ធនាគារ វីង បរិច្ចាគថវិកា ៥.០០០ ដុល្លារអាមេរិកសម្រាប់មូលនិធិគន្ធបុប្ផា

ដើម្បីគាំទ្រសេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារកម្ពុជា ធនាគារ វីង បានបរិច្ចាគថវិកាដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងឱកាសប្រកបដោយអត្ថន័យនៃការប្រារព្ធទិវាកុមារអន្តរជាតិ ធនាគារ វីង បានចូលរួមបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិកសម្រាប់យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”  ដើម្បីគាំទ្រដល់បេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាថែទាំសុខភាពដល់កុមារ និងស្ត្រីមានផ្ទៃពោះនៅទូទាំងកម្ពុជាដោយឥតគិតថ្លៃ។ ក្រោមការផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា យុទ្ធនាការនេះបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» លើកទឹកចិត្តដល់ការរួមចំណែករួមពីសាធារណជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់បេសកកម្មសង្គ្រោះអាយុជីវិតរបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោក​ ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់មិនគិតពីភាពនឿយហត់របស់ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យទាំងអស់បានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាជាច្រើន ហើយយើងខ្ញុំពិតជាមានមោទនភាពក្នុងការគាំទ្រចំពោះបុព្វហេតុដ៏មានតម្លៃនេះ។ កាលពីឆ្នាំមុន មន្ទីរពេទ្យគន្ធបុប្ផា ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺជាង ១លាននាក់។ ជាមួយនឹងការចំណាយថវិកាប្រតិបត្តិការប្រមាណជា ៤៣ លានដុល្លារក្នុងមួយឆ្នាំ មន្ទីរពេទ្យនេះពឹងផ្អែកលើការបរិច្ចាគទាំងស្រុងពីសប្បុរសជន ដើម្បីធានាថាគ្មានកុមារណាគ្រប់រូបទទួលបានការ​ព្យាបាលដូចៗគ្នា ទោះមានជីវភាពខ្វះខាតក៏ដោយ។ លោក​ ហោ ប៊ុនថែ បានបន្ថែមថា៖ “ការទ្រទ្រង់សេវាថែទាំសុខភាពឥតគិតថ្លៃទៅដល់កុមារកម្ពុជា គឺទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ រាល់ការបរិច្ចាគ […]

ចេញផ្សាយនៅ: Jun 25, 2025

ដើម្បីគាំទ្រសេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារកម្ពុជា ធនាគារ វីង បានបរិច្ចាគថវិកាដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងឱកាសប្រកបដោយអត្ថន័យនៃការប្រារព្ធទិវាកុមារអន្តរជាតិ ធនាគារ វីង បានចូលរួមបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិកសម្រាប់យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”  ដើម្បីគាំទ្រដល់បេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាថែទាំសុខភាពដល់កុមារ និងស្ត្រីមានផ្ទៃពោះនៅទូទាំងកម្ពុជាដោយឥតគិតថ្លៃ។

ក្រោមការផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា យុទ្ធនាការនេះបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» លើកទឹកចិត្តដល់ការរួមចំណែករួមពីសាធារណជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់បេសកកម្មសង្គ្រោះអាយុជីវិតរបស់មន្ទីរពេទ្យគន្ធបុប្ផា។

លោក​ ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់មិនគិតពីភាពនឿយហត់របស់ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យទាំងអស់បានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាជាច្រើន ហើយយើងខ្ញុំពិតជាមានមោទនភាពក្នុងការគាំទ្រចំពោះបុព្វហេតុដ៏មានតម្លៃនេះ។

កាលពីឆ្នាំមុន មន្ទីរពេទ្យគន្ធបុប្ផា ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺជាង ១លាននាក់។ ជាមួយនឹងការចំណាយថវិកាប្រតិបត្តិការប្រមាណជា ៤៣ លានដុល្លារក្នុងមួយឆ្នាំ មន្ទីរពេទ្យនេះពឹងផ្អែកលើការបរិច្ចាគទាំងស្រុងពីសប្បុរសជន ដើម្បីធានាថាគ្មានកុមារណាគ្រប់រូបទទួលបានការ​ព្យាបាលដូចៗគ្នា ទោះមានជីវភាពខ្វះខាតក៏ដោយ។

លោក​ ហោ ប៊ុនថែ បានបន្ថែមថា៖ “ការទ្រទ្រង់សេវាថែទាំសុខភាពឥតគិតថ្លៃទៅដល់កុមារកម្ពុជា គឺទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ រាល់ការបរិច្ចាគ ទោះតិច ឬច្រើនក្តី គឺជាកម្លាំងសាមគ្គីដ៏ចាំបាច់ដើម្បីជួយសង្រ្គោះជីវិតមនុស្ស និងលើកកម្ពស់សុខមាលភាពក្នុងសហគមន៍ឱ្យកាន់តែប្រសើរ។

ការបរិច្ចាគរបស់ធនាគារ វីង ត្រូវបានប្រគល់ជូនក្នុងកំលុងព្រឹត្តិការណ៍បើកយុទ្ធនាការកាលពីចុងពេលកន្លងទៅនេះ។ ធនាគារ វីង គឺជាអ្នកគាំទ្រដ៏ជាប់លាប់នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”  ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០២១មកម្ល៉េះ។

ជាមួយគ្នានេះ សាធារណជនក៏អាចចូលរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយបរិច្ចាគតាមរយៈ KHQR របស់ធនាគារ វីង ខាងក្រោម។ ថវិកាបរិច្ចាគទាំងអស់ នឹងចូលទៅក្នុងគណនីមន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ដើម្បីទ្រទ្រង់បេសកកម្មដ៏មានតម្លៃនេះឱ្យនៅឋិតឋេរយូរអង្វែង។

ទំនួលខុសត្រូវសង្គមដែលទាក់ទង

អានរហ័ស

ធនាគារ វីង បង្កើនកញ្ចប់ថវិការហូតដល់ ៤០% សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមក្នុងឆ្នាំ ២០២៥

គំនិតផ្ដួចផ្ដើមទាំងនេះ ផ្តោតលើការលើកកម្ពស់វិស័យសុខាភិបាល ការអភិវឌ្ឍសមត្ថភាពយុវជន សកម្មភាពមនុស្សធម៌ ការពង្រឹងភាពធន់ក្នុងសហគមន៍ និងកិច្ចការពារបរិស្ថាននៅទូទាំងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Feb 03, 2026

អានរហ័ស

ត្រឹមតែ១ខែប៉ុណ្ណោះ! ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយជូនជនភៀសសឹកជាង ២.០០០ គ្រួសារ

ក្នុងកាយវិការបង្ហាញពីស្មារតីសាមគ្គីភាពជាតិខ្មែរ និងការអាណិតអាសូរចំពោះជនភៀស​សឹក ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយទ្រទ្រង់ជាបន្តបន្ទាប់ចែកជូនជនភៀសសឹកជាង ២.០០០ គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ ។

ចេញផ្សាយនៅ: Sep 02, 2025

អានរហ័ស

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជា​ធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។

ចេញផ្សាយនៅ: Aug 03, 2025