ធនាគារ វីង និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី សហការគ្នាដើម្បីលើកកម្ពស់ការប្រើប្រាស់ហិរញ្ញវត្ថុនៅកម្ពុជា

ឥលូវនេះ អតិថិជនគ្រប់រូបអាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី តាមរយៈកម្មវិធីស្មាតហ្វូនវីង។ ធនាគារ វីង (ខេមបូឌា) ម.ក និង ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី) បានរួមសហការគ្នាដើម្បី​ផ្តល់ភាពងាយស្រួលក្នុងការទទួលបានរបាយការណ៍ឥណទានសំខាន់ៗតាមរយៈកម្មវិធីស្មាតហ្វូនវីង។ ឥឡូវនេះ តាមរយៈមុខងារថ្មីនៅលើកម្មវិធីស្មាតហ្វូនវីង អ្នកប្រើអាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនពីស៊ីប៊ីស៊ី ដែលផ្តល់ភាពងាយស្រួលសម្រាប់ពួកគេក្នុងការពិនិត្យមើលប្រវត្តិឥណទានដែលចាំបាច់សម្រាប់ការស្នើសុំប្រាក់កម្ចីនៅតាមស្ថាប័នហិរញ្ញវត្ថុណាមួយ។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីងបានមានប្រសាសន៍ថា៖”ឥលូវនេះ អតិថិជនដែលត្រូវការស្នើសុំប្រាក់កម្ចី ដំបូងឡើយគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីងរបស់យើង ហើយស្នើសុំរបាយការណ៍របស់ពួកគេ។ ដំណើរការទាំងមូលត្រូវបានរក្សាការសម្ងាត់ និងការការពារយ៉ាងល្អតាមរយៈបច្ចេកវិទ្យាទំនើបរបស់យើង” ។ តាមរយៈភាពជាដៃគូរវាងធនាគារវីង និងស៊ីប៊ីស៊ី អ្នកប្រើប្រាស់អាចស្នើសុំដោយខ្លួនឯងនូវរបាយការណ៍ឥណទានផ្ទាល់ខ្លួនតាមរយៈស្មាតហ្វូន ដែលជួយសន្សំសំចៃពេលវេលា និងថវិកាបាន បើមិនដូច្នេះទេពួកគេត្រូវចំណាយសម្រាប់ការធ្វើដំណើរទៅការិយាល័យរបស់ស៊ីប៊ីស៊ី និងការិយាល័យរបស់ស្ថាប័នហិរញ្ញវត្ថុដែលជាដៃគូរបស់ស៊ីប៊ីស៊ី។ ដំណើរការនៃការស្នើសុំទាំងមូលអាចត្រូវបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយរាប់តែថ្ងៃធ្វើការ តាមរយៈឌីជីថលផ្លេតហ្វមដែលមាន សុវត្ថិភាពនិងភាពងាយស្រួលរបស់ធនាគារ វីង និងស៊ីប៊ីស៊ី។ លោក ​អឿ សុធារ័ត្ន ដែលជាប្រធាននាយកប្រតិបត្តិរបស់ស៊ីប៊ីស៊ី បានមានប្រសាសន៍ថា៖ “ភាពជាដៃគូរជាមួយធនាគារវីងនឹងអនុញ្ញាតឱ្យយើងបម្រើសហគមន៍ឱ្យកាន់តែទូលំទូលាយជាងមុននៅទូទាំងប្រទេសកម្ពុជា។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់របាយការណ៍ឥណទានដែលមានភាពត្រឹមត្រូវ និងឆាប់រហ័សដល់អ្នកខ្ចី ដោយជួយឱ្យពួកគេធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន […]

ចេញផ្សាយនៅ: Aug 06, 2021

ឥលូវនេះ អតិថិជនគ្រប់រូបអាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី តាមរយៈកម្មវិធីស្មាតហ្វូនវីង។

ធនាគារ វីង (ខេមបូឌា) ម.ក និង ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី) បានរួមសហការគ្នាដើម្បី​ផ្តល់ភាពងាយស្រួលក្នុងការទទួលបានរបាយការណ៍ឥណទានសំខាន់ៗតាមរយៈកម្មវិធីស្មាតហ្វូនវីង។

ឥឡូវនេះ តាមរយៈមុខងារថ្មីនៅលើកម្មវិធីស្មាតហ្វូនវីង អ្នកប្រើអាចស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនពីស៊ីប៊ីស៊ី ដែលផ្តល់ភាពងាយស្រួលសម្រាប់ពួកគេក្នុងការពិនិត្យមើលប្រវត្តិឥណទានដែលចាំបាច់សម្រាប់ការស្នើសុំប្រាក់កម្ចីនៅតាមស្ថាប័នហិរញ្ញវត្ថុណាមួយ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីងបានមានប្រសាសន៍ថា៖”ឥលូវនេះ អតិថិជនដែលត្រូវការស្នើសុំប្រាក់កម្ចី ដំបូងឡើយគ្រាន់តែបើកកម្មវិធីស្មាតហ្វូនវីងរបស់យើង ហើយស្នើសុំរបាយការណ៍របស់ពួកគេ។ ដំណើរការទាំងមូលត្រូវបានរក្សាការសម្ងាត់ និងការការពារយ៉ាងល្អតាមរយៈបច្ចេកវិទ្យាទំនើបរបស់យើង” ។

តាមរយៈភាពជាដៃគូរវាងធនាគារវីង និងស៊ីប៊ីស៊ី អ្នកប្រើប្រាស់អាចស្នើសុំដោយខ្លួនឯងនូវរបាយការណ៍ឥណទានផ្ទាល់ខ្លួនតាមរយៈស្មាតហ្វូន ដែលជួយសន្សំសំចៃពេលវេលា និងថវិកាបាន បើមិនដូច្នេះទេពួកគេត្រូវចំណាយសម្រាប់ការធ្វើដំណើរទៅការិយាល័យរបស់ស៊ីប៊ីស៊ី និងការិយាល័យរបស់ស្ថាប័នហិរញ្ញវត្ថុដែលជាដៃគូរបស់ស៊ីប៊ីស៊ី។ ដំណើរការនៃការស្នើសុំទាំងមូលអាចត្រូវបានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយរាប់តែថ្ងៃធ្វើការ តាមរយៈឌីជីថលផ្លេតហ្វមដែលមាន សុវត្ថិភាពនិងភាពងាយស្រួលរបស់ធនាគារ វីង និងស៊ីប៊ីស៊ី។

លោក ​អឿ សុធារ័ត្ន ដែលជាប្រធាននាយកប្រតិបត្តិរបស់ស៊ីប៊ីស៊ី បានមានប្រសាសន៍ថា៖ “ភាពជាដៃគូរជាមួយធនាគារវីងនឹងអនុញ្ញាតឱ្យយើងបម្រើសហគមន៍ឱ្យកាន់តែទូលំទូលាយជាងមុននៅទូទាំងប្រទេសកម្ពុជា។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់របាយការណ៍ឥណទានដែលមានភាពត្រឹមត្រូវ និងឆាប់រហ័សដល់អ្នកខ្ចី ដោយជួយឱ្យពួកគេធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ។

របាយការណ៍ឥណទានផ្ទាល់ខ្លួនកត់ត្រាប្រវត្តិទូទាត់ឥណទានរបស់អ្នកខ្ចី ដែលត្រូវបានប្រមូលផ្តុំមកពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ ស្ថាប័នហិរញ្ញវត្ថុដែលផ្តល់ឥណទានទាំងអស់តម្រូវឱ្យរាយការណ៍ព័ត៌មានឥណទានដល់ ស៊ីប៊ីស៊ី ។ អ្នកផ្តល់ឥណទានត្រូវពិនិត្យឯកសារឥណទានផ្ទាល់ខ្លួនរបស់អ្នកស្នើសុំ ដើម្បីវាយតម្លៃលទ្ធភាពក្នុងការប្រើប្រាស់ឥណទានមុនពេលសម្រេចចិត្តផ្តល់ឥណទាន។ ប្រវត្តិនៃការសងឥណទានល្អនឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកស្នើសុំដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានឥណទាន។

យោងតាមរបាយការណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២០ ការស្នើសុំឥណទានលក្ខណៈបុគ្គលកើនឡើងសរុប ១៧ ភាគរយនៅកម្ពុជា។ ការកើនឡើងគួរឱ្យកត់សំគាល់បំផុតគឺពាក្យសុំប្រាក់កម្ចីអចលនទ្រព្យ ដែលកើនឡើង ៣៣ ភាគរយពីត្រីមាសមុន បន្ទាប់មកមានការកើនឡើងចំនួន ១៦ ភាគរយនៃពាក្យស្នើសុំឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ហើយក៏មានការកើនឡើងចំនួន ២ ភាគរយនៃពាក្យសុំប័ណ្ណឥណទានផងដែរ។

ទាំងធនាគារវីង និងស៊ីប៊ីស៊ី សហការគ្នាដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ដែលធ្វើឲ្យកម្រិតជីវភាពរបស់សហគមន៍ជាច្រើនជាងមុន កាន់តែមានភាពប្រសើរឡើង។ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ ធនាគារវីងមានការរីកចម្រើនជាច្រើន ដោយមានភ្នាក់ងារវីងជិត ១០០០០ កន្លែងនៅគ្រប់ស្រុកទាំងអស់នៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរធនាគារវីង ក៏បានកែសំរួលកម្មវិធីស្មាតហ្វូនវីងដោយមានអ្នកប្រើប្រាស់ជាង ៣ លាននាក់។

ស៊ីប៊ីស៊ី ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ប្តេជ្ញាចិត្តជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យនិងការសម្រេចចិត្តផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុ។​ ស៊ីប៊ីស៊ីបានបំពេញកិច្ចការទាំងនេះ តាមរយៈការដោយផ្តល់ទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលាដល់អតិថិជន និងស្ថាប័នហិរញ្ញវត្ថុជាសមាជិក។ បន្ថែមពីលើរបាយការណ៍ឥណទានផ្ទាល់ខ្លួននិងពាណិជ្ជកម្ម ស៊ីប៊ីស៊ីក៏ផ្តល់ជូននូវដំណោះស្រាយឧបករណ៍វិភាគទិន្នន័យដល់ស្ថាប័នហិរញ្ញវត្ថុដើម្បីជួយពួកគេក្នុងការសម្រេចចិត្តដែលមានព័ត៌មានច្បាស់លាស់ និងទទួលបានព័ត៌មានច្បាស់លាស់ពីអាជីវកម្មរបស់ពួកគេ។

ឥឡូវនេះតាមរយៈភាពជាដៃគូនេះរបស់ធនាគារវីង និងស៊ីប៊ីស៊ី អ្នកប្រើប្រាស់នឹងត្រូវបានគិតប្រាក់ត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ សម្រាប់សំណើនីមួយៗដែលធ្វើឡើងតាមរយៈកម្មវិធីស្មាតហ្វូនវីង៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026