ស្ត្រីជាប្រកបមុខរបរជាច្រើនបាននិយាយថា ពួកគាត់ខិតខំធ្វើការមិនគិតពីភាពហត់នឿយ ប៉ុន្តែនៅតែមិនអាចមានផ្ទះសម្បែងសមរម្យមួយសម្រាប់រស់នៅ ឬពង្រីកមុខរបរបានឡើយ។ ជីវិតពួកគាត់ភាគច្រើនគឺពឹងលើការរកប្រាក់ចិញ្ចឹមជីវិតសម្រាប់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ដោយសង្ឃឹមថាតទៅថ្ងៃមុខនឹងមានជីវភាពធូរធារជាងនេះ។
លោកស្រី ម៉ក់ ខន និងស្វាមីប្រកបរបរលក់គុយទាវ និងបបរ ដោយប្រើរទះចល័តនៅតាមចិញ្ចើមផ្លូវ។ ពួកគាត់ជួលផ្ទះមួយនៅភ្នំពេញសម្រាប់រស់នៅជាមួយកូនស្រីម្នាក់។ លោកស្រីធ្វើការរហូតដល់ ២០ម៉ោងក្នុងមួយថ្ងៃ ដោយបែងជាពីរវេន ហើយចំណូលដែលរកបានគឺសម្រាប់តែទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ ដ្បិតថាជីវភាពគ្រួសារនៅតែជួបការលំបាក ហើយមិនមានស្ថិរភាពហិរញ្ញវត្ថុក៏ដោយ។
លោកស្រី ម៉ក់ ខន បានពីចាកចេញពីស្រុកកំណើតនៅលើទឹកដីកម្ពុជាក្រោម មករស់នៅភ្នំពេញនៅដើមឆ្នាំ២០០០ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ មុខរបរលក់ពងទាកូន និងបបរ ដែលគាត់ដើររែកលក់កន្លងមក លោកស្រីទទួលស្គាល់ថា ចំណូលដែលរកបានសម្រាប់តែទ្រទ្រង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ មិនអាចគ្រប់គ្រាន់ដើម្បីទិញសម្ភារៈបន្ថែម ឬពង្រីកមុខរបរបានឡើយ ហើយសូម្បីតែលទ្ធភាពទិញផ្ទះសមរម្យមួយ ក៏មិនមានផង។
លោកស្រី ខន បានបញ្ជាក់ថា៖ “រ៉ឺម៉ក និងឆ្នាំងចម្អិនអាហារទាំងអស់នេះបានពីម្ដាយខ្ញុំ ដែលគាត់មានវ័យចំណាស់ហើយ។ លោស្រីបានបន្ថែមថា បើមានអ្នកណាឱ្យគាត់ខ្ចីលុយឥឡូវនេះ គាត់នឹងទទួលយកដោយរីករាយជាមិនខាន។ គាត់កំពុងមានតម្រូវការបន្ទាន់ក្នុងការជួសជុលរ៉ឺម៉កដែលចាស់ទ្រុឌទ្រោម ហើយកញ្ចក់បែកទៀតផង។
ដោយសារតែមុខរបររបស់គាត់មិនមានស្ថេរភាព លោកស្រី ខន បានឱ្យដឹងថា គាត់មិនអាចទៅខ្ចីលុយពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានទេ ព្រោះគាត់មិនមានផ្ទះឬដីសម្រាប់ដាក់ធានា។ ដូច្នេះគាត់ក៏ងាកទៅខ្ចីបងប្អូនឬសាច់ញាតិជំនួសវិញ។
លោកស្រី ខន បាននិយាយថា៖ “ការគិតចង់បានប្រាក់កម្ចីទិញផ្ទះគឺគ្មានផ្លូវទេ។ សូម្បីតែខ្ចីលុយទិញម៉ូតូថ្មីក៏ពិបាកដែរ”។
ទោះបីខិតខំធ្វើមុខរបរតូចតាចច្រើនយ៉ាងក៏ដោយ ស្រ្តីជាច្រើននៅតែជួបប្រទះបញ្ហាស្រដៀងគ្នានេះ។ លើសពីនេះទៅទៀត ការខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុធ្វើឱ្យពួកគាត់មិនសូវមានការយល់ដឹងពីរបៀបគ្រប់គ្រងប្រាក់កាសឱ្យបានល្អឡើយ។
លោកស្រី អាំ ណាស់ ជាស្ត្រីខ្មែរឥស្លាម មានវ័យ ៤៤ឆ្នាំ។ គាត់ប្រកបរបរនេសាទត្រីជាមួយស្វាមីនៅបឹងទន្លេសាប ហើយទូកនេសាទនោះក៏ជាផ្ទះរបស់គាត់ដែរ។
លោកស្រី អាំ ណាស់ បាននេសាទត្រីនៅទន្លេសាបអស់រយៈពេលជិត ៣០ឆ្នាំមកហើយ ដោយបន្តពីឪពុកម្ដាយដែលបានទទួលមរតកការងារនេះតាំងពីពួកគាត់នៅក្មេង ហើយឪពុកម្ដាយគាត់ក៏មិនបានបន្សល់ទ្រព្យសម្បត្តិអ្វីទុកឱ្យគាត់ដែរ។
ស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារគាត់មិនខុសពីអ្នកស្រី ម៉ក់ ខន ប៉ុន្មានទេ។ ថ្ងៃណាដែលរកបានច្រើន គាត់ក៏សប្បាយចិត្ត ប៉ុន្តែនៅរដូវវស្សាវិញប្រាក់ចំណូលធ្លាក់ចុះខ្លាំងមែនទែន ដែលមានពេលខ្លះរកសឹងមិនបានមួយរៀលក៏មានដែរ។ លោកស្រី អាំ ណាស់ និយាយថា៖ “ពេលទឹកឡើងខ្ពស់ ខ្ញុំនិងប្តីត្រូវនេសាទពេញមួយយប់ដោយមិនបានដេកពួនទាល់តែសោះ។”
ពីខែតុលា ដល់ខែមិថុនា គឺជារដូវកាលដែលរកចំណូលបានច្រើន ខណៈដែលពីខែកក្កដា ដល់ខែកញ្ញា នៅពេលដែលទឹកការនេសាទក៏ថយចុះ ដែលគ្រួសារអ្នកស្រីត្រូវកាត់បន្ថយការចំណាយ ហើយពឹងលើកូនស្រីពីរនាក់ដែលទៅធ្វើការនៅរោងចក្រដើម្បីចិញ្ចឹមជីវិត។
ក្នុងរដូវរស្សា ចំថ្ងៃណាល្អ លោកស្រី អាំ ណាស់ អាចរកចំណូលបាន ៨០.០០០ ទៅ ១០០.០០០ រៀល (ប្រហែល ២០ ទៅ ២៥ ដុល្លារ) ប៉ុន្តែក្នុងរដូវប្រាំងវិញ ប្រាក់ចំណូលធ្លាក់ចុះមកត្រឹមប្រហែល ១០.០០០ រៀល (២,៥០ ដុល្លារ) ដែលស្ទើរតែមិនគ្រប់សម្រាប់ចំណាយប្រចាំថ្ងៃរបស់មនុស្សបួននាក់ក្នុងបន្ទុកគ្រួសារ ដែលត្រូវចំណាយប្រហែល ៥០.០០០រៀល។
កើតក្នុងត្រកូលអ្នកនេសាទ លោកស្រី ណាស់ មានបំណងប្រាថ្នាចង់បានការងារមួយដែលធ្វើឱ្យគាត់រស់នៅដោយមិនភ័យខ្លាចព្យុះ និងរលកធំៗ។ ប៉ុន្តែដោយសារមិនមានទុនគាត់ក៏គ្មានផ្លូវដើម្បីចាប់ផ្ដើមមុខរបរថ្មីដែរ។ លោកស្រីបាននិយាយថា៖ " សូម្បីតែម៉ូតូក៏គ្មានដែរ។ បើមាន ខ្ញុំនឹងជិះទៅផ្សារលក់អ្វីមួយ ឬលក់ត្រីដែលខ្ញុំ និងប្តីខ្ញុំចាប់បាន។”
ចំណែកឯការមានផ្ទះសម្បែង គឺជាក្ដីសុបិនដែលអ្នកស្រី ណាស់ ដឹងថាគាត់មិនអាចសម្រេចបានឡើយ។ លុយដែលរកបានទាំងអស់គឺទុកសម្រាប់រដូវរប្រាំង ឬយកទៅជួសជុលទូក និងម៉ាស៊ីនទូក។
ពេលកំពុងអង្គុយរៀបចំសំណាញ់នេសាទ លោកស្រីបានសួរទាំងទឹកមុខស្រពោនថា៖ “តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណានឹងឱ្យខ្ញុំខ្ចីលុយនោះ បើខ្ញុំគ្មានអ្វីសោះហ្នឹង? រស់នៅតាមដងទន្លេមុខសណ្ឋាគារសុខា ខ្ញុំមិនដែលឃើញធនាគារណាមួយមកទាក់ទងខ្ញុំ ឬគ្រួសារផ្សេងទៀតនៅទីនេះ ដើម្បីផ្តល់ប្រាក់កម្ចីពង្រីកអាជីវកម្មរបស់យើងនោះទេ។”
ឧបករណ៍ហិរញ្ញវត្ថុថ្មីដើម្បីភាពរីកចម្រើនក្នុងសហគមន៍
តាំងពីចុងឆ្នាំ២០២២មក នៅពេលដែលកម្ពុជាកំពុងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ គ្រឹះស្ថានហិរញ្ញវត្ថុបានណែនាំនូវសេវាកម្ម ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុថ្មីៗជាច្រើន ដើម្បីជួយដល់ម្ចាស់អាជីវកម្មខ្នាតតូចដូចជា លោកស្រី ម៉ក់ ខន និងលោកស្រី អាំ ណាស់ ឱ្យទទួលបានកម្ចី និងជម្រើសសន្សំប្រាក់សមស្រប។
កម្ចីឌីជីថលធនាគារ វីង ត្រូវបានរចនាឡើងសម្រាប់បុគ្គល និងអាជីវកម្មខ្នាតតូច ដែលត្រូវការជំនួយហិរញ្ញវត្ថុភ្លាមៗ ប៉ុន្តែមិនមានទ្រព្យធានា ឬលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុតាមបែបប្រពៃណី។
លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង បានលើកឡើងថា៖ “យើងយល់ពីបញ្ហាប្រឈមដែលម្ចាស់អាជីវកម្មតូចៗ និងគ្រួសារកំពុងជួបប្រទះ។ គោលបំណងរបស់យើងគឺជួយពួកគាត់មានលទ្ធភាពពង្រីកមុខរបរ លើកកម្ពស់ជីវភាពរស់នៅ ហើយចៀសវាងការខ្ចីលុយពីអ្នកផ្ដល់ប្រាក់កម្ចីក្រៅប្រព័ន្ធ ដែលគិតការប្រាក់ខ្ពស់ហួសហេតុ។”
ដំណើរការស្នើកម្ចីគឺធ្វើឡើងដោយប្រព័ន្ធឌីជីថលទាំងស្រុង ដោយអតិថិជនអាចដាក់ស្នើតាមអេប Wing Bank ហើយទទួលបានការសម្រេចចិត្តឥណទានភ្លាមៗដោយបច្ចេកវិទ្យា AI និង Machine Learning ហើយបន្ទាប់មការអនុម័តកម្ចីធ្វើឡើងភ្លាមៗ។ ការស្នើកម្ចីមានភាពងាយស្រួល ដោយមិនត្រូវការទ្រព្យធានា មិនទាមទារឯកសារស្មុគស្មាញ ហើយមិនរង់ចាំយូរ ការស្នើកម្ចីឌីជីថលធនាគារ វីង អាចធ្វើឡើងបានគ្រប់ពេល គ្រប់ទីកន្លែង។
កម្ចីឌីជីថលធនាគារ វីង អាចខ្ចីបានចាប់ពី ៣ ដុល្លារអាមេរិក រហូតដល់ ៥០.០០០ ដុល្លារអាមេរិក ដោយមានរយៈពេលសងរហូតដល់បីឆ្នាំ។ ទំហំទឹកប្រាក់កម្ចីនឹងកើនឡើងនៅពេលដែលអតិថិជនកសាងប្រវត្តិហិរញ្ញវត្ថុតាមរយៈការទូទាត់ ការផ្ទេរប្រាក់ និងការសន្សំជាមួយអេប Wing Bank។
អតិថិជនដែលប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ វីង ញឹកញាប់ ដូចជា៖ ការបញ្ចូលកាតទូរសព្ទ ការស្កេនទូទាត់ ការទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនទៀត ក៏នឹងអាចបង្កើតពិន្ទុឥណទានរបស់ពួកគេជាបន្តបន្ទាប់ផងដែរ។ ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែច្រើនជាមួយធនាគារ វីងនោះលទ្ធភាពដែលពួកគេអាចទទួលបានប្រាក់កម្ចីឌីជីថលក៏កាន់តែខ្ពស់។ តាមរយៈការប្រើប្រាស់ជាប្រចាំ អតិថិជនបង្កើតប្រវត្តិទូទាត់ដែលគួរឱ្យទុកចិត្ត និងពង្រឹងប្រវត្តិឥណទានរបស់ពួកគេ ដែលបង្កើនឱកាសនៃការអនុម័តប្រាក់កម្ចីបានកាន់តែច្រើន។
ក្នុងរយៈពេលតែ ៨ខែដំបូងនៃឆ្នាំ ២០២៥ មានប្រជាជនកម្ពុជាប្រមាណ ២៣០.០០០ នាក់ បានងាកមកប្រើប្រាស់កម្ចីឌីជីថលធនាគារ វីង ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុបន្ទាន់របស់ខ្លួន លើកកម្ពស់ជីវភាពរស់នៅ និងសម្រេចគោលដៅអាជីវកម្មរបស់ពួកគេ។
សន្សំសម្រាប់អនាគតដ៏ប្រសើរ
សម្រាប់អ្នកដែលមានបំណងចង់ទុកប្រាក់ដែលរកបានដោយលំបាកសម្រាប់ការគ្រាមានអាសន្ន ឬគោលដៅនាពេលអនាគត ធនាគារ វីង ក៏មានដំណោះស្រាយឆ្លាតវៃមួយដែរ គឺ គណនីសន្សំដើម្បីគោលដៅ។ លក្ខណៈពិសេសនៃការសន្សំដែលអាចបត់បែនបាននេះ អនុញ្ញាតឱ្យអតិថិជនបើកគណនីជាលក្ខណៈបុគ្គល ឬជាក្រុមរហូតដល់ ១០ នាក់ ដែលជួយឱ្យពួកគេសម្រេចគោលដៅហិរញ្ញវត្ថុរបស់ពួកគេបានលឿនជាងមុន។
អតិថិជនអាចជ្រើសរើសដាក់ប្រាក់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែ តាមដែលសមស្របនឹងរបៀបរស់នៅរបស់ពួកគេ។ អត្រាការប្រាក់សម្រាប់ការសន្សំមានចន្លោះពី ១,៥០% ទៅ ៥% ក្នុងមួយឆ្នាំ ដោយគ្មានការគិតកម្រៃសេវា និងគ្មានការរឹតត្បិតក្នុងការដកប្រាក់ឡើយ។
លោក ហោ ប៊ុនថែ បានបន្ថែមថា៖ "គណនីសន្សំដើម្បីគោលដៅ ជួយឱ្យអ្នកប្រជាជនកម្ពុជាអាចសន្សំប្រាក់សម្រាប់ក្ដីសុបិនរបស់ពួកគេ មិនថាគោលដៅទិញផ្ទះ ការសិក្សាអប់រំ ឬការពង្រីកអាជីវកម្មឡើយ យើងមានគោលបំណងលើកស្ទួយវប្បធម៌សន្សំឱ្យកាន់តែរឹងមាំក្នុងសហគមន៍ ដើម្បីឱ្យបុគ្គលទាំងអស់មានទំនុកចិត្តក្នុងការវិនិយោគលើអនាគតរបស់ខ្លួន។”
ដំណោះស្រាយហិរញ្ញវត្ថុទាំង កម្ចីឌីជីថលធនាគារ វីង គណនីសន្សំដើម្បីគោលដៅ គឺមានគោលដៅតែមួយគត់ គឺផ្ដល់ឱកាសឱ្យគ្រួសារដូចជាលោកស្រី ម៉ក់ ខន និងលោកស្រី អាំ ណាស់ អាចមានឱកាសចាកចេញពីមុខរបរដែលរកចំណូលបានមួយថ្ងៃសម្រាប់មួយថ្ងៃ ហើយកសាងអនាគតដែលមានជីវភាពធូរធារប្រសើរជាងមុន៕