ធ្វើដំណើរជាមួយកាតរថយន្តក្រុងសាធារណៈដំបូងបង្អស់នៅកម្ពុជា

កាតរថយន្តក្រុងសាធារណៈដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅ​ថ្ងៃនេះ ក្រោមកិច្ចសហការរវាង ធនាគារឯកទេសវីង និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដើម្បីជួយ សម្រួលដល់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពងាយស្រួលជាងមុន។ កាតរថយន្តក្រុងសាធារណៈ គឺជាការបណ្តាក់ទុនក្នុងស្រុកជាលើកដំបូង ដែលអនុញ្ញាតឲ្យអតិថិជន​ប្រើប្រាស់​​សេវារថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែថេបកាត។ តាមរយៈកាតរថយន្តក្រុង និងបច្ចេកវិទ្យា របស់វីង ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលជាងមុន ដោយពួកគាត់អាចឡើងជិះ​រថយន្ត​ក្រុង​សាធារណៈ​ទាំង១៥៥ ដោយពុំចាំបាច់ព្រួយបារម្ភពីរឿងមានសាច់ប្រាក់ក្នុងហោប៉ៅ និង​រីករាយនឹងភាពបត់បែនជាច្រើន ដែលផ្តល់ជូនតាមរយៈសេវាកម្មវីង។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍នៅក្នុងកម្មវិធីនេះថា កិច្ច​សហការរវាង ធនាគារឯកទេសវីង និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នឹងជួយកែប្រែ​មុខមាត់​នៃសេវាកម្មដឹក ជញ្ជូនសាធារណៈ​ នៅរាជធានីភ្នំពេញ ដោយផ្តល់ជូននូវការធ្វើដំណើរដែល​មាន​ភាពរហ័សនិងងាយស្រួល សម្រាប់អ្នករាល់គ្នា និងជំរុញសង្គមកម្ពុជាឱ្យទៅជាសង្គមមួយដែល​ធ្វើការ​ទូទាត់ប្រាក់ ​ដោយពុំចាំបាច់មាន សាច់ប្រាក់។ លោក ម៉ាឡូឡូស មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយជាខ្លាំង ក្នុងការរួមចំនែក​បង្កើត​​​សេវាកម្ម​ថ្មី សម្រាប់ប្រជាជនកម្ពុជា។ កាត​រថយន្តក្រុងសាធារណៈ នឹងនាំមកនូវរបៀបថ្មី ​ក្នុង​ការ​ប្រើប្រាស់ សេវាកម្មដឹកជញ្ជូនសាធារណៈ​នៅក្នុង​ទីក្រុង។ ធនាគារឯកទេស វីង តែងតែខិតខំ​ប្រឹងប្រែង​បង្កើតផលិតផល និងសេវាកម្មថ្មីៗ សម្រាប់ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ និងក្លាយជាក្រុមហ៊ុនឈាន មុខគេ​ផ្នែកផ្គត់ផ្គង់បច្ចេកវិទ្យាហិរញ្ញវត្ថុ។” លោក […]

ចេញផ្សាយនៅ: Jun 19, 2018

កាតរថយន្តក្រុងសាធារណៈដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅ​ថ្ងៃនេះ ក្រោមកិច្ចសហការរវាង ធនាគារឯកទេសវីង និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដើម្បីជួយ សម្រួលដល់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពងាយស្រួលជាងមុន។

កាតរថយន្តក្រុងសាធារណៈ គឺជាការបណ្តាក់ទុនក្នុងស្រុកជាលើកដំបូង ដែលអនុញ្ញាតឲ្យអតិថិជន​ប្រើប្រាស់​​សេវារថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែថេបកាត។ តាមរយៈកាតរថយន្តក្រុង និងបច្ចេកវិទ្យា របស់វីង ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលជាងមុន ដោយពួកគាត់អាចឡើងជិះ​រថយន្ត​ក្រុង​សាធារណៈ​ទាំង១៥៥ ដោយពុំចាំបាច់ព្រួយបារម្ភពីរឿងមានសាច់ប្រាក់ក្នុងហោប៉ៅ និង​រីករាយនឹងភាពបត់បែនជាច្រើន ដែលផ្តល់ជូនតាមរយៈសេវាកម្មវីង។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍នៅក្នុងកម្មវិធីនេះថា កិច្ច​សហការរវាង ធនាគារឯកទេសវីង និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នឹងជួយកែប្រែ​មុខមាត់​នៃសេវាកម្មដឹក ជញ្ជូនសាធារណៈ​ នៅរាជធានីភ្នំពេញ ដោយផ្តល់ជូននូវការធ្វើដំណើរដែល​មាន​ភាពរហ័សនិងងាយស្រួល សម្រាប់អ្នករាល់គ្នា និងជំរុញសង្គមកម្ពុជាឱ្យទៅជាសង្គមមួយដែល​ធ្វើការ​ទូទាត់ប្រាក់ ​ដោយពុំចាំបាច់មាន សាច់ប្រាក់។

លោក ម៉ាឡូឡូស មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយជាខ្លាំង ក្នុងការរួមចំនែក​បង្កើត​​​សេវាកម្ម​ថ្មី សម្រាប់ប្រជាជនកម្ពុជា។ កាត​រថយន្តក្រុងសាធារណៈ នឹងនាំមកនូវរបៀបថ្មី ​ក្នុង​ការ​ប្រើប្រាស់ សេវាកម្មដឹកជញ្ជូនសាធារណៈ​នៅក្នុង​ទីក្រុង។ ធនាគារឯកទេស វីង តែងតែខិតខំ​ប្រឹងប្រែង​បង្កើតផលិតផល និងសេវាកម្មថ្មីៗ សម្រាប់ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ និងក្លាយជាក្រុមហ៊ុនឈាន មុខគេ​ផ្នែកផ្គត់ផ្គង់បច្ចេកវិទ្យាហិរញ្ញវត្ថុ។”

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ត​​​ក្រុង ​ មាន​ប្រសាសន៍​ថា “ជាមួយ នឹងការបំពាក់ម៉ាស៊ីនទូរទាត់ តាមប្រព័ន្ធអេឡិកត្រូនិកនេះ ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រដ្ឋាករ​នឹង​មានសមត្ថភាពកាន់តែប្រសើរឡើងថែមទៀត ក្នុងការគ្រប់គ្រង​ចំណូល និងទិន្ន័យអតិថិជន និង​សូម​ឱ្យភាគីទាំងពីរបន្តកិច្ចសហការ​​ល្អជាមួយគ្នាឱ្យបានជោគជ័យនាពេលអនាគត។”

កាតរថយន្តក្រុងសាធារណៈ ដែលផ្តល់ជូនដោយវីង មានពីរជម្រើសសម្រាប់អតិថិជន។ កាតពណ៌ ខៀវ គឺសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារកម្ពស់ក្រោម ១ម៉ែត្រ ដែលអតិថិជនអាចជិះបាន១៨០ដង ដោយឥតគិតថ្លៃ។ កាតពណ៌ខៀវមានតម្លៃ៤០០០រៀល ដែលអតិថិជនអាចបញ្ចូលចំនួនជិះដោយឥតគិតថ្លៃ នៅ​គ្រប់ស្ថានីយ៍ឡានក្រុង។ កាតពណ៌បៃតងគឺ សម្រាប់អតិថិជនទូទៅ។ កាតនេះមានតម្លៃ១០០០០ រៀល និងមានទឹកប្រាក់ក្នុងកាតចំនួន ៦០០០រៀល សម្រាប់ធ្វើដំណើរ ដែលអតិថិជនអាចបញ្ចូលទឹកប្រាក់ទៅក្នុងកាត នៅគ្រប់ភ្នាក់ងារវីង​គ្រប់ទីកន្លែង។

លើសពីនេះទៅទៀត អតិថិជនដែលមានកាតវីងទាំងអស់ ក៏អាចយកកាតវីងរបស់ខ្លួន​​ ឱ្យដំណើរការប្រព័ន្ធគិត លុយលើរថយន្តក្រុង នៅតាមបញ្ជរស្តង់ស្ថិតក្នុងស្ថាយនីយ៍រថយន្តក្រុង ឬការិយាល័យ​កណ្តាលធនាគារ​ឯកទេស​វីង ដើម្បីរីករាយជាមួយ​ការធ្វើដំណើរតាមទីក្រុងរបស់ពួកគេ​ គ្រប់ពេលដោយមិនចាំបាច់ព្រួយបារម្ភ​អំពីលុយអាប់ ឬលុយរាយដើម្បីជិះឡានក្រុងឡើយ។ សម្រាប់អតិថិជនវីង ដែលប្រើប្រាស់​គណនីគ្មានកាត​ ពួកគាត់ត្រូវតម្រូវឲ្យបង្កើតកាតវីង​ ឬជាវកាតពណ៌បៃតង ដើម្បីទូទាត់តាមអេឡិចត្រនិកពេលឡើង​ជិះរថយន្តក្រុងសាធារណៈ។

បើកដំណើរការនៅឆ្នាំ 2014 រថយន្ដក្រុងសាធារណៈ គឺជាប្រព័ន្ធដឹកជញ្ជូនសាធារណៈ របស់សាលារាជធានី ភ្នំពេញ ដែលបម្រើដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ។ ជាមធ្យម មានមនុស្សចន្លោះពី ២០០០០ ទៅ ២១០០០នាក់ ដែលធ្វើដំណើរប្រចាំថ្ងៃតាមរយៈរថយន្តក្រុងសាធារណៈទាំង៨ខ្សែ។

អំពីធានាគារឯកទេសវីង

ធនាគារឯកទេសវីង (ខេមបូឌា)លីមីធីត ផ្តល់សេវាកម្មហិរិញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅប្រទេស​កម្ពុជា​។​ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។​បង្កើតឡើងក្នុងឆ្នាំ​២០០៩ ធនាគារឯកទេស​វីង​ ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់​ពេល​វេលា គ្រប់ទីកន្លែង​ដោយការ​ប្រើ​ប្រាស់​​ទូរស័ព្ទចល័ត។

ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នក​មិន​មាន​គណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល​ និងសេវាកម្មប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​លទ្ធភាព​ដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់​ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។

ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារ​ទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកលឆ្នាំ​២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការ​ទូទាត់​ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញ​ទូទាំង​ប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុន​នាំ​មុខ​ឧស្សាហកម្ម​ជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និង​ក្រុមហ៊ុន WorldRemit។

ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្ម​តាមរយៈសេវាកម្ម​សហគ្រាស​របស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំង​ក្រុមហ៊ុន​នានា​អាច​ប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និង​ភាព​រីក​ចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ធនាគារឯកទេសវីង
អ៊ីម៉ែល: marketing@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026