កាតនេះ ត្រូវបានរចនាជាប្រភេទម៉ាស្ទ័រកាត ស៊ីអេសអេស ដេប៊ីតកាត យ៉ាងពិសេសសម្រាប់តែសមាជិកនៃសមាគមសិល្បករខ្មែរប៉ុណ្ណោះ។ កាតសមាជិកនេះនេះ ត្រូវបានភ្ជាប់មកជាមួយនឹងអត្ថប្រយោជន៍បន្ថែមលើសពីប្រភេទកាតទូទៅដូចជា៖ ការធានារ៉ាប់រងសម្រាប់ការធ្វើដំណើរទៅបរទេស និងអាចចូលទៅសម្រាកនៅសាលរង់ចាំដ៏ប្រណិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិទូទាំងពិភពលោក ដែលជាបណ្តាញរបស់ DragonPass។
លោកអ្នកអាចប្រើប្រាស់កាតនេះ ដើម្បីដកសាច់ប្រាក់តាមរយៈម៉ាស៊ីន ATM របស់ធនាគារ វីង, ការទូទាត់អនឡាញ និងម៉ាស៊ីនឆូតកាតទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោក ដែលទទួលទូទាត់ជាមួយ ម៉ាស្ទ័រកាត និងស៊ីអេសអេស។ កាតសមាជិក សសខ ក៏ផ្តល់សុវត្ថិភាពជាមួយនឹងការបញ្ជាក់ OTP និងជូនដំណឹងរាល់ពេលទូទាត់។ លោកអ្នកអាចគ្រប់គ្រងការប្រើប្រាស់បានតាមរយៈអេប Wing Bank ដែលផ្តល់នូវភាពកាន់តែងាយស្រួល។