អតិថិជនវីង ១០នាក់ ឈ្នះរង្វាន់ធំបន្ទាប់ពីធ្វើប្រតិបត្តិការតាមគណនីវីង

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានធ្វើការចាប់រង្វាន់លើកទី ០២ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ១០ នាក់ ដែលនឹងទទួលបានរង្វាន់ជាច្រើន បន្ទាប់ពីពួកគាត់បានធ្វើប្រតិបត្តិការតាមរយៈគណនីវីង។ អ្នកឈ្នះរង្វាន់ទាំង១០នាក់ ស្ថិតនៅក្នុងចំណោមអតិថិជនរាប់ពាន់នាក់របស់វីង ដែលតែងតែធ្វើប្រតិបត្តិការជាប្រចាំដូចជា វីងទៅវីង វីងវេរលុយ ផ្ទេរប្រាក់ទៅក្រៅប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ, ទូទាត់វិក្កយបត្រឬដកប្រាក់ ពីគណនីវីង។ រង្វាន់សម្រាប់អ្នកឈ្នះរង្វាន់ទាំង២១នាក់រួមមាន ទូរទស្សន៍ស្មាតធីវី ទំហំ ៣២ អ៊ីញ៖ ៤​រង្វាន់ ម៉ាស៊ីនបោកគក់៖ ៣​រង្វាន់ ទូទឹកកក៖ ៣រង្វាន់។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មរបស់ធនាគារឯកទេសវីងមានប្រសាសន៍ថា វីងមានក្តីរំភើបណាស់ដែលបានចូលរួមផ្តល់រង្វាន់ជាច្រើនក្នុងការប្រារព្ធគម្រប់ខួប ១០ ឆ្នាំរបស់ធនាគារ ដែលបានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាអបអរពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ។ លោក រ៉ាចាន់ មានប្រសាសន៍បន្តទៀតថា ” “នៅពេលបុណ្យចូលឆ្នាំចិនកំពុងខិតជិតមកដល់ យើងសូមជូនពរអតិថិជនទាំងអស់របស់យើង ឲ្យមានភាពសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាក និងភាពជោគជ័យកាន់តែច្រើន។ វីងនឹងផ្តល់ជូននូវអំណោយដ៏គួរឱ្យរំភើបបន្ថែមទៀតដល់អតិថិជនរបស់យើងនៅថ្ងៃចូលឆ្នាំចិនខាងមុខនេះ។ ដូច្នេះ សូមកុំភ្លេចទៅតាមព័ត៌មានថ្មីៗពីវីង។” កម្មវិធីប្រម៉ូសិន “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” គឺជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិនជាច្រើនរបស់ ធនាគារ ​ឯកទេស    […]

ចេញផ្សាយនៅ: Feb 01, 2019

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានធ្វើការចាប់រង្វាន់លើកទី ០២ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ១០ នាក់ ដែលនឹងទទួលបានរង្វាន់ជាច្រើន បន្ទាប់ពីពួកគាត់បានធ្វើប្រតិបត្តិការតាមរយៈគណនីវីង។

អ្នកឈ្នះរង្វាន់ទាំង១០នាក់ ស្ថិតនៅក្នុងចំណោមអតិថិជនរាប់ពាន់នាក់របស់វីង ដែលតែងតែធ្វើប្រតិបត្តិការជាប្រចាំដូចជា វីងទៅវីង វីងវេរលុយ ផ្ទេរប្រាក់ទៅក្រៅប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ, ទូទាត់វិក្កយបត្រឬដកប្រាក់ ពីគណនីវីង។ រង្វាន់សម្រាប់អ្នកឈ្នះរង្វាន់ទាំង២១នាក់រួមមាន ទូរទស្សន៍ស្មាតធីវី ទំហំ ៣២ អ៊ីញ៖ ៤​រង្វាន់ ម៉ាស៊ីនបោកគក់៖ ៣​រង្វាន់ ទូទឹកកក៖ ៣រង្វាន់។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មរបស់ធនាគារឯកទេសវីងមានប្រសាសន៍ថា វីងមានក្តីរំភើបណាស់ដែលបានចូលរួមផ្តល់រង្វាន់ជាច្រើនក្នុងការប្រារព្ធគម្រប់ខួប ១០ ឆ្នាំរបស់ធនាគារ ដែលបានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាអបអរពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ។

លោក រ៉ាចាន់ មានប្រសាសន៍បន្តទៀតថា ” “នៅពេលបុណ្យចូលឆ្នាំចិនកំពុងខិតជិតមកដល់ យើងសូមជូនពរអតិថិជនទាំងអស់របស់យើង ឲ្យមានភាពសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាក និងភាពជោគជ័យកាន់តែច្រើន។ វីងនឹងផ្តល់ជូននូវអំណោយដ៏គួរឱ្យរំភើបបន្ថែមទៀតដល់អតិថិជនរបស់យើងនៅថ្ងៃចូលឆ្នាំចិនខាងមុខនេះ។ ដូច្នេះ សូមកុំភ្លេចទៅតាមព័ត៌មានថ្មីៗពីវីង។”

កម្មវិធីប្រម៉ូសិន “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” គឺជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិនជាច្រើនរបស់ ធនាគារ ​ឯកទេស    វីង ដែលធ្វើឡើងដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ចំពោះការគាំទ្រលើផលិតផល និង សេវាកម្មរបស់វីង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ កម្មវិធីប្រូម៉ូសិននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្មវិធីប្រូម៉ូសិន ទូទាត់ថ្លៃសំបុត្ររថភ្លើងទៅកាន់ស្រុកកំណើតក្នុងតម្លៃតែ ៤០រៀល កាលពីមុនពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងខែតុលា កន្លងមក។

ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ រាល់អតិថិជនវីង ដែលធ្វើប្រតិបត្តិការដូចជា វីងទៅវីង វីងវេរលុយ ផ្ទេរប្រាក់ទៅក្រៅប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ ឬដកប្រាក់ពីគណនីវីង ពួកគាត់នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ ១រង្វាន់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត រួមមាន ទូរទស្សន៍ស្មាតធីវីចំនួន ១៥រង្វាន់ ទូទឹកកកចំនួន ១៣រង្វាន់ និងម៉ាស៊ីនបោកគក់ ចំនួន ១៣ រង្វាន់។

ការចាប់ឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក លើកទីបី នឹងប្រព្រឹត្តទៅនៅកាលបរិច្ឆេទខាងក្រោម៖

ការចាប់ឆ្នោតលើកទី ៣: ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៩

រង្វាន់ៈ

  • ម៉ូតូ ហុងដា Zoomer X៖ ១ រង្វាន់
  • ទូរទស្សន៍ស្មាតធីវី ទំហំ ៣២ អ៊ីញ៖ ៤​រង្វាន់
  • ម៉ាស៊ីនបោកគក់៖ ៣​រង្វាន់
  • ទូទឹកកក៖ ៣រង្វាន់

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននេះ សូមទាក់ទងតាមរយៈទូរស័ព្ទលេខ 023 999 989 ឬចូលទៅកាន់: https://bit.ly/2DLDO8x

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026