កម្ពុជា! យើងរួមគ្នាពុះពារចេញពីគ្រាលំបាកមួយនេះទាំងអស់គ្នា!

ប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោកកំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ-១៩ វាមិនមែនបង្កត្រឹមជាវិបត្តិផ្នែកសុខភាពក្នុងវិស័យសុខាភិបាលប៉ុណ្ណោះទេ តែវាកំពុងក្លាយជាវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័ស។ ស្របពេលដែលវិបត្តិនេះកំពុងកើតមានឡើង ក្នុងនាមជាស្ថាប័នមួយដែលមានការទទួលខុសត្រូវសម្រាប់សង្គម យើងមិនបានគិតគូរត្រឹមតែពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើងនោះឡើយ ប៉ុន្តែយើងក៏ត្រូវយកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួនផងដែរ ដែលពួកគេកំពុងរងផលប៉ះពាល់ពីវិបត្តិនេះ​ យើងចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ក៏ដូចជាជួយសហគមន៍យើងឱ្យឆ្លងផុតពេលវេលាដ៏លំបាកនេះជាមួយគ្នា។ ដោយសារការភ័យខ្លាចនៃការឆ្លងវីរុសកូវីដ-១៩នេះ ប្រជាជនបានដាក់កំហិតខ្លួនឯងលើការធ្វើដំណើរដោយរក្សាខ្លួននៅផ្ទះជាដើម។ រីឯអាជីវកម្មមួយចំនួនក៏កំពុងប្រឈមមុខនឹងការបិទទ្វារជាបណ្តោះអាសន្នដោយសារតែការផ្ទុះឡើងនៃវិបត្តិនេះផងដែរ ដែលនាំអោយមនុស្សជាច្រើនកំពុងព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ ក្នុងចំណោមអ្នកទាំងនោះ គ្រួសារនៃក្រុមអ្នកប្រកបរបរបើកតុកតុកនិងមគ្គុទេសទេសចរណ៍ជាក្រុមដែលងាយរងគ្រោះបំផុតចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះ ស្របពេលដែលប្រជាជនផ្អាកការធ្វើដំណើរចេញក្រៅផ្ទះញឹកញាប់ ហើយចំនួនអ្នកទេសចរមកទស្សនាប្រទេសរបស់យើងក៏មានការធ្លាក់ចុះស្ទើរតែសូន្យ។ គ្រាន់តែនៅក្នុងទីក្រុងភ្នំពេញតែមួយ មានប្រជាជនប្រមាណជាង ៥ ម៉ឺននាក់កំពុងប្រកបរ​បរបើកតុកតុកដើម្បីរកចំណូលសំរាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគេ។ បើយោងទៅតាមសមាគមអ្នកបើកបរតុកតុកនៅកម្ពុជា បានអោយដឹងថាជាធម្មតាអ្នកបើកបរតុកតុកម្នាក់ៗអាចរកប្រាក់បានជាមធ្យមរហូតដល់ ១៥ ដុល្លារក្នុងមួយថ្ងៃ ដោយឡែកបន្ទាប់ពីមានការរាតត្បាតជំងឺនេះ ពួកគេម្នាក់ៗរកចំណូលបានត្រឹមតែប្រមាណ ២ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃជាមធ្យម នៅពេលដែលពួកគេមួយចំនួនត្រូវការសងប្រាក់កម្ចីរបស់ធនាគារដែលទទួលសម្រាប់ទិញតុកតុកយកមកប្រកបរបរចិញ្ចើមជីវិតផងដែរ។ យោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាបក៏បានអោយដឹងថា មានមគ្គុទេសទេសចរណ៍ប្រមាណ ៣០០០ នាក់ដែលបានរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩នេះ កំឡុងពេលដែលសេវាកម្មផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ចកំពុងប្រឈមគ្មានអ្នកប្រើប្រាស់ ជាហេតុនាំអោយពួកគេបាត់បង់ចំណូលពីវិស័យនេះ។ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងដើម្បីរក្សានិរន្តរភាពសេដ្ឋកិច្ចកម្ពុជា បុគ្គលិកនិងភ្នាក់ងាររបស់ធនាគារឯកទេសវីងបានផ្តួចផ្តើមគំនិតអោយមានគាំទ្រដល់ក្រុមគ្រួសារអ្នកបើកបរតុកតុកនិងមគ្គុទេសទេសចរណ៍ ដើម្បីជួយពួកគេឲ្យឆ្លងផុតគ្រាលំបាកនេះនៅទូទាំងប្រទេស។ តាមរយៈគំនិតផ្តួចផ្តើមនេះ គ្រួសារនីមួយៗត្រូវបានគេរំពឹងថានឹងទទួលបានជំនួយហិរញ្ញវត្ថុជារៀងរាល់ខែ ដើម្បីបំពេញសេចក្តីត្រូវការជាមូលដ្ឋាននៅក្នុងគ្រួសាររបស់ពួកគេ។ ដោយសារតែស្ថានភាពជំងឺកូវីដ១៩ដែលមិនធ្លាប់មានពីមុនមកនេះ ធនាគារឯកទេសវីងសូមលើកទឹកចិត្តឲ្យអ្នករាល់គ្នាចូលរួមបរិច្ចាគថវិការក្នុងគំនិតផ្តួចផ្តើមនេះ និងគាំទ្រជាមួយវីង។ ការចូលរួមគាំទ្រដ៏សប្បុរសរបស់លោកអ្នកមិនត្រឹមតែមានសារៈសំខាន់ចំពោះសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជម្រុញអោយប្រជាជនដ៏ទៃទៀតជួយការពារសហគមន៍របស់យើងផងដែរ។ មិនថាពិភពលោកជួបការលំបាកអ្វីក៏ដោយ យើងនឹងនៅតែរឹងមាំនៅពេលដែលយើងចូលរួមជាធ្លុងមួយជាមួយគ្នា។ លោកអ្នកអាចចូលរួមជួយប្រជាជនដែលខ្វះខាត […]

ចេញផ្សាយនៅ: Apr 20, 2020

ប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោកកំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ-១៩ វាមិនមែនបង្កត្រឹមជាវិបត្តិផ្នែកសុខភាពក្នុងវិស័យសុខាភិបាលប៉ុណ្ណោះទេ តែវាកំពុងក្លាយជាវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័ស។

ស្របពេលដែលវិបត្តិនេះកំពុងកើតមានឡើង ក្នុងនាមជាស្ថាប័នមួយដែលមានការទទួលខុសត្រូវសម្រាប់សង្គម យើងមិនបានគិតគូរត្រឹមតែពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើងនោះឡើយ ប៉ុន្តែយើងក៏ត្រូវយកចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួនផងដែរ ដែលពួកគេកំពុងរងផលប៉ះពាល់ពីវិបត្តិនេះ​ យើងចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ក៏ដូចជាជួយសហគមន៍យើងឱ្យឆ្លងផុតពេលវេលាដ៏លំបាកនេះជាមួយគ្នា។

ដោយសារការភ័យខ្លាចនៃការឆ្លងវីរុសកូវីដ-១៩នេះ ប្រជាជនបានដាក់កំហិតខ្លួនឯងលើការធ្វើដំណើរដោយរក្សាខ្លួននៅផ្ទះជាដើម។ រីឯអាជីវកម្មមួយចំនួនក៏កំពុងប្រឈមមុខនឹងការបិទទ្វារជាបណ្តោះអាសន្នដោយសារតែការផ្ទុះឡើងនៃវិបត្តិនេះផងដែរ ដែលនាំអោយមនុស្សជាច្រើនកំពុងព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ ក្នុងចំណោមអ្នកទាំងនោះ គ្រួសារនៃក្រុមអ្នកប្រកបរបរបើកតុកតុកនិងមគ្គុទេសទេសចរណ៍ជាក្រុមដែលងាយរងគ្រោះបំផុតចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះ ស្របពេលដែលប្រជាជនផ្អាកការធ្វើដំណើរចេញក្រៅផ្ទះញឹកញាប់ ហើយចំនួនអ្នកទេសចរមកទស្សនាប្រទេសរបស់យើងក៏មានការធ្លាក់ចុះស្ទើរតែសូន្យ។

គ្រាន់តែនៅក្នុងទីក្រុងភ្នំពេញតែមួយ មានប្រជាជនប្រមាណជាង ៥ ម៉ឺននាក់កំពុងប្រកបរ​បរបើកតុកតុកដើម្បីរកចំណូលសំរាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគេ។ បើយោងទៅតាមសមាគមអ្នកបើកបរតុកតុកនៅកម្ពុជា បានអោយដឹងថាជាធម្មតាអ្នកបើកបរតុកតុកម្នាក់ៗអាចរកប្រាក់បានជាមធ្យមរហូតដល់ ១៥ ដុល្លារក្នុងមួយថ្ងៃ ដោយឡែកបន្ទាប់ពីមានការរាតត្បាតជំងឺនេះ ពួកគេម្នាក់ៗរកចំណូលបានត្រឹមតែប្រមាណ ២ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃជាមធ្យម នៅពេលដែលពួកគេមួយចំនួនត្រូវការសងប្រាក់កម្ចីរបស់ធនាគារដែលទទួលសម្រាប់ទិញតុកតុកយកមកប្រកបរបរចិញ្ចើមជីវិតផងដែរ។

យោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាបក៏បានអោយដឹងថា មានមគ្គុទេសទេសចរណ៍ប្រមាណ ៣០០០ នាក់ដែលបានរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩នេះ កំឡុងពេលដែលសេវាកម្មផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ចកំពុងប្រឈមគ្មានអ្នកប្រើប្រាស់ ជាហេតុនាំអោយពួកគេបាត់បង់ចំណូលពីវិស័យនេះ។

ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងដើម្បីរក្សានិរន្តរភាពសេដ្ឋកិច្ចកម្ពុជា បុគ្គលិកនិងភ្នាក់ងាររបស់ធនាគារឯកទេសវីងបានផ្តួចផ្តើមគំនិតអោយមានគាំទ្រដល់ក្រុមគ្រួសារអ្នកបើកបរតុកតុកនិងមគ្គុទេសទេសចរណ៍ ដើម្បីជួយពួកគេឲ្យឆ្លងផុតគ្រាលំបាកនេះនៅទូទាំងប្រទេស។ តាមរយៈគំនិតផ្តួចផ្តើមនេះ គ្រួសារនីមួយៗត្រូវបានគេរំពឹងថានឹងទទួលបានជំនួយហិរញ្ញវត្ថុជារៀងរាល់ខែ ដើម្បីបំពេញសេចក្តីត្រូវការជាមូលដ្ឋាននៅក្នុងគ្រួសាររបស់ពួកគេ។

ដោយសារតែស្ថានភាពជំងឺកូវីដ១៩ដែលមិនធ្លាប់មានពីមុនមកនេះ ធនាគារឯកទេសវីងសូមលើកទឹកចិត្តឲ្យអ្នករាល់គ្នាចូលរួមបរិច្ចាគថវិការក្នុងគំនិតផ្តួចផ្តើមនេះ និងគាំទ្រជាមួយវីង។ ការចូលរួមគាំទ្រដ៏សប្បុរសរបស់លោកអ្នកមិនត្រឹមតែមានសារៈសំខាន់ចំពោះសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជម្រុញអោយប្រជាជនដ៏ទៃទៀតជួយការពារសហគមន៍របស់យើងផងដែរ។ មិនថាពិភពលោកជួបការលំបាកអ្វីក៏ដោយ យើងនឹងនៅតែរឹងមាំនៅពេលដែលយើងចូលរួមជាធ្លុងមួយជាមួយគ្នា។

លោកអ្នកអាចចូលរួមជួយប្រជាជនដែលខ្វះខាត តាមរយៈការបរិច្ចាគថវិការទៅគណនីមូលនិធិរបស់វីង សម្រាប់គណនីប្រាក់រៀលសូមផ្ញើរទៅកាន់ ០៣២១០០០០ និង ០៣៣១០០០០ សម្រាប់គណនីប្រាក់ដុល្លារ ។ ឬក៏អាចបរិច្ចាគតាមរយៈភ្នាក់ងារវីងណាមួយក្នុងចំនោមភ្នាក់ងារវីងជាង ៧៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបចូលរួមជាមួយវីង ដើម្បីជួយដល់សហគមន៍របស់យើង សូមចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង ឬទៅកាន់ភ្នាក់ងារវីងដែលនៅក្បែរអ្នក ឬហៅទៅកាន់លេខ ៨៥៥ ២៣ ៩៩៩ ៩៨៩ | ០១២ ៩៩៩ ៤៨៩ ។

សូមឲ្យប្រទេសកម្ពុជាមានសុវត្ថិភាព។ សូមអ្នកទាំងអស់គ្នារក្សាភាពរឹងមំាឡើង។ យើងរួមគ្នាពុះពារចេញពីគ្រាលំបាកមួយនេះទាំងអស់គ្នា។

ទំនួលខុសត្រូវសង្គមដែលទាក់ទង

អានរហ័ស

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ក្នុងកាយវិការបង្ហាញពីស្មារតីសាមគ្គីភាពជាតិខ្មែរ និងការអាណិតអាសូរចំពោះជនភៀស​សឹក ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយទ្រទ្រង់ជាបន្តបន្ទាប់ចែកជូនជនភៀសសឹកជាង ២.០០០ គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ ។

ចេញផ្សាយនៅ: Sep 02, 2025

អានរហ័ស

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជា​ធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។

ចេញផ្សាយនៅ: Aug 03, 2025

អានរហ័ស

ធនាគារ វីង និងអាជ្ញាធររួមគ្នាកសាងអនាគតបៃតងសម្រាប់មនុស្សជំនាន់ក្រោយ

ធនាគារ វីង រួមសហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រារព្ធទិវា​រុក្ខទិវាជាតិ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់បរិស្ថានបៃតងទៅដល់យុវជនកម្ពុជា តាមរយៈការដាំកូនឈើ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកកម្ពស់បរិវេណនៅឯសាលាបឋមសិក្សាសែនសុខ។

ចេញផ្សាយនៅ: Jul 30, 2025