វីង ចាប់ដៃជាមួយ ហត្ថាកសិករ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងបង្កើនភាពទូលំទូលាយ នៃសេវាហិរញ្ញវត្ថុ

  ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា បានប្រកាសពីភាពជាដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HKL) ក្នុងការផ្ដល់ជូននូវសេវាបង់វិក្កយបត្រ និងសេវាផ្ទេរប្រាក់ ពីគណនីទៅ គណនី តាមប្រព័ន្ធឌីជីថល សម្រាប់អតិថិជននៃស្ថាប័នទាំងពីរ។ តាមរយៈភាពជាដៃគូនេះ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ អតិថិជន នឹងអាចផ្ទេរប្រាក់ទៅវិញទៅមកដោយសុវត្ថិភាព ពីគណនីវីងទៅកាន់គណនីហត្ថាកសិករ ឬពីគណនីហត្ថាកសិករទៅកាន់គណនីវីង។ បន្ថែមពីលើសេវាដាក់ប្រាក់ទៅក្នុងគណនី អតិថិជនផ្នែកឥណទានរបស់ហត្ថាកសិករ ក៏អាចទៅកាន់ភ្នាក់ងារវីងជាង ៦០០០​ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដើម្បីដាក់ប្រាក់ចូលក្នុងគណនីហត្ថាកសិកររបស់ខ្លួន ដើម្បីទូទាត់ការសងបំណុលប្រចាំខែ ឬសកម្មភាពហិរញ្ញវត្ថុដទៃទៀតផងដែរ។ ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថា នឹងជួយដល់ការផ្ទេរប្រាក់ជារៀងរាល់ថ្ងៃ របស់អតិថិជននៃស្ថាប័នទាំងពីរនេះ​ ឲ្យកាន់តែមានភាពងាយស្រួល និងគ្មានភាពស្មុគស្មាញ រួមជាមួយនឹងការណែនាំមកកាន់ពិភពថ្មីនៃប្រព័ន្ធឌីជីថល។ អតិថិជនរបស់ហត្ថាកសិករ នឹងអាចទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលដ៏ទូលំទូលាយ ដែលអនុញ្ញាតិឱ្យពួកគេអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ តាមរយៈកម្មវិធីស្មាតហ្វូនវីងរួមមាន​សេវាផ្ទេរប្រាក់, បង់វិក្កយបត្រ បញ្ចូលប្រាក់ទៅក្នុង​ទូរស័ព្ទ ទូទាត់ប្រាក់តាមអនឡាញ និងដោយស្កេនកូដ QR ក៏ដូចជាបទពិសោធន៍ទិញទំនិញពីបណ្តាហាងអន្ដរជាតិ ដោយប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត។   លោក ហួត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានមានប្រសាសន៍ថា ហត្ថាកសិករ និងវីង មានចំណុចដូចគ្នាជាច្រើន ដោយហេតុថាស្ថាប័នហិរញ្ញវត្ថុទាំងពីរ ជឿជាក់លើការដាក់បញ្ចូល ហិរញ្ញវត្ថុ និងមានការប្តេជ្ញាចិត្តចំពោះនិរន្តភាពសង្គម និងហិរញ្ញវត្ថុយូរអង្វែងរបស់អតិថិជនរៀងៗខ្លួន។ លោក តុង មានប្រសាសន៍បន្តថា៖ “ផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់យើង ក៏ដូចជាដៃគូដែលយើងជ្រើសរើសធ្វើការជាមួយ ឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើង។ យើងក៏កំពុងចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដោយការជួយដល់អតិថិជនរបស់យើង ក្នុងការកសាងទំនាក់ទំនងជាមួយដៃគូហិរញ្ញវត្ថុ ដែលគួរអោយជឿជាក់និងទុកចិត្តបាន សម្រាប់ផលប្រយោជន៍ហិរញ្ញវត្ថុរយៈពេលវែង របស់ពួកគេ”។ ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ជូននូវភាពងាយស្រួល ក្នុងការដាក់ប្រាក់បញ្ញើសន្សំ ឬការបង់ប្រាក់សងត្រលប់វិញ ដល់គ្រប់អតិថិជនរបស់ហត្ថាកសិករ ដែលជាទៀងទាត់តែងតែមកកាន់គ្រឹះស្ថាននេះ ហើយហត្ថាកសិករ  នឹងជួយឲ្យផលិតផល និងសេវាកម្មផ្សេងៗ ក៏ដូចជាការសហការថ្មីជាមួយដៃគូអាជីវកម្មផ្សេងៗដើម្បីពង្រីកបណ្តាញធនាគារ និងផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានប្រសាសន៍ថា  ភាពជាដៃគូមានន័យថា ចំនួនអ្នកមិនមានគណនីធនាគារ និងអ្នកមិនស្ថិតក្នុងបណ្តាញធនាគារ កាន់តែច្រើនឡើងៗ នៅទូទាំងប្រទេសកម្ពុជាអាចមានលទ្ធភាពទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលមានគុណភាព ដើម្បីជួយបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ ហើយវីងពិតជារំភើបខ្លាំងណាស់ ក្នុងការចូលរួមចំណែកនៅក្នុងដំណើរការនេះ។ លោក ម៉ាឡូឡូស បានបន្តទៀតថា៖ “វាជាកិត្តិយសដ៏ធំធេងមួយសម្រាប់ធនាគារឯកទេសវីង ក្នុងការធ្វើការជាមួយហត្ថាកសិករ តាមរយៈការចែករំលែកនូវលទ្ធភាពនៃការប្រើប្រាស់សេវានៅតាមបណ្តាញភ្នាក់ងារវីង និងសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលរបស់យើង ទៅឱ្យគ្រប់អតិថិជនរបស់ហត្ថាកសិករ ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការទទួលបាន នូវសេវាកម្មហិរញ្ញវត្ថុទាំងនោះ”៕ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត marketing@wingmoney.com  

ចេញផ្សាយនៅ: Apr 03, 2019

 

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា បានប្រកាសពីភាពជាដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HKL) ក្នុងការផ្ដល់ជូននូវសេវាបង់វិក្កយបត្រ និងសេវាផ្ទេរប្រាក់ ពីគណនីទៅ គណនី តាមប្រព័ន្ធឌីជីថល សម្រាប់អតិថិជននៃស្ថាប័នទាំងពីរ។

តាមរយៈភាពជាដៃគូនេះ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ អតិថិជន នឹងអាចផ្ទេរប្រាក់ទៅវិញទៅមកដោយសុវត្ថិភាព ពីគណនីវីងទៅកាន់គណនីហត្ថាកសិករ ឬពីគណនីហត្ថាកសិករទៅកាន់គណនីវីង។ បន្ថែមពីលើសេវាដាក់ប្រាក់ទៅក្នុងគណនី អតិថិជនផ្នែកឥណទានរបស់ហត្ថាកសិករ ក៏អាចទៅកាន់ភ្នាក់ងារវីងជាង ៦០០០​ កន្លែងនៅទូទាំងប្រទេសកម្ពុជា ដើម្បីដាក់ប្រាក់ចូលក្នុងគណនីហត្ថាកសិកររបស់ខ្លួន ដើម្បីទូទាត់ការសងបំណុលប្រចាំខែ ឬសកម្មភាពហិរញ្ញវត្ថុដទៃទៀតផងដែរ។

ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថា នឹងជួយដល់ការផ្ទេរប្រាក់ជារៀងរាល់ថ្ងៃ របស់អតិថិជននៃស្ថាប័នទាំងពីរនេះ​ ឲ្យកាន់តែមានភាពងាយស្រួល និងគ្មានភាពស្មុគស្មាញ រួមជាមួយនឹងការណែនាំមកកាន់ពិភពថ្មីនៃប្រព័ន្ធឌីជីថល។ អតិថិជនរបស់ហត្ថាកសិករ នឹងអាចទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលដ៏ទូលំទូលាយ ដែលអនុញ្ញាតិឱ្យពួកគេអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ តាមរយៈកម្មវិធីស្មាតហ្វូនវីងរួមមាន​សេវាផ្ទេរប្រាក់, បង់វិក្កយបត្រ បញ្ចូលប្រាក់ទៅក្នុង​ទូរស័ព្ទ ទូទាត់ប្រាក់តាមអនឡាញ និងដោយស្កេនកូដ QR ក៏ដូចជាបទពិសោធន៍ទិញទំនិញពីបណ្តាហាងអន្ដរជាតិ ដោយប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត។

 

លោក ហួត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានមានប្រសាសន៍ថា ហត្ថាកសិករ និងវីង មានចំណុចដូចគ្នាជាច្រើន ដោយហេតុថាស្ថាប័នហិរញ្ញវត្ថុទាំងពីរ ជឿជាក់លើការដាក់បញ្ចូល ហិរញ្ញវត្ថុ និងមានការប្តេជ្ញាចិត្តចំពោះនិរន្តភាពសង្គម និងហិរញ្ញវត្ថុយូរអង្វែងរបស់អតិថិជនរៀងៗខ្លួន។

លោក តុង មានប្រសាសន៍បន្តថា៖ “ផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់យើង ក៏ដូចជាដៃគូដែលយើងជ្រើសរើសធ្វើការជាមួយ ឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើង។ យើងក៏កំពុងចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដោយការជួយដល់អតិថិជនរបស់យើង ក្នុងការកសាងទំនាក់ទំនងជាមួយដៃគូហិរញ្ញវត្ថុ ដែលគួរអោយជឿជាក់និងទុកចិត្តបាន សម្រាប់ផលប្រយោជន៍ហិរញ្ញវត្ថុរយៈពេលវែង របស់ពួកគេ”។

ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ជូននូវភាពងាយស្រួល ក្នុងការដាក់ប្រាក់បញ្ញើសន្សំ ឬការបង់ប្រាក់សងត្រលប់វិញ ដល់គ្រប់អតិថិជនរបស់ហត្ថាកសិករ ដែលជាទៀងទាត់តែងតែមកកាន់គ្រឹះស្ថាននេះ ហើយហត្ថាកសិករ  នឹងជួយឲ្យផលិតផល និងសេវាកម្មផ្សេងៗ ក៏ដូចជាការសហការថ្មីជាមួយដៃគូអាជីវកម្មផ្សេងៗដើម្បីពង្រីកបណ្តាញធនាគារ និងផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានប្រសាសន៍ថា  ភាពជាដៃគូមានន័យថា ចំនួនអ្នកមិនមានគណនីធនាគារ និងអ្នកមិនស្ថិតក្នុងបណ្តាញធនាគារ កាន់តែច្រើនឡើងៗ នៅទូទាំងប្រទេសកម្ពុជាអាចមានលទ្ធភាពទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលមានគុណភាព ដើម្បីជួយបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ ហើយវីងពិតជារំភើបខ្លាំងណាស់ ក្នុងការចូលរួមចំណែកនៅក្នុងដំណើរការនេះ។

លោក ម៉ាឡូឡូស បានបន្តទៀតថា៖ “វាជាកិត្តិយសដ៏ធំធេងមួយសម្រាប់ធនាគារឯកទេសវីង ក្នុងការធ្វើការជាមួយហត្ថាកសិករ តាមរយៈការចែករំលែកនូវលទ្ធភាពនៃការប្រើប្រាស់សេវានៅតាមបណ្តាញភ្នាក់ងារវីង និងសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលរបស់យើង ទៅឱ្យគ្រប់អតិថិជនរបស់ហត្ថាកសិករ ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការទទួលបាន នូវសេវាកម្មហិរញ្ញវត្ថុទាំងនោះ”៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

marketing@wingmoney.com

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026