ការជូនដំណឹងអំពីការផ្លាស់ប្តូរការប្រាក់សម្រាប់គណនីសន្សំដើម្បីគោលដៅ

អតិថិជនជាទីគោរព, ធនាគារ វីង សូមគោរពជូនដំណឹងអំពីការផ្លាស់ប្តូរអត្រាការគណនីសន្សំដើម្បីគោលដៅ, ចាប់ពីថ្ងៃទី18 ខែសីហា ឆ្នាំ 2024 នេះតទៅ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ថ្មីរហូតដល់ 5% ក្នុងមួយឆ្នាំ សម្រាប់រយៈសន្សំរហូតដល់ 60 ខែ។ ការកែប្រែនេះគឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏​ប្រសើរ​​​ និងជួយ​ឱ្យលោកអ្នកសម្រេចគោលដៅហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព។   អត្រាការប្រាក់ថ្មីនឹងត្រូវបានអនុវត្តដូចខាងក្រោម៖ រយៈពេល (ខែ) អត្រាការប្រាក់ (ប្រាក់រៀល និង​ដុល្លារ) សន្សំដើម្បីគោលដៅ កំណត់គោលដៅឡើងវិញ 1 1.50% 1.75% 2 1.60% 1.85% 3 2.00% 2.25% 4 2.10% 2.35% 5 2.20% 2.45% 6 3.00% 3.25% 7 3.10% 3.35% 8 3.20% 3.45% 9 3.50% 3.75% 10 3.60% […]

ចេញផ្សាយនៅ: Aug 18, 2024

អតិថិជនជាទីគោរព, ធនាគារ វីង សូមគោរពជូនដំណឹងអំពីការផ្លាស់ប្តូរអត្រាការគណនីសន្សំដើម្បីគោលដៅ, ចាប់ពីថ្ងៃទី18 ខែសីហា ឆ្នាំ 2024 នេះតទៅ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ថ្មីរហូតដល់ 5% ក្នុងមួយឆ្នាំ សម្រាប់រយៈសន្សំរហូតដល់ 60 ខែ។ ការកែប្រែនេះគឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏​ប្រសើរ​​​ និងជួយ​ឱ្យលោកអ្នកសម្រេចគោលដៅហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព។

 

អត្រាការប្រាក់ថ្មីនឹងត្រូវបានអនុវត្តដូចខាងក្រោម៖

រយៈពេល (ខែ) អត្រាការប្រាក់ (ប្រាក់រៀល និងដុល្លារ)
សន្សំដើម្បីគោលដៅ កំណត់គោលដៅឡើងវិញ
1 1.50% 1.75%
2 1.60% 1.85%
3 2.00% 2.25%
4 2.10% 2.35%
5 2.20% 2.45%
6 3.00% 3.25%
7 3.10% 3.35%
8 3.20% 3.45%
9 3.50% 3.75%
10 3.60% 3.85%
11 3.70% 3.95%
12-17 4.00% 4.25%
18-23 4.00% 4.25%
24-35 4.00% 4.25%
36-47 5.00% 5.25%
48-59 5.00% 5.25%
60 5.00% 5.25%
  • អត្រាការប្រាក់ថ្មីនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ខែសីហា ឆ្នាំ 2024។
  • ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬផ្លាស់ប្តូរ ខចែង និងលក្ខខណ្ឌដោយគ្មានការជូនដំណឹងជាមុន។

ប្រសិនបើលោកអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សហការីរបស់យើងតាមវីងឆាត​ ក្នុងអេប Wing Bank។

សូមអរគុណសម្រាប់ការជឿទុកចិត្ត និងគាំទ្ររបស់លោកអ្នក!

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026