ធនាគារ វីង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្កើតយុទ្ធនាការជំនួយ ដើម្បីទ្រទ្រង់គ្រួសារជនភៀសសឹក

ក្នុងនាមជាសមាជិកដ៏មានមោទនភាពនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប—ធនាគារ វីង បានចាប់ដៃជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងដទៃរួមមានក្រុមហ៊ុន Cellcard, CBS, Ezecom, Telcotech, សណ្ឋាគារ កាំបូឌីយ៉ាណា, ក្រុមហ៊ុនធានារ៉ាប់រង Infinity, សាលាអន្តរជាតិ Northbridge សាលាអន្តរជាតិ Southbridge និងសមាគមសិល្បករខ្មែរ — ដើម្បីបើកយុទ្ធនាការទូទាំងប្រទេសមួយ ដែលមានឈ្មោះថា “មូលនិធិទ្រទ្រង់ជនភៀសសឹក”។

ចេញផ្សាយនៅ: Jul 30, 2025

ក្នុងនាមជាសមាជិកដ៏មានមោទនភាពនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប—ធនាគារ វីង បានចាប់ដៃជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងដទៃរួមមានក្រុមហ៊ុន Cellcard, CBS, Ezecom, Telcotech, សណ្ឋាគារ កាំបូឌីយ៉ាណា, ក្រុមហ៊ុនធានារ៉ាប់រង Infinity, សាលាអន្តរជាតិ Northbridge សាលាអន្តរជាតិ Southbridge និងសមាគមសិល្បករខ្មែរ — ដើម្បីបើកយុទ្ធនាការទូទាំងប្រទេសមួយ ដែលមានឈ្មោះថា “មូលនិធិទ្រទ្រង់ជនភៀសសឹក”។ 

 

ប្រជាពលរដ្ឋរាប់ពាន់នាក់បានបាត់បង់លំនៅឋាន ហើយឥឡូវនេះកំពុងជួបប្រទះការលំបាកដោយខ្វះខាតអាហារ ទីជម្រក និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។ ថ្វីត្បិតមានបទឈប់បាញ់ត្រូវបានប្រកាសក្តី ក៏តម្រូវការជំនួយ​មនុស្សធម៌នៅតែមានជាបន្ទាន់។ នេះគឺជាពេលវេលាសម្រាប់ប្រជាពលរដ្ឋខ្មែរ — បុគ្គល គ្រួសារ និងអាជីវកម្ម ដើម្បីរួបរួមគ្នាជាកម្លាំង។ 

 

យើងខ្ញុំសូមអញ្ជើញសាធារណជនទាំងអស់ ចូលរួមចំណែកតាមរយៈមធ្យោបាយសំខាន់ពីរខាងក្រោម៖ 

1.ការបរិច្ចាគជាសម្ភារៈ 

សម្ភារៈដែលត្រូវការជាបន្ទាន់ រួមមាន 

  • សម្ភារៈម្ហូបអាហារ៖ អង្ករ, មី, អាហារកំប៉ុង, គ្រឿងឧបភោគបរិភោគ, ទឹកបរិសុទ្ធ 
  • សម្ភារៈស្នាក់នៅ និងថែទាំ៖ ភួយ, តង់, អាវភ្លៀង, កន្សែង 
  • សុខភាព និងអនាម័យ៖ ឧបករណ៍សង្គ្រោះបឋម, សាប៊ូ, ក្រដាសអនាម័យ 
  • ថាមពល និងការតភ្ជាប់៖ ឧបករណ៍សាកថ្មចល័ត (Powerbank), ខ្សែសាក, ពិល, ខ្សែភ្លើង 

 

លោកអ្នកអាចធ្វើការបរិច្ចាគសម្ភារៈនៅទីតាំងខាងក្រោម ដែលបើកបម្រើការរៀងរាល់ថ្ងៃ ចាប់ពីម៉ោង 7:00 ព្រឹក ដល់ 7:00 យប់៖

 

2.ការបរិច្ចាគជាថវិកា 

ប្រសិនបើលោកអ្នកចង់ចូលរួមបរិច្ចាគជាថវិកា លោកអ្នកអាចធ្វើការបរិច្ចាគភ្លាមៗ តាមរយៈអេប Wing Bank៖ 

 

យើងឈរជាមួយគ្នា ដើម្បីកម្ពុជា!  

សូមចូលរួមទាំងអស់គ្នាក្នុងគ្រាលំបាកនេះ — ជាតិតែមួយ គ្រួសារតែមួយ បង្កើតក្តីសង្ឃឹម និងស្ដារការរស់នៅ​របស់ប្រជាជន​យើងឡើងវិញ។ 

 

ទំនួលខុសត្រូវសង្គមដែលទាក់ទង

អានរហ័ស

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ក្នុងកាយវិការបង្ហាញពីស្មារតីសាមគ្គីភាពជាតិខ្មែរ និងការអាណិតអាសូរចំពោះជនភៀស​សឹក ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយទ្រទ្រង់ជាបន្តបន្ទាប់ចែកជូនជនភៀសសឹកជាង ២.០០០ គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ ។

ចេញផ្សាយនៅ: Sep 02, 2025

អានរហ័ស

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជា​ធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។

ចេញផ្សាយនៅ: Aug 03, 2025

អានរហ័ស

ធនាគារ វីង និងអាជ្ញាធររួមគ្នាកសាងអនាគតបៃតងសម្រាប់មនុស្សជំនាន់ក្រោយ

ធនាគារ វីង រួមសហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រារព្ធទិវា​រុក្ខទិវាជាតិ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់បរិស្ថានបៃតងទៅដល់យុវជនកម្ពុជា តាមរយៈការដាំកូនឈើ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកកម្ពស់បរិវេណនៅឯសាលាបឋមសិក្សាសែនសុខ។

ចេញផ្សាយនៅ: Jul 30, 2025