វីង និងវេស្ទើនយូនៀន បង្កើនកិច្ចសហការលើសេវាផ្ទេរប្រាក់អន្តរជាតិនៅលើកម្មវិធីទូរស័ព្ទ

វីង និងវេស្ទើនយូនៀន បង្កើនកិច្ចសហការលើសេវាផ្ទេរប្រាក់អន្តរជាតិនៅលើកម្មវិធីទូរស័ព្ទសេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធឌីជីថលនៅលើទូរស័ព្ទទូទៅកាន់ប្រទេសជាង២០០ប្រទេស ត្រូវបានដាក់ឲ្យប្រើ ប្រាស់ជាលើកដំបូងសម្រាប់អតិថិជនជាងមួយលាននាក់របស់ធនាគារឯកទេសវីង នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង តាមរយៈកិច្ចសហការរវាងក្រុមហ៊ុន វេស្ទើន យូនៀន ដែលជាអ្នកនាំមុខគេក្នុងការផ្ទេរប្រាក់ទូទាំងពិភពលោក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេផ្នែក សេវាកម្មធនាគារចល័តនៅកម្ពុជា។ ដោយគ្រាន់តែចុច ពីរឬបីដំណាក់កាល នៅលើកម្មវិធីស្មាតហ្វូនវីង អតិថិជនអាចធ្វើការផ្ទេរប្រាក់តាមរយៈ វេស្ទើន យូនៀន ទៅកាន់ក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគេបានភ្លាមៗ គ្រប់ពេលវេលា គ្រប់ទីកន្លែង ទៅកាន់ជាង ២០០ប្រទេសជុំវិញពិភពលោក។ ភាពងាយស្រួលតាមរយៈការប្រើម្រាមដៃចុចនេះ គឺអាចធ្វើបានសម្រាប់គ្រប់អតិថិជនវីង ដែលមានកម្មវិធីស្មាតហ្វូន វីង នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ មិនថាជាបុគ្គលិកបម្រើការងារជាតិ និងអន្តរជាតិ។ អតិថិជនមានជម្រើសក្នុងការផ្ទេរប្រាក់ដោយផ្ទាល់ពីគណនីរបស់ធនាគារ ឬតាមរយៈកាបូបឌីជីថលនៅក្នុងកម្មវិធីស្មាតហ្វូនវីង ដែលពួកគេអាច ដាក់ប្រាក់នៅភ្នាក់ងារវីងជាង ៦,000 កន្លែង ដើម្បីធ្វើការផ្ទេរប្រាក់។   លោកស្រី សូហ៊ីនី រ៉ាចូលី អនុប្រធានតំបន់អាស៊ីខាងត្បូង និងឥណ្ឌូចិន នៃ វេស្ទើន យូនៀន មានប្រសាសន៍ថា “សេវាកម្មរបស់យើង ផ្តល់ជាដំណោះស្រាយសម្រាប់ការចលនាប្រាក់ឆ្លងកាត់ប្រទេសនៅទូទាំងពិភពលោក។ ដោយមមានជំនាញផ្នែកសេវាកម្មហិរញ្ញវត្ថុ […]

ចេញផ្សាយនៅ: May 03, 2019

វីង និងវេស្ទើនយូនៀន បង្កើនកិច្ចសហការលើសេវាផ្ទេរប្រាក់អន្តរជាតិនៅលើកម្មវិធីទូរស័ព្ទសេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធឌីជីថលនៅលើទូរស័ព្ទទូទៅកាន់ប្រទេសជាង២០០ប្រទេស ត្រូវបានដាក់ឲ្យប្រើ ប្រាស់ជាលើកដំបូងសម្រាប់អតិថិជនជាងមួយលាននាក់របស់ធនាគារឯកទេសវីង នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង តាមរយៈកិច្ចសហការរវាងក្រុមហ៊ុន វេស្ទើន យូនៀន ដែលជាអ្នកនាំមុខគេក្នុងការផ្ទេរប្រាក់ទូទាំងពិភពលោក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេផ្នែក សេវាកម្មធនាគារចល័តនៅកម្ពុជា។

ដោយគ្រាន់តែចុច ពីរឬបីដំណាក់កាល នៅលើកម្មវិធីស្មាតហ្វូនវីង អតិថិជនអាចធ្វើការផ្ទេរប្រាក់តាមរយៈ វេស្ទើន យូនៀន ទៅកាន់ក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគេបានភ្លាមៗ គ្រប់ពេលវេលា គ្រប់ទីកន្លែង ទៅកាន់ជាង ២០០ប្រទេសជុំវិញពិភពលោក។
ភាពងាយស្រួលតាមរយៈការប្រើម្រាមដៃចុចនេះ គឺអាចធ្វើបានសម្រាប់គ្រប់អតិថិជនវីង ដែលមានកម្មវិធីស្មាតហ្វូន វីង នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ មិនថាជាបុគ្គលិកបម្រើការងារជាតិ និងអន្តរជាតិ។ អតិថិជនមានជម្រើសក្នុងការផ្ទេរប្រាក់ដោយផ្ទាល់ពីគណនីរបស់ធនាគារ ឬតាមរយៈកាបូបឌីជីថលនៅក្នុងកម្មវិធីស្មាតហ្វូនវីង ដែលពួកគេអាច ដាក់ប្រាក់នៅភ្នាក់ងារវីងជាង ៦,000 កន្លែង ដើម្បីធ្វើការផ្ទេរប្រាក់។

 

លោកស្រី សូហ៊ីនី រ៉ាចូលី អនុប្រធានតំបន់អាស៊ីខាងត្បូង និងឥណ្ឌូចិន នៃ វេស្ទើន យូនៀន មានប្រសាសន៍ថា “សេវាកម្មរបស់យើង ផ្តល់ជាដំណោះស្រាយសម្រាប់ការចលនាប្រាក់ឆ្លងកាត់ប្រទេសនៅទូទាំងពិភពលោក។ ដោយមមានជំនាញផ្នែកសេវាកម្មហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដើម្បីភ្ជាប់ពិភពឌីជីថលនិងពិភពផ្ទាល់នៃការផ្ទេរប្រាក់ យើងមានជំហររឹងមាំក្នុងការផ្តល់អំណាចដល់អតិថិជនដោយផ្តល់នូវដំណោះស្រាយដែលឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។

“លោកស្រី រ៉ាចូលី មានប្រសាសន៍បន្តថា “ការផ្ទេរប្រាក់គឺជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់គ្រួសារជាច្រើនដែលនេះគឺជាការពិតសម្រាប់គ្រួសារដែលរស់នៅប្រទេសកម្ពុជា និងសម្រាប់ជនអន្តោប្រវេសន៍ ក៏ដូចជាសាច់ញាតិ របស់ពួកគេដែលរស់នៅក្រៅប្រទេស។ ការផ្សាភ្ជាប់អតិថិជនជាមួយក្រុមគ្រួសាររបស់ពួកគេគឺជាគន្លឹះ ហើយវាជា ការចាំបាច់ក្នុងការផ្តល់ភាពងាយស្រួលបំផុតសម្រាប់ពួកគេ។ ជាមួយនឹងការកើនឡើងនូវប្រជាប្រិយភាពនៃទូរស័ព្ទចល័តនិងការប្រើប្រាស់អ៊ិនធឺណិត យើងមានការរំភើបរីករាយក្នុងការពង្រីកសេវាកម្មរបស់យើងជាមួយវីងដើម្បីផ្តល់ជូនអតិថិជននូវជម្រើសក្នុងការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់ អតិថិជនក្នុងការ ផ្ទេរ ប្រាក់តាមមធ្យោបាយដែលពួកគេចង់បាននិងដើរតួយ៉ាងសំខាន់ក្នុងជីវិតរបស់ពួកគេ និងសេដ្ឋកិច្ចសកលលោក។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា “កាលពីឆ្នាំមុន យើងបានប្រកាសពីកិច្ចសហការរបស់យើងជាមួយ វេស្ទើន យូនៀន រួចមកហើយ ដែលបានអនុញ្ញាតឱ្យអតិថិជននៅក្នុងប្រទេសកម្ពុជាក្នុងការទទួលប្រាក់តាមរយៈភ្នាក់ងារវីង ដែលមានផ្តល់សេវាកម្មទទួលប្រាក់ដែលផ្ទេរតាម វេស្ទើន យូនៀន ដែលជាផ្នែកមួយនៃយុទ្ធនាការ វីងទៅកាន់ពិភពលោក របស់យើង។ សេវាកម្មទទួលប្រាក់ដែលផ្ទេរតាមរយៈ វេស្ទើន យូនៀន រហូតដល់ ១០០០ ភ្នាក់ងារវីងនៅទូទាំងប្រទេស។ នៅក្នុងថ្ងៃនេះ តាមរយៈសេវាកម្មវេស្ទើនយូនៀន នៅលើ កម្មវិធី ស្មាតហ្វូនវីងរបស់យើង យើងមានសេចក្តីរីករាយក្នុងការនាំយកកិច្ចសហការគ្នាទៅរកកម្រិតមួយទៀតដែលអាចឲ្យជនអន្តោប្រវេសន៍ អ្នកដែលមិនមានគណនីធនាគារ ឬមិនធ្លាប់ប្រើប្រាស់សេវាកម្មធនាគារ និងពលករបរទេសដើម្បីងាយស្រួលក្នុងការផ្ទេរប្រាក់ភ្លាមៗ គ្រប់ពេលវេលា គ្រប់ទីកន្លែង ទៅកាន់ក្រុមគ្រួសារ និងអ្នកនៅក្នុងបន្ទុកនៅផ្ទះនិងនៅទូទាំងពិភពលោក។ ”

លោក ម៉ាឡូឡូស មានប្រសាសន៍បន្តថា “ការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជនគឺមិនចេះរីងស្ងួតទេ ហើយយើងនឹងមិនឈប់ត្រឹមនេះទេ។ យើងមានផែនការបន្តពង្រីកនិងបង្កើនលទ្ធភាពបន្ថែមទៀតដើម្បីផ្តល់ជូននូវបទពិសោធន៍បន្ថែមដ៏ងាយស្រួលសម្រាប់អតិថិជន។”

ក្រៅពីសេវាកម្មផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិ អតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗទៀតនៅលើកម្មវិធីស្មាតហ្វូនវីងរួមមាន បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ ទូទាត់តាមអ៊ិនធឺណេត និងដោយស្កេនកូដ​ QR និងផ្សេងៗទៀត។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026