វីង អបអរសាទរខួប ១៥ឆ្នាំក្នុងការរីកចម្រើនដ៏ត្រចះត្រចង់ជាមួយកម្ពុជា

វីងដែលជាម៉ាកយីហោទទួលបានទំនុកចិត្តប្រើប្រាស់ច្រើនបំផុតមួយនៅកម្ពុជាបានប្រារព្ធខួប១៥ឆ្នាំរបស់ខ្លួននៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ​ឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសម្រួលទៅ​ដល់សហគមន៍ និងប្រជាជនកម្ពុជា។ វីង បានវិវឌ្ឍមកដល់ដំណាក់កាលដ៏សំខាន់មួយ នោះគឺការប្រារព្ធខួបរយៈ​ពេល ១៥ឆ្នាំរបស់ខ្លួនដោយបានធ្វើទំនើបកម្មវិស័យហិរញ្ញវត្ថុ​ និងផ្តល់ភាពងាយស្រួលទៅដល់ពលរដ្ឋកម្ពុជារាប់លាននាក់ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុ​ងាយស្រួលប្រើប្រាស់ តម្លៃសមរម្យ​ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន​ ហើយបានក្លាយជាម៉ាកយីហោមួយទទួលបានការទុកចិត្តបំផុត និងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ រយៈពេល ១៥ឆ្នាំកន្លងមកនេះ វីង បានចាប់ផ្តើមជាមួយនឹងទស្សនៈទានមួយដើម្បីក្លាយជាកត្តាលីករដ៏សំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា​ តាមរយៈការខិតខំ​ប្រឹងប្រែ​ងបិទគម្លាតហិរញ្ញវត្ថុក្នុងចំណោមអ្នកមិនមានគណនីធនាគារ ដោយផ្តល់ជូននូវសេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព អាចទុកចិត្តបាន និងងាយស្រួលប្រើប្រាស់ទៅដល់ពលរដ្ឋគ្រប់រូប។​ ការចាប់ផ្តើមដំណើរការ​ដ៏សាមញ្ញរបស់ វីង ដើម្បី​​ផ្តល់សេវាហិរញ្ញវត្ថុដល់ជាង ៨០ភាគរយនៃ​ប្រជាជនកម្ពុជា លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា​៖ “វីង តែងតែឈានមុខគេក្នុងជួយលើកម្ពស់ជីវភាពរស់នៅទៅដល់ពលរដ្ឋកម្ពុជាជាមួយនឹងការ​ផ្តល់នូវ​សេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់​ ។ស្របពេលការអបអរសាទរខួប១៥ឆ្នាំយើងខ្ញុំនៅតែរក្សាការប្តេជ្ញាចិត្តនិង​គោល​ជំហរ​​ក្នុងការបង្កើតឲ្យបាននូវប្រព័ន្ធអេ​កូឡូស៊ីហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដើម្បីជួយអតិថិជន​ទាំងរូបវ័ន្តបុគ្គល​ និងម្ចាស់​អាជីវកម្មនានា។”​ តាំងពីចាប់ផ្តើមដំណើរការ​អាជីវកម្មមក វីង តែងតែយកចិត្ត​ទុកដាក់​ចំពោះ​ភាពរីកចម្រើននិង​អតិថិជន ដែលជាហេតុធ្វើឲ្យវីងទទួលបា​​ន​ភាព​ជោគជ័យជាបន្ត​​បន្ទាប់​។ វីង បាន​ពង្រីកបណ្តាញភ្នាក់ងារពី​៦០០កន្លែង រហូត​ដល់ជាង ១១.០០០​​ កន្លែងគ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជាមកទល់នឹងបច្ចុប្បន្ន ហើយ​បានផ្តល់សេវាហិរញ្ញវត្ថុទៅដល់អ្នកប្រើប្រាស់១៤ លាននាក់​ ដែលចំនួននេះស្មើនឹងប្រមាណ ៨០ ​ភាគរយនៃចំនួនប្រជាជនកម្ពុជាទាំងមូល។​ ជា​ភស្តុតាងនោះ គឺ វីង បានក្លាយជាដៃគូដ៏ទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលលើការអនុវត្តគម្រោងផ្សេងៗជាច្រើនដោយជោគជ័យ។​​ តួយ៉ាង […]

ចេញផ្សាយនៅ: Aug 18, 2023

វីងដែលជាម៉ាកយីហោទទួលបានទំនុកចិត្តប្រើប្រាស់ច្រើនបំផុតមួយនៅកម្ពុជាបានប្រារព្ធខួប១៥ឆ្នាំរបស់ខ្លួននៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ​ឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសម្រួលទៅ​ដល់សហគមន៍ និងប្រជាជនកម្ពុជា។

វីង បានវិវឌ្ឍមកដល់ដំណាក់កាលដ៏សំខាន់មួយ នោះគឺការប្រារព្ធខួបរយៈ​ពេល ១៥ឆ្នាំរបស់ខ្លួនដោយបានធ្វើទំនើបកម្មវិស័យហិរញ្ញវត្ថុ​ និងផ្តល់ភាពងាយស្រួលទៅដល់ពលរដ្ឋកម្ពុជារាប់លាននាក់ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុ​ងាយស្រួលប្រើប្រាស់ តម្លៃសមរម្យ​ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន​ ហើយបានក្លាយជាម៉ាកយីហោមួយទទួលបានការទុកចិត្តបំផុត និងមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

រយៈពេល ១៥ឆ្នាំកន្លងមកនេះ វីង បានចាប់ផ្តើមជាមួយនឹងទស្សនៈទានមួយដើម្បីក្លាយជាកត្តាលីករដ៏សំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា​ តាមរយៈការខិតខំ​ប្រឹងប្រែ​ងបិទគម្លាតហិរញ្ញវត្ថុក្នុងចំណោមអ្នកមិនមានគណនីធនាគារ ដោយផ្តល់ជូននូវសេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព អាចទុកចិត្តបាន និងងាយស្រួលប្រើប្រាស់ទៅដល់ពលរដ្ឋគ្រប់រូប។​

ការចាប់ផ្តើមដំណើរការ​ដ៏សាមញ្ញរបស់ វីង ដើម្បី​​ផ្តល់សេវាហិរញ្ញវត្ថុដល់ជាង ៨០ភាគរយនៃ​ប្រជាជនកម្ពុជា

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា​៖ “វីង តែងតែឈានមុខគេក្នុងជួយលើកម្ពស់ជីវភាពរស់នៅទៅដល់ពលរដ្ឋកម្ពុជាជាមួយនឹងការ​ផ្តល់នូវ​សេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់​ ។ស្របពេលការអបអរសាទរខួប១៥ឆ្នាំយើងខ្ញុំនៅតែរក្សាការប្តេជ្ញាចិត្តនិង​គោល​ជំហរ​​ក្នុងការបង្កើតឲ្យបាននូវប្រព័ន្ធអេ​កូឡូស៊ីហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដើម្បីជួយអតិថិជន​ទាំងរូបវ័ន្តបុគ្គល​ និងម្ចាស់​អាជីវកម្មនានា។”​

តាំងពីចាប់ផ្តើមដំណើរការ​អាជីវកម្មមក វីង តែងតែយកចិត្ត​ទុកដាក់​ចំពោះ​ភាពរីកចម្រើននិង​អតិថិជន ដែលជាហេតុធ្វើឲ្យវីងទទួលបា​​ន​ភាព​ជោគជ័យជាបន្ត​​បន្ទាប់​។ វីង បាន​ពង្រីកបណ្តាញភ្នាក់ងារពី​៦០០កន្លែង រហូត​ដល់ជាង ១១.០០០​​ កន្លែងគ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជាមកទល់នឹងបច្ចុប្បន្ន ហើយ​បានផ្តល់សេវាហិរញ្ញវត្ថុទៅដល់អ្នកប្រើប្រាស់១៤ លាននាក់​ ដែលចំនួននេះស្មើនឹងប្រមាណ ៨០ ​ភាគរយនៃចំនួនប្រជាជនកម្ពុជាទាំងមូល។​

ជា​ភស្តុតាងនោះ គឺ វីង បានក្លាយជាដៃគូដ៏ទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងការជួយសម្រួលលើការអនុវត្តគម្រោងផ្សេងៗជាច្រើនដោយជោគជ័យ។​​ តួយ៉ាង តាមសេចក្តីរាយការណ៍សារព័ត៌មានក្នុងស្រុកបានបង្ហាញថា វីង ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ទេរសាច់ប្រាក់ ដោយមានទំហំទឹកប្រាក់ប្រមាណ ១,១ពាន់លានដុល្លារអាមេរិក ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជាង ៧០០.០០០ គ្រួសារនៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនៃការប្រាយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក ម៉ានូ រ៉ាចាន់ បានគូសបញ្ជាក់បន្ថែមថា៖ “យើងសូមថ្លែងអំណរគុណចំពោះការជឿជាក់ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ។ ភាពជោគជ័យរបស់ វីង បញ្ជាក់​ឲ្យឃើញយ៉ាងច្បាស់ថា ភាពច្នៃប្រឌិត​ ដែលបង្កើតឲ្យមានដំណោះស្រាយដែល​ចាំបាច់ និង​មាន​ភាពងាយស្រួលប្រើ​ប្រាស់​ដល់អតិថិជន​គឺតែងមានការទទួលស្គាល់ និងជឿជាក់ពីសំណាក់អ្នកប្រើប្រាស់។​ បុគ្គលិក ភ្នាក់ងារ អតិថិជន និងដៃគូទាំងអស់ ដែលបានគាំទ្រ​ចំពោះ​ចក្ខុវិស័យរបស់យើងក្នុងការជួយសម្រួលផ្នែកហិរញ្ញវត្ថុ ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកនៃភាពជោគជ័យរបស់យើងនាពេល​កន្លងមក​។”

ការប្រែក្លាយជាធនាគារពាណិជ្ជ ដោយបង្កើតបាននូវប្រព័ន្ធធនាគារឌីជីថលធំជាងគេមួយនៅកម្ពុជា

សមិទ្ធផលដ៏សំខាន់មួយទៀតក្នុងការវិវឌ្ឍរបស់ វីង នោះគឺការប្រែក្លាយទៅជាធនាគារពាណិជ្ជពេញលេញនៅចុងឆ្នាំ ២០២០។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យធនាគារ វីង អាចពង្រីកការផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួន ដោយបានបើកដំណើរការសាខាចំនួន ១៧ ទីតាំងសំខាន់ៗ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ជាមួយនឹងការពង្រីកនេះ ធនាគារ​ វីង ផ្តល់ជូនអតិថិជនជាមួយចំណតរថយន្តធំទូលាយ និងទូម៉ាស៊ីន ATM ទំនើបដែលអាចប្រើបាន២៤ម៉ោង​ក្នុងមួយសប្តាហ៍។ បន្ថែមលើនេះ ធនាគារ វីង ក៏ផ្តល់ជូននូវសេវាកម្មធនាគារយ៉ាងសំបូរបែប ដោយធានាបាននូវភាពងាយស្រួល ហើយអតិថិជនក៏អាចប្រើប្រាស់សេវាធនាគារឌីជីថលតាមរយៈកម្មវិធី Wing Bank App របស់ធនាគារ វីង ផងដែរ។

ការរីកចម្រើនឥតឈប់ឈររបស់ធនាគារ វីង ក៏បានបង្ហាញពីការរួមចំណែកដ៏សំខាន់ចំពោះសហគមន៍ពាណិជ្ជកម្ម​ផងដែរ​ ដោយបច្ចុប្បន្នមានដៃគូជាង ១៥០.០០០ អាជីវកម្ម ៣.០០០ សហគ្រាសធុន​តូច និងមធ្យម ៦០០សាជីវកម្ម និង១០ស្ថាប័នរដ្ឋាភិបាល ដែលបានប្រើប្រាស់​ប្រព័ន្ធអេ​កូឡូស៊ីរបស់ធនាគារ វីង ​។ ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការជាមួយដៃគូដែលជាស្ថាប័នហិរញ្ញវត្ថុធំៗនៅលើពិភពលោកមានដូចជា៖ Mastercard, Visa, WeChat, Western Union, MoneyGram, Ria, Prudential, និងក្រុមហ៊ុន UnionPay International បានធ្វើឲ្យធនាគារ វីង​ អាចបង្កើតបានជាប្រព័ន្ធអេ​កូឡូស៊ីនៃធនាគារឌីជីថលដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ានូ​ រ៉ាចាន់ បានលើកឡើងថា៖ “ការវិវឌ្ឍរបស់ វីង ទៅជាធនាគារពាណិជ្ជ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅរកគោលដៅដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សំបូរបែបទៅដល់ពលរដ្ឋកម្ពុជាគ្រប់រូប។ យើងខ្ញុំពិតជាមានក្តីរំភើបរីករាយក្នុងការ បន្តផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលនឹងកំណត់​អនាគតនៃសេវា​ធនាគារនៅកម្ពុជា។ ទស្សនៈវិស័យរបស់យើងគឺផ្តល់ជូនពលរដ្ឋគ្រប់រូបជាមួយនឹងដំណោះស្រាយឌីជីថលដែលងាយស្រួលប្រើប្រាស់ និងចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពរបស់នៅប្រចាំថ្ងៃរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។”​

វីង បានឈានមុខគេក្នុងការជំរុញសេដ្ឋកិច្ចបើកចំហនៅកម្ពុជា។ ការប្ដេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះនវានុវត្តន៍ បានធ្វើឲ្យធនាគារ វីង អាចពង្រីកវិសាលភាពសេវាធនាគាររបស់ខ្លួនយ៉ាងសំបូរបែប ​ដែលរួមមាន៖ សេវាផ្តល់ឥណទាន ប្រាក់បញ្ញើ សន្សំ​ ការផ្ទេរប្រាក់ ការទូទាត់វិក្ក័យបត្រទឹក-ភ្លើង ​និងបង់ប្រាក់​ធានារ៉ាប់រង ប្រតិបត្តិការខ្សែចង្វាក់ផ្គត់ផ្គង់​ សេវាបើកប្រាក់បៀវត្ស ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ​ជាដើម​។ លើសពីនេះ ថ្នាលឌីជីថលប្រកបដោយភាពច្នៃប្រឌិតមានដូចជា៖​Wingpay, Wingmall, Wingexpress និង Wingmarket សុទ្ធសឹងត្រូវបានបង្កើតឡើងដើម្បីជំរុញប្រតិបត្តិការអ្នកប្រើប្រាស់ជារូបវន្តបុគ្គល និងអាជីវកម្មនានា។ ម្យ៉ាងវិញទៀត ការរួមចំណែករបស់ធនាគារ វីង ទៅដល់វិស័យកសិកម្មនៅកម្ពុជា តាមរយៈថ្នាលឌីជីថល​ WingAgri បានពង្រឹង​ភាព​ជា​ដៃគូដ៏មានសក្តានុពលចំពោះ​ប្រ​ព័ន្ធ​អេកូឡូស៊ី​សេដ្ឋកិច្ច​ជាតិ​ ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026