនេះដែរ ប្រធានបទចម្បងនៅក្នុងកម្មវិធីនេះ គឺពាក់ព័ន្ធនឹង “បច្ចេកវិទ្យាហិរញ្ញវត្ថុ”។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ​សំដៅ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការផ្តល់សេវាកម្ម​ហិរញ្ញវត្ថុ។ សម្រាប់ប្រទេសកម្ពុជា បច្ចេកវិទ្យាហិរញ្ញវត្ថុអាចត្រូវបានមើលឃើញតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​អេឡិចត្រូនិកដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុដូចជាការផ្ទេរប្រាក់ ទូទាត់ថ្លៃទំនិញ បង់ប្រាក់កម្ចី ឬកាបូបលុយឌីជីថលជាដើម (Digital E-Wallet)។ ក្រៅពីការតាំងពិព័រណ៌របស់សាកលវិទ្យាល័យ និងក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យា និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ពិព័ណ៌ជំនាញសិក្សា និងការងារឆ្នាំ២០១៩ ក៏មានជាវេទិកាពិភាក្សាដែលមាន​អ្នកជំនាញពីស្ថាប័នពាក់ព័ន្ធមកជជែកពិភាក្សាជុំវិញប្រធានបទ “តើបច្ចេកវិទ្យាហិរញ្ញវត្ថុគឺសម្រាប់មនុស្សគ្រប់គ្នាឬ?”។ លោកស្រី ឆាយ កញ្ញា ប្រធានជាន់ខ្ពស់ ផ្នែកទីផ្សារផលិតផលនៃធនាគារឯកទេសវីង ដែលបានចូលរួម​ក្នុងកិច្ចពិភក្សាបានប្រាប់ឲ្យដឹងថា “បច្ចេកវិទ្យាហិរញ្ញវត្ថុពិតជាបានជួយសម្រួល​ទៅដល់​ជីវភាព​រស់នៅ​របស់បុគ្គល គ្រួសារ និងសហគមន៍ ក៏ដូចជាជួយដល់ការរីកចម្រើនសេដ្ឋកិច្ចផងដែរ។ ហេតុដូច្នេះហើយ វាពិតជារឿងដ៏សំខាន់សម្រាប់យុវជនក្នុងការយល់ដឹងច្បាស់អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីឲ្យពួកគាត់​អាចដើរទាន់នូវការរីកចម្រើននៃបច្ចេកវិទ្យានៅកម្ពុជា […]

ចេញផ្សាយនៅ: Jun 13, 2019

ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានជំនាញជាង១០ឆ្នាំលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងត្រូវបានទទួលស្គាល់ថាជា​ក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មធនាគារចល័តនៅកម្ពុជា ធនាគារឯកទេសវីង បានចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីបច្ចេកវិទ្យហិរញ្ញវត្ថុ ទៅដល់សិស្សនិងនិស្សិតជាង ២០០០ នាក់នៅក្នុង   ពិព័ណ៌ជំនាញសិក្សា និងការងារឆ្នាំ២០១៩។

ពិព័ណ៌ជំនាញសិក្សា និងការងារឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី​០៩ ខែមិថុនា នាបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដោយសមាគមសិស្សនិស្សិតអាហារូបករណ៍ហ្វុលប្រាយ និងសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា (ហៅកាត់ថាFUSSAC) ក្រោមកិច្ចសហការពីក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។

សម្រាប់ឆ្នាំនេះដែរ ប្រធានបទចម្បងនៅក្នុងកម្មវិធីនេះ គឺពាក់ព័ន្ធនឹង “បច្ចេកវិទ្យាហិរញ្ញវត្ថុ”។ បច្ចេកវិទ្យាហិរញ្ញវត្ថុ ​សំដៅ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការផ្តល់សេវាកម្ម​ហិរញ្ញវត្ថុ។ សម្រាប់ប្រទេសកម្ពុជា បច្ចេកវិទ្យាហិរញ្ញវត្ថុអាចត្រូវបានមើលឃើញតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​អេឡិចត្រូនិកដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុដូចជាការផ្ទេរប្រាក់ ទូទាត់ថ្លៃទំនិញ បង់ប្រាក់កម្ចី ឬកាបូបលុយឌីជីថលជាដើម (Digital E-Wallet)។

ក្រៅពីការតាំងពិព័រណ៌របស់សាកលវិទ្យាល័យ និងក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យា និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ពិព័ណ៌ជំនាញសិក្សា និងការងារឆ្នាំ២០១៩ ក៏មានជាវេទិកាពិភាក្សាដែលមាន​អ្នកជំនាញពីស្ថាប័នពាក់ព័ន្ធមកជជែកពិភាក្សាជុំវិញប្រធានបទ “តើបច្ចេកវិទ្យាហិរញ្ញវត្ថុគឺសម្រាប់មនុស្សគ្រប់គ្នាឬ?”។

លោកស្រី ឆាយ កញ្ញា ប្រធានជាន់ខ្ពស់ ផ្នែកទីផ្សារផលិតផលនៃធនាគារឯកទេសវីង ដែលបានចូលរួម​ក្នុងកិច្ចពិភក្សាបានប្រាប់ឲ្យដឹងថា “បច្ចេកវិទ្យាហិរញ្ញវត្ថុពិតជាបានជួយសម្រួល​ទៅដល់​ជីវភាព​រស់នៅ​របស់បុគ្គល គ្រួសារ និងសហគមន៍ ក៏ដូចជាជួយដល់ការរីកចម្រើនសេដ្ឋកិច្ចផងដែរ។ ហេតុដូច្នេះហើយ វាពិតជារឿងដ៏សំខាន់សម្រាប់យុវជនក្នុងការយល់ដឹងច្បាស់អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីឲ្យពួកគាត់​អាចដើរទាន់នូវការរីកចម្រើននៃបច្ចេកវិទ្យានៅកម្ពុជា ក៏ដូចជាជុំវិញពិភពលោក។”

នៅក្នុងពិព័ណ៌នោះដែរ ក្រុមការងាររបស់ធនាគារឯកទេសវីងក៏បានចូលរួមនៅក្នុងពិព័រណ៌មួយនេះ ដើម្បីបង្ហាញដល់យុវជនកម្ពុជាអំពីក្រុមហ៊ុនរបស់ខ្លួន និងការដែលផលិតផលនិងសេវាកម្មរបស់របស់វីង បានចូលរួមយ៉ាងណាខ្លះក្នុងការអភិវឌ្ឃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ នៅក្នុងកម្មវិធីនោះដែរ សិស្សនិស្សិតជាច្រើនក៏បានមកដាក់ពាក្យស្វែងរកការងារ និងការហាត់ការនៅស្តង់វីង ដែលធនាគារមួយនេះ​កំពុងស្វែងរកបុគ្គលិកសម្រាប់បម្រើការឲ្យក្រុមហ៊ុនផងដែរ។

លោក អ៊ុន នរ៉ា ប្រធានគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេសវីង បានប្រាប់ឲ្យដឹងថា “ជាក់ស្តែង ធនាគារបានចូលរួមក្នុងកម្មវិធីនេះ គឺដើម្បីនាំយកឲកាសការងារសម្រាប់និស្សិត ដែលកំពុង​សិក្សា និងបញ្ចប់ការសិក្សា ក៏ដូចជាបង្ហាញពីបច្ចេកវិទ្យហិរញ្ញវត្ថុ ឬFinancial Technology។ តាមការ​សង្កេត​ខ្ញុំ ពួកគាត់មានចំណាប់អារម្មណ៍ច្រើន។​ ម្យ៉ាងទៀត សម្រាប់យុវជនដែលនៅតាមទីជនបទដែលមានចំណេះដឹងតិច កម្មវិធីនេះ នឹងជួយឲ្យគាត់មានការយល់ដឹងកាន់តែច្រើនអំពីបច្ចេកវិទ្យាថ្មីៗផងដែរ។”

អ៊ឹម ប៉ុណ្ណារី សិស្សវិទ្យាល័យទួលទំពួងដែលចូលរួមកម្មវិធីបានប្រាប់ឲ្យដឹងថា “កម្មវិធីនេះ ពិតជាមាន​សារៈសំខាន់​ណាស់សម្រាប់សិស្សៗថ្នាក់ទី១២ ដោយហេតុថា វានាំឲ្យយើងមានភាពងាយស្រួល​ក្នុង​ការ​ជ្រើសរើស​មុខវិជ្ជា​ ដែលត្រូវនឹងសមត្ថភាពរបស់យើង។ ក្រុមហ៊ុនវីង ដែលបានមកចុះផ្សព្វផ្សាយនៅទីនេះ ពិតជាមានប្រយោជន៍ដល់អ្នកចូលរួម ដោយហេតុថាពួកគាត់បានស្គាល់កាន់តែច្បាស់អំពីក្រុមហ៊ុនវីង ហើយវីងក៏បានធ្វើការចុះផ្សាយពីឲកាសការងារ។ សម្រាប់នាងខ្ញុំដែលជាសិស្សទី១២ ដែលបញ្ចប់ការ​សិក្សា​ឆ្នាំនេះ ក៏មានឲកាសធ្វើការនៅវីងបានដែរ។”

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026