មធ្យោបាយសម្រាប់យុវជនជំនាន់ថ្មី ក្នុងការស្វែងយល់អំពីលុយកាក់ 

 

ក្មេងៗសម័យថ្មីធ្លាប់បានឃើញចរាចរណ៍ប្រាក់តាមរយៈអេបក្នុងទូរសព្ទ និងកូដ QR រួចមកហើយ។ ពួកគេយល់ពីរបៀបនៃការទូទាត់ប្រាក់ ប៉ុន្តែប្រហែលជានៅមិនទាន់យល់ច្បាស់ពីការសម្រេចចិត្តដែលនៅពីក្រោយរាល់ការចំណាយនោះទេ។  

 

គណនី WingGen ផ្តល់នូវកន្លែងជាក់ស្តែងមួយដើម្បីចាប់ផ្តើម។ 

 

កូនៗរបស់អ្នកអាចរក្សាទុកប្រាក់ក្នុងគណនីផ្ទាល់ខ្លួន ធ្វើការទូទាត់ប្រាក់ឌីជីថលប្រចាំថ្ងៃ និងទទួលបានរង្វាន់តាមរយៈការបំពេញបេសកកម្ម។ នៅពេលពួកគេប្រើប្រាស់គណនីនេះ ពួកគេនឹងយល់ច្បាស់ពីរបៀបដែលការសន្សំ ការចំណាយ និងការខិតខំប្រឹងប្រែង ប៉ះពាល់ដល់អ្វីដែលពួកគេមាន។ 

 

អាណាព្យាបាល ក៏នៅតែបន្តជាផ្នែកមួយនៃបទពិសោធនេះ។ លោកអ្នកអាចតាមដានគណនី និងជួយកូនៗឱ្យយល់ដឹងពីជម្រើសដែលពួកគេបានធ្វើ។ 

 

ការរៀនសូត្រផ្នែកហិរញ្ញវត្ថុ ប្រែជាអ្វីដែលយុវជនអាចអនុវត្តផ្ទាល់ មិនមែនគ្រាន់តែជាទ្រឹស្តីពន្យល់ពីមនុស្សចាស់នោះឡើយ។ 

ថាមពលទាំង 8 ដែលភ្ជាប់បទពិសោធថ្មីជាមួយគ្នា

គណនី WingGen ផ្តល់ថាមពល 4 យ៉ាងសម្រាប់កូន និងថាមពល 4 យ៉ាងសម្រាប់អាណាព្យាបាល។



ថាមពលទាំង 4 សម្រាប់កូន





ថាមពលទាំង 4 សម្រាប់អាណាព្យាបាល



អេបតែមួយ សម្រាប់មនុស្សពីរជំនាន់

សម្រាប់កូនៗ៖ 

 

  • ទទួលបានបទពិសោធប្រើប្រាស់គណនី WingGen ផ្ទាល់ខ្លួន 
  • ជាទីកន្លែងមានសុវត្ថិភាពសម្រាប់រក្សាទុកទឹកប្រាក់ 
  • អាចទូទាត់ប្រាក់តាម KHQR 
  • បំពេញបេសកកម្មប្រចាំខែ ដើម្បីទទួលបាន វីងភ័ញ 
  • ជាឧបករណ៍សម្រាប់សន្សំដើម្បីគោលដៅ ប្រើបានចាប់ពីថ្ងៃទី 31 ខែតុលា ឆ្នាំ2026 
  • អាចពិនិត្យមើលសមតុល្យ និងប្រតិបត្តិការទឹកប្រាក់បានយ៉ាងលម្អិត 

សម្រាប់អាណាព្យាបាល៖ 

 

  • បើក និងភ្ជាប់ការប្រើប្រាស់ជាមួយគណនី WingGen 
  • ផ្តល់ទឹកប្រាក់ឱ្យទៅកូនបានយ៉ាងឆាប់រហ័ស 
  • តាមដានសកម្មភាពគណនី និងរាល់ប្រតិបត្តិការ 
  • ពិនិត្យ និងឆ្លើយតបទៅនឹងសំណើសុំទឹកប្រាក់របស់កូនៗ ប្រើបានចាប់ពីថ្ងៃទី 31 ខែតុលា ឆ្នាំ2026 
  • កំណត់ការចំណាយរបស់កូនៗ ប្រើបានចាប់ពីថ្ងៃទី 31 ខែតុលា ឆ្នាំ2026 
  • បង្កកគណនីជាបណ្តោះអាសន្នពេលមានភាពមិនប្រក្រតី ប្រើបានចាប់ពីថ្ងៃទី 31 ខែតុលា ឆ្នាំ2026 

ផ្តល់ភាពម្ចាស់ការដល់កូនៗកាន់តែច្រើន អ្នកមានទំនុកចិត្តកាន់តែច្រើន។

 

រង្វាន់សម្រាប់ការបើកគណនីដំបូង 

បើកគណនី WingGen នឹងទទួលបាន 15.000 វីងភ័ញ!

 

សម្រាប់រាល់ការបើកគណនី WingGen ដែលគ្រប់លក្ខខណ្ឌ ទទួលបានការយល់ព្រម និងបើកដំណើរការដោយជោគជ័យ នឹងទទួលបាន៖ 

  • កូនៗនឹងទទួលបាន៖ 10.000 វីងភ័ញ 
  • អាណាព្យាបាលនឹងទទួលបាន៖ 5.000 វីងភ័ញ 

 

អាណាព្យាបាលនីមួយៗអាចទទួលបានរង្វាន់ពីការបង្កើតគណនី WingGen ច្រើនបំផុតរហូតដល់ចំនួន 2 គណនី។  

 

ទាំងអាណាព្យាបាល និងកូនៗ ក្នុងមួយគ្រួសារ អាចទទួលបានសរុបរហូតដល់ 30.000 វីងភ័ញ។ 

ការអនុម័តគណនី ការបើកដំណើរការគណនី និងលក្ខខណ្ឌនានាផ្សេងៗទៀតត្រូវបានអនុវត្ត។ 

 

 

បំពេញបេសកកម្ម ជាមួយនឹងការបង្កើតទម្លាប់សន្សំ

 

បេសកកម្ម WingGen ជំរុញឱ្យមានការដាក់ប្រាក់ក្នុងគណនីរបស់កូនៗបានជាប្រចាំ។

 

កម្រិតបេសកកម្ម 
លក្ខខណ្ឌតម្រូវប្រចាំខែ 
រង្វាន់ជាវីងភ័ញ 
កម្រិត 1 

ដាក់ប្រាក់ចូលគណនីចំនួន 4 ដង ដែលមានទឹកប្រាក់យ៉ាងតិច 20 ដុល្លារក្នុងមួយដង 

2,000 វីងភ័ញ

កម្រិត 2

ដាក់ប្រាក់ចូលគណនីចំនួន 5 ដង ដែលមានទឹកប្រាក់យ៉ាងតិច 20 ដុល្លារក្នុងមួយដង 

3,000 វីងភ័ញ

កម្រិត 3

ដាក់ប្រាក់ចូលគណនីចំនួន 6 ដង ដែលមានទឹកប្រាក់យ៉ាងតិច 20 ដុល្លារក្នុងមួយដង 

4,000 វីងភ័ញ

គណនីនីមួយៗអាចបំពេញបេសកកម្មបានត្រឹមតែមួយកម្រិតប៉ុណ្ណោះក្នុងមួយខែ។ ការបំពេញបេសកកម្មនីមួយៗនឹងត្រូវដំឡើងកម្រិតទៅខែបន្ទាប់។ រាល់ប្រតិបត្តិការដែលបានបំពេញលក្ខខណ្ឌ ការដំឡើងកម្រិតបេសកកម្ម ការបើកយករង្វាន់ និងរយៈពេលសុពលភាព គឺស្ថិតក្រោមលក្ខខណ្ឌនៃយុទ្ធនាការ។

វីងភ័ញ ធ្វើឱ្យរាល់រង្វាន់កាន់តែមានតម្លៃ

 

វីងភ័ញ អាចប្រើប្រាស់សម្រាប់ការទិញទំនិញនៅតាមបណ្តាញដៃគូអាជីវករ វីង នានា។ អតិថិជនដែលប្រើប្រាស់គណនី WingGen អាចទទួលបាន វីងភ័ញ តាមរយៈការបំពេញបេសកកម្ម និងអាចយកទៅប្រើប្រាស់ដើម្បីបញ្ចុះតម្លៃទំនិញដែលបានទិញ។ 

 

លើសពីនេះ នៅពេលសន្សំប្រាក់ក្នុងគណនី អ្នកនឹងទទួលបានរង្វាន់តាមរយៈសកម្មភាពជាក់ស្តែង ព្រមទាំងអាចស្វែងរកមធ្យោបាយជាច្រើនទៀត ដើម្បីជួយឱ្យទឹកប្រាក់របស់អ្នកកាន់តែមានតម្លៃបន្ថែមទៀត។ 

 

 

ជួយឱ្យការសន្សំរបស់ពួកគេកាន់តែកើនឡើង 

 

គណនី WingGen ផ្តល់នូវអត្រាការប្រាក់ទៅតាមកម្រិតសមតុល្យ ដើម្បីលើកទឹកចិត្តយុវវ័យឱ្យបន្តបង្កើនទឹកប្រាក់ក្នុងសមតុល្យរបស់ពួកគេ។

 

សមតុល្យគណនី WingGen 
អត្រាការប្រាក់ 
ក្រោម 5.000 ដុល្លារ 0.10% ក្នុងមួយឆ្នាំ 
ចាប់ពី 5.000 ដុល្លារឡើងទៅ 3.00% ក្នុងមួយឆ្នាំ 

អត្រាការប្រាក់ ការគណនា និងសេវាកម្មនានារបស់គណនី គឺស្ថិតក្រោមលក្ខខណ្ឌអនុវត្តរបស់ធនាគារ វីង។

បង្កើតគណនី WingGen ដើម្បីបង្ហាញថាមពលរបស់អ្នក

1. ចាប់ផ្តើមជាមួយអេប Wing Bank

ចូលទៅកាន់អេប Wing Bank
ហើយជ្រើសរើសបង្កើតគណនី WingGen។

2. បញ្ចូលព័ត៌មានអំពីកូនរបស់អ្នក

ផ្តល់ព័ត៌មានដែលចាំបាច់ និងឯកសារតម្រូវ។ សូមរៀបចំឯកសារកូនរបស់អ្នកឱ្យបានរួចរាល់ មានដូចជា៖
សំបុត្រកំណើត, សៀវភៅគ្រួសារ, និង លិខិតឆ្លងដែន។

3. ធ្វើការផ្ទៀងផ្ទាត់

ធ្វើតាមការណែនាំនៅក្នុងអេប និងដាក់ស្នើពាក្យស្នើសុំសម្រាប់ការផ្ទៀងផ្ទាត់ និងការអនុម័ត។

4. ផ្ញើ Link ទៅកូនរបស់អ្នកដើម្បីបើកដំណើរការគណនី

ផ្ញើ Link សុវត្ថិភាព ឬកូដ QR ទៅកូនរបស់អ្នកដើម្បី បើកដំណើរការគណនី WingGen របស់ពួកគេ។

5. ចាប់ផ្តើមស្វែងយល់ជាមួយគ្នា

ជួយកូនរបស់អ្នកឱ្យស្វែងរកមុខងារថាមពលដែលពួកគេអាចប្រើប្រាស់បាន និងចាប់ផ្តើមជាមួយគណនីថ្មីរបស់ពួកគេ។

ជួប WingGen ក្នុងកម្មវិធីនេះផ្សារទំនើប អ៊ីអន 1  

 

 

ថ្ងៃទី31 ខែតុលា ដល់ថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2026

ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (អ៊ីអន 1) 

 

សូមជូលរួមជាលក្ខខណ្ឌគ្រួសារ ក្នុងកម្មវិធីជាមួយ WingGen រយៈពេល 2ថ្ងៃពេញ៖  

  • ស្វែងយល់ពីថាមពលទាំង 4 សម្រាប់កូនៗ  
  • ស្វែងរកថាមពលទាំង 4 សម្រាប់អាណាព្យាបាល 
  • ការលេងហ្គេម ដើម្បីឈ្នះរង្វាន់  
  • ជួបជាមួយ ជីប ជីប ក្នុងការដើរបរិវេណនៃកម្មវិធី  
  • ជួបជាមួយ ជីប ជីប ក្នុងសម្លៀកបំពាក់ WingGen ថ្មី  
  • ទទួលបានជំនួយក្នុងការបើកគណនី WingGen 

សម្រាប់ក្រុមគ្រួសារដែលបានបើកគណនី WingGen ដោយជោគជ័យនៅស្តង់កម្មវិធី នឹងទទួលបានកូនតុក្កតាជីប ជីប ដ៏ស្រស់ស្អាតមួយដោយឥតគិតថ្លៃ ទៅតាមលក្ខខណ្ឌនៃកម្មវិធី ។ 

 

ដើម្បីបើកគណនីនេះបាននៅក្នុងកម្មវិធី សូមយកសំបុត្រកំណើតរបស់កូន សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅមកជាមួយ។ 

មុនពេលចាប់ផ្តើមបង្កើតគណនី៖ 

 

  • កូនៗត្រូវតែមានអាយុចន្លោះពី 10 ដល់ 17 ឆ្នាំ 
  • អាណាព្យាបាលស្របច្បាប់ គឺជាអ្នកមានសិទ្ធិដាក់ពាក្យស្នើសុំបង្កើតគណនី WingGen 
  • អាណាព្យាបាលត្រូវតែមានគណនីធនាគារ វីង ដែលនៅសកម្ម 
  • ត្រូវរៀបចំព័ត៌មាន និងឯកសារដែលតម្រូវឱ្យបានគ្រប់គ្រាន់ 
  • ការស្នើសុំបង្កើតគណនីនីមួយៗ គឺស្ថិតក្រោមការផ្ទៀងផ្ទាត់ និងមានការអនុម័តពីធនាគារ វីង។ 
  • កូនៗត្រូវតែបញ្ចប់រាល់ជំហានបើកគណនី WingGen លើអេប Wing Bank។ 
  • អាណាព្យាបាល និងកូនៗមិនត្រូវប្រាប់លេខសម្ងាត់ PIN ពាក្យសម្ងាត់ ឬ OTP ជាមួយគ្នាឡើយ។ 
  • ប្រតិបត្តិការនីមួយៗគឺស្ថិតក្រោមដែនកំណត់គណនី និងដែនកំណត់ប្រចាំថ្ងៃ។ 
  • លក្ខណៈពិសេសនៃផលិតផល រង្វាន់ អត្រាការប្រាក់ និងសេវាកម្មគឺស្ថិតក្រោមលក្ខខណ្ឌផ្តល់ជូនរបស់ធនាគារ វីង។ 

ផ្តល់ថាមពលសម្រាប់ការចាប់ផ្តើមដល់កូនៗរបស់អ្នក 

 

ផ្តល់បទពិសោធពីការអនុវត្តជាក់ស្តែងលើការសន្សំ ការចំណាយ និងការគ្រប់គ្រងទឹកប្រាក់ ខណៈពេលដែលអ្នកនៅតែអាចតាមដានរាល់ប្រតិបត្តិការ។

 

បើកគណនី WingGen ហើយបង្ហាញថាមពលរបស់អ្នក!

 

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន