កំពុងរៀបផែនការដំណើរកម្សាន្តមែនទេ? មិនថាអ្នកចង់ទៅដើរលេងជិតៗ នៅចុងសប្ដាហ៍ ឬសម្រាប់វិស្សមកាលនោះទេ អ្នកនឹងអាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ $30 លើការកក់សណ្ឋាគារ ឬសំបុត្រយន្តហោះ នៅពេលទូទាត់ជាមួយ វីង វីសាកាត តាម Trip.com ដោយគ្រាន់តែចំណាយចាប់ពី $200 ឡើងទៅក្នុងប្រតិបត្តិការប៉ុណ្ណោះ។
ការផ្ដល់ជូនមានកំណត់នេះ ហើយអាចទទួលបានជារៀងរាល់ខែ និងផ្អែកតាមគោលការណ៍ កក់មុនទទួលបានមុន។ ដូច្នេះកុំបង្អង់យូរ! កក់ដំណើរកម្សាន្តកាន់តែឆ្លាតវៃ ដើរលេងកាន់សប្បាយរីករាយ និងកាន់តែសន្សំសំចៃ!
រយៈពេលប្រូម៉ូសិន
- រយៈពេលកក់៖ 1 មេសា 2026 – 31 កក្កដា 2026
- រយៈពេលធ្វើដំណើរ ឬស្នាក់នៅ៖ 1 មេសា 2026 – 31 ធ្នូ 2026
លក្ខខណ្ឌ
- ប្រូម៉ូសិននេះសម្រាប់ប្រភេទកាត វីង វីសា ឌីជីថលកាត, វីសា ដេប៊ីតកាត, វីសា ហ្គោលក្រេឌីតកាត, និងវីសា ផ្លាទីនីម ក្រេឌីតកាត។
- សម្រាប់អតិថិជន Trip.com ទាំងថ្មី និងចាស់។
- ទទួលបានការបញ្ចុះតម្លៃរហូតដល់ 30 ដុល្លារ លើការហោះហើរ ឬការស្នាក់នៅ សម្រាប់ការចំណាយចាប់ពី 200 ឡើងទៅ។
- ប្រើប្រាស់ ប្រូម៉ូកូដ WINGFLY សម្រាប់ការហោះហើរ និង WINGSTAY សម្រាប់ការស្នាក់នៅ ។
- ការផ្តល់ជូននីមួយៗ អាចប្រើប្រាស់បានរហូតដល់ 4 ដង សម្រាប់អតិថិជនម្នាក់ (4 ដង សម្រាប់ការហោះហើរ និង 4 ដង សម្រាប់ការស្នាក់នៅ)។
- សម្រាប់ការកក់តាមអនឡាញលើ Trip.com ដែលទូទាត់ជាប្រាក់ដុល្លារអាមេរិក ជាមួយនឹងកាតធនាគារ វីង ដែលមាននៅក្នុងកម្មវិធីប្រូម៉ូសិននេះ។
- ការបញ្ចុះតម្លៃលើការហោះហើរ និងការស្នាក់នៅនេះ អនុវត្តមុនពេលគិតពន្ធ និងថ្លៃសេវាផ្សេងៗ។
- កញ្ចប់ទេសចរណ៍ និងសេវាកម្មផ្សេងទៀតរបស់ Trip.com មិនត្រូវបានរាប់បញ្ចូលក្នុងការផ្តល់ជូននេះឡើយ។
- កូដប្រូម៉ូសិននេះ មិនអាចបូកបញ្ចូលគ្នា ផ្លាស់ប្តូរជាប្រាក់ ឬប្តូរទៅជា Trip Coins បានឡើយ។
- ប្រូម៉ូកូដនឹងត្រូវកាត់ចេញ ក្នុងករណីមានការកែប្រែ។ ការប្រើប្រាស់ឡើងវិញតម្រូវឱ្យមានការលុបចោល និងកក់ឡើងវិញ ដោយផ្អែកលើភាពជាក់ស្តែង។
- គោលការណ៍ផ្លាស់ប្តូរ និងលុបចោល អាចនឹងមានភាពខុសៗគ្នាទៅតាមក្រុមហ៊ុនអាកាសចរណ៍ និងកន្លែងស្នាក់នៅនីមួយៗ។
- ការផ្តល់ជូន ផ្អែកលើគោលការណ៍មកមុន ទទួលបានមុន។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ឬបញ្ចប់ការផ្តល់ជូននេះដោយមិនបាច់ជូនដំណឹងមុន។
- លក្ខខណ្ឌនានារបស់ធនាគារ វីង ត្រូវអនុវត្ត។