ដំណើរជីវិតក្នុងការបម្រើសហគមន៍ និងការកសាងអនាគតដ៏រឹងមាំសម្រាប់គ្រួសារ

ជារៀងរាល់ថ្ងៃ លោក ទួន ធន់ ភ្នាក់ងារធនាគារ វីង ដែលមានវ័យ ៤២ ឆ្នាំ តែងតែភ្ញាក់ពីដំណេកដោយដឹងថា លោកកំពុងធ្វើកិច្ចការដ៏មានន័យក្នុងការរួមចំណែកនូវភាពវិជ្ជមានក្នុងសហគមន៍។

ចេញផ្សាយនៅ: Sep 05, 2025

ជារៀងរាល់ថ្ងៃ លោក ទួន ធន់ ភ្នាក់ងារធនាគារ វីង ដែលមានវ័យ ៤២ ឆ្នាំ តែងតែភ្ញាក់ពីដំណេកដោយដឹងថា លោកកំពុងធ្វើកិច្ចការដ៏មានន័យក្នុងការរួមចំណែកនូវភាពវិជ្ជមានក្នុងសហគមន៍។ ក្តីសប្បាយរីករាយបំផុតរបស់លោក គឺនៅពេលដែលបានឮអតិថិជននិយាយថា ពួកគេពេញចិត្តនឹងសេវាកម្មរបស់លោក។ មតិកែលម្អវិជ្ជមានទាំងនេះ មិនត្រឹមតែបញ្ជាក់ពីតួនាទីដ៏សំខាន់របស់លោកនៅក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចិត្តជួយឱ្យលោកសម្រេចក្តីស្រមៃក្នុងការកសាងអនាគតដ៏ល្អសម្រាប់គ្រួសារផងដែរ។ 

 

កាលពី ៦ ឆ្នាំមុន លោក ទួន ធន់ បានសម្រេចចិត្តក្លាយជាភ្នាក់ងារវីង នៅក្នុងភូមិទី៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ការសម្រេចចិត្តនេះកើតចេញពីការមើលឃើញនូវសក្ដានុពលបង្កើតប្រាក់ចំណូល និងបំណងប្រាថ្នាចង់នាំយកសេវាហិរញ្ញវត្ថុឱ្យខិតជិតដល់ដៃប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល។  

 

ម្យ៉ាងវិញទៀត ការរីកចម្រើនយ៉ាងរហ័សនៃវិស័យធនាគារក្នុងប្រទេស ក៏ជាកត្តាជំរុញឱ្យលោកចូលរួមសហការជាមួយធនាគារ វីង ក្នុងឆ្នាំ ២០១៩។ 

 

លោកបានរំលឹកថា៖ ដំបូងឡើយ ក្នុងភូមិនេះមានភ្នាក់ងារ វីង តែម្នាក់គត់ ប៉ុន្តែដោយសារខ្ញុំមើលឃើញថាមានតម្រូវការច្រើន ទើបខ្ញុំសម្រេចចិត្តបើកមួយដែរ។ កាលនោះមានតែ ២ នាក់ទេដែលបម្រើសេវាកម្មនេះនៅក្នុងភូមិ ប៉ុន្តែឥឡូវនេះមានភ្នាក់ងារ វីង ច្រើនជាងមុនហើយ។” 

 

មុនពេលចាប់ផ្ដើមអាជីវកម្មនេះ លោក ធន់ ធ្លាប់ជាអ្នករត់តាក់ស៊ីនៅខេត្តតាកែវ ហើយធ្លាប់ប្រើសេវាកម្មវីងដើម្បីផ្ញើ និងដកប្រាក់។ លោកយល់ថាវាមានភាពងាយស្រួលក្នុងការទាក់ទងជាមួយអតិថិជន ព្រោះសេវាកម្មរហ័ស និងអាចដកប្រាក់បានស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេស។ ទោះបីប្តូរទីលំនៅរស់នៅមកខេត្តកោះកុងក៏ដោយ លោកនៅតែបន្តរបរដឹកជញ្ជូន ដោយជួយដឹកកម្មករកាត់ដេរជារៀងរាល់ព្រឹក និងពេលល្ងាច ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់កូនៗទាំង ៤ នាក់ និងភរិយារបស់លោក គឺអ្នកស្រី មីង ធារី ដែលមានការងារផ្ទាល់ខ្លួនផងដែរ។ 

 

 

ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ធនាគារវីង 

 

ដោយសារកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ធនាគារ វីង បានធ្វើឱ្យភ្នាក់ងារ វីង ងាយស្រួលក្នុងការធ្វើអាជីវកម្ម និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។ លោក ធន់ បានឱ្យដឹងថា អ្នកប្រើប្រាស់ភាគច្រើន ជាពិសេសកម្មករកាត់ដេរ តែងតែមកប្រើសេវាកម្មផ្ញើប្រាក់ឱ្យគ្រួសារ និងបង់ថ្លៃទឹកភ្លើងជាដើម។ 

 

លោកទទួលបានការគាំទ្រតាំងពីថ្ងៃដំបូងដែលដាក់ស្លាកយីហោភ្នាក់ងារ វីង។ លោកបានរៀបរាប់ថា៖ យើងមានសេវាកម្មច្រើនសម្រាប់អតិថិជន ទាំងការដក-ដាក់ប្រាក់ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។ ក្នុងនាមជាភ្នាក់ងារ វីង ខ្ញុំមិនត្រឹមតែទទួលបានចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានចំណេះដឹងផ្នែកធនាគារ និងការគ្រប់គ្រងហិរញ្ញវត្ថុទៀតផង។ 

 

លោកបានសង្កេតឃើញថា ធនាគារ វីង បានអភិវឌ្ឍខ្លួនយ៉ាងលឿនពីសេវាផ្ទេរប្រាក់ រហូតមានសេវាកម្មសម្បូរបែបតាមតម្រូវការទីផ្សារ ដូចជាការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ការទូទាត់វិក្កយបត្រ ការបញ្ចូលកាតទូរសព្ទ ការទិញទំនិញអនឡាញ និងការទូទាត់តាម QR ជាដើម

 

កាលពីថ្ងៃទី ១៦ ខែមិថុនា ធនាគារ វីង បានបើកសាខាថ្មីបន្ថែមទៀតនៅខេត្តកោះកុង ដែលស្ថិតនៅភូមិទី១ សង្កាត់ស្មាច់មានជ័យ តាមបណ្តោយផ្លូវជាតិលេខ ៤៨ លោក ធន់ ជឿជាក់ថា ការពង្រីកសាខាថ្មីនេះគឺជាជំហានដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តដល់អតិថិជនឱ្យមកប្រើប្រាស់សេវាកម្ម វីង កាន់តែច្រើនថែមទៀត 

 

ភាពជោគជ័យរបស់ធនាគារ វីង កើតចេញពីចក្ខុវិស័យក្នុងការផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាប្រើប្រាស់សាច់ប្រាក់។ សព្វថ្ងៃ ធនាគារមានសាខាជិត ៣០កន្លែង ទូទាំងប្រទេស ដែលគាំទ្រដោយបណ្តាញភ្នាក់ងារ វីងជាង ១២.០០០ កន្លែង និងភ្នាក់ងារវីង ម៉ាស្ទ័រជាង ១០០ កន្លែងផងដែរ។ ធនាគារ វីង មានប្រាក់បញ្ញើជិត ៣ ពាន់លានដុល្លារ និងបម្រើអតិថិជនជាង ៩.៥ លាននាក់ ដែលនេះជាការរួមចំណែកដ៏សំខាន់សំដៅលើកកម្ពស់នវានុវត្តន៍ និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា 

 

លោក ទួន ធន់ បានបង្ហាញនូវមោទនភាពដែលបានក្លាយជាផ្នែកមួយនៃភាពរីកចម្រើនរបស់ធនាគារ វីង ព្រមទាំងប្តេជ្ញាចិត្តបំពេញតួនាទី និងទំនួលខុសត្រូវក្នុងនាមជាភ្នាក់ងារ វីង។  

 

ក្រៅពីសេវាផ្ទេរប្រាក់ ភ្នាក់ងារ វីង ក៏ផ្តល់សេវាកម្មជាច្រើនផ្សេងទៀត ជាពិសេសសេវាណែនាំកម្ចី។ ក្នុងនាមជាភ្នាក់ងារ វីង លោក ធន់ តែងតែផ្តល់នូវព័ត៌មានបឋម និងភ្ជាប់ទំនាក់ទំនងអតិថិជនជាមួយមន្ត្រីឥណទាន ដែលធ្វើឱ្យលោកទទួលបានកម្រៃជើងសារបន្ថែម។ លោកបន្តថា៖ អតិថិជនពេញចិត្តខ្លាំង ព្រោះពួកគេអាចប្រើគណនីវីងដើម្បីផ្ញើ និងដកប្រាក់បានដោយឥតគិតថ្លៃ ដោយគ្រាន់តែស្កែន QR ប៉ុណ្ណោះ​។” 

 

ទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន 

 

ដោយសារឃើញអាជីវកម្មនេះដំណើរការល្អ អ្នកភូមិជាច្រើនបានមកសួរលោក ធន់ ពីរបៀបក្លាយជាភ្នាក់ងារ ព្រោះពួកគេឃើញថាវាជាការងារដែលអាចធ្វើនៅផ្ទះបាន និងផ្ដល់អត្ថប្រយោជន៍ច្រើន។ ទោះបីជាមានភ្នាក់ងារផ្សេងទៀតនៅក្បែរនោះ ប៉ុន្តែលោក ធន់ នៅតែមានម៉ូយប្រចាំ ព្រោះលោកបម្រើអតិថិជនដោយភាពទទួលខុសត្រូវ និងស្នាមញញឹមជានិច្ច។ 

 

ដោយសារធ្លាប់មានបទពិសោធន៍ដឹកកម្មករ លោកយល់ច្បាស់ពីតម្រូវការរបស់ពួកគេ។ លោកត្រូវភ្ញាក់ពីព្រលឹមដើម្បីដឹកកម្មករទៅរោងចក្រ និងដឹកពួកគេត្រឡប់មកវិញនៅពេលល្ងាច។ ទោះបីជាមមាញឹកយ៉ាងណាក្តី លោកតែងតែរៀបចំឱ្យមានអ្នកប្រចាំការនៅបញ្ជរវីងជានិច្ច ដោយជារឿយៗភរិយារបស់លោកគឺជាអ្នកជួយមើលការខុសត្រូវជំនួស ដើម្បីឱ្យអតិថិជនទទួលបានសេវាកម្មល្អជានិច្ច 

 

លោក ធន់ បញ្ជាក់ថា ទោះបីជាមានកម្រិតវប្បធម៌ទាបក៏ដោយ ក៏អាចក្លាយជាភ្នាក់ងារវីង បានដែរ ឱ្យតែមានឆន្ទៈរៀនសូត្រ។ លោកផ្ទាល់បានរៀនត្រឹមថ្នាក់ទី ៩ ប៉ុន្តែមុននឹងបើកដំណើរការ ធនាគារវីងបានតម្រូវឱ្យលោកចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃនៅភ្នំពេញ អំពីនីតិវិធីប្រតិបត្តិការផ្សេងៗ។លោកបន្ថែមថា៖ អ្វីដែលសំខាន់គឺការយល់ដឹងពីដំណើរការនៃប្រតិបត្តិការភ្នាក់ងារ វីង ការប្តេជ្ញាចិត្ត បូករួមទាំងទីតាំងដែលមានសក្តានុពល។ 

 

ចំណូលពី "វីង" ជួយសម្រេចក្ដីស្រមៃ 

 

នៅពេលសួរថាតើអ្វីដែលលោកមានមោទនភាពបំផុត លោក ធន់ ឆ្លើយភ្លាមៗថា គឺ "ការពេញចិត្តរបស់អតិថិជន"។ ចំណូលពីរបរភ្នាក់ងារ វីង បានជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃ ដូចជាថ្លៃទឹកភ្លើងជាដើម។ ចំណែកចំណូលពីការរត់ឡានឈ្នួល និងចំណូលរបស់ភរិយា លោកបានសន្សំទុកសម្រាប់អនាគត និងការសិក្សារបស់កូនៗ។ 

 

លោកបានរៀបរាប់ទាំងក្ដីសង្ឃឹមថា៖ ធនាគារ វីង បានផ្ដល់កម្លាំងចិត្តឱ្យខ្ញុំលើកទឹកចិត្តកូនស្រីឱ្យរៀន និងធ្វើការក្នុងវិស័យធនាគារនៅថ្ងៃអនាគត។ ក្នុងនាមជាឪពុក ខ្ញុំមិនបានរៀនសូត្រខ្ពង់ខ្ពស់ដើម្បីធ្វើការក្នុងធនាគារដោយផ្ទាល់ទេ ដូច្នេះខ្ញុំសង្ឃឹមថាកូនស្រីរបស់ខ្ញុំអាចធ្វើវាបាននៅពេលនាងធំឡើង។ 

 

បច្ចុប្បន្ន ទោះបីការប្រកបរបរនៅខេត្តកោះកុងកំពុងដំណើរការល្អក៏ដោយ លោក ធន់ មានគម្រោងនឹងត្រឡប់ទៅរស់នៅស្រុកកំណើតនៅខេត្តតាកែវវិញនៅថ្ងៃណាមួយ ដោយគ្រោងនឹងផ្ទេរអាជីវកម្មនេះឱ្យកូនៗជាអ្នកបន្តវេន។ រហូតមកដល់ពេលនេះ លោកបានទិញដីមួយកន្លែងនៅខេត្តតាកែវរួចរាល់ហើយ ដែលបានមកពីប្រាក់សន្សំនៃការធ្វើការងារផង និងចំណូលពីការធ្វើជាភ្នាក់ងារ វីងផងដែរ៕  

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តាមរយៈឱកាសិក្សាមុខវិជ្ជា STEM យុវតីកំព្រាម្នាក់កំពុងជម្នះភាពក្រីក្រ ដើម្បីសម្រេចក្តីស្រមៃ

នៅពេលដែលយុវតី ឃុន មនោរម្យ បានប្រើប្រាស់កុំព្យូទ័រជាលើកដំបូង យុវតីរូបនេះបានមើលឃើញពីពិភពលោកដ៏ធំទូលាយមួយ ដោយមានការជួយជ្រោមជ្រែងពីអង្គការមូលនិធិកុមារកម្ពុជា (CCF)។ ឱកាសក្នុងការក្រេបជញ្ជក់ចំណេះដឹងលើជំនាញ STEM និងបច្ចេកវិទ្យាឌីជីថល បានក្លាយជាស្ពានចម្លងសិស្សានុសិស្សដូចជាយុវតីរូបនេះ ឱ្យរើបម្រាសពីភាពក្រីក្រ និងភាពលំបាក ដើម្បីចាប់យកអនាគតការងារនៃក្តីស្រមៃក្នុងវិស័យហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Feb 23, 2026

អានរហ័ស

ធ្លាប់ត្រូវគេឆបោកទិញទំនិញតាមអនឡាញ សហគ្រិនស្រ្តីម្នាក់បង្កើតផ្លេតហ្វមទិញ-លក់អីវ៉ាន់តាមអ៊ិនធឺណិតរហូតមានការគាំទ្រពីអ្នកប្រើប្រាស់ខ្ទង់ម៉ឺននាក់

បន្ទាប់ពីបាត់បង់លុយអស់ ៥០០ ដុល្លារក្នុងការទិញទំនិញតាមប្រព័ន្ធអនឡាញ សហគ្រិនស្ត្រីកម្ពុជាម្នាក់គឺលោកស្រីសែម ពុទ្ធារី មិនបានបណ្តោយឱ្យបទពិសោធន៍ដ៏អាក្រក់នេះបង្អាក់ស្មារតីរបស់គាត់ឡើយ។ ផ្ទុយទៅវិញ លោកស្រីបានប្រែក្លាយបញ្ហានេះទៅជាគំនិតអាជីវកម្ម ដោយបង្កើតនូវផ្លេតហ្វមសេវាកម្មអនឡាញមួយ ដែលមានគោលបំណងជួយការពារអតិថិជនពីការឆបោក និងគាំទ្រដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង។

ចេញផ្សាយនៅ: Jan 30, 2026

អានរហ័ស

MyLekha ផ្តល់ដំណោះស្រាយដ៏សំបូរបែប និងងាយស្រួលសម្រាប់អាជីវករសម័យថ្មី

បង្កើតឡើងក្នុងអំឡុងពេលកូវីដ-១៩ MyLekha ដែលជាធុរកិច្ចបង្កើតថ្មីក្នុងស្រុកមួយ បានកែប្រែពីស្ថានភាពហៀបនឹងបោះបង់ ក្លាយជាប្រព័ន្ធគ្រប់គ្រងការលក់ (POS) ដែលផ្តល់ជូនអ្នកប្រើប្រាស់ក្នុងតម្លៃត្រឹមតែ ៥ ដុល្លារក្នុងមួយខែ។

ចេញផ្សាយនៅ: Jan 29, 2026