អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា ២០លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ

អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន ២០លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈធនាគារ វីង។ អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បានផ្តល់ថវិកាចំនួន ២០លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសប្រារព្ធពិធី “បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០” ដែលប្រារព្ធឡើងក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់ការព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។ ឆ្នាំ ២០២៣នេះ គឺជាឆ្នាំទី៤ហើយ ដែលអ្នកឧកញ៉ា និងក្រុមគ្រួសារ តាមរយៈធនាគារ វីង បានចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យនេះ។ ជាមួយគ្នានេះ ធនាគារ វីង តែងតែបានផ្តល់ជាមធ្យោបាយដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ទទួលថវិកាបរិច្ចាគពីបណ្តាសប្បុរសជននានាដោយឥតគិតថ្លៃ ដើម្បីរួមចំណែក​ដល់ប្រតិបត្តិការប្រកបដោយនិរន្តរភាពរបស់មន្ទីរពេទ្យ។ លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង មានប្រសាសន៍ថា៖ “កុមារ គឺជាអនាគតសសរស្តម្ភរបស់ប្រទេសជាតិ។ ហេតុនេះ យើងត្រូវធានាថាកុមាររបស់យើងមានសុខភាពល្អប្រសើរ។​ ខ្ញុំយល់ថាបុណ្យផ្កាមហាសាមគ្គីនេះ ជាគំនិតផ្តួចផ្តើមដ៏ល្អដែលអនុញ្ញាតឲ្យសាធារណជនអាចចូលរួមចំណែកបរិច្ចាគ ដើម្បីធ្វើការរួមគ្នាក្នុងការជួយលើកកម្ពស់សុខភាពកុមារ​ ក៏ដូចជាជួយដល់សង្គមជាតិរបស់យើងផងដែរ។​” បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះកុមារកម្ពុជា។ តាមស្ថិតិរបស់មន្ទីរពេទ្យកុមារអង្គរក្នុងឆ្នាំ២០២២ មន្ទីរពេទ្យបានផ្តល់សេវាពិគ្រោះ និងព្យាបាលដោយឥតគិតថ្លៃដល់កុមារជាង ៩៧.៩៧៨ នាក់ទូទាំងប្រទេស […]

ចេញផ្សាយនៅ: Jun 14, 2023

អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន ២០លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈធនាគារ វីង។

អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បានផ្តល់ថវិកាចំនួន ២០លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសប្រារព្ធពិធី “បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០” ដែលប្រារព្ធឡើងក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់ការព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។

ឆ្នាំ ២០២៣នេះ គឺជាឆ្នាំទី៤ហើយ ដែលអ្នកឧកញ៉ា និងក្រុមគ្រួសារ តាមរយៈធនាគារ វីង បានចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យនេះ។ ជាមួយគ្នានេះ ធនាគារ វីង តែងតែបានផ្តល់ជាមធ្យោបាយដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ទទួលថវិកាបរិច្ចាគពីបណ្តាសប្បុរសជននានាដោយឥតគិតថ្លៃ ដើម្បីរួមចំណែក​ដល់ប្រតិបត្តិការប្រកបដោយនិរន្តរភាពរបស់មន្ទីរពេទ្យ។

លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង មានប្រសាសន៍ថា៖ “កុមារ គឺជាអនាគតសសរស្តម្ភរបស់ប្រទេសជាតិ។ ហេតុនេះ យើងត្រូវធានាថាកុមាររបស់យើងមានសុខភាពល្អប្រសើរ។​ ខ្ញុំយល់ថាបុណ្យផ្កាមហាសាមគ្គីនេះ ជាគំនិតផ្តួចផ្តើមដ៏ល្អដែលអនុញ្ញាតឲ្យសាធារណជនអាចចូលរួមចំណែកបរិច្ចាគ ដើម្បីធ្វើការរួមគ្នាក្នុងការជួយលើកកម្ពស់សុខភាពកុមារ​ ក៏ដូចជាជួយដល់សង្គមជាតិរបស់យើងផងដែរ។​”

បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះកុមារកម្ពុជា។ តាមស្ថិតិរបស់មន្ទីរពេទ្យកុមារអង្គរក្នុងឆ្នាំ២០២២ មន្ទីរពេទ្យបានផ្តល់សេវាពិគ្រោះ និងព្យាបាលដោយឥតគិតថ្លៃដល់កុមារជាង ៩៧.៩៧៨ នាក់ទូទាំងប្រទេស និងជាមធ្យមមានកុមារជាង ៣០០នាក់ ក្នុងមួយថ្ងៃ បានមកទទួលសេវាសុខភាពនៅមន្ទីរពេទ្យនេះ។ ​ដែលនេះជាកិច្ចការសប្បុរសធម៌របស់មន្ទីរពេទ្យបានផ្តល់ផលជាវិជ្ជមានដល់សុខភាពនិងសុខុមាលភាពរបស់កុមារកម្ពុជាជាច្រើន។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការគាំទ្រជាបន្តបន្ទាប់ពីអ្នកឧកញ៉ា និងក្រុមគ្រួសារ ក៏ដូចជាធនាគារ វីង សម្រាប់សកម្មភាពសប្បុរសធម៌ក្នុងការជួយដល់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាការជួយសង្គ្រោះជីវិតកុមារកម្ពុជា។ យើងខ្ញុំជឿជាក់ថា កុមារគ្រប់រូបសក្តិសមនឹងទទួលបានសុខភាពល្អ និងការថែទាំប្រកដដោយការយកចិត្តទុកដាក់។”

ថវិកាដែលបានមកពីការបរិច្ចាគរបស់សប្បុរសជនក្នុងកម្មវិធី “បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០” នេះ គឺនឹងប្រើប្រាស់ ក្នុងប្រតិបត្តិការ ក៏ដូចជាគាំទ្រដល់និរត្តរភាព លើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត បរិក្ខារនានា ក៏ដូចជាវគ្គបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងសម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យផងដែរ។

តាមរយៈមន្ទីរពេទ្យកុមារអង្គរបានឲ្យដឹងថា មន្ទីរពេទ្យមានតម្រូវការថវិកាប្រមាណជាជាង ៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់ប្រតិបត្តិការ និងទ្រទ្រង់សេវាវេជ្ជសាស្រ្តរបស់ខ្លួន។ ដើម្បីចូលរួមចំណែកក្នុងការជួយសង្រ្គោះជីវិតកុមារនៅកម្ពុជា សាធារណជនអាចធ្វើការបរិច្ចាគ តាមរយៈបណ្តាញរបស់ធនាគារ វីង ដែលមានដូចជា៖ Wing Bank App ឬអញ្ជើញទៅកាន់ទីតាំងណាមួយរបស់ វីង ដែលមានជាង១១.០០០ កន្លែង ដែលនៅជិតលោកអ្នក ដោយបរិច្ចាគតាមរយៈលេខកូដ ៩១២២ (ប្រាក់រៀលខ្មែរ) និង ៨១២២ (ដុល្លារអាមេរិក)។ លោកអ្នក​ដែល​ប្រើ​គណនី​ធនាគារ​ផ្សេង​​ក៏​អាច​បរិច្ចាគ​តាម​រយៈ KHQR របស់​ធនាគារ វីង បានផងដែរ។ ធនាគារ វីង ក៏បានសហការជាមួយក្រុមហ៊ុន Global Money Express ដែលអនុញ្ញាតឲ្យសប្បុរសជននៅប្រទេសកូរ៉េខាងត្បូងអាចធ្វើការបរិច្ចាគថវិកាដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈGME ដោយមិនគិតថ្លៃសេវាតាមរយៈលេខគណនី ០៤៣៦៥២៤១ (ដុល្លារអាមេរិក)៕

ទំនួលខុសត្រូវសង្គមដែលទាក់ទង

អានរហ័ស

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ក្នុងកាយវិការបង្ហាញពីស្មារតីសាមគ្គីភាពជាតិខ្មែរ និងការអាណិតអាសូរចំពោះជនភៀស​សឹក ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយទ្រទ្រង់ជាបន្តបន្ទាប់ចែកជូនជនភៀសសឹកជាង ២.០០០ គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ ។

ចេញផ្សាយនៅ: Sep 02, 2025

អានរហ័ស

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជា​ធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។

ចេញផ្សាយនៅ: Aug 03, 2025

អានរហ័ស

ធនាគារ វីង និងអាជ្ញាធររួមគ្នាកសាងអនាគតបៃតងសម្រាប់មនុស្សជំនាន់ក្រោយ

ធនាគារ វីង រួមសហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រារព្ធទិវា​រុក្ខទិវាជាតិ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់បរិស្ថានបៃតងទៅដល់យុវជនកម្ពុជា តាមរយៈការដាំកូនឈើ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកកម្ពស់បរិវេណនៅឯសាលាបឋមសិក្សាសែនសុខ។

ចេញផ្សាយនៅ: Jul 30, 2025