បានប្រាក់ត្រឡប់មកវិញ 1% សម្រាប់ការកក់តាម Agoda.com និង Booking.com

អត្ថប្រយោជន៍ពិសេសបន្ថែមសម្រាប់សិល្បករខ្មែរដែលប្រើប្រាស់ កាតសមាគមសិល្បករខ្មែរ។ ទទួលបានទឹកប្រាក់ត្រឡប់មកវិញ 1% នៅពេលកក់ការស្នាក់នៅ និងសំបុត្រយន្តហោះ តាមរយៈ Agoda និង Booking.com ហើយទូទាត់តាម កាតសមាគមសិល្បករខ្មែរ របស់អ្នក។ មិនកំណត់ប្រតិបត្តិការទាបបំផុត អ្នកទូទាត់កាន់តែច្រើន ទទួលបានប្រាក់ត្រឡប់មកវិញកាន់តែច្រើន។

រយៈពេលផ្សព្វផ្សាយ: Aug 07, 2026 to Aug 07, 2030

ចេញផ្សាយនៅ: Aug 07, 2026

រយៈពេលផ្តល់ជូន៖  

 

របៀបទទួលបានទឹកប្រាក់ត្រឡប់ 1% 

  • កក់សណ្ឋាគារ ឬសំបុត្រយន្តហោះតាមអេប ឬគេហទំព័រ Agoda.com Booking.com។ 
  • ទូទាត់ប្រាក់ជាមួយកាតសមាគមសិល្បករខ្មែររបស់អ្នក ដើម្បីទទួលបានការប្រូម៉ូសិន។ 
  • ធ្វើការបង់ប្រាក់ឱ្យបានជោគជ័យទៅតាមលក្ខខណ្ឌដែលបានកំណត់។ 
  • អ្នកនឹងទទួលបានប្រាក់ត្រឡប់មកវិញ 1% លើចំនួនទឹកប្រាក់ដែលបានទូទាត់ត្រឹមត្រូវ។ 
  • ទទួលប្រាក់ត្រឡប់មកវិញនៅក្នុងគណនីដែលបានភ្ជាប់ជាមួយប័ណ្ណសមាគមសិល្បករខ្មែររបស់អ្នក ក្នុងរយៈពេល 3 សប្តាហ៍ គិតចាប់ពីថ្ងៃធ្វើប្រតិបត្តិការ។ 

 

លក្ខខណ្ឌ៖ 

  • ការផ្តល់ជូននេះគឺសម្រាប់តែម្ចាស់កាតសមាគមសិល្បករខ្មែរ ប៉ុណ្ណោះ។ 
  • មិនមានកំណត់ចំនួនទឹកប្រាក់ចំណាយខ្ពស់បំផុតនោះឡើយ ចំណាយកាន់តែច្រើន ទទួលបានប្រាក់ត្រឡប់មកវិញកាន់តែច្រើន។ 
  • ការផ្តល់ជូននេះអនុវត្តចំពោះការកក់ការស្នាក់នៅ និងសំបុត្រយន្តហោះដែលធ្វើឡើងតាមអេប ឬគេហទំព័ររបស់ Agoda Booking.com ដោយត្រូវធ្វើការទូទាត់តាមរយៈកាតសមាគមសិល្បករខ្មែរ។ 
  • ប្រតិបត្តិការទូទាត់ត្រូវតែបានបញ្ចប់ដោយជោគជ័យ និងបានកាត់ប្រាក់ពីកាតសមាគមសិល្បករខ្មែរ។ 
  • ប្រាក់ត្រឡប់មកវិញត្រូវបានផ្តល់ជូនដោយផ្អែកលើតម្លៃបន្ទប់ដែលស្នាក់នៅ និងថ្លៃសំបុត្រយន្តហោះប៉ុណ្ណោះ (មិនរាប់បញ្ចូលពន្ធ, ថ្លៃសេវា, ថ្លៃដំណើរការ ឬការចំណាយផ្ទាល់ខ្លួនផ្សេងទៀតនោះឡើយ)។ 
  • ប្រាក់ត្រឡប់មកវិញនឹងត្រូវគណនាផ្អែកលើចំនួនទឹកប្រាក់ប្រតិបត្តិការដែលគ្រប់លក្ខខណ្ឌ។ 
  • ប្រតិបត្តិការខាងក្រោមនេះ នឹងត្រូវបានចាត់ទុកថា មិនទទួលបានប្រាក់ត្រឡប់មកវិញនោះទេ៖ 
    • ប្រតិបត្តិការដែលត្រូវបានលុបចោល 
    • ប្រតិបត្តិការដែលបានសងប្រាក់វិញពេញលេញ  
    • ប្រតិបត្តិការដែលបានសងប្រាក់វិញក្នុងផ្នែកណាមួយ (ប្រាក់ត្រឡប់មកវិញនឹងត្រូវកែសម្រួលទៅតាមនោះ) 
    • ប្រតិបត្តិការដែលផ្ញើត្រឡប់មកវិញ  
    • ប្រតិបត្តិការទាំងឡាយណាដែលមានឈ្មោះអាជីវករមិនត្រូវគ្នានឹងលក្ខខណ្ឌដែលបានកំណត់ 
  • ទឹកប្រាក់ត្រឡប់មកវិញនឹងត្រូវបញ្ចូលទៅក្នុងគណនីដែលតភ្ជាប់ជាមួយកាតសមាគមសិល្បករខ្មែរ ក្នុងរយៈពេល 3 សប្តាហ៍ បន្ទាប់ពីកាលបរិច្ឆេទធ្វើប្រតិបត្តិការ។ 
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការដកសិទ្ធិទទួលបាន និង/ឬ ដកហូតប្រាក់ត្រឡប់មកវិញ ប្រសិនបើរកឃើញថាមានការបន្លំ ការប្រើប្រាស់ខុសគោលដៅ ឬប្រតិបត្តិការក្លែងក្លាយណាមួយ។ 
  • ក្នុងករណីមានវិវាទណាមួយពាក់ព័ន្ធនឹងលក្ខខណ្ឌទទួលបានក្នុងប្រតិបត្តិការ ឬការគណនាប្រាក់ត្រឡប់មកវិញ កំណត់ត្រាប្រតិបត្តិការ និងការសម្រេចចិត្តរបស់ធនាគារ វីង គឺជាការសម្រេចចុងក្រោយ។ 
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗ ឬបញ្ចប់កម្មវិធីប្រូម៉ូសិននេះដោយមិនបាច់ជូនដំណឹងជាមុន។ 

 

កក់ការធ្វើដំណើររបស់អ្នក ហើយទទួលបានប្រាក់ត្រឡប់មកវិញ (Cashback) 1% 

កក់សណ្ឋាគារ ឬជើងហោះហើររបស់អ្នកតាម Agoda.com Booking.com ហើយទូទាត់ប្រាក់ជាមួយកាតសមាគមសិល្បករខ្មែរ ដើម្បីទទួលបានប្រាក់ត្រឡប់មកវិញ 1% លើការចំណាយ។ មិនកំណត់ប្រតិបត្តិការទាបបំផុត អ្នកទូទាត់កាន់តែច្រើន ទទួលបានប្រាក់ត្រឡប់មកវិញកាន់តែច្រើន។