ធនាគារ វីង បរិច្ចាគថវិកាចំនួន ២០លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ

ធនាគារ វីង បន្តគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគថវិកា ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីទ្រទ្រង់សេវាសុខភាពឥតគិតថ្លៃ។​ ធនាគារ វីង បានបរិច្ចាគថវិកាចំនួន ២០ លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីលើកទី១២ នៅខេត្តសៀមរាប។ ថវិការសប្បុរសធម៌នេះ នឹងជួយពង្រឹងការគាំទ្រដល់ដំណើរ​ការ​ព្យាបាល​កុមារ​កម្ពុជា​ដោយឥត​គិតថ្លៃ។ ចាប់តាំងពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៩ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ក្លាយជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់អាយុជីវិតរបស់​ក្រុមគ្រួសារ​ជាច្រើនទូទាំងប្រទេស​កម្ពុជា។ ដោយត្រូវចំណាយលើប្រតិបត្តិការប្រចាំឆ្នាំប្រមាណ ៦លានដុល្លារអាមេរិក មន្ទីរពេទ្យនេះបានផ្តល់សេវាថែទាំសុខភាព និងព្យាបាលកុមារប្រមាណ ប្រហែល ១00.000 នាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនមានជីវភាពខ្វះខាត។ ការបរិច្ចាគពីសាធារណជន ពិតជាមានសារៈសំខាន់ណាស់ដែលអនុញ្ញាតឱ្យមន្ទីរពេទ្យនេះអាចបន្តផ្តល់ការថែទាំ និងព្យាបាលកុមារដោយឥតគិតថ្លៃ។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាកោតសរសើរ និងរំភើបចិត្តចំពោះភាពអត់ធ្មត់ និងការតស៊ូរបស់កុមារដែលមកពីសហគមន៍ខ្វះខាត។ យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមជាមួយយើងខ្ញុំក្នុងបេសកកម្មដ៏មានតម្លៃនេះ ដើម្បីជួយសង្គ្រោះកុមារកម្ពុជា។ ទាំងអស់គ្នា យើងអាចរួមចំណែកអភិវឌ្ឍធនធានអ្នកដឹកនាំជំនាន់ក្រោយ ហើយកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់សង្គមជាតិទាំងមូល។” នេះ​គឺជា​ឆ្នាំ​ទី​៦ហើយ​ ដែល​ធនាគារ ​វីង ​បានចូលរួម​គាំទ្រ​បុព្វហេតុ​ដ៏ថ្លៃថ្លា​របស់​មន្ទីរពេទ្យ​អង្គរ។ បន្ថែមពីលើការបរិច្ចាគថវិកា ធនាគារ វីង ក៏បានប្រើប្រាស់បណ្តាញផ្សព្វផ្សាយរបស់ខ្លួន ដើម្បីជួយដល់យុទ្ធនាការរៃអង្គាសប្រាក់សម្រាប់បេសកកម្មសង្គ្រោះអាយុជីវិតរបស់មន្ទីរពេទ្យកុមារអង្គរផងដែរ។ សាធារណជនទាំងអស់អាចចូលរួម​​ជួយ​សង្គ្រោះអាយុ​ជីវិត​កុមារ​កម្ពុជា​ តាមរយៈការ​បរិច្ចាគ​ថវិការជូនដល់​មន្ទីរពេទ្យកុមារអង្គរ​ […]

ចេញផ្សាយនៅ: Jun 23, 2025

ធនាគារ វីង បន្តគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគថវិកា ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីទ្រទ្រង់សេវាសុខភាពឥតគិតថ្លៃ។​

ធនាគារ វីង បានបរិច្ចាគថវិកាចំនួន ២០ លានរៀល ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីលើកទី១២ នៅខេត្តសៀមរាប។ ថវិការសប្បុរសធម៌នេះ នឹងជួយពង្រឹងការគាំទ្រដល់ដំណើរ​ការ​ព្យាបាល​កុមារ​កម្ពុជា​ដោយឥត​គិតថ្លៃ។

ចាប់តាំងពី​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៩ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ក្លាយជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់អាយុជីវិតរបស់​ក្រុមគ្រួសារ​ជាច្រើនទូទាំងប្រទេស​កម្ពុជា។ ដោយត្រូវចំណាយលើប្រតិបត្តិការប្រចាំឆ្នាំប្រមាណ ៦លានដុល្លារអាមេរិក មន្ទីរពេទ្យនេះបានផ្តល់សេវាថែទាំសុខភាព និងព្យាបាលកុមារប្រមាណ ប្រហែល ១00.000 នាក់ក្នុងមួយឆ្នាំៗ ដែលភាគច្រើនមានជីវភាពខ្វះខាត។ ការបរិច្ចាគពីសាធារណជន ពិតជាមានសារៈសំខាន់ណាស់ដែលអនុញ្ញាតឱ្យមន្ទីរពេទ្យនេះអាចបន្តផ្តល់ការថែទាំ និងព្យាបាលកុមារដោយឥតគិតថ្លៃ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាកោតសរសើរ និងរំភើបចិត្តចំពោះភាពអត់ធ្មត់ និងការតស៊ូរបស់កុមារដែលមកពីសហគមន៍ខ្វះខាត។ យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមជាមួយយើងខ្ញុំក្នុងបេសកកម្មដ៏មានតម្លៃនេះ ដើម្បីជួយសង្គ្រោះកុមារកម្ពុជា។ ទាំងអស់គ្នា យើងអាចរួមចំណែកអភិវឌ្ឍធនធានអ្នកដឹកនាំជំនាន់ក្រោយ ហើយកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់សង្គមជាតិទាំងមូល។”

នេះ​គឺជា​ឆ្នាំ​ទី​៦ហើយ​ ដែល​ធនាគារ ​វីង ​បានចូលរួម​គាំទ្រ​បុព្វហេតុ​ដ៏ថ្លៃថ្លា​របស់​មន្ទីរពេទ្យ​អង្គរ។ បន្ថែមពីលើការបរិច្ចាគថវិកា ធនាគារ វីង ក៏បានប្រើប្រាស់បណ្តាញផ្សព្វផ្សាយរបស់ខ្លួន ដើម្បីជួយដល់យុទ្ធនាការរៃអង្គាសប្រាក់សម្រាប់បេសកកម្មសង្គ្រោះអាយុជីវិតរបស់មន្ទីរពេទ្យកុមារអង្គរផងដែរ។

សាធារណជនទាំងអស់អាចចូលរួម​​ជួយ​សង្គ្រោះអាយុ​ជីវិត​កុមារ​កម្ពុជា​ តាមរយៈការ​បរិច្ចាគ​ថវិការជូនដល់​មន្ទីរពេទ្យកុមារអង្គរ​ ដោយគ្រាន់តែស្កេន វីង KHQR ខាងក្រោម។ រាល់ការបរិច្ចាគ មិនមានការគិតថ្លៃសេវាឡើយ ពីគ្រប់គណនីធនាគារក្នុងស្រុកទាំងអស់ ហើយចំនួនទឹកប្រាក់ទាំងស្រុងស់នឹងចូលទៅក្នុងគណនីធនាគារ​របស់មន្ទីរពេទ្យដោយផ្ទាល់។

ទំនួលខុសត្រូវសង្គមដែលទាក់ទង

អានរហ័ស

ធនាគារ វីង បង្កើនកញ្ចប់ថវិការហូតដល់ ៤០% សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមក្នុងឆ្នាំ ២០២៥

គំនិតផ្ដួចផ្ដើមទាំងនេះ ផ្តោតលើការលើកកម្ពស់វិស័យសុខាភិបាល ការអភិវឌ្ឍសមត្ថភាពយុវជន សកម្មភាពមនុស្សធម៌ ការពង្រឹងភាពធន់ក្នុងសហគមន៍ និងកិច្ចការពារបរិស្ថាននៅទូទាំងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Feb 03, 2026

អានរហ័ស

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ក្នុងកាយវិការបង្ហាញពីស្មារតីសាមគ្គីភាពជាតិខ្មែរ និងការអាណិតអាសូរចំពោះជនភៀស​សឹក ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយទ្រទ្រង់ជាបន្តបន្ទាប់ចែកជូនជនភៀសសឹកជាង ២.០០០ គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ ។

ចេញផ្សាយនៅ: Sep 02, 2025

អានរហ័ស

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជា​ធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។

ចេញផ្សាយនៅ: Aug 03, 2025