ធ្វើឱ្យការចំណាយប្រចាំថ្ងៃរបស់អ្នកឱ្យក្លាយជាបទពិសោធដ៏រីករាយ ជាមួយ វីង ម៉ាស្ទ័រកាត ស៊ីអេសអេស ដេប៊ីតកាត! អតិថិជនថ្មីរបស់ធនាគារ វីង អាចស្នើសុំកាតជាលើកដំបូង ដើម្បីចាប់ផ្តើមប្រតិបត្តិការទូទាត់ និងមានឱកាសឈ្នះរង្វាន់ ពីការចាប់រង្វាន់ប្រចាំខែរបស់យើង។ កាតដំបូងរបស់អ្នក អាចជាការចាប់ផ្តើមនៃអ្វីដែលពិសេសបំផុត សម្រាប់អ្នក!
រង្វាន់ពិសេសចំនួន 14 រង្វាន់ កំពុងរង់ចាំអ្នក!
ត្រៀមខ្លួនសម្រាប់ឱកាសក្លាយជាអ្នកឈ្នះ ក្នុងចំណោមអ្នកឈ្នះរង្វាន់ទាំង 14 នាក់!
- iPhone Duo ៖ ចំនួន 1 រង្វាន់
- Samsung Galaxy Z Fold 8 Ultra ៖ ចំនួន 1 រង្វាន់
- iPhone 18 Pro Max (256GB) ៖ ចំនួន 4 រង្វាន់
- AirPods Pro 3 ៖ ចំនួន 8 រង្វាន់
របៀបទទួលបានឱកាសចូលរួមចាប់រង្វាន់
- ទទួលបានកាតដំបូងរបស់អ្នក៖ បើកដំណើរការ វីង ម៉ាស្ទ័រកាត ស៊ីអេសអេស ដេប៊ីតកាត ដំបូងរបស់អ្នក។
- ធ្វើការចំណាយលើកដំបូង៖ ចំណាយចាប់ពី 15 ដុល្លារអាមេរិកឡើងទៅ នៅតាមហាង ឬអនឡាញ ដើម្បីទទួលបានសិទ្ធិចាប់រង្វាន់ចំនួន 1 ដង។
- ទទួលបានឱកាសចូលរួមបន្ថែម៖ រាល់ការចំណាយចាប់ពី 5 ដុល្លារអាមេរិកឡើងទៅ ក្នុងខែដដែល អ្នកនឹងទទួលបានសិទ្ធិចាប់រង្វាន់បន្ថែម 1 ដងបន្ថែមទៀត។
កាលបរិច្ឆេទចាប់រង្វាន់ប្រចាំខែ
ការចាប់រង្វាន់សម្រាប់ខែវិច្ឆិកា ឆ្នាំ2026
- រង្វាន់៖ iPhone 18 Pro Max ចំនួន 1 គ្រឿង និង AirPods Pro 3 ចំនួន 3 គ្រឿង
- ការប្រកាសឈ្មោះអ្នកឈ្នះ៖ សប្តាហ៍ទី 3 នៃខែធ្នូ ឆ្នាំ2026
ការចាប់រង្វាន់សម្រាប់ខែធ្នូ ឆ្នាំ2026
- រង្វាន់៖ iPhone 18 Pro Max ចំនួន 1 គ្រឿង + AirPods Pro 3 ចំនួន 2 គ្រឿង
- ការប្រកាសឈ្មោះអ្នកឈ្នះ៖ សប្តាហ៍ទី 3 នៃខែមករា ឆ្នាំ2027
ការចាប់រង្វាន់សម្រាប់ខែមករា ឆ្នាំ2027
- រង្វាន់៖ iPhone 18 Pro Max ចំនួន 1 គ្រឿង + AirPods Pro 3 ចំនួន 2 គ្រឿង
- ការប្រកាសឈ្មោះអ្នកឈ្នះ៖ សប្តាហ៍ទី 3 នៃខែកុម្ភៈ ឆ្នាំ2027
ការចាប់រង្វាន់សម្រាប់ខែកុម្ភៈ ឆ្នាំ2027 (ការចាប់រង្វាន់ធំ)
- រង្វាន់៖ iPhone Duo ចំនួន 1 គ្រឿង + Samsung Galaxy Z Fold 8 Ultra ចំនួន 1 គ្រឿង + iPhone 18 Pro Max ចំនួន 1 គ្រឿង + AirPods Pro 3 ចំនួន 2 គ្រឿង
- ការប្រកាសឈ្មោះអ្នកឈ្នះ៖ សប្តាហ៍ទី 3 នៃខែមីនា ឆ្នាំ2027
លក្ខន្តិកៈ៖
- កម្មវិធីឈ្នះរង្វាន់នេះផ្តល់ជូនសម្រាប់តែអតិថិជន ដែលបើក វីង ម៉ាស្ទ័រកាត ស៊ីអេសអេស ដេប៊ីតកាតដំបូង ក្នុងរយៈពេលនៃកម្មវិធី។
- កម្មវិធីនេះផ្តល់ជូនសម្រាប់តែការចាយនៅតាមហាង ឬទូទាត់តាមអនឡាញប៉ុណ្ណោះ។ ការដកប្រាក់សុទ្ធមិនត្រូវបានរាប់បញ្ចូលនោះទេ
- កាតដែលធ្លាប់ត្រូវបានបិទ ហើយបានបើកដំណើរការឡើងវិញក្នុងអំឡុងពេលនៃកម្មវិធី នឹងមិនត្រូវបានរាប់បញ្ចូលសម្រាប់ការចាប់រង្វាន់នោះឡើយ។
- អតិថិជនម្នាក់ទទួលបានតែមួយរង្វាន់ប៉ុណ្ណោះ ក្នុងរយៈពេលនៃកម្មវិធីទាំងមូល។
- ដើម្បីចូលរួមចាប់រង្វាន់ អ្នកត្រូវបើកកាតនិងធ្វើប្រតិបត្តិការដំបូងតាមលក្ខណ្ឌកំណត់ខាងលើក្នុងខែតែមួយ។
- អតិថិជនដែលមានសិទ្ធិចូលរួមការចាប់រង្វាន់ប្រចាំខែក្នុងខែនីមួយៗ ទោះទទួលបានរង្វាន់ ឬមិនទទួលបានរង្វាន់ក្តី នឹងមិនរាប់បញ្ចូលក្នុងការចាប់រង្វាន់សម្រាប់ខែបន្តបន្ទាប់នោះទេ។
- អ្នកឈ្នះរង្វាន់នឹងត្រូវបានប្រកាសនៅសប្តាហ៏ទី3នៃខែបន្ទាប់ នៅលើទំព័រ Facebook ផ្លូវការរបស់ធនាគារ វីង។
- ប្រសិនបើអ្នកដែលឈ្នះរង្វាន់មិនអាចទាក់ទងបាន បន្ទាប់ពីបានព្យាយាមទាក់ទងតាមទូរសព្ទចំនួន 2 ដង នោះអ្នកឈ្នះនឹងបាត់បង់សិទ្ធិទទួលរង្វាន់។ ធនាគារ វីង រក្សាសិទ្ធិក្នុងការជ្រើសរើសអ្នកឈ្នះរង្វាន់ជំនួស។
- រង្វាន់មិនអាចផ្ទេរទៅអ្នកដទៃ និងមិនអាចប្តូរជាសាច់ប្រាក់ ឬសម្ភារៈជំនួសក្រោមរូបភាពណាមួយឡើយ។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្តូរ ឬបញ្ចប់កម្មវិធីប្រូម៉ូសិននេះនៅពេលណាក៏បាន ដោយមិនចាំបាច់ជូនដំណឹងជាមុន។