ផ្តល់ជូននូវកម្ចីមានភាពបត់បែន សក្តិសមឥតខ្ចោះសម្រាប់អាជីវកម្មលោកអ្នក
គ្រប់គ្រងលំហូរសាច់ប្រាក់ ទូទាត់ការចំណាយរយៈពេលខ្លី ឬឆ្លើយតបទៅនឹងការចាប់យកកាលានុវត្តភាពអាជីវកម្មថ្មីៗបានយ៉ាងឆាប់រហ័ស ជាមួយកម្ចីបណ្តាក់មានទ្រព្យធានា របស់ធនាគារ វីង។ ប្រើប្រាស់សាច់ប្រាក់នៅពេលដែលលោកអ្នកត្រូវការ ហើយបង់ការប្រាក់តែលើចំនួនទឹកប្រាក់ដែលបានប្រើប្រាស់ជាក់ស្តែង ដែលដំណោះស្រាយនេះជួយរក្សាដំណើរការអាជីវកម្មរបស់លោកអ្នកដំណើរការទៅមុខយ៉ាងរលូនដោយគ្មានការរាំងស្ទះនោះឡើយ។
ទំហំកម្ចីចាប់ពី 10.000 ដុល្លារអាមេរិក
អត្រាការប្រាក់ចាប់ពី 8.50% ក្នុងមួយឆ្នាំ
បង្កើតឡើងសម្រាប់តម្រូវការអាជីវកម្មប្រចាំថ្ងៃ
ការដំណើរការអាជីវកម្មមានន័យថាត្រូវត្រៀមខ្លួនសម្រាប់រដូវកាលឡើង និងចុះ។ កម្ចីបណ្តាក់មានទ្រព្យធានា ធនាគារ វីង ផ្តល់ជូនលោកអ្នកនូវភាពបត់បែនក្នុងការខ្ចីនៅពេលចាំបាច់ សងវិញ ហើយខ្ចីម្ដងទៀត ដែលការផ្តល់ជូននេះជួយឱ្យលោកអ្នកមានការត្រៀមខ្លួនជានិច្ចនៅក្នុងប្រតិបត្តិការអាជីវកម្ម។
- ការអនុម័តរហ័ស ត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ
- ភាពបត់បែនក្នុងការប្រើប្រាស់សាច់ប្រាក់ សម្រាប់តម្រូវការរយៈពេលខ្លី
- ការស្នើកម្ចីងាយស្រួល ធ្វើឡើងតាមប្រព័ន្ធឌីជីថល ឬជាមួយបុគ្គលិកប្រឹក្សាកម្ចីរបស់យើង