ស្នាក់នៅចំនួន 3 យប់ ចំណាយត្រឹមតែតម្លៃ 2 យប់ ប៉ុណ្ណោះ ពេលកក់តាម Agoda

រីករាយជាមួយការសម្រាកវិស្សមកាលដែលមិនអាចបំភ្លេចបាន ជាមួយនឹងការផ្តល់ជូន ស្នាក់នៅ 3 យប់ បង់ថ្លៃ 2 យប់ សម្រាប់អ្នកប្រើប្រាស់ វីង វីសា អ៊ីនហ្វីនីត ក្រេឌីតកាត។

រយៈពេលផ្សព្វផ្សាយ: Jul 31, 2026 to Dec 31, 2026

ចេញផ្សាយនៅ: Jul 31, 2026

កក់ការដំណើររបស់អ្នកតាម Agoda និងទទួលបានការស្នាក់នៅឥតគិតថ្លៃសម្រាប់យប់ទី 3 នៅកន្លែងស្នាក់ដែលចូលរួមទូទាំងពិភពលោក។ គ្រាន់តែទូទាត់ប្រាក់ជាមួយតាម វីង វីសា អ៊ីនហ្វីនីត ក្រេឌីតកាត ដើម្បីទទួលបានអត្ថប្រយោជន៍នេះ។ 

 

កាលបរិច្ឆេទការកក់៖ ថ្ងៃទី 8 ខែមករា – ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 

កាលបរិច្ឆេទការស្នាក់នៅ៖ ថ្ងៃទី 8 ខែមករា ឆ្នាំ 2026 – ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2027  

 

លក្ខខណ្ឌ 

  • ការបញ្ចុះតម្លៃ 33% (ស្មើនឹងការស្នាក់នៅឥតគិតថ្លៃ 1 យប់ សម្រាប់ការស្នាក់នៅចំនួន 3 យប់) ត្រូវបានកំណត់ផ្តល់ជូនខ្ពស់បំផុត 150 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការដែលស្របតាមលក្ខខណ្ឌ។ ការផ្តល់ជូននេះអនុវត្តតាមគោលការណ៍ មកមុនទទួលបានមុន និងសម្រាប់តែកន្លែងស្នាក់នៅដែលបានចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះតែប៉ុណ្ណោះ។ 
  • ការផ្តល់ជូននេះសម្រាប់តែការទូទាត់តាម វីង វីសា អ៊ីហ្វីនីត ក្រេឌីតកាតតែប៉ុណ្ណោះ។ 
  • ការផ្តល់ជូននេះសម្រាប់ការស្នាក់នៅសណ្ឋាគារកម្រិតផ្កាយ 4 ឡើងទៅ។ 
  • វីង វីសា អ៊ីនហ្វីនីត ក្រេឌីតកាត នីមួយៗអាចប្រើបានចំនួន 2 ដង ក្នុងមួយខែ និងអាច​ប្រើប្រាស់បាន ទៅតាមវគ្គនីមួយៗ រៀងរាល់ 2 សប្តាហ៍ម្តង។ 
  • ការកំណត់សម្រាប់ការកក់នីមួយៗប្រចាំខែ៖ គឺនៅ ថ្ងៃទី 1 និងថ្ងៃទី 16។ រាល់ការកក់បន្ថែមក្នុងរយៈពេលវគ្គនីមួយៗ នឹងមិនទទួលបានការប្រូម៉ូសិននេះទេ ទោះបីជាមិនទាន់ដល់ចំនួនកំណត់ផ្តល់ជូន 2 ដងប្រចាំខែនោះក៏ដោយ។ 
  • ប្រសិនបើការកក់នៅក្នុងប្រូម៉ូសិននេះមានការលុបចោលក្រោមហេតុផលណាមួយក្នុងរយៈពេលនៃវគ្គនីមួយៗ ប្រូម៉ូសិននេះនឹងមិនត្រូវបានផ្តល់ជូនបន្ថែម ផ្ទេរប្រាក់វិញ ឬលើកពេលទៅមុខនោះឡើយ។  
  • ការផ្តល់ជូននេះកំណត់សម្រាប់ការស្នាក់នៅក្រៅប្រទេសប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការស្នាក់នៅក្នុងស្រុកឡើយ។ 
  • ការផ្តល់ជូននេះអនុវត្តតាមគោលការណ៍ មកមុនទទួលបានមុន ដោយមានចំនួនមានកំណត់។ 
  • ម្ចាស់កាតត្រូវកក់ការស្នាក់នៅយ៉ាងតិច 3 យប់ជាប់ៗគ្នា ដើម្បីទទួលបានប្រូម៉ូសិននេះ។ 
  • ការកក់មិនអាចកែប្រែបានទេនៅពេលដែលបានបញ្ជាក់រួចរាល់។ ប្រសិនបើត្រូវការផ្លាស់ប្តូរ អ្នកត្រូវតែលុបចោលការកក់ដែលមានស្រាប់ ហើយធ្វើការកក់សារជាថ្មី។ 
  • ការប្រូម៉ូសិននេះមិនអាចផ្ទេរប្រាក់បាន មិនអាចបូកសរុបបាន និងមិនអាចផ្លាស់ប្តូរជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបានឡើយ។ 
  • ការប្រូម៉ូសិននេះមិនអាចប្រើរួមគ្នាជាមួយកាតបញ្ចុះតម្លៃ កម្មវិធីផ្តល់ជូន ប័ណ្ណបញ្ចុះតម្លៃ ឬការបញ្ចុះតម្លៃផ្សេងទៀតបានឡើយ។ 
  • ការប្រូម៉ូសិននេះអនុវត្តចំពោះតែថ្លៃបន្ទប់ស្នាក់នៅប៉ុណ្ណោះ (មិនរាប់បញ្ចូលពន្ធ ថ្លៃសេវាកម្ម ថ្លៃសេវាកម្ម ចំណាយផ្ទាល់ខ្លួន និងការចំណាយផ្សេងទៀតស្រដៀងគ្នានេះឡើយ)។ 
  • ការកក់នៅលើ Agoda មិនអាចប្រើប្រាស់ Gift Card ដើម្បីទូទាត់ប្រាក់បានទេ។ រាល់ការកក់ទាំងអស់ដែលធ្វើឡើងតាមលក្ខខណ្ឌរបស់ Agoda នៅ www.agoda.com និងគោលការណ៍ផ្សេងទៀតត្រូវបានអនុវត្ត ។ 
  • ធនាគារ វីង, វីសា និង Agoda រក្សាសិទ្ធិក្នុងការកែប្រែ ឬផ្លាស់ប្តូរលក្ខខណ្ឌទាំងនេះនៅពេលណាមួយដោយមិនបាច់ជូនដំណឹងជាមុន។