ធនាគារឯកទេសវីងជម្រុញការលើកកំពស់មូលនិធិត្រីចក្រយានសប្បុរសធម៌ សម្រាប់អ្នកធាក់ស៊ីក្លូ

ធនាគារផ្តល់សេវាកម្មទូទាត់ចល័តឈានមុខគេនៅកម្ពុជាបានជួយដល់គំនិតផ្តួចផ្តើមរបស់សម្ដេចនាយករដ្ឋ​មន្ត្រី   ភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៨: វីង ដែលជាធនាគារឯកទេសផ្តល់សេវាកម្មទូទាត់ចល័តឈានមុខគេនៅកម្ពុជា កំពុងអនុវត្តសកម្មភាពរបស់ខ្លួនដើម្បីជួយដល់អ្នកធាក់ស៊ីក្លូដែលនៅសល់ក្នុងរាជធានីភ្នំពេញ និងដើម្បីអភិរក្សប្រពៃណីសម្រាប់កូនចៅជំនាន់ក្រោយ។ ធនាគារឯកទេសវីងនឹងដើរតួក្នុងការប្រមូលការបរិច្ចាគ សម្រាប់មូលនិធិដែលត្រូវបានបង្កើតទ្បើង​ដោយ​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់អ្នកធាក់ស៊ីក្លូចំនួន ៣០០នាក់ ដែលនៅតែបន្តអាជីពរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។ ស៊ីក្លូបានបង្ហាញវត្តមានដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៣៦ និងបានក្លាយជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រជាជននៅក្នុងក្រុង និងជុំវិញទីក្រុង ដោយមធ្យោបាយដឹកជញ្ជូនទាំងនេះក្លាយជាផ្នែកមួយដ៏សំខាន់នៃទេសភាពនៅក្នុងទីក្រុង ប៉ុន្តែក្រោយការមកដល់នៃវត្តមានអ្នករត់ម៉ូតូឌុប ស៊ីក្លូបានបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន ហើយអតិថិជនបានថយចុះ ដោយបន្សល់ទុកនូវអ្នកធាក់ស៊ីក្លូវមួយចំនួនដែលនៅបន្តអាជីពនេះ។ កាលពីដើមខែមករានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសថា មូលនិធិត្រីចក្រយានសប្បុរសធម៌មួយនឹងត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យអ្នកធាក់ស៊ីក្លូនូវប្រាក់ចំណូល និងអភិរក្សស៊ីក្លូសម្រាប់វិស័យទេសចរណ៍។ ថវិកាសម្រាប់មូលនិធិនេះនឹងត្រូវយកពីថវិកាជាតិ។ សម្តេចតេជោ បានបន្ថែមទៀតថា សម្តេចនឹងបរិច្ចាគថវិកាប្រហែល ៣០.០០០ ​ដុល្លារ (ប្រហែល ១២០ លានរៀល) ចូលទៅក្នុងមូលនិធិនេះ ។ ធនាគារឯកទេសវីងត្រូវបានជ្រើសរើសឲ្យគ្រប់គ្រងលើការបរិច្ចាគនេះ និងបានបង្កើតកម្មវិធីសម្រាប់ការបរិច្ចាគសប្បុរសធម៌នេះតាមប្រព័ន្ធអនឡាញសម្រាប់ប្រមូលមូលនិធិនេះ។ អ្នកធាក់ស៊ីក្លូទាំងអស់នឹងត្រូវបានផ្តល់ជូននូវការបើកគណនីដោយឥតគិតថ្លៃពីធនាគារឯកទេសវីង។ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយពួកគាត់ នាថ្ងៃទី ១៣ ខែ មករា […]

ចេញផ្សាយនៅ: Jan 18, 2018

ធនាគារផ្តល់សេវាកម្មទូទាត់ចល័តឈានមុខគេនៅកម្ពុជាបានជួយដល់គំនិតផ្តួចផ្តើមរបស់សម្ដេចនាយករដ្ឋ​មន្ត្រី

 

ភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៨: វីង ដែលជាធនាគារឯកទេសផ្តល់សេវាកម្មទូទាត់ចល័តឈានមុខគេនៅកម្ពុជា កំពុងអនុវត្តសកម្មភាពរបស់ខ្លួនដើម្បីជួយដល់អ្នកធាក់ស៊ីក្លូដែលនៅសល់ក្នុងរាជធានីភ្នំពេញ និងដើម្បីអភិរក្សប្រពៃណីសម្រាប់កូនចៅជំនាន់ក្រោយ។

ធនាគារឯកទេសវីងនឹងដើរតួក្នុងការប្រមូលការបរិច្ចាគ សម្រាប់មូលនិធិដែលត្រូវបានបង្កើតទ្បើង​ដោយ​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់អ្នកធាក់ស៊ីក្លូចំនួន ៣០០នាក់ ដែលនៅតែបន្តអាជីពរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។

ស៊ីក្លូបានបង្ហាញវត្តមានដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៣៦ និងបានក្លាយជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រជាជននៅក្នុងក្រុង និងជុំវិញទីក្រុង ដោយមធ្យោបាយដឹកជញ្ជូនទាំងនេះក្លាយជាផ្នែកមួយដ៏សំខាន់នៃទេសភាពនៅក្នុងទីក្រុង ប៉ុន្តែក្រោយការមកដល់នៃវត្តមានអ្នករត់ម៉ូតូឌុប ស៊ីក្លូបានបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន ហើយអតិថិជនបានថយចុះ ដោយបន្សល់ទុកនូវអ្នកធាក់ស៊ីក្លូវមួយចំនួនដែលនៅបន្តអាជីពនេះ។

កាលពីដើមខែមករានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសថា មូលនិធិត្រីចក្រយានសប្បុរសធម៌មួយនឹងត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យអ្នកធាក់ស៊ីក្លូនូវប្រាក់ចំណូល និងអភិរក្សស៊ីក្លូសម្រាប់វិស័យទេសចរណ៍។

ថវិកាសម្រាប់មូលនិធិនេះនឹងត្រូវយកពីថវិកាជាតិ។ សម្តេចតេជោ បានបន្ថែមទៀតថា សម្តេចនឹងបរិច្ចាគថវិកាប្រហែល ៣០.០០០ ​ដុល្លារ (ប្រហែល ១២០ លានរៀល) ចូលទៅក្នុងមូលនិធិនេះ ។

ធនាគារឯកទេសវីងត្រូវបានជ្រើសរើសឲ្យគ្រប់គ្រងលើការបរិច្ចាគនេះ និងបានបង្កើតកម្មវិធីសម្រាប់ការបរិច្ចាគសប្បុរសធម៌នេះតាមប្រព័ន្ធអនឡាញសម្រាប់ប្រមូលមូលនិធិនេះ។

អ្នកធាក់ស៊ីក្លូទាំងអស់នឹងត្រូវបានផ្តល់ជូននូវការបើកគណនីដោយឥតគិតថ្លៃពីធនាគារឯកទេសវីង។ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយពួកគាត់ នាថ្ងៃទី ១៣ ខែ មករា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ប័ណ្ណគណនីទាំងនេះដល់ពួកគាត់ ដើម្បីឲ្យពួកគាត់ទទួលបានប្រាក់ងាយស្រួលពីមូល​ និធិ។

លោក Jojo Malolos អគ្គនាយកធនាគារឯកទេសវីងបានលើកទ្បើងថា “យើងរីករាយណាស់ដែលបានចូលរួមនៅក្នុងបុព្វហេតុដ៏មានតម្លៃនេះ”។

“ស៊ីក្លូគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌កម្ពុជា ហើយក្នុងនាមជាក្រុមហ៊ុនខ្មែរមួយ វីងយល់ពីសារៈសំខាន់នៃការអភិរក្សប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ យើងជឿជាក់ថា យើងទាំងអស់គ្នាអាចចូលរួមចំណែកក្នុងការរស់រានទ្បើងវិញនៃអ្នកធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ”។

អ្នកធាក់ស៊ីក្លូនៅពេលដឹងខ្លួនឯងថាមានជម្ងឺ ហើយមិនអាចប្រកបរបរកស៊ីបានក៏នឹងទទួលបាននូវជំនួយហិរញ្ញវត្ថុពីមូលនិធិនេះដែរ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ផងដែរថា អ្នកធាក់ស៊ីក្លូនៅតាមសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលរកប្រាក់ចំណូលជាមធ្យមពី ១០០ ដុល្លារទៅ ១៥០ ដុល្លារក្នុងមួយខែ នឹងតទទួលបានការព្យាបាលជម្ងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដូចគ្នានឹងកម្មករបម្រើការនៅរោងចក្រកាត់ដេរផងដែរ។

សម្តេចនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់យុវវ័យកម្ពជាឲ្យគាំទ្រអ្នកធាក់ស៊ីក្លូ ដោយការប្រើប្រាស់សេវារបស់ពួកគាត់។

មានការជឿជាក់ថា មានតែស៊ីក្លូធ្វើការប្រហែល ៤០០ ប៉ុណ្ណោះដែលនៅសេសសល់ និងប្រកបរបររកស៊ីនៅ ទូទាំងប្រទេសកម្ពុជា។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026