វីងចាប់ដៃគូជាមួយ PassApp ក្នុងការផ្លាស់ប្តូររបៀបធ្វើដំណើរនៅកម្ពុជា

អតិថិជន PassApp និង វីង អាចធ្វើដំណើរយ៉ាងងាយស្រួលនៅជុំវិញរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងការផ្តល់ជូននូវមធ្យោបាយទូទាត់ថ្លៃធ្វើដំណើរតាមរ៉ឺម៉កកង់បី ដែលមាន​ភាព​ងាយស្រួល និងរហ័ស។ ធនាគារឯកទេសវីង បានបំពាក់នូវប្រព័ន្ធទូទាត់ប្រាក់ដោយស្គេនកូដ QR ដែលហៅ​កាត់​ថា “វីងគិតលុយ” នៅជាង៣០០០ រ៉ឺម៉កកង់បីរបស់PassApp នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយឲ្យអតិថិជនៅភ្នំពេញទាំងអស់ អាចទូទាត់ថ្លៃធ្វើដំណើរតាមវីង។ នៅពេលដែលអតិថិជនធ្វើដំណើរទៅដល់គោលដៅ ពួកគេអាចប្រាប់អ្នកបើកបររ៉ឺម៉កកង់បីថា ពួកគេចង់គិតលុយតាម​​​​​​​វីង។ ពេលនោះ អ្នកបើកបរតុកតុករបស់ PassApp នឹងបង្ហាញលេខកូដ QR “វីងគិតលុយ” ដែលបិទនៅលើ​រ៉ឺម៉កកង់បី​​នោះ។ វិធីសាស្ត្រទូទាត់ប្រាក់នេះ តម្រូវឱ្យអតិថិជនមានគណនី Wing និងធ្វើការទូទាត់តាមរយៈUSSD * 989 # ឬ កម្មវិធីស្មាតហ្វូនវីង នៅលើទូរស័ព្ទរបស់ពួកគេជាមុន ដើម្បីឲ្យពួកគេអាចស្កេនកូដ QR ឬវាយលេខទូទាត់។ មានប្រសាសន៍នៅក្នុងកម្មវិធី លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ភាពជាដៃគូនេះនឹងផ្តល់ជាលទ្ធភាពថ្មីមួយសម្រាប់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ដែលរស់នៅរាជធានីភ្នំពេញ និងកំពុងប្រើប្រាស់​សេវាកម្មវីងដើម្បីជួយលើកស្ទួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ នូវបទពិសោធន៍ថ្មីនៃការធ្វើដំណើរដោយពុំចាំបាច់មានសាច់ប្រាក់នៅជុំវិញទីក្រុង។ លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “ផលិតផលនិងសេវាកម្មរបស់យើងមានគោលបំណងផ្តល់នូវដំណោះស្រាយចំពោះបញ្ហាដែលអតិថិជនរបស់យើងកំពុងជួបប្រទះ។ […]

ចេញផ្សាយនៅ: Jul 02, 2018

អតិថិជន PassApp និង វីង អាចធ្វើដំណើរយ៉ាងងាយស្រួលនៅជុំវិញរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងការផ្តល់ជូននូវមធ្យោបាយទូទាត់ថ្លៃធ្វើដំណើរតាមរ៉ឺម៉កកង់បី ដែលមាន​ភាព​ងាយស្រួល និងរហ័ស។ ធនាគារឯកទេសវីង បានបំពាក់នូវប្រព័ន្ធទូទាត់ប្រាក់ដោយស្គេនកូដ QR ដែលហៅ​កាត់​ថា “វីងគិតលុយ” នៅជាង៣០០០ រ៉ឺម៉កកង់បីរបស់PassApp នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយឲ្យអតិថិជនៅភ្នំពេញទាំងអស់ អាចទូទាត់ថ្លៃធ្វើដំណើរតាមវីង។

នៅពេលដែលអតិថិជនធ្វើដំណើរទៅដល់គោលដៅ ពួកគេអាចប្រាប់អ្នកបើកបររ៉ឺម៉កកង់បីថា ពួកគេចង់គិតលុយតាម​​​​​​​វីង។ ពេលនោះ អ្នកបើកបរតុកតុករបស់ PassApp នឹងបង្ហាញលេខកូដ QR “វីងគិតលុយ” ដែលបិទនៅលើ​រ៉ឺម៉កកង់បី​​នោះ។ វិធីសាស្ត្រទូទាត់ប្រាក់នេះ តម្រូវឱ្យអតិថិជនមានគណនី Wing និងធ្វើការទូទាត់តាមរយៈUSSD * 989 # ឬ កម្មវិធីស្មាតហ្វូនវីង នៅលើទូរស័ព្ទរបស់ពួកគេជាមុន ដើម្បីឲ្យពួកគេអាចស្កេនកូដ QR ឬវាយលេខទូទាត់។

មានប្រសាសន៍នៅក្នុងកម្មវិធី លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ភាពជាដៃគូនេះនឹងផ្តល់ជាលទ្ធភាពថ្មីមួយសម្រាប់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ដែលរស់នៅរាជធានីភ្នំពេញ និងកំពុងប្រើប្រាស់​សេវាកម្មវីងដើម្បីជួយលើកស្ទួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ នូវបទពិសោធន៍ថ្មីនៃការធ្វើដំណើរដោយពុំចាំបាច់មានសាច់ប្រាក់នៅជុំវិញទីក្រុង។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “ផលិតផលនិងសេវាកម្មរបស់យើងមានគោលបំណងផ្តល់នូវដំណោះស្រាយចំពោះបញ្ហាដែលអតិថិជនរបស់យើងកំពុងជួបប្រទះ។ វិធីសាស្រ្តទូទាត់ប្រាក់ “វីងគិតលុយ” នៅលើរ៉ឺម៉ក កង់បីរបស់ PassApp គឺឆ្លើយតបទៅនឹងបញ្ហាដែលមនុស្សគ្រប់គ្នាកំពុងជួបប្រទះ ពាក់ព័ន្ធនឹងការត្រៀមប្រាក់ឬលុយរាយ និងសំខាន់បំផុតនោះគឺសុវត្ថិភាពនៅពេលធ្វើដំណើរ។”

លោក តុប និមល នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា PassApp មានប្រសាសន៍ថា ភាពជាដៃគូនេះ គឺជាការ​​ ប្តេជ្ញាចិត្តមួយរបស់ក្រុមហ៊ុន ដើម្បីធានាថា អតិថិជនរបស់យើង អាចសម្របខ្លួនបានសមស្របទៅនឹងអាយុកាលថ្មីនៃបច្ចេកវិទ្យាក្នុងការធ្វើដំណើរទាំងស្រុង ដោយរាប់បញ្ចូលតាំងពីការកក់រ៉ឺម៉កកង់បីដោយចំណាយតែប៉ុន្មាននាទី និងទូទាត់ថ្លៃធ្វើដំណើរដោយគ្រាន់តែចុចប៊ូតុង។

លោក តុប និមលមានប្រសាសន៍ថា “យើងក៏កំពុងអភិវឌ្ឍសមត្ថភាពរបស់អ្នកបើកបររ៉ឺម៉កកង់បីរបស់យើង ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ នៅពេលថ្លៃធ្វើដំណើរចូលទៅក្នុងគណនីវីង ពួកគេនឹងអាចចូលទៅមើលរបាយការណ៍នៃប្រាក់ចំណូលប្រចាំថ្ងៃ។ លើសពីនេះទៀត អ្នកបើកបរខ្លះនឹងមានភាពស្រួលជាងមុន ពីព្រោះពួកគេមិនចាំបាច់ព្រួយបារម្ភអំពីសុវត្ថិភាព នៅពេលបើករ៉ឺម៉កកង់បីជូនអតិថិជន ឬធ្វើដំណើរត្រឡប់ទៅផ្ទះនៅពេលយប់។”

ដើម្បីអបអរសាទរភាពជាដៃគូនេះ អ្នកដំណើរតាមរ៉ឺម៉កកង់បីរបស់ PassApp នឹងទទួលបានទឹកប្រាក់ ៥០​%​ មកវិញ (រហូត​ដល់៤០០០រៀល) ពេលទូទាត់ថ្លៃធ្វើដំណើរជាមួយ “វីងគិតលុយ” ។ ការផ្តល់ជូននេះ នឹងត្រូវបានផ្តល់ជូនក្នុងចំនួន​កំនត់ និងសម្រាប់តែរ៉ឺម៉កកង់បីរបស់ PassApp ដែលមានភ្ជាប់លេខកូដ QR ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៦ ខែ កក្កដាឆ្នាំ ២០១៨ តែប៉ុណ្ណោះ។

ដើម្បីប្រើប្រាស់ “វីងគិតលុយ” អតិថិជនត្រូវតម្រូវឲ្យមានគណនេយ្យវីង។​ អតិថិជនអាច បង្កើតគណនីវីងបានយ៉ាង​ងាយស្រួលដោយគ្រាន់តែទាញយកកម្មវិធីស្មាតហ្វូនវីង ឬចុចលេខកូដ * 989 # ហើយបំពេញព័ត៌មានមួយចំនួន ឬទៅកាន់ភ្នាក់ងារវីងដើម្បីដើម្បីបើកគណនីក៏បាន។ អតិថិជនក៏អាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីនៅភ្នាក់ងារវីងទូទាំងប្រទេសផងដែរ។ ជាមួយនឹងគណនីវីង អតិថិជនមានជម្រើសជាច្រើនក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់ដូចជា ទូទាត់វិក្កយបត្រ ទិញទំនិញតាមអនឡាញ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ និងជាច្រើនទៀត។

អំពីធានាគារឯកទេសវីង

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារ​តាមទូរស័ព្ទចល័តដំបូងគេនៅ​កម្ពុជា។ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។​បង្កើតឡើងក្នុងឆ្នាំ​២០០៩ ធនាគារឯកទេស​វីង​ ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់​ពេល​វេលា គ្រប់ទីកន្លែង​ដោយការ​ប្រើ​ប្រាស់​​ទូរស័ព្ទចល័ត។

ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នក​មិន​មាន​គណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល​ និងសេវាកម្មប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​លទ្ធភាព​ដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់​ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។

ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារ​ទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកលឆ្នាំ​២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការ​ទូទាត់​ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញ​ទូទាំង​ប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុន​នាំ​មុខ​ឧស្សាហកម្ម​ជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និង​ក្រុមហ៊ុន WorldRemit។

ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្ម​តាមរយៈសេវាកម្ម​សហគ្រាស​របស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំង​ក្រុមហ៊ុន​នានា​អាច​ប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និង​ភាព​រីក​ចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ធនាគារឯកទេសវីង
អ៊ីម៉ែល: marketing@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026