សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ វីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានបោះដុំ ទំហំ៥០លានដុល្លារ

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដុំ ដែលមានទំហំធានាឥណទានសរុប ៥០លានដុល្លារអាមេរិក។ ពិធីចុះកិច្ចព្រមព្រៀងនេះ មានការចូលរួមចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយក CGCC និងបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង  ព្រមទាំងមានការចូលរួមជាសក្ខីភាពពីគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរប្រមាណ៣០រូប ដែលបានប្រព្រឹត្តិទៅនៅឯអគារវីង ថៅវើ។ ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  គម្រោងធានាឥណទានបោះដុំ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់ របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ​ក្នុងគោលបំណងចែករំលែកហានិភ័យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ដូចជាកាត់បន្ថយកម្រិតថ្លឹងហានិភ័យនៃអ៊ិចស្ពូស៊ើដែលមានការធានាដោយ CGCC។  យោងលើប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អ៊ិចស្ពូស៊ើចារឹកជាប្រាក់រៀល ឬរូបិយបណ្ណដែលមានការធានាច្បាស់លាស់ និងឥតលក្ខខណ្ឌដោយរាជរដ្ឋាភិបាលកម្ពុជា រាប់បញ្ចូលទាំងការធានាដោយគម្រោងធានាឥណទានដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានថ្លឹងហានិភ័យសូន្យភាគរយ។ លោក ណូ​ លីដា អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា៖ […]

ចេញផ្សាយនៅ: Jul 18, 2025

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដុំ ដែលមានទំហំធានាឥណទានសរុប ៥០លានដុល្លារអាមេរិក។ ពិធីចុះកិច្ចព្រមព្រៀងនេះ មានការចូលរួមចុះហត្ថលេខាដោយលោក ណូ លីដា អគ្គនាយក CGCC និងបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង  ព្រមទាំងមានការចូលរួមជាសក្ខីភាពពីគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរប្រមាណ៣០រូប ដែលបានប្រព្រឹត្តិទៅនៅឯអគារវីង ថៅវើ។

ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  គម្រោងធានាឥណទានបោះដុំ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីផ្តល់ការធានាលើកម្ចីអាជីវកម្មដែលមានស្រាប់ របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ​ក្នុងគោលបំណងចែករំលែកហានិភ័យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ដូចជាកាត់បន្ថយកម្រិតថ្លឹងហានិភ័យនៃអ៊ិចស្ពូស៊ើដែលមានការធានាដោយ CGCC។  យោងលើប្រកាសស្តីពីហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អ៊ិចស្ពូស៊ើចារឹកជាប្រាក់រៀល ឬរូបិយបណ្ណដែលមានការធានាច្បាស់លាស់ និងឥតលក្ខខណ្ឌដោយរាជរដ្ឋាភិបាលកម្ពុជា រាប់បញ្ចូលទាំងការធានាដោយគម្រោងធានាឥណទានដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានថ្លឹងហានិភ័យសូន្យភាគរយ។

លោក ណូ​ លីដា អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា៖ “CGCC មានសេចក្តីសោមនស្សរីករាយដែលបានអនុវត្តគម្រោងធានាឥណទានបោះដុំលើកដំបូងបំផុត  ជាមួយធនាគារ វីង ។ ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជារួមដល់ស្ថាប័នទាំងពីរ។ ហើយនេះនឹងជួយដល់ CGCC អាចគ្រប់គ្រងគុណភាពធានាឥណទានសរុបប្រកបដោយប្រសិទ្ធភាព ដើម្បីធានានូវនិរន្តរភាពរយៈពេលវែងផងដែរ។ សំខាន់បំផុត គម្រោងនេះនឹងបង្កើនហិរញ្ញប្បទានកាន់តែច្រើនបន្ថែមទៀត ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។”

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង មានប្រសាសន៍ឱ្យដឹងថា៖ “សហគ្រាសធុនតូច និងមធ្យមគឺជាដង្ហើមនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិយើង ហើយតាមរយៈភាពជាដៃគូនេះ យើងកាន់តែមានលទ្ធភាពក្នុងការគាំទ្រដល់ភាពរីកលូតលាស់ បង្កើនភាពធន់ ក៏ដូចជាជំរុញនូវសក្តានុពលរបស់ពួកគេឱ្យអស់ពីលទ្ធភាព។ ខ្ញុំជឿជាក់ថា ការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម ប្រៀបបាននឹងកំពុងវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងរួមគ្នាកសាងប្រព័ន្ធហិរញ្ញវត្ថុមួយឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាបន្ន ដែលអាចជួយ​ដល់សហគ្រិន ក៏ដូចជាពង្រឹងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើននៅទូទាំងប្រទេសកម្ពុជា។”

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ វីង គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេបំផុត  ដោយទទួលបានការធានាឥណទានបោះដុំ របស់សាជីវកម្មធានាឥណទានកម្ពុជា សំដៅបង្កើន និងពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានរបស់ធនាគារ វីង ដើម្បីរួមចំណែកគាំទ្រភាពរីកចម្រើនវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម។ ជាងនេះទៅទៀត ​​កិច្ចសហការនេះក៏បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ ធនាគារ វីង និង CGCC ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកលូតលាស់ប្រកបដោយចីរភាព។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តំណាងធនាគារ វីង លោក សុខ ឡេង ចែករំលែកចក្ខុវិស័យអំពីកំណើនប្រកបដោយចីរភាព ក្នុងវេទិកាធុរកិច្ច របស់ Bloomberg នៅប្រទេសសិង្ហបុរី

តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។

ចេញផ្សាយនៅ: Jul 29, 2026

អានរហ័ស

ដំបូងគេនៅកម្ពុជា! ធនាគារ វីង នាំយកសេវាកម្ម TV360 របស់មិត្តហ្វូន មកកាន់ WingFlex

ជាធនាគារដំបូងគេនៅកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចភ្ជាប់កញ្ចប់សេវា TV360 របស់ Metfone និងទូទាត់ប្រាក់ដោយឥតគិតថ្លៃសេវាតាមអេប​ Wing Bank។

ចេញផ្សាយនៅ: Jul 24, 2026

អានរហ័ស

ធនាគារ វីង ក្លាយជាដៃគូធនាគារផ្តាច់មុខរបស់សមាគមសណ្ឋាគារកម្ពុជា

ភាពជាដៃគូនេះផ្តល់ជូនកញ្ចប់សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសាជីវកម្មពិសេសសម្រាប់សមាជិកសមាគមសណ្ឋាគារកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងបុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ចជាមួយនឹងសេវាហិរញ្ញវត្ថុសម្បូរបែប។

ចេញផ្សាយនៅ: Jul 06, 2026