ចំណាយត្រឹមតែ៨០០ រៀលប៉ុណ្ណោះ អាចដកប្រាក់ពីគ្រប់ធនាគារសមាជិបាគង នៅវីង

ឥឡូវនេះ អ្នកប្រើប្រាស់គណនីធនាគារដែលជាសមាជិកបាគងអាចដកប្រាក់នៅតាមភ្នាក់ងារវីង ភ្នាក់ងារវីង ម៉ាស្ទ័រ ក៏ដូចជានៅតាមសាខាធនាគារ វីង ទូទាំងប្រទេសកម្ពុជាដោយចំណាយត្រឹមតែ ៨០០​ រៀលប៉ុណ្ណោះ។ ធនាគារ វីង (ខេមបូឌា) ម.ក បានផ្តល់ជូនតម្លៃសេវាកាន់តែពិសេសជាងមុនសម្រាប់ការដកប្រាក់នៅតាមភ្នាក់ងារវីង, ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង នៅទូទាំងប្រទេសសម្រាប់អតិថិជនទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធទូទាត់ KHQR ដោយធានាបាននូវភាពងាយស្រួលក្នុងការដកសាច់ប្រាក់នៅពេលធ្វើដំណើរទៅតាមបណ្តាខេត្ត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “អតិថិជនដែលធ្វើដំណើរទៅតាមបណ្តាខេត្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនចាំបាច់​​ដាក់សាច់ប្រាក់តាមខ្លួនច្រើនពេកក៏បាន ។ ឥឡូវនេះ អតិថិជនអាចដកសាច់ប្រាក់បានពីគ្រប់ធនាគារបានយ៉ាងងាយស្រួលនៅតាមភ្នាក់ងារវីង នៅទូទាំងប្រទេសកម្ពុជា ដោយយើងខ្ញុំបានកាត់​បន្ថយកម្រៃសេវាមកត្រឹមតែ ៨០០រៀលប៉ុណ្ណោះ”។ ដើម្បីទទួលបានអត្ថប្រយោជន៍នេះ អ្នកប្រើប្រាស់គណនីធនាគារ ដែលជាសមាជិកបាគងអាចទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ហើយ​គ្រាន់តែស្គែន KHQR នៅតាមទីតាំងភ្នាក់ងារវីងដើម្បដកលុយ​បានភ្លាមៗតែម្តង។ ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់​តាមរយៈបណ្តាញដ៏ធំទូលាយ ក៏ដូចជាការផ្តល់ជូន​ដ៏សម្បូរបែបនៅក្នុងប្រព័ន្ធធនាគាររបស់ខ្លួន។ នេះមានន័យថា អ្នកប្រើប្រាស់គណនីធនាគារដែលជាសមាជិបាគង អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួលជាមួយភ្នាក់ងារវីងជាង ១១.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់សាខាធនាគារ ឬម៉ាស៊ីនដកប្រាក់ ATM […]

ចេញផ្សាយនៅ: Apr 04, 2024

ឥឡូវនេះ អ្នកប្រើប្រាស់គណនីធនាគារដែលជាសមាជិកបាគងអាចដកប្រាក់នៅតាមភ្នាក់ងារវីង ភ្នាក់ងារវីង ម៉ាស្ទ័រ ក៏ដូចជានៅតាមសាខាធនាគារ វីង ទូទាំងប្រទេសកម្ពុជាដោយចំណាយត្រឹមតែ ៨០០​ រៀលប៉ុណ្ណោះ។

ធនាគារ វីង (ខេមបូឌា) ម.ក បានផ្តល់ជូនតម្លៃសេវាកាន់តែពិសេសជាងមុនសម្រាប់ការដកប្រាក់នៅតាមភ្នាក់ងារវីង, ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង នៅទូទាំងប្រទេសសម្រាប់អតិថិជនទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធទូទាត់ KHQR ដោយធានាបាននូវភាពងាយស្រួលក្នុងការដកសាច់ប្រាក់នៅពេលធ្វើដំណើរទៅតាមបណ្តាខេត្ត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “អតិថិជនដែលធ្វើដំណើរទៅតាមបណ្តាខេត្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនចាំបាច់​​ដាក់សាច់ប្រាក់តាមខ្លួនច្រើនពេកក៏បាន ។ ឥឡូវនេះ អតិថិជនអាចដកសាច់ប្រាក់បានពីគ្រប់ធនាគារបានយ៉ាងងាយស្រួលនៅតាមភ្នាក់ងារវីង នៅទូទាំងប្រទេសកម្ពុជា ដោយយើងខ្ញុំបានកាត់​បន្ថយកម្រៃសេវាមកត្រឹមតែ ៨០០រៀលប៉ុណ្ណោះ”។

ដើម្បីទទួលបានអត្ថប្រយោជន៍នេះ អ្នកប្រើប្រាស់គណនីធនាគារ ដែលជាសមាជិកបាគងអាចទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ហើយ​គ្រាន់តែស្គែន KHQR នៅតាមទីតាំងភ្នាក់ងារវីងដើម្បដកលុយ​បានភ្លាមៗតែម្តង។

ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់​តាមរយៈបណ្តាញដ៏ធំទូលាយ ក៏ដូចជាការផ្តល់ជូន​ដ៏សម្បូរបែបនៅក្នុងប្រព័ន្ធធនាគាររបស់ខ្លួន។ នេះមានន័យថា អ្នកប្រើប្រាស់គណនីធនាគារដែលជាសមាជិបាគង អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួលជាមួយភ្នាក់ងារវីងជាង ១១.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់សាខាធនាគារ ឬម៉ាស៊ីនដកប្រាក់ ATM ដែលនៅឆ្ងាយ​នោះឡើយ​។

បាគង ដែលជាច្រកទូទាត់ជាតិត្រូវបានបង្កើតឡើងដោយធនាគារជាតិ នៃកម្ពុជា បានដំណើការដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន​ និងសន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (Application Programming Interface-API) ដើម្បីបង្កើនប្រសិទ្ធភាពអន្តរប្រតិបត្តិការក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនក្នុងស្រុក។​ ដោយ​មានសមាជិកសរុប ៧០ គ្រឹះស្ថានហិរញ្ញវត្ថុ ហើយក្នុងនោះមាន ៤៩ សមាជិកកំពុងប្រតិបត្តិការ បាគងបានក្លាយជាថ្នាលដ៏សំខាន់មួយក្នុងការជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ទៅដល់អ្នកប្រើប្រាស់។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ​ វីង ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការអតិថិជន សាខាធនាគារ ក៏ដូចជាម៉ាស៊ីនដក និងដាក់ប្រាក់ (ATM/CDM) ជាច្រើនបន្ថែមទៀត នឹងត្រូវបានដាក់សម្ពោធឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ដែលជាការពង្រីកវិសាលភាព និងសេវាហិរញ្ញវត្ថុរបស់ខ្លួនទៅដល់អតិថិជនឱ្យបានកាន់តែប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះ អតិចិជនក៏អាចដាក់ប្រាក់ចូលក្នុងគណនីធនាគារ វីង តាមរយៈភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃផងដែរ ដែលជាការផ្តល់នូវភាពងាយស្រួលទៅដល់អតិថិជនមួយកម្រិតបន្ថែមទៀតក្នុងការចាត់ចែងហិរញ្ញវត្ថុ។​

អ្នកប្រើប្រាស់សេវា​ធនាគារជារឿយ​ៗជួបនូវផលលំបាកក្នុងការដកសាច់ប្រាក់ ដោយត្រូវធ្វើដំណើរទៅកាន់សាខាធនាគារដែលនៅ​ឆ្ងាយ ឬបណ្តាញម៉ាស៊ីនដក​ និងដាក់ប្រាក់ ATM​ ដែលនាពេលបច្ចុប្បន្ន។ កត្តានេះ មិនគ្រាន់តែជាឧបសគ្គសម្រាប់ការផ្តល់លំហូរ​សាច់ប្រាក់នោះ​ប៉ុណ្ណោះ​ទេ តែក៏ជាផលលំបាកសម្រាប់ពលរដ្ឋដែលរស់នៅតាមតំបន់ជនបទផងដែរ។​

ហេតុដូច្នេះហើយ ការកាត់​បន្ថយតម្លៃសេវារបស់ធនាគារ វីង​ ចាប់ពីពេលនេះនឹងជួយសម្រាលបញ្ហាប្រឈមទាំងនេះ ដោយបង្កើតបាននូវប្រព័ន្ធបរិយាបន្នហិរញ្ញវត្ថុកាន់តែប្រសើរមួយកម្រិតទៀតសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។​

ធនាគារ វីង តែងតែ​មានការតាំងចិត្ត​ខ្ពស់ដើម្បី​ចូលរួម​លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ​ ដោយ​មិនត្រឹមតែ​មានការ​កាត់បន្ថយតម្លៃសេវាដកប្រាក់នៅតាមបញ្ជរនានាប៉ុណ្ណោះទេ​​។ ជាមួយនឹង​​បណ្តាញភ្នាក់ងារវីងដ៏ធំទូលាយ ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ធនាគារ វីង​ គឺតែងតែផ្តល់នូវភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់ និងរួមចំណែកជួយជំរុញប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតដែលកាត់ន្ថយការប្រើប្រាស់ក្រដាស់ប្រាក់ ដោយផ្សារភ្ជាប់ជាមួយឌីជីថលកាន់តែច្រើន៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026