វគ្គ១៖ ស្រ្តីកម្មការនីរោងចក្រម្នាក់តស៊ូរើបម្រាស់ពីការរើសអើង ក្លាយជាដឹកនាំអាជីវកម្មដ៏លេចធ្លោ (មានវីដេអូ)

លោកស្រី ឌៀន ហេងស្រីលក្ខណ៍ អាយុ ៤៥ ឆ្នាំ ជាអតីតកម្មការិនីរោងចក្រម្នាក់ បានកែប្រែជោគវាសនារបស់លោកស្រីទាំងស្រុងក្លាយជាម្ចាស់អាជីវកម្ម និងជាភ្នាក់ងារធនាគារ វីង ដ៏ជោគជ័យម្នាក់។

ចេញផ្សាយនៅ: Jun 13, 2025

លោកស្រី ឌៀន ហេងស្រីលក្ខណ៍ អាយុ ៤៥ ឆ្នាំ ជាអតីតកម្មការិនីរោងចក្រម្នាក់ បានកែប្រែជោគវាសនារបស់លោកស្រីទាំងស្រុងក្លាយជាម្ចាស់អាជីវកម្ម និងជាភ្នាក់ងារធនាគារ វីង ដ៏ជោគជ័យម្នាក់។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ លោកស្រីបានកសាងអាជីវកម្មដ៏រឹងមាំមួយ ដែលមិនត្រឹមតែជួយឱ្យគ្រួសារមានជីវភាពធូរធារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជួយដល់សង្គមតាមរយៈសេវាកម្មហិរញ្ញវត្ថុដែលលោកស្រីបម្រើជូននៅក្នុងសហគមន៍ទៀតផង។ 

 

លោកស្រី ហេងស្រីលក្ខណ៍ បានលើកឡើងទាំងទឹកមុខមោទនភាពថា៖ខ្ញុំចង់ប្រាប់ស្ត្រីទាំងអស់ថា យើងមិនមែនកើតមកទន់ជ្រាយនោះទេ។ ការពិតទៅ យើងពិតជាសំណាងណាស់ដែលកើតមកជាស្ត្រី ព្រោះយើងមានភាពរឹងមាំ អាចរកចំណូលបាន និងមានសមត្ថភាពធ្វើអ្វីៗបានច្រើនយ៉ាង។” 

 

ស្រ្តីវ័យ ៤៥ឆ្នំារូបនេះ គឺជាអតីតពលការនីរោងចក្រម្នាក់ ហើយបានប្រែក្លាយជាម្ចាស់អាជីវកម្មមួយរូបដែលគ្រប់គ្រងអាជីវកម្ម ផ្ទេរប្រាក់ និងដក-ដាក់ប្រាក់ ជាមួយធនាគារ វីង (ខេមបូឌា) ម.ក។

 

ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា កំពុងពង្រីកខ្លួនយ៉ាងខ្លាំងក្លាផងដែរ។ ថ្មីៗនេះ ធនាគារជាតិ នៃកម្ពុជា បានអនុម័តផែនការបង្កើនទុនបន្ថែមរបស់ធនាគារ វីង ចំនួន ៨៨ លានដុល្លារអាមេរិក ដើម្បីពង្រឹងគ្រឹះហិរញ្ញវត្ថុ ក៏ដូចជាគាំទ្រដល់ផែនការពង្រីកខ្លួនឱ្យកាន់តែធំជាងមុន។  

 

ទុនដែលបន្ថែមនេះរួមមាន ដើមទុនស្នូលចំនួន ៦០លានដុល្លារអាមេរិក និងដើមទុនថា្នក់ទី២​មានចំនួន២៨លានដុល្លារអាមេរិក ដែលការបន្ថែមដើមទុននេះបង្ហាញពីការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវដើម្បីធានាបាននូវភាពជោគជ័យយូរអង្វែង ក៏ដូចជាពង្រឹងកិត្តិនាមឱ្យកាន់តែរឹងមាំថែមទៀតនៅក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងរីកលូតលាស់។ 

 

លោកស្រី ហេងស្រីលក្ខណ៍ បាននិយាយថា អស់រយៈពេលជាង មួយទស្សវត្សរ៍មកនេះ បានអភិវឌ្ឍចំណេះដឹងសមត្ថភាព ព្រមទាំងកសាងគ្រួសារមានជីវភាពល្អប្រសើរ តាមរយៈមុខរបរវេរលុយ ដែលលោកស្រីបានបើកដំណើរការអាជីវកម្មនេះនៅជាយរាជធានីភ្នំពេញ ឋិតនៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។  

 

 

ចាប់ផ្តើមមុខរបរលក់ម្ចួរ និងបង្អែម ដើម្បីទប់ទល់លំនឹងជីវភាព 

 

នៅក្នុងឆ្នាំ ១៩៩៦ លោកស្រី ហេងស្រីលក្ខណ៍ បានចាកចេញពីស្រុកកំណើតនៅខេត្តកំពង់ចាម ដើម្បីមកធ្វើការក្នុងរោងចក្រកាត់ដេរនៅភ្នំពេញ។ ជីវិតជាកម្មការិនីនាទសវត្សរ៍ឆ្នាំ ៩០ ពោរពេញដោយការតស៊ូ ដោយទទួលបានប្រាក់ខែត្រឹមតែ ៣០ ដុល្លារប៉ុណ្ណោះ បើទោះជាត្រូវធ្វើការថែមម៉ោងយ៉ាងណាក៏ដោយ។ 

 

ក្រោយឆ្នាំ ២០០០ ប្រាក់ខែរបស់លោកស្រីបានកើនដល់ជាង ១០០ ដុល្លារអាមេរិក ប៉ុន្តែបញ្ហាហិរញ្ញវត្ថុនៅតែជាសម្ពាធ ជាពិសេសក្រោយពេលរៀបការក្នុងឆ្នាំ ២០០១ និងបានឈប់ធ្វើការរោងចក្រមកធ្វើជាស្រ្តីមេផ្ទះ។ ទោះបីជាស្វាមីមានចំណូលក៏ដោយ ក៏ជីវភាពគ្រួសារដែលមានសមាជិកកាន់តែច្រើននៅតែជួបការខ្វះខាត។ លោកស្រីបានរំលឹកថា៖កាលនៅលីវ ១០០ ដុល្លារគឺល្មមសម្រាប់ជួលបន្ទប់ស្នាក់នៅម្នាក់ឯង ប៉ុន្តែពេលមានគ្រួសារ ហើយខ្ញុំឈប់ធ្វើការទៀត ជីវភាពចាប់ផ្តើមពិបាក ព្រោះចំណូលប្តីម្នាក់ឯងមិនអាចទប់ទល់នឹងការចំណាយបានទេ។” 

 

ដើម្បីជួយសម្រាលបន្ទុកគ្រួសារ លោកស្រីបានព្យាយាមលក់នំចំណី ម្ចួរស្វាយ និងបង្អែមនៅផ្ទះ ប៉ុន្តែចំណេញបានតិចតួចបំផុត។ 

 

 

របត់ថ្មីនៃជីវិតជាមួយ វីង

 

ក្នុងឆ្នាំ ២០១៣ លោកស្រីបានដឹងពីអាជីវកម្ម វីង តាមរយៈក្មួយស្រីម្នាក់ដែលជាភ្នាក់ងារវីងនៅខេត្តកំពង់ចាម។ ក្មួយស្រីបានប្រាប់ថា អាជីវកម្មនេះផ្តល់ភាពងាយស្រួល និងបត់បែនខ្លាំង ជាពិសេសសម្រាប់ស្ត្រីដែលមានកូនតូចៗ។  

 

លោកស្រី ហេងស្រីលក្ខណ៍ បានរៀបរាប់ថា៖ “ក្មួយស្រីខ្ញុំ បានប្រាប់ខ្ញុំពេលនោះថា អាជីវកម្មនេះមានភាពងាយស្រួល ព្រោះមានពេលនៅផ្ទះមើលថែកូនៗ និងឱពុកម្តាយចាស់ជរា ហើយថែមអាចបង្កើតចំណូលបានទៀតផង។ដោយមានការបំផុសគំនិតពីដំណើរអាជីវកម្មដ៏សមប្រកបនេះពីក្មួយស្រី ក្នុងឆ្នាំ ២០១៤ ហេងស្រីលក្ខណ៍ និងស្វាមី គឺលោក ហាយ វណ្ណៈ បានសម្រេចចិត្តបោះទុនចំនួន ៣,០០០ ដុល្លារអាមេរិក ក្នុងនោះ ២,០០០ ដុល្លារអាមេរិក ជាប្រាក់សន្សំ និង ,០០០ ដុល្លារអាមេរិកបន្ថែមទៀត ជាប្រាក់កម្ចី ដើម្បីបើកដំណើរការភ្នាក់ងារ វីង ដែលលោកស្រីរំពឹងថាមុខរបរនេះនឹងជួយកសាងជីវភាពគ្រួសារបានប្រសើរ។ 

 

លោកស្រី ហេងស្រីលក្ខណ៍ បាននិយាយថា៖ “កាលហ្នឹងខ្ញុំខ្លាចណាស់ ព្រោះវាជារឿងថ្មី ហើយខ្ញុំគ្មានបទពិសោធន៍ទល់តែសោះ។”  

 

ប៉ុន្តែការខិតខំជម្នះឧបសគ្គទាំងនោះពិតជាផ្តល់ផ្លែផ្កាលើសពីការរំពឹងទុក។ អាជីវកម្ម ភ្នាក់ងារ វីង រកចំណេញបានច្រើនជាងការធ្វើការរោងចក្រឆ្ងាយណាស់ រហូតដល់ស្វាមីរបស់លោកស្រីសម្រេចចិត្តឈប់ពីការងារមកជួយមើលការខុសត្រូវអាជីវកម្មនេះជាមួយគ្នាទៀតផង 

 

ដប់ឆ្នាំក្រោយមក លោកស្រី ហេងស្រីលក្ខណ៍ និងស្វាមី បានកសាងជីវិតថ្មីយ៉ាងមានន័យ។ ពីគ្រួសារដែលធ្លាប់តែបារម្ភរឿងចំណូល បច្ចុប្បន្នពួកគាត់មានផ្ទះផ្ទាល់ខ្លួន មានរថយន្ត និងមានតូបជួលចំនួន ១៣កន្លែងនៅក្នុងផ្សារ។ អ្វីដែលសំខាន់បំផុតនោះគឺ ពួកគាត់មានលទ្ធភាពផ្តល់ការសិក្សាល្អៗដល់កូនទាំង ៣ នាក់ ដែលក្នុងនោះកូនស្រីច្បងកំពុងដើរតាមក្តីស្រមៃចង់ក្លាយជាគ្រូពេទ្យ។ លោកស្រីនិយាយទាំងញញឹមថា៖វីង បានផ្លាស់ប្តូរជីវិតខ្ញុំ ខ្ញុំថែមទាំងយកប្រាក់ចំណេញទៅវិនិយោគលើដីធ្លីទៀតផង” ស្វាមីលោកស្រី  ក៏បានបង្ហាញក្តីរីករាយចំពោះភាពរីកចម្រើនក្នុងគ្រួសារ ហើយបានរំលឹកពីអតីតកាលយ៉ាងដូច្នេះថា៖ “មុនពេលចាប់យកមុខរបរជាភ្នាក់ងារ វីង គ្រួសារខ្ញុំពឹងផ្អែកទាំងស្រុងលើប្រាក់ខែ ដែលសឹងតែមិនគ្រាប់គ្រាន់សម្រាប់ការផ្គត់ផ្គង់កូនៗ និងសូម្បីប្រាក់កាសទុកសម្រាប់ព្យាបាលឱពុកម្តាយចាស់ជរា។” 

 

លោកស្រី ហេងស្រីលក្ខណ៍ បានគូសបញ្ជាក់ថា ជីវភាពធូរធារក្នុងគ្រួសារដល់សព្វថ្ងៃ គឺបានមកពីប្រភពចំណូលមុខរបរភ្នាក់ងារ​ វីង។ លោកស្រី និយាយថា៖ “មុខរបរនេះ ជួយឱ្យគ្រួសារខ្ញុំរកចំណូលបានច្រើន ហើយលុយដែលបានមកពីចំណូលទាំងនោះ ខ្ញុំយកទៅបង្កើតប្រភពចំណូលបន្ថែមទៀត។” 

 

កង្កែបក្នុងអណ្តូង 

 

ក្រៅពីជីវភាពធូរធារ លោកស្រី ហេងស្រីលក្ខណ៍ បានរៀបរាប់ថា ជីវិតរបស់លោកស្រីបានផ្លាស់ប្តូរច្រើនណាស់។ កាលពីមុន ពិភពលោករបស់លោកស្រីគឺវិលវល់តែជុំវិញការងាររោងចក្រប៉ុណ្ណោះ។ លោកស្រីនិយាយថា៖ ឥឡូវនេះ ចាប់តាំងពីក្លាយជាភ្នាក់ងារ វីង មក ខ្ញុំបានជួបប្រស្រ័យទាក់ទងជាមួយមនុស្សជាច្រើន។” 

 

ការផ្លាស់ប្តូរនេះ មិនមែនមានន័យត្រឹមតែការជួបមនុស្សច្រើនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែការធ្វើអាជីវកម្មខ្លួនឯង បានជួយឱ្យលោកស្រីពូកែខាងទំនាក់ទំនង និងមានការយល់ដឹងហិរញ្ញវត្ថុទៀតផងលោកស្រីបានពន្យល់ថា៖ “សព្វថ្ងៃ ខ្ញុំអាចមានសមត្ថភាពប្រាស្រ័យទាក់ទង និងចេះចាត់ចែងគ្រប់គ្រងលុយកាក់បានល្អជាងមុន។ 

 

លោក វណ្ណៈ ជាស្វាមី ក៏បានយល់ស្របនឹងចំណុចនេះដែរ ដោយលោកបានបន្ថែមថា៖ កាលពីមុន យើងមានអារម្មណ៍ថាដូចជា ‘កង្កែបក្នុងអណ្តូង’ អ៊ីចឹង គឺដឹងតែពីធ្វើតាមគេនិយាយប្រាប់។ វីង បានជួយឱ្យជីវិតយើងកាន់តែល្អប្រសើរ ជាពិសេសគឺចំណេះដឹងផ្នែកទំនាក់ទំនងតែម្តង។ 

 

សូម្បីតែប្អូនស្រីរបស់បងស្រី ស្រីល័ក្ខ គឺអ្នកស្រី ទិច ជូលីង ក៏បានកត់សម្គាល់ឃើញពីការប្រែប្រួលជាវិជ្ជមាននេះដែរ។ បងស្រី ស្រីល័ក្ខ និយាយទាំងញញឹមថា៖ «គាត់ (ប្អូនស្រី) ប្រាប់ថា ឥឡូវខ្ញុំលែងសូវឆេវឆាវដូចកាលពីមុនហើយ។ 

 

 

រឿងរ៉ាវដែលចងចាំមិនភ្លេចក្នុងនាមជាភ្នាក់ងារ វីង 

 

លោកស្រីបានរំលឹកឡើងពីកសកម្មភាពមួយ​ ដែលគ្រានោះមានស្ត្រីម្នាក់បានបីកូនដែលមានពិការភាពឆែបមាត់ ដើរចូលមកទីតាំងបញ្ជរភ្នាក់ងារ វីង  របស់លោកស្រី ទាំងមានទឹកមុខក្រៀមក្រំ និងហាក់ដូចជាមានភាពអៀនខ្មាស។ លោកស្រី ហេងស្រីល័ក្ខ បានរៀបរាប់ថា ស្ត្រីម្នាក់នោះបានប្រាប់ថា គាត់ចាំបានថាធ្លាប់ឮអំពីកម្មវិធីសប្បុរសធម៌របស់ធនាគារ វីង ដែលជួយដល់កុមារឆែបមាត់ឱ្យទទួលបានការព្យាបាលដោយឥតគិតថ្លៃ។ 

 

ភ្លាមៗនោះ លោកស្រី ហេងស្រីល័ក្ខ ក៏បានជួយស្វែងរក និងផ្ដល់ព័ត៌មានទំនាក់ទំនងទៅកាន់អ្នកម្តាយរូបនោះ។ ការបានឃើញកូនតូចនោះក្រោយពេលវះកាត់រួច ជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាត គឺជាការចងចាំដ៏មានតម្លៃបំផុតមួយសម្រាប់លោកស្រី។ វាគឺជាការរំលឹកមួយដែលធ្វើឱ្យលោកស្រីដឹងថាអាចជួយកែប្រែជីវិតអ្នកដទៃបាន ទោះបីតាមរយៈទង្វើតិចតូចក៏ដោយ។ 

 

លោកស្រី ហេងស្រីល័ក្ខ បាននិយាយទាំងកែវភ្នែកមានពន្លឺរំភើបថា៖ ឃើញក្មេងមានស្នាមញញឹមដ៏ស្អាតក្រោយវះកាត់រួច ធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់។ រាល់ពេលដែលក្មេងនោះរត់កាត់មុខផ្ទះខ្ញុំម្តងៗ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាកក់ក្តៅក្នុងចិត្តណាស់។ 

 

ក្រៅពីនេះ លោកស្រី ហេងស្រីល័ក្ខ ក៏មានក្តីរីករាយក្នុងការជួយដល់អតិថិជនដែលជាចាស់ជរាផងដែរ។ លោកស្រីបាននិយាយថា៖ រាល់ពេលដែលពួកគាត់មកផ្ទេរប្រាក់ដើម្បីធ្វើបុណ្យទានផ្សេងៗ ខ្ញុំច្រើនតែមិនយកកម្រៃសេវាពីពួកគាត់ឡើយ។ ទោះវាជាទង្វើតូចតាចមែន ប៉ុន្តែវាធ្វើឱ្យខ្ញុំមានសេចក្តីសុខ នៅពេលដឹងថាខ្ញុំអាចជួយសម្រួលដល់ពួកគាត់បាន។ 


 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពីមន្ត្រីហិរញ្ញវត្ថុ ទៅជាស្ថាបនិកក្រុមហ៊ុន FinTech៖ ដំណើរឆ្ពោះទៅរកភាពជោគជ័យដ៏លំបាករបស់លោក ឡាយ វីឡា

សុខចិត្តទទួលប្រាក់ខែត្រឹមតែ ៣០០ដុល្លារ ដើម្បីរក្សាដំណើរការអាជីវកម្មទើបបង្កើតថ្មីរបស់ខ្លួន ហើយខិតខំកសាងអាជីវកម្មឡើងវិញក្រោយវិបត្តិកូវីដ-១៩ លោក ឡាយ វីឡា បានប្រែក្លាយក្រុមហ៊ុន Delightech ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដ៏មានសក្តានុពលមួយនៅក្នុងប្រទេសកម្ពុជា។ សមិទ្ធផលនេះបានកើតចេញពីការប្រកាន់ខ្ជាប់នូវវិន័យផ្ទាល់ខ្លួនដ៏រឹងមាំ ដោយលោកតែងតែផ្តល់អាទិភាពលើស្ថិរភាពក្រុមហ៊ុន ទំនុកចិត្តអតិថិជន និងផលប្រយោជន៍រយៈពេលវែង ជាជាងការសម្ញែងភាពមានបានផ្ទាល់ខ្លួន។

ចេញផ្សាយនៅ: Jun 12, 2026

អានរហ័ស

ភាពជោគជ័យផ្តើមចេញពីទំនុកចិត្ត៖ លោកស្រី ដៀប ​សុវណ្ណ សាងភាពជោគជ័យដោយមិនចាំបាច់ឃ្លាតឆ្ងាយពីគ្រួសារ

ដោយមើលឃើញពីតម្រូវការអាជីវករក្នុងតំបន់ផ្សារដ៏មមាញឹកនេះ ដែលត្រូវការនូវសេវាផ្ទេរ និងទទួលប្រាក់មានសុវត្ថិភាពហើយទុកចិត្តបាន លោកស្រី ដៀប ​សុវណ្ណ បានសម្រេចចិត្តចាប់យកអាជីពជាភ្នាក់ងារធនាគារ វីង។ តាមរយៈភាពស្មោះត្រង់ និងសេវាកម្មដ៏ល្អប្រសើរជាប្រចាំ លោកស្រី សុវណ្ណ ទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីសហគមន៍ អាចពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែធំ និងកំពុងប្រតិបត្តិការទីតាំងភ្នាក់ងារធនាគារ វីង ចំនួនបីកន្លែង ព្រមទាំងអាចកសាងអនាគតដ៏រឹងមាំមួយដោយមិនចាំបាច់ឃ្លាតឆ្ងាយពីផ្ទះសម្បែងឡើយ។

ចេញផ្សាយនៅ: May 18, 2026

អានរហ័ស

យុវជនខ្មែរម្នាក់ បង្កើតកម្មវិធីគ្រប់គ្រងបុគ្គលិក ដែលកំពុងទទួលបានការទទួលស្គាល់កម្រិតតំបន់

ផ្តើមចេញពី​ក្តីស្រមៃកាល​នៅរៀន​សាកលវិទ្យាល័យដោយមានក្រុមហ៊ុន​ Microsoft ជាកម្លាំងជំរុញចិត្ត ពេលនេះវាបានក្លាយទៅជា​ BeOne Platform ដែលជាដំណោះស្រាយបច្ចេកវិទ្យាត្រូវ​បង្កើត​ដោយកូនខ្មែរ​ ហើយ​ឥឡូវនេះកំពុងបម្រើជាង ១.០០០ អាជីវកម្ម។ ​ក្នុងនាមជា​​នាយកប្រតិបត្តិ លោក ភូ លីន កំពុងដឹកនាំការពង្រីកក្រុមហ៊ុននេះ ដោយផ្តោតលើការបង្កើតថ្មីស្របតាមតម្រូវការក្នុងស្រុក ព្រមទាំងមានមហិច្ឆតាពង្រីកខ្លួនទៅក្នុងទីផ្សារអន្តរជាតិទៀតផង។

ចេញផ្សាយនៅ: Apr 22, 2026