វីង ចូលរួមការពារបរិស្ថានតាមរយៈការរៀបចំកម្មវិធីដំាដើមឈើ

ភ្នំពេញ៖ លើសពីការផ្តល់ជូននូវសេវាធនាគារ រហ័ស សុវត្ថិភាព និងងាយស្រួល ធនាគារឯក ទេសវីង ក៏បានផ្តួចផ្តើមរៀបចំកម្មវិធីដំាដើមឈើ នៅ វិទ្យាល័យអង្គរនាប ខេត្តតាកែវ នៅថ្ងៃទី ១៦ កក្កដា ឆ្នំា២០១៦។ ក្រោមការចូលរួមពីលោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង លោក ពេជ វិបុល នាយក វិទ្យាល័យអង្គរនាប លោកគ្រូអ្នកគ្រូ និងបុគ្គលិកនៃធនាគារឯកទេសវីងទំាងអស់។

ចេញផ្សាយនៅ: Jul 17, 2016

ភ្នំពេញ៖ លើសពីការផ្តល់ជូននូវសេវាធនាគារ រហ័ស សុវត្ថិភាព និងងាយស្រួល ធនាគារឯក ទេសវីង ក៏បានផ្តួចផ្តើមរៀបចំកម្មវិធីដំាដើមឈើ នៅ វិទ្យាល័យអង្គរនាប ខេត្តតាកែវ នៅថ្ងៃទី ១៦ កក្កដា ឆ្នំា២០១៦។ ក្រោមការចូលរួមពីលោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង លោក ពេជ វិបុល នាយក វិទ្យាល័យអង្គរនាប លោកគ្រូអ្នកគ្រូ និងបុគ្គលិកនៃធនាគារឯកទេសវីងទំាងអស់។

តាមរយៈ សកម្មភាពនេះ វីង មានគោលបំណងលើកកម្ពស់ ការអភិវឌ្ឍសង្គមជាមួយការប្តេជ្ញា បន្តអភិវឌ្ឍសហគមន៍ នានានៅក្នុងប្រទេសកម្ពុជា។ ការបំរែបំរួលអាកាសធាតុ បានក្លាយទៅជា ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះវីងមានបំណងចង់ជម្រុញឱ្យអ្នករាល់គ្នា ចាប់ផ្តើម គិតអំពីមធ្យោបាយនៃរបៀបជួយបរិស្ថាន ទោះបីជាការចូលរួមនេះតិចតួចក៏ដោយ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកវីង បានមានប្រសាសន៍ថា “យើងជឿជាក់ថាកម្មវិធីនេះមិនត្រឹមតែ លើកកម្ពស់ ការការពារបរិស្ថានដល់សហគមន៍កម្ពុជាពីគ្រួសារវីងប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងបង្រៀនដល់ប្រជាជនទំាងអស់ អោយចេះគិតគូរដល់ បរិស្ថានរស់នៅ ដែលត្រូវតែមានការចូលរួមការគំាពារ ទាំងអស់គ្នា។ យើងសង្ឃឹមថាការចូលរួមដាំដើមឈើនេះ អាចជះឥទ្ធិពល និងជំរុញអោយពួកគេ កាន់តែមានទំនួលខុសត្រូវ និងការប្តេជ្ញាក្នុងការចូលរួមការពារ នឹងអភិរក្សបរិស្ថារបស់យើង។”

គួររំលឹកថា វីង គឺជាសេវាកម្មដែលឈានមុខគេ លើសេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិច ដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្ស ការទិញទំនិញអនឡាន និងវីងគិតលុយ (ឆូតកាត)។ ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989។

ទំនួលខុសត្រូវសង្គមដែលទាក់ទង

អានរហ័ស

ធនាគារ វីង ឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារ ចូលរួមលើកស្ទួយសិល្បៈឱ្យកាន់តែរីកចម្រើន

ឧបត្ថម្ភថវិកា ១០ ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ រយៈពេល ៥ ឆ្នាំ សិល្បករខ្មែរ ក្នុងការថែរក្សាមរតកប្បធម៌ជាតិ និងបណ្តុះអ្នកបន្តវេន ជំនាន់ក្រោយ។

ចេញផ្សាយនៅ: Jul 14, 2026

អានរហ័ស

ធនាគារ វីង លើកកម្ពស់សោភ័ណភាពសាលារៀននៅខេត្តកំពត ដើម្បីសុខុមាលភាព និងការសិក្សារបស់កុមារ

ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ធនាគារ វីង បានជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងផ្ដល់ជូននូវសម្ភារៈសិក្សាដល់សាលាបឋមសិក្សាសង្គ្រោះជាតិក្នុងខេត្តកំពតដើម្បីលើកកម្ពស់សុខុមាលភាព និងបរិយាកាសរៀនសូត្ររបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរ។

ចេញផ្សាយនៅ: Jun 04, 2026

អានរហ័ស

ធនាគារ វីង បង្កើនកញ្ចប់ថវិការហូតដល់ ៤០% សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមក្នុងឆ្នាំ ២០២៥

គំនិតផ្ដួចផ្ដើមទាំងនេះ ផ្តោតលើការលើកកម្ពស់វិស័យសុខាភិបាល ការអភិវឌ្ឍសមត្ថភាពយុវជន សកម្មភាពមនុស្សធម៌ ការពង្រឹងភាពធន់ក្នុងសហគមន៍ និងកិច្ចការពារបរិស្ថាននៅទូទាំងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Feb 03, 2026