សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026

ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែខិតជិតមកដល់ បរិយាកាសទូទាំងប្រទេសចាប់ផ្តើមប្រែជាអធិកអធមគួរឱ្យកត់សម្គាល់។ នៅតាមលំនៅដ្ឋាន ប្រជាពលរដ្ឋគ្រប់រូបកំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អដោយផ្កាភ្ញី និងភ្លើងពណ៌ចម្រុះ អមដោយសូរតន្ត្រីរៀបរាប់ពីថ្ងៃចូលឆ្នាំ និងការលេងល្បែងប្រជាប្រិយយ៉ាងក្អាកក្អាយ ដែលសរបញ្ជាក់ពីអត្ថន័យដ៏ជ្រាលជ្រៅនៃវប្បធម៌ខ្មែរក្នុងឱកាសដ៏វិសេសវិសាលនេះ។

 

នាឱកាសនេះ ធនាគារ វីង ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានចូលរួមឧបត្ថម្ភ និងរៀបចំកម្មវិធី «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ និង «សង្ក្រាន្តសៀមរាប» ដើម្បីនាំមកនូវភាពរីករាយ និងបង្កើតចំណងមិត្តភាពក្នុងសហគមន៍ឱ្យកាន់តែជិតស្និទ្ធ ក្នុងនាមជាគ្រួសារខ្មែរតែមួយ។ តាមរយៈកម្មវិធីកម្សាន្តជាច្រើននៅតាមស្តង់របស់ធនាគារ វីង យើងមានបំណងផ្តល់ជូននូវបរិយាកាសសប្បាយរីករាយ អមជាមួយការលើកស្ទួយវប្បធម៌ខ្មែរឱ្យកាន់តែរស់រវើក ក្នុងអំឡុងពេលនៃការសម្រាកជួបជុំក្រុមគ្រួសារ និងដំណើរកម្សាន្តនានា។

 

កញ្ញា គិត វីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានលើកឡើងថា៖ «បុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដ៏មានតម្លៃដែលរំលឹកយើងអំពីសារៈសំខាន់នៃក្រុមគ្រួសារ ប្រពៃណីជាតិ និងការចែករំលែកក្តីស្រឡាញ់ជាមួយគ្នា។ ក្នុងនាមធនាគារ វីង យើងខ្ញុំមានមោទនភាពដែលបានចូលរួមអបអរសាទរពិធីនេះយ៉ាងជិតស្និទ្ធជាមួយបងប្អូនក្នុងសហគមន៍ ស្របពេលដែលយើងនៅតែបន្តគាំទ្រដល់អាជីវកម្មក្នុងស្រុក និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងឱកាសដ៏វិសេសវិសាលនេះ»។

 

ខណៈពេលដែលយើងត្រៀមទទួលទេពធីតាឆ្នាំថ្មី ព្រះនាង រាក្សសាទេវី ដែលជាបុត្រីមួយក្នុងចំណោមបុត្រីទាំង ៧ អង្គរបស់កបិលមហាព្រហ្ម នឹងយាងចុះមកគ្រងជម្ពូទ្វីប ដែលទ្រង់ជានិមិត្តរូបនៃភាពក្លាហាន ភាពមាំមួន និងកិច្ចការពារសម្រាប់ការចាប់ផ្ដើមថ្មី។ ការរៀបចំខ្លួនទទួលឆ្នាំថ្មីរបស់ប្រជាជនកម្ពុជា ក៏ជាសាររំលឹកដ៏មានអត្ថន័យផងដែរថា នេះគឺជាឱកាសដ៏ល្អបំផុតដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់អនាគត។

 

កញ្ញា គិត វីននីដា បានបន្តទៀតថា៖ «ការយាងមកដល់របស់ទេវតាឆ្នាំថ្មី បានរំលឹកយើងគ្រប់គ្នាថា ការត្រៀមលក្ខណៈទុកជាមុន គឺជាការការពារដ៏ប្រសើរបំផុត។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រនាឱកាសនេះ នឹងជួយលើកកម្ពស់ទម្លាប់ល្អៗ ជាពិសេសគឺការសន្សំសំចៃ ដើម្បីនាំមកនូវភាពកក់ក្តៅ និងស្ថេរភាពហិរញ្ញវត្ថុសម្រាប់គ្រប់ក្រុមគ្រួសារ ក្នុងឆ្នាំថ្មីខាងមុខ»។

 

សម្រាប់រាជធានីភ្នំពេញ ធនាគារ វីង បានចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា។ ក្នុងនោះដែរ ធនាគារ វីង ក៏បានរៀបចំស្តង់ពិព័រណ៍ដែលរចនាឡើងយ៉ាងសម្រិតសម្រាំងតាមរចនាបថខ្មែរ នៅក្បែរស្ពាននាគវត្តភ្នំ ដើម្បីទទួលស្វាគមន៍សាធារណជនឱ្យមកជួបជុំគ្នា និងចូលរួមក្នុងសកម្មភាពកម្សាន្តបែបប្រពៃណីជាច្រើន។

 

ដោយឡែក សម្រាប់ទឹកដីសៀមរាបអង្គរ ធនាគារ វីង ក៏បានចូលរួមឧបត្ថម្ភក្នុងការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តសៀមរាប និងបានរៀបចំស្តង់ វីង នៅតំបន់ តស់ទៅលេងតំបន់ត្រជាក់ ក្បែរស្ពានវត្តបូព៌ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ ទីតាំងនេះត្រូវបានរៀបចំឡើងយ៉ាងរស់រវើក តាមរយៈការប្រគំតន្ត្រីខ្នាតតូច និងការសម្តែងសិល្បៈប្លែកៗ ដែលនឹងនាំមកនូវបរិយាកាសសប្បាយរីករាយជូនដល់ក្រុមគ្រួសារ និងភ្ញៀវទេសចរ ក្នុងស្មារតីសាមគ្គីភាព និងការចែករំលែកស្នាមញញឹម។

 

នៅទីតាំងទាំងពីរ ជាពិសេសនៅក្នុងខេត្តសៀមរាប អ្នកចូលរួមមិនត្រឹមតែអាចចូលរួមលេងកម្សាន្តតាមបែបវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្វែងយល់ពីសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ វីង ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល។ អតិថិជនអាចបើកគណនីថ្មី ដើម្បីទទួលបានអត្រាការប្រាក់រហូតដល់ ៣% ក្នុងមួយឆ្នាំលើគណនីសន្សំ ឬរហូតដល់ ៥% ក្នុងមួយឆ្នាំជាមួយគណនីសន្សំដើម្បីគោលដៅ។ លើសពីនេះ អ្នកចូលរួមក៏មានឱកាសឈ្នះរង្វាន់ស្មាតហ្វូនស៊េរីថ្មី និងរង្វាន់ជាច្រើនទៀតផងដែរ។

 

លើសពីភាពសប្បាយរីករាយ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការគាំទ្រដល់អាជីវកម្មខ្នាតតូចនៅទូទាំងប្រទេស។ ធនាគារ វីង មានគោលបំណងមិនត្រឹមតែបង្កើតនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់កសាងទំនាក់ទំនងដ៏រឹងមាំយូរអង្វែង ដែលជាកន្លែងមោទនភាពវប្បធម៌ត្រូវបានលើកតម្កើង ហើយសហគមន៍កាន់តែមានភាពរីកចម្រើន ប្រកបដោយក្តីសង្ឃឹម និងសុទិដ្ឋិនិយមសម្រាប់ឆ្នាំថ្មី។

 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ធនាគារ វីង សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមឱ្យទទួលបាននូវសេចក្តីសុខ សាមគ្គីភាព និងវិបុលភាពជានិរន្តរ៍តរៀងទៅ៕ 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026