ឥឡូវនេះអតិថិជនកាល់តិចអាចទូទាត់ប្រាក់តាមរយៈកម្មវិធីស្មាតហ្វូនវីង

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីធីតបានចាប់ដៃគ្នាដើម្បីជួយសំរួលដល់អតិថិជនឲ្យកាន់តែងាយស្រួលនៅតាមស្ថានីយសេវាកម្មកាល់តិច។ ចាប់ពីពេលនេះតទៅអ្នកបើកបរទាំងអស់ អាចប្រើកម្មវិធីស្មាតហ្វូនវីង ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅតាមស្ថានីយកាល់តិចបានហើយ។ ក្រោមកិច្ចសហការនេះ ស្ថានីយ​កាល់តិចទាំងអស់ដែលបើកដំណើរការដោយក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ​នឹងដាក់ឲ្យប្រើប្រាស់​នូវសេវាកម្មទូទាត់ប្រាក់តាមបច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតរបស់វីង។ ទាំងនេះមានន័យថា អតិថិជនអាចបង់ថ្លៃប្រេងឥន្ឋនៈ ថ្លៃទំនិញនិងសេវាកម្មផ្សេងៗ និងហាងកាហ្វេផ្លាស់ នៅតាមស្ថានីយកាល់តិចតាមរយៈកម្មវិធីស្មានហ្វូនវីងដោយលោកអ្នកគ្រាន់តែប្រើចុងម្រាមដៃចុចពីរឬបីដងលើទូរស័ព្ទរបស់អ្នកតែប៉ុណ្ណោះ។​ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «ឥឡូវនេះអតិថិជនរបស់យើងមិនចាំបាច់កាន់សាច់ប្រាក់នឹងខ្លួន នៅពេលដែលពួកគេទៅស្ថាននីយ៍កាល់តិចឡើយ។​ អ្វីៗដែលអ្នកត្រូវការគឺស្ថិតក្នុងកម្មវីធីស្មានហ្វូនវីង ដែលអ្នកអាចទូទាត់ការចំណាយប្រកបដោយភាពងាយស្រួល និងមានការធានា។ ភាពជាដៃគូនេះពិតជាសក្តិសមបំផុត។​ ក្រុមហ៊ុន​យើងទាំងពីរនឹងនៅជាមួយគ្នា ក្នុងការជួយដល់ប្រជាជនកម្ពុជាដើម្បីឈានទៅរកការទូទាត់ប្រាក់តាមបែបប្រព័ន្ធឌីជីថលនាពេលអនាគត់»។ ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ វីងបានក្លាយជាក្រុមហ៊ុនដែលមានស្លាកយីហោមួយដែលត្រូវបានគេទទួលស្គាល់និងទុកចិត្ត​បំផុត ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័ត​និងអេឡិចត្រូនិច ដែលបានកំពុងបំរើជូនដល់អតិថិជនជាង៥លាននាក់ និងជីវករជិត៤ម៉ឺននាក់។ ឥឡូវនេះសេវាកម្មវីងត្រូវបានប្រើប្រាស់ដោយអតិថិជនកម្ពុជារាប់ចាប់ពីអាជីករលក់ដូរតាមផ្សារ​រហូតដល់ការទូទាត់តាម Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម។ លោក Daniel​ Hwang ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុនឈេហ្វរ៉ុនកម្ពុជា បានមានប្រសាសន៍ថា៖​«យើងពិតជាមានសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលបានចាប់ដៃគូជាមួយ វីង ដែលជាធនាគារចល័តឈានមុខគេមួយនៅកម្ពុជា​ក្នុងការផ្តល់ដំណោះស្រាយទូទាត់ប្រាក់ដោយឥតគិតថ្លៃដល់អតិថិជនរបស់កាល់តិច។ យើងកំពុងតែធ្វើឲ្យប្រសើរឡើងនូវការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន […]

ចេញផ្សាយនៅ: Apr 01, 2020

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីធីតបានចាប់ដៃគ្នាដើម្បីជួយសំរួលដល់អតិថិជនឲ្យកាន់តែងាយស្រួលនៅតាមស្ថានីយសេវាកម្មកាល់តិច។

ចាប់ពីពេលនេះតទៅអ្នកបើកបរទាំងអស់ អាចប្រើកម្មវិធីស្មាតហ្វូនវីង ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅតាមស្ថានីយកាល់តិចបានហើយ។ ក្រោមកិច្ចសហការនេះ ស្ថានីយ​កាល់តិចទាំងអស់ដែលបើកដំណើរការដោយក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ​នឹងដាក់ឲ្យប្រើប្រាស់​នូវសេវាកម្មទូទាត់ប្រាក់តាមបច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតរបស់វីង។ ទាំងនេះមានន័យថា អតិថិជនអាចបង់ថ្លៃប្រេងឥន្ឋនៈ ថ្លៃទំនិញនិងសេវាកម្មផ្សេងៗ និងហាងកាហ្វេផ្លាស់ នៅតាមស្ថានីយកាល់តិចតាមរយៈកម្មវិធីស្មានហ្វូនវីងដោយលោកអ្នកគ្រាន់តែប្រើចុងម្រាមដៃចុចពីរឬបីដងលើទូរស័ព្ទរបស់អ្នកតែប៉ុណ្ណោះ។​


លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «ឥឡូវនេះអតិថិជនរបស់យើងមិនចាំបាច់កាន់សាច់ប្រាក់នឹងខ្លួន នៅពេលដែលពួកគេទៅស្ថាននីយ៍កាល់តិចឡើយ។​ អ្វីៗដែលអ្នកត្រូវការគឺស្ថិតក្នុងកម្មវីធីស្មានហ្វូនវីង ដែលអ្នកអាចទូទាត់ការចំណាយប្រកបដោយភាពងាយស្រួល និងមានការធានា។ ភាពជាដៃគូនេះពិតជាសក្តិសមបំផុត។​ ក្រុមហ៊ុន​យើងទាំងពីរនឹងនៅជាមួយគ្នា ក្នុងការជួយដល់ប្រជាជនកម្ពុជាដើម្បីឈានទៅរកការទូទាត់ប្រាក់តាមបែបប្រព័ន្ធឌីជីថលនាពេលអនាគត់»។

ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ វីងបានក្លាយជាក្រុមហ៊ុនដែលមានស្លាកយីហោមួយដែលត្រូវបានគេទទួលស្គាល់និងទុកចិត្ត​បំផុត ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័ត​និងអេឡិចត្រូនិច ដែលបានកំពុងបំរើជូនដល់អតិថិជនជាង៥លាននាក់ និងជីវករជិត៤ម៉ឺននាក់។ ឥឡូវនេះសេវាកម្មវីងត្រូវបានប្រើប្រាស់ដោយអតិថិជនកម្ពុជារាប់ចាប់ពីអាជីករលក់ដូរតាមផ្សារ​រហូតដល់ការទូទាត់តាម Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម។

លោក Daniel​ Hwang ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុនឈេហ្វរ៉ុនកម្ពុជា បានមានប្រសាសន៍ថា៖​«យើងពិតជាមានសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលបានចាប់ដៃគូជាមួយ វីង ដែលជាធនាគារចល័តឈានមុខគេមួយនៅកម្ពុជា​ក្នុងការផ្តល់ដំណោះស្រាយទូទាត់ប្រាក់ដោយឥតគិតថ្លៃដល់អតិថិជនរបស់កាល់តិច។ យើងកំពុងតែធ្វើឲ្យប្រសើរឡើងនូវការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងដើម្បីឆ្ពោះទៅរកបដិវត្តនៃសម័យឌីជីថល»។

ក្រុមហ៊ុនឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សចាប់តាំងពីចូលទីផ្សារកម្ពុជាក្នុងឆ្នាំ១៩៩៥។ ឥឡូវនេះក្រុមហ៊ុនឈេហ្វរ៉ុន នៅកម្ពុជាបានដាក់ឲ្យដំណើរការស្ថានីយកាល់តិចចំនួន ២៨ កន្លែងនៅក្នុងប្រទេស ក្នុងនោះ១៨ស្ថានីយស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីតបានដាក់ឲ្យដំណើរការផ្សារស្តារម៉ាតចំនួន១៧ និងហាងកាហ្វេចំនួន២២ រួមទាំងកន្លែងផ្តូរប្រេងម៉ាស៊ីន ៣​ កន្លែងនៅទូទាំងព្រះរាជាណាចក្រផងដែរ។

ស្ថានីយសេវាកម្មកាល់តិចចំនួន៨សាខានៅទីក្រុងភ្នំពេញបានចាប់ផ្តើមដាក់ដំណើរការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់វីងរួចរាល់ហើយ ខណៈពេលស្ថានីយផ្សេងទៀតនឹងត្រូវបានដាក់ដំណើរការឆាប់ៗ។ អ្នកបើកបរយានយន្តអាចស្វែងរកស្ថានីយដែលបំរើសេវាកម្មនេះ តាមទីកន្លែងដូចជា៖ សាខាពោចិនតុង សាខាជ្រោយចង្វា សាខាកែងផ្លូវព្រះមុនីវង្ស សាខាផ្លូវព្រះសីហនុ សាខាបូកគោ សាខាជិតមន្ទីពេទ្យកាល់ម៉ែត សាខាចាក់អង្រែក្រោម សាខាបឹងត្របែក និងសាខាពេទ្យលោកសង្ឃ។​

ទាំងវីង និងឈេហ្វរ៉ុនកម្ពុជា សុទ្ធតែមានចក្ខុវិស័យដូចគ្នាក្នុងការធ្វើឲ្យប្រសើរឡើងនៅជីវិតរស់នៅប្រចាំថ្ងៃរបស់ជាជនកម្ពុជាតាមរយៈការផ្តល់ជូនដំណោះស្រាយប្រកបដោយភាពឆ្នៃប្រឌិត។​ វីងបាន ក្លាយខ្លួនជាធនាគារដែលមានស្លាកយីហោមួយដែលបានផ្តល់សេវាផ្ទេប្រាក់ប្រកបដោយភាពងាយស្រួល និងមានការធានា ដែលអាចធ្វើប្រតិបត្តការតាមរយៈកម្មវីធីស្មាតហ្វូនវីង និងជាមួយភ្នាក់ងារវីងជាង ៧៥០០​ កន្លែងទូទាំងប្រជាណាចក្រកម្ពុជា។​ ជាមួយគ្នានេះដែរឈេហ្វរ៉ុននៅកម្ពុជាត្រូវបានគេទទួលស្គាល់ជាក្រុមហ៊ុនដែលមានបណ្តាញស្ថានីយប្រេងឥន្ឋនៈ ដែលស្អាតមានអនាម័យប្រកបដោយសុវត្តិភាព ដែលផ្តល់ជូនសេវាកម្មតាមបែបទាន់សម័យនិងទំនើបប្រកបដោយការគោរពនិងបំរើអតិថិជនបានយ៉ាងល្អប្រសើរ។​

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និង អ៊ីស្ត គ្រុប ចុះ MOU ពង្រីកឱកាសលើសេវាធនាគារ ការទូទាត់ និងហិរញ្ញប្បទាន

ភាពជាដៃគូនេះ នឹងផ្តោតលើការស្វែងរកឱកាសក្នុងការផ្តល់សេវាប្រមូលប្រាក់តាមប្រព័ន្ធឌីជីថល ហិរញ្ញប្បទានសម្រាប់ការទិញអចលនទ្រព្យ សេវាបើកប្រាក់បៀវត្ស និងឱកាសវិនិយោគជាច្រើនទៀត។

ចេញផ្សាយនៅ: Nov 02, 2026

អានរហ័ស

ធនាគារ វីង និង ក្រុមហ៊ុន អ៊ីនហ្វីនីធី ជេនណេរល អិនសូរិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត 2.0

ជាមួយផែនការបង្កើនទំហំធានារ៉ាប់រងទ្វេដងជូនដល់អតិថិជនធនាគារ វីង នៅឆ្នាំ2027

ចេញផ្សាយនៅ: Oct 30, 2026

អានរហ័ស

គន្លឹះចិញ្ចឹមកូនយុគសម័យថ្មី៖ ផ្តល់សេរីភាពបែបណា ទើបកូនក្លាយជាមនុស្សចេះម្ចាស់ការ?

នៅពេលកូនៗកាន់តែធំ ពួកគេចាប់ផ្តើមចង់សម្រេចចិត្តលើរឿងរ៉ាវជាច្រើនដោយខ្លួនឯង។ សម្រាប់ឪពុកម្តាយ ការមើលថែ និងការណែនាំក៏ត្រូវផ្លាស់ប្តូរទៅតាមជំហាននៃការធំឡើងរបស់កូនៗផងដែរ។

ចេញផ្សាយនៅ: Oct 30, 2026