ធនាគារ វីង បន្តរក្សាបាននូវស្តង់ដាសុវត្ថិភាពការទូទាត់កម្រិតសកល ធានាសុវត្ថិភាពទិន្នន័យអតិថិជន

ចេញផ្សាយនៅ: Jul 31, 2026

ចាប់តាំងពីទទួលបានវិញ្ញាបនបត្រស្តង់ដាសុវត្ថិភាពទិន្នន័យឧស្សាហកម្មកាតទូទាត់ ឬហៅកាត់ថា PCI DSS ជាលើកដំបូងក្នុងឆ្នាំ២០២៣ ធនាគារ វីង បានបន្តអនុវត្តតាមស្តង់ដានេះយ៉ាងខ្ជាប់ខ្ជួន តាមរយៈការវាយតម្លៃបន្តសុពលភាពជារៀងរាល់ឆ្នាំ។ ជាក់ស្តែង បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃឯករាជ្យចុងក្រោយដោយ SISA ដែលជាក្រុមហ៊ុនជំនាញផ្តល់ដំណោះស្រាយសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត វិញ្ញាបនបត្រ PCI DSS ជំនាន់ 4.0.1 របស់ធនាគារ វីង ត្រូវបានបន្តសុពលភាពជាផ្លូវការដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦តទៅ 

 

សម្រាប់ការបន្តសុពលភាពថ្មីៗនេះ ធនាគារ វីង បានឆ្លងកាត់ដោយជោគជ័យនូវការវាយតម្លៃយ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដំណើរការប្រតិបត្តិការ និងយន្តការគ្រប់គ្រងសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់កាត។ លទ្ធផលនេះ បានគូសបញ្ជាក់សាជាថ្មីពីការបន្តរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវស្តង់ដា PCI DSS ដែលជាក្របខណ្ឌសុវត្ថិភាពនៃការទូទាត់ប្រាក់កម្រិតសកល។ 

 

លោកហោ ប៊ុនថែអគ្គនាយករង នៃធនាគារ វីង បានលើកឡើងថា៖ ”ការបន្តរក្សាបាននូវអនុលោមភាពតាមស្តង់ដា PCI DSS គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់យើង ក្នុងការបន្តវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងការអនុវត្តយន្តការសុវត្ថិភាពនានា ដែលជាតម្រូវការចាំបាច់បំផុតក្នុងការការពារព័ត៌មានកាត ទូទាត់របស់អតិថិជន។ 

 

លោក ហោ ប៊ុនថែ បានគូសបញ្ជាក់ថា៖ ”ស្របពេដែលដែលសេវាធនាគារឌីជីថលបន្តរីកចម្រើនយ៉ាងឆាប់រហ័ស គួបផ្សំហានិភ័យសន្តិសុខសាយប័រកាន់តែមានការវិវឌ្ឍស្មុគស្មាញនោះ ការធានាបាននូវសុវត្ថិភាពព័ត៌មានរបស់អតិថិជន នៅតែជាកិច្ចការអាទិភាពចម្បងបំផុតមួយរបស់យើង។ នេះជាឆ្នាំទី៣ជាប់ៗគ្នាហើយ ដែលយើងសម្រេចបាននូវការអនុលោមភាពយ៉ាងពេញលេញ ហើយជាលទ្ធផលទទួលបាននូវវិញ្ញាបនបត្រស្តង់ដាទិនន្ន័យនេះ។ សមិទ្ធផលនេះសម្រេចទៅបាន ក៏ដោយសារតែការលះបង់ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពីសំណាក់ក្រុមការងារទាំងមូលផងដែរ។” 

 

ដោយផ្អែកលើប្រព័ន្ធសុវត្ថិភាពដ៏រឹងមាំនេះ ធនាគារ វីង ផ្តល់ជូនកាតជាច្រើនប្រភេទដូចជា៖  វីងវីសា, ម៉ាស្ទ័រកាត និង យូញៀនផេ ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីតម្រូវតាមរបៀបរស់នៅ និងតម្រូវការហិរញ្ញវត្ថុចំគោលដៅប្រើប្រាស់របស់អតិថិជន។ អាស្រ័យលើប្រភេទកាត ម្ចាស់កាតអាចទូទាត់ទំនិញ និងសេវាកម្មតាមអនឡាញ ឬតាមហាងនានា ទូទាត់ដោយគ្រាន់តែប៉ះកាតនៅលើម៉ាស៊ីនឆូតកាត និងប្រើប្រាស់បានទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចរីករាយជាមួយអត្ថប្រយោជន៍នៃប្រូម៉ូសិនពិសេសៗ ព្រមទាំងគ្រប់គ្រងកាតបានយ៉ាងងាយស្រួលតាមរយៈអេប Wing Bank។  

 

តាមរយៈការរួមបញ្ចូលគ្នារវាងជម្រើសនៃការទូទាត់ប្រាក់ដែលទទួលស្គាល់កម្រិតអន្តរជាតិ ជាមួយនឹងស្តង់ដាសុវត្ថិភាពលំដាប់សកល ធនាគារ វីង បានផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងទំនុកចិត្តកាន់តែខ្ពស់ រាល់ពេលដែលពួកគាត់ទិញទំនិញ ទូទាត់ប្រាក់ និងចាត់ចែងហិរញ្ញវត្ថុប្រចាំថ្ងៃ។ 

 

តើលោកអ្នកកំពុងស្វែងរកក្រេឌីតកាត ឬដេប៊ីតកាត ដែលអាចទុកចិត្តបានសម្រាប់ការទិញទំនិញអនឡាញ និងនៅតាមហាងមែនទេ? សូមអញ្ជើញមកកាន់សាខាធនាគារ វីង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់លេខ 023 999 989 

 

ពានរង្វាន់ដែលទាក់ទង

អានរហ័ស

កម្មវិធី «សំឡេងស្ត្រីខ្មែរ 50 រូប» ឆ្នាំ 2026៖ កិច្ចសម្ភាសពិសេសជាមួយលោកស្រី នៅ សុខលី នាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង

ចេញផ្សាយនៅ: Aug 19, 2026

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ឆ្នើមចំនួន៣ ក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ2026

ចេញផ្សាយនៅ: Aug 10, 2026

អានរហ័ស

កម្មវិធីសម្លេងស្រ្តីខ្មែរទាំង 50រូប ប្រចាំឆ្នាំ2026៖ កិច្ចសម្ភាសន៍ពិសេសជាមួយលោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាម នៃធនាគារ វីង

ចេញផ្សាយនៅ: Jul 31, 2026