ធនាគារ វីង និងអាជ្ញាធររួមគ្នាកសាងអនាគតបៃតងសម្រាប់មនុស្សជំនាន់ក្រោយ

ធនាគារ វីង រួមសហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រារព្ធទិវា​រុក្ខទិវាជាតិ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់បរិស្ថានបៃតងទៅដល់យុវជនកម្ពុជា តាមរយៈការដាំកូនឈើ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកកម្ពស់បរិវេណនៅឯសាលាបឋមសិក្សាសែនសុខ។

ចេញផ្សាយនៅ: Jul 30, 2025

ធនាគារ វីង រួមសហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រារព្ធទិវា​រុក្ខទិវាជាតិ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់បរិស្ថានបៃតងទៅដល់យុវជនកម្ពុជា តាមរយៈការដាំកូនឈើ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកកម្ពស់បរិវេណនៅឯសាលាបឋមសិក្សាសែនសុខ

 

រៀបចំឡើងក្រោមប្រធានបទ៖ “ដាំដើមឈើដើម្បីកូនចៅជំនាន់ក្រោយ” បុគ្គលិកធនាគារ វីង ជាង ៣០០នាក់ បានចូលរួមជាមួយសិស្សានុសិស្សដើម្បីដាំកូនឈើកម្រជាច្រើនប្រភេទដែលរួមមាន ដើមក្រញូង និងដើមបេង ឋិតក្នុងបរិវេណសាលាបឋមសិក្សាសែនសុខ។

 

គំនិតផ្តួចផ្តើមនេះ មានគោលបំណងបង្កើនការយល់ដឹងពីបរិស្ថាន ក៏ដូចជាលើកកម្ពស់បរិយាកាសសិក្សាដ៏ល្អសម្រាប់យុវជនកម្ពុជា។

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ ”នៅធនាគារ វីង យើងខ្ញុំតែងតែប្តេជ្ញាបន្តស្វែងរកនូវមធ្យោបាយនានា ដែលផ្តល់នូវផលវិជ្ជមាន និងការអភិវឌ្ឍនៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ លោកបានបន្ថែមថា៖ “តាមរយៈការបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់យុវជន យើងមិនត្រឹមតែដាំដើមឈើសម្រាប់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងបណ្តុះស្មារតីភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវសម្រាប់អនាគតផងដែរ។

 

ជាផ្នែកមួយនៃគាំទ្រគំនិតផ្តួចផ្តើមនេះ ធនាគារ វីង បានឧបត្ថម្ភថវិកាប្រមាណ ៨,០០០ ដុល្លារអាមេរិក ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងសាលាដែលរួមមាន​ ការលាបពណ៌អគារសិក្សាឡើងវិញចំនួនប្រាំបីអគារ, ការជួសជុលដំបូលខ្លោងទ្វារ, និងការចាក់ដីកែលម្អទីលានកីឡា។ បន្ថែមពីនេះ ធនាគារ វីង ក៏បានបរិច្ចាគបង់ស៊ីម៉ងត៍ចំនួន១០បង់ ព្រមទាំងសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន១៧២នាក់ផងដែរ។ សកម្មភាពទាំងនេះសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការចូលរួមលើកកម្ពស់ការអប់រំប្រកបដោយបរិយាបន្ន។

 

យុទ្ធនាការដាំដើមឈើនាពេលនេះ ហាក់ស្របតាមការអំពាវនារបស់ក្រសួងបរិស្ថានដែលបានដាក់ចេញនូវគោលដៅដាំកូនឈើឱ្យបានយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ដែលជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសំដៅសម្រេចគោលដៅអព្យាក្រឹត្យកាបូន និងបង្កើនគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជាឱ្យដល់ ៦០% នៅត្រឹមឆ្នាំ២០៥០។

 

គំនិតផ្តួចផ្តើមរបស់ធនាគារ វីង មានអត្ថន័យជ្រាលជ្រៅលើសពីការកសាងលំហបៃតង ពោលគឺជាការបណ្តុះស្មារតីដល់អ្នកជំនាន់ក្រោយឱ្យយល់ច្បាស់ពីតម្លៃនៃនិរន្តរភាព, ការរួមចំណែកក្នុងសហគមន៍, និងត​ម្លៃនៃការសិក្សាអប់រំ។ សមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងបន្សល់ទុកនូវបរិយាកាសសិក្សាដ៏ល្អ, សោភ័ណភាពដើមឈើលូតលាស់ដ៏ត្រឈឹងត្រឈៃ, ដែលនឹងបំផុស​ស្មារតីដល់កុមារគ្រប់រូបឱ្យចូលរួមគាំពារនិរន្តរភាពបរិស្ថាន និងសង្គមនាពេលអនាគត៕

 

 

ទំនួលខុសត្រូវសង្គមដែលទាក់ទង

អានរហ័ស

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ក្នុងកាយវិការបង្ហាញពីស្មារតីសាមគ្គីភាពជាតិខ្មែរ និងការអាណិតអាសូរចំពោះជនភៀស​សឹក ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយទ្រទ្រង់ជាបន្តបន្ទាប់ចែកជូនជនភៀសសឹកជាង ២.០០០ គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ ។

ចេញផ្សាយនៅ: Sep 02, 2025

អានរហ័ស

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជា​ធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។

ចេញផ្សាយនៅ: Aug 03, 2025

អានរហ័ស

ធនាគារ វីង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្កើតយុទ្ធនាការជំនួយ ដើម្បីទ្រទ្រង់គ្រួសារជនភៀសសឹក

ក្នុងនាមជាសមាជិកដ៏មានមោទនភាពនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប—ធនាគារ វីង បានចាប់ដៃជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងដទៃរួមមានក្រុមហ៊ុន Cellcard, CBS, Ezecom, Telcotech, សណ្ឋាគារ កាំបូឌីយ៉ាណា, ក្រុមហ៊ុនធានារ៉ាប់រង Infinity, សាលាអន្តរជាតិ Northbridge សាលាអន្តរជាតិ Southbridge និងសមាគមសិល្បករខ្មែរ — ដើម្បីបើកយុទ្ធនាការទូទាំងប្រទេសមួយ ដែលមានឈ្មោះថា “មូលនិធិទ្រទ្រង់ជនភៀសសឹក”។

ចេញផ្សាយនៅ: Jul 30, 2025