ចូលសម្រាកនៅសាលរង់ចាំនៅអាកាសយានដ្ឋានជុំវិញពិភពលោក ជាមួយបណ្តាញ DragonPass

អត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជនប្រើប្រាស់ប្រភេទក្រេឌីតកាត របស់ធនាគារ វីង

រយៈពេលផ្សព្វផ្សាយ: May 01, 2026 to Dec 31, 2026

ចេញផ្សាយនៅ: Apr 28, 2026

អត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជនប្រើប្រាស់ប្រភេទក្រេឌីតកាត របស់ធនាគារ វីង ដែលត្រូវការធ្វើដំណើរតាមរយៈមធ្យោបាយការហោះហើរ លោកអ្នកនឹងរីករាយជាមួយនឹងការផ្តល់ជូនដោយអាចចូលទៅសម្រាករង់ចាំការហោះហើររបស់អ្នកនៅសាលរង់ចាំដ៏ប្រណិតដែលជាបណ្តាញរបស់ DragonPass មាននៅអាកាសយានដ្ឋានជុំវិញពិភពលោក ដែលផ្តល់ជូនលោកអ្នកនូវផាសុកភាពក្នុងរយៈពេលរង់ចាំការហោះហើររបស់លោកអ្នក។

 

ប្រភេទកាត និងការផ្តល់ជូន

ប្រភេទកាត

កម្រិតនៃការផ្តល់ជូនក្នុងមួយឆ្នាំ

វីសា អ៊ីនហ្វីនីត ក្រេឌីតកាតឥតដែនកំណត់ និងសម្រាប់ម្ចាស់កាតតែប៉ុណ្ណោះ
ម៉ាស្ទ័រកាត វើល ក្រេឌីតកាតឥតដែនកំណត់ និងសម្រាប់ម្ចាស់កាតតែប៉ុណ្ណោះ
វីសា ផ្លាទីនីម ក្រេឌីតកាតអាចប្រើប្រាស់  8  ដង និងអាចចែករំលែកចំនួនប្រើប្រាស់នេះជាមួយអ្នករួមដំណើរផ្សេងទៀត
វីសា ហ្គោល ក្រេឌីតកាតអាចប្រើប្រាស់  2  ដង និងអាចចែករំលែកចំនួនប្រើប្រាស់នេះជាមួយអ្នករួមដំណើរផ្សេងទៀត
ម៉ាស្ទ័រកាត ផ្លាទីនីម វ័នកាតអាចប្រើប្រាស់  8  ដង និងអាចចែករំលែកចំនួនប្រើប្រាស់នេះជាមួយអ្នករួមដំណើរផ្សេងទៀត
ម៉ាស្ទ័រកាត ហ្គោល វ័នកាតអាចប្រើប្រាស់  2  ដង និងអាចចែករំលែកចំនួនប្រើប្រាស់នេះជាមួយអ្នករួមដំណើរផ្សេងទៀត
កាតសមាគមសិល្បករខ្មែរអាចប្រើប្រាស់  4 ដង និងអាចចែករំលែកចំនួនប្រើប្រាស់នេះជាមួយអ្នករួមដំណើរផ្សេងទៀត​

 

របៀបទទួលបាន DragonPass ID (DPID)

  • សម្រាប់អតិថិជនថ្មី៖ ទម្រង់ស្នើសុំរបស់ DragonPass និងមានភ្ជាប់មកជាមួយក្នុងប្រអប់កាតរបស់លោកអ្នក
  • សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់ស្រាប់៖ ធនាគារ វីង នឹងធ្វើការបន្តជូនដោយស្វ័យប្រវត្តិ
  • ម្ចាស់កាតគឺនឹងតម្រូវឱ្យបើកដំណើរការ DPID តាមរយៈអេប DragonPass ជាមុនសិន។

 

របៀបបើកដំណើរការ DPID ក្នុងអេប DragonPass

1. ដោនឡូតអេប DragonPass តាមរយៈ

2. ចូលទៅកាន់អេប DragonPass រួចចុច “Create Account” សម្រាប់ការបើកដំណើរការដំបូង

3. បញ្ចូល Email រួចចុច “Continue”

4 បញ្ចូលលេខកូដសម្ងាត់ 12 ខ្ទង់រួចចុច “Continue”

5. បញ្ចូល Verification Code ដែលបានផ្ញើតាមរយៈ Email រួចចុច “continue”

6. បញ្ចូលឈ្មោះពេញ ដែលដូចគ្នាទៅនឹងលិខិតឆ្លងដែនរបស់អ្នក “ឈ្មោះ និងនាមត្រកូល” រួចចុច “Continue”

7. ពិនិត្យបញ្ជាក់ឈ្មោះ ថាពិតជាត្រឹមត្រូវរួចបន្ត

8. អបអរសាទរ គណនីរបស់អ្នកត្រូវបានបង្កើត, ចុច “Continue”

9. ចុចលើ “Yes-I have a Membership ID and Activation Code” រួចចុច “Continue”

10. បញ្ចូល លេខកូដ 16 ខ្ទង់ របស់ DPID រួចចុចបន្ត, បន្ទាប់មកបញ្ចូលលេខកូដបើកដំណើរការ (Activation Code) 4 ខ្ទង់ បន្ទាប់មកចុចលើ “Activate Membership” ហើយរួចរាល់ជាការស្រេច។

 

លក្ខខណ្ឌ

 

  • ការចូលទៅសម្រាកនៅសាលរង់ចាំនេះ អាចប្រើប្រាស់បានទាំងសម្រាប់ម្ចាស់កាតដើម និងអ្នកប្រើប្រាស់កាតបន្ថែម ដែលជាក្រេឌីតកាតរបស់ធនាគារ វីង។ 
  • ដើម្បីចូលទៅប្រើប្រាស់សាលបាន លោកអ្នកនឹងតម្រូវឱ្យបង្ហាញអត្តសញ្ញាណដែលមាន GragonPass QR code, សំបុត្រយន្តហោះ,  លិខិតឆ្លងដែន និងសន្លឹកកាត (ឬឌីជីថលកាតក្នុងអេប Wing Bank)។
  • អ្នកនឹងទទួលបានលេខសម្គាល់សមាជិក (Membership Number) តែមួយប៉ុណ្ណោះ ទោះបីជាអ្នកមានកាតធនាគារ វីង ច្រើនក៏ដោយ។
  • កាតដែលផុតសុពលភាព បាត់ ត្រូវបានគេលួច ឬត្រូវបានបិទ គឺនឹងមិនអាចប្រើប្រាស់សម្រាប់ការផ្តល់ជូននេះនោះទេ។
  • ទារកដែលមានអាយុក្រោម  2 ឆ្នាំ អាចចូលប្រើប្រាស់បន្ទប់រង់ចាំដែលបានកំណត់ (ដូចមានចែងក្នុងលក្ខខណ្ឌនៃសាលរង់ចាំនីមួយៗ) ដោយឥតគិតថ្លៃ ប្រសិនបើមកជាមួយម្ចាស់កាត របស់ធនាគារ វីង។
  • លេខសម្គាល់សមាជិក (Membership ID) របស់លោកអ្នកនឹងមានសុពលភាពរយៈពេល  1 ឆ្នាំ គិតចាប់ពីថ្ងៃដែលអ្នកបានចុះឈ្មោះសមាជិកភាព DragonPass។
  • សាលរង់ចាំនីមួយៗ រក្សាសិទ្ធិក្នុងការបដិសេធការចូលប្រើប្រាស់ ចំពោះម្ចាស់កាតទាំងឡាយណាដែលមិនអាចបង្ហាញឯកសារចាំបាច់នានា។