ក្រុមហ៊ុន CSDS និងគម្រោងហាវែស III​ ចាប់ដៃសហការជាមួយ WingCommerce និងធនាគារ វីង

ធនាគារ វីង,​ ទីផ្សារពាណិជ្ជកម្មអនឡាញ WingCommerce, គម្រោងហាវែស III និងក្រុមហ៊ុន CSDS ផ្តល់ការគាំទ្រដល់ប្រជាកសិករជាមួយនឹងដំណោះស្រាយក្នុងការប្រើប្រាស់ទីផ្សារ​ពាណិជ្ជកម្មអនឡាញ និងសេវាធនាគារទំនើបតាមប្រព័ន្ធឌីជីថល។​ ផ្សារពាណិជ្ជកម្មអនឡាញ WingCommerce របស់ក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ឯ.ក, ធនាគារ វីង (ខេមបូឌា) ម.ក, ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេ ឡុបម៉ិន និងសឹបផ្លាយ ឯ.ក (CSDS) និងគម្រោងហាវែស  III បានសម្រេចកិច្ចសហការ ដើម្បីជួយគាំទ្រទៅដល់សហគមន៍កសិករកម្ពុជាក្នុងការទទួលបាននូវដំណោះស្រាយប្រើប្រាស់ទីផ្សារពាណិជ្ជកម្មអនឡាញ និងដំណោះស្រាយហិរញ្ញវត្ថុ។   កិច្ចសហការនេះ​ត្រូវបានផ្តួចផ្តើមឡើងតាមរយៈការចុះអនុស្សរណៈយោគយល់គ្នាមួយ ដែលអនុញ្ញាតឱ្យសមាជិកគម្រោងកសិកម្ម ហាវែស III និងក្រុមហ៊ុន CSDS អាចប្រើប្រាស់ទីផ្សារពាណិជ្ជកម្មអនឡាញ WingCommerce ដែលរួមមានថ្នាលឌីជីថល Wingagri ដែលផ្តោតលើផលិតផលកសិកម្ម ក៏ដូចជាទទួលបានជំនួយផ្នែកហិរញ្ញវត្ថុពីធនាគារ វីង ដើម្បីពង្រីកទីផ្សាររបស់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជាឱ្យបានកាន់តែទូលំទូលាយ។  លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក […]

ចេញផ្សាយនៅ: Jan 24, 2024

ធនាគារ វីង,​ ទីផ្សារពាណិជ្ជកម្មអនឡាញ WingCommerce, គម្រោងហាវែស III និងក្រុមហ៊ុន CSDS ផ្តល់ការគាំទ្រដល់ប្រជាកសិករជាមួយនឹងដំណោះស្រាយក្នុងការប្រើប្រាស់ទីផ្សារ​ពាណិជ្ជកម្មអនឡាញ និងសេវាធនាគារទំនើបតាមប្រព័ន្ធឌីជីថល។​

ផ្សារពាណិជ្ជកម្មអនឡាញ WingCommerce របស់ក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ឯ.ក, ធនាគារ វីង (ខេមបូឌា) ម.ក, ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេ ឡុបម៉ិន និងសឹបផ្លាយ ឯ.ក (CSDS) និងគម្រោងហាវែស  III បានសម្រេចកិច្ចសហការ ដើម្បីជួយគាំទ្រទៅដល់សហគមន៍កសិករកម្ពុជាក្នុងការទទួលបាននូវដំណោះស្រាយប្រើប្រាស់ទីផ្សារពាណិជ្ជកម្មអនឡាញ និងដំណោះស្រាយហិរញ្ញវត្ថុ។ 

កិច្ចសហការនេះ​ត្រូវបានផ្តួចផ្តើមឡើងតាមរយៈការចុះអនុស្សរណៈយោគយល់គ្នាមួយ ដែលអនុញ្ញាតឱ្យសមាជិកគម្រោងកសិកម្ម ហាវែស III និងក្រុមហ៊ុន CSDS អាចប្រើប្រាស់ទីផ្សារពាណិជ្ជកម្មអនឡាញ WingCommerce ដែលរួមមានថ្នាលឌីជីថល Wingagri ដែលផ្តោតលើផលិតផលកសិកម្ម ក៏ដូចជាទទួលបានជំនួយផ្នែកហិរញ្ញវត្ថុពីធនាគារ វីង ដើម្បីពង្រីកទីផ្សាររបស់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជាឱ្យបានកាន់តែទូលំទូលាយ។ 

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី បានលើកឡើងថា៖ យើងប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតកាលានុវត្តភាពការងារឱ្យបានកាន់តែប្រសើរ កែលម្អគុណភាពរបបអាហារ ក៏ដូចជារួមចំណែកលើកកម្ពស់សុខុមាលភាពទូទៅរបស់ប្រជាជនកម្ពុជាផងដែរ 

លោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ ការប្តេជ្ញាចិត្តរបស់យើងលើសពីការសន្យាអាជីវកម្ម។ នោះគឺការគូសបញ្ជាក់ពីគោលជំហរក្នុងការយកចិត្តទុកដាក់របស់យើងចំពោះឆន្ទៈដ៏មុះមុត និងអនាគតរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម 

ដោយផ្តោតលើ​​ដំណោះស្រាយផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាសម្រាប់ទីផ្សារផលិតផលកសិកម្ម និងសេវាកម្មដឹកជញ្ចូន WingCommerce អាចជួយបំពេញតម្រូវការដ៏សំបូរបែបទៅដល់ប្រជាជនកម្ពុតាមរយៈថ្នាលឌីជីថលរបស់ខ្លួន នោះគឺ​Wingagri។​ បន្ថែមលើនេះ WingCommerce ក៏ជួយសម្រួលដល់សេវាធនាគារឌីជីថល, ការគ្រប់គ្រងសាច់ប្រាក់, និងជម្រើសនៃការទូទាត់នានា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបាននូវហិរញ្ញប្បទានសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងហិ​រញ្ញប្បទានសម្រាប់ផលិតកម្មកសិកម្មតាមកិច្ចសន្យា ពីគ្រឹះស្ថានហិរញ្ញវត្ថុនានានៅក្នុងប្រទេសកម្ពុជា។ 

តាមរយៈកិច្ចសហការដ៏មានសារៈសំខាន់នេះ កសិករម្នាក់ៗអាចស្នើសុំឥណទានរហូតដល់ ១០០ លានរៀលពីធនាគារ វីង ដោយមិនចំាបាច់មានទ្រព្យបញ្ចាំនោះឡើយ ដែលកត្តានេះគឺជាកិច្ចការគាំទ្រដ៏សំខាន់មួយ សំដៅលើកកម្ពស់អាជីវកម្មកសិកម្ម ការបង្កើនឱកាសទីផ្សារថ្មីៗ ក៏ដូចជាដោះស្រាយតម្រូវការហិរញ្ញវត្ថុបានភ្លាមៗផងដែរ។

លោក ហាន​ ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ យើងប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយធនាគារប្រកបដោយភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់កសិករ សហករណ៍ និងកសិពាណិជ្ជកម្ម 

លោក ហាន​ ប៉េងក្វាង បានបញ្ជាក់បន្ថែមថា៖ គោលដៅរបស់យើងគឺដើម្បីរួមចំណែកដល់អនាគតដ៏រុងរឿង និរន្តរភាព និងសមធម៌ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ដែលចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា  

ក្រុមហ៊ុន CSDS ដែលជាប្រភេទ​អាជីវកម្មពេញសិទ្ធិក្នុងការបញ្ជាទិញកសិផលពីកសិករនៅទូទាំង ២៥ ខេត្តក្រុង ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់បំពេញតម្រូវការប្រចាំថ្ងៃនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះក៏បានផ្តល់ជាចំណេះដឹងសំខាន់ៗទៅដល់អ្នកផលិត អ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធនានាដើម្បីធានាបានការប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាពចំណីអាហារផងដែរ។ 

ចំណែកឯគម្រោងកសិកម្ម​ហាវែស III ដែលជាគំនិតផ្តួចផ្តើមក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក USAID មាន​រយៈពេល​ ៥ឆ្នាំ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិសាលភាពនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើនពិពិធកម្ម និងភាពប្រកួតប្រជែងនៅក្នុងវិស័យកសិកម្ម។ 

វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ជាក់ស្តែងពេញមួយឆ្នាំ ២០២៣ កម្ពុជាសម្រេចបានជោគជ័យចំពោះកំណើននៃការនាំចេញគួរឱ្យកត់សម្គាល់ ដោយបង្កើតចំណូល ប្រមាណ ៤,៣ ពាន់លានដុល្លារពីការនាំចេញកសិផលចំនួន ៨,៤ លានតោន នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

ទន្ទឹមគ្នានេះ យោងតាមការសិក្សាមួយដែលរៀបចំឡើងដោយទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក USAID បានបង្ហាញថាប្រហែល ៦១ ភាគរយនៃចំនួនប្រជាជនកម្ពុជារស់នៅតំបន់ជនបទ ហើយប្រមាណ ៧៧ ភាគរយនៃគ្រួសាររស់នៅជនបទពឹងផ្អែកលើវិស័យកសិកម្ម ព្រៃឈើ និងនេសាទ សម្រាប់ជីវភាពរស់នៅរបស់ពួកគេ។  

តាមរយៈកិច្ចសហការរវាង WingCommerce, ធនាគារ វីង, ក្រុមហ៊ុន CSDS និងគម្រោងហាវែស​ III នាពេលនេះ គឺមានគោលបំណងជួយទៅដល់សហគមន៍កសិករទទួលបានលទ្ធភាពងាយស្រួលក្នុងការប្រើប្រាស់ទីផ្សារពាណិជ្ជកម្មអនឡាញ និងជំនួយផ្នែកហិរញ្ញវត្ថុ សំដៅជំរុញវឌ្ឍនភាព ចីរភាព​ សម្រាប់វិស័យកសិកម្មនៅកម្ពុជា៕ 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026