វគ្គ៣៥៖ វិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឱ្យមានប្រសិទ្ធភាព សម្រាប់ផែនការប្រាក់រៀបចំប្រាក់បៀវត្សឆ្នាំ២០២៧

ការត្រួតពិនិត្យកញ្ចប់ថវិកាប្រាក់បៀវត្ស សមតុល្យគណនី និងដំណើរការទូទាត់ជាមុន អាចជួយឱ្យអាជីវកម្មត្រៀមខ្លួនបានកាន់តែល្អ ចំពោះការប្រែប្រួលនៃចំណាយផ្សេងៗ។

ចេញផ្សាយនៅ: Oct 23, 2026

ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ2027 ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យ កាត់ដេរ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា នឹងកើនពី 210 ដុល្លារអាមេរិក ទៅ 212 ដុល្លារអាមេរិកក្នុងមួយខែ ស្របតាមសេចក្តីប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី30 ខែកញ្ញា ឆ្នាំ2026។ ការកើនឡើងនេះអាចមើលទៅមិនច្រើនសម្រាប់នយោជិតម្នាក់ ប៉ុន្តែសម្រាប់អាជីវកម្មដែលមាននយោជិតកម្មករច្រើន វាមានន័យថា ចំនួនទឹកប្រាក់ដែលត្រូវត្រៀមសម្រាប់បើកប្រាក់បៀវត្សរៀងរាល់ខែ ក៏ត្រូវកើនឡើងតាមនោះដែរ។ ស្របពេលដែលម្ចាស់អាជីវកម្មត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី ជាមួយនឹងការកែសម្រួលកញ្ចប់ប្រាក់បៀវត្ស នេះគឺជាពេលវេលាដ៏សមស្របបំផុតក្នុងការត្រួតពិនិត្យមើលឡើងវិញនូវការរៀបចំផែនការ គ្រប់គ្រង និងទូទាត់ប្រាក់ខែបុគ្គលិក។ ប្រព័ន្ធបើកប្រាក់បៀវត្ស និងការគ្រប់គ្រងសាច់ប្រាក់ដ៏មានប្រសិទ្ធភាព នឹងជួយធានាថាប្រាក់ខែបុគ្គលិកត្រូវបានបើកផ្តល់ទាន់ពេលវេលា និងមានសុវត្ថិភាព ព្រមទាំងជួយម្ចាស់អាជីវកម្មអាចគ្រប់គ្រងលំហូរសាច់ប្រាក់ និងទុនបង្វិលបានកាន់តែប្រសើរទៀតផង។ 

 

ការកែសម្រួលប្រាក់ឈ្នួលឆ្នាំ2027 មានឥទ្ធិពលបែបណាសម្រាប់ការបើកប្រាក់បៀវត្ស 

 

យោងតាមសេចក្តីប្រកាសនេះ បុគ្គលិក កម្មករនិយោជិតពេញសិទ្ធិ អាចនឹងទទួលបានប្រាក់ឈ្នួលចន្លោះពី 231.50 ដុល្លារ ដល់ 242.50 ដុល្លារក្នុងមួយខែ នៅពេលបូកបញ្ចូលទាំងប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ធ្វើដំណើរ ការស្នាក់នៅ និងប្រាក់អតីតភាពការងារផ្សេងៗ។ 

 

បើទោះបីជាការកែសម្រួលនេះអនុវត្តចំពោះវិស័យដែលបានរៀបរាប់ខាងលើក៏ដោយ ប្រាក់បៀវត្សគឺជាការចំណាយប្រចាំ និងជាលំហូរសាច់ប្រាក់ដ៏សំខាន់សម្រាប់គ្រប់អាជីវកម្ម។ យោងតាមទិន្នន័យចុងក្រោយពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា ប្រទេសកម្ពុជាមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រដែលបានចុះបញ្ជីចំនួន 47,758 សហគ្រាស និងមានកម្មករនិយោជិតប្រមាណ 2.31 លាននាក់។ សម្រាប់ក្រុមការងារគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្ស ការបើកប្រាក់បៀវត្សតម្រូវឱ្យមានការត្រៀមថវិកា ផ្ទៀងផ្ទាត់ព័ត៌មានបុគ្គលិក ដំណើរការទូទាត់ និងរក្សាទុកកំណត់ត្រាឱ្យបានត្រឹមត្រូវ ព្រោះការយឺតយ៉ាវ ឬកំហុសឆ្គងណាមួយអាចជះឥទ្ធិពលដោយផ្ទាល់ដល់ជីវភាពនយោជិត។ 

 

វិធីសាស្ត្រគ្រប់គ្រងប្រាក់បៀវត្ស ដើម្បីបង្កើនប្រសិទ្ធភាពលំហូរសាច់ប្រាក់ 

 

ចំណុចទី1 ដែលអាជីវកម្មគួរពិនិត្យ គឺកញ្ចប់ថវិកាសម្រាប់បើកប្រាក់ខែ ត្រូវតែមានត្រៀមជាស្រេចនៅថ្ងៃទូទាត់។ ដូច្នេះ ទំហំទឹកប្រាក់ដែលត្រូវបម្រុងទុក ជម្រើសគណនីរក្សាប្រាក់ និងភាពងាយស្រួលក្នុងការដកប្រាក់មកប្រើប្រាស់ គឺជារឿងដែលម្ចាស់អាជីវកម្មត្រូវគិតគូរយ៉ាងហ្មត់ចត់។ ការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែង អាចនឹងមិនសមស្របសម្រាប់កាលបរិច្ឆេទបើកប្រាក់ខែដែលកំណត់ថេរនោះទេ ខណៈដែលការរក្សាប្រាក់ទុកក្នុងគណនីដែលមិនផ្តល់ការប្រាក់សោះ ក៏ធ្វើឱ្យអាជីវកម្មបាត់បង់ឱកាសទទួលបានប្រាក់ចំណូលបន្ថែមផងដែរ។ 

 

ចំណុចទី2 គឺរយៈពេលនៃការរក្សាសាច់ប្រាក់ក្នុងគណនី ​ថាតើសាច់ប្រាក់ត្រូវរក្សាទុកក្នុងគណនីយូរប៉ុណ្ណា មុនពេលត្រូវដកមកប្រើប្រាស់? ប្រសិនបើប្រាក់ដែលបម្រុងទុកសម្រាប់បើកប្រាក់ខែ មិនអាចបង្កើតការប្រាក់បានសោះ នោះមានន័យថាអាជីវកម្មរបស់លោកអ្នក មិនទាន់បានទាញយកអត្ថប្រយោជន៍ជាអតិបរមាពីសាច់ប្រាក់អសកម្ម (Idle funds) ទាំងនោះទេ។ 

 

ចំណុចទី3 គឺថ្លៃដើមនៃការផ្ទេរ និងប្តូរប្រាក់។ សម្រាប់អាជីវកម្មដែលតែងតែទូទាត់ប្រាក់ទៅកាន់អ្នកផ្គត់ផ្គង់ ឬដៃគូនៅក្រៅប្រទេស ការប្តូរប្រាក់គឺជារឿងដែលធ្វើឡើងជាប្រចាំ។ ទម្លាប់ដ៏ឆ្លាតវៃមួយ គឺត្រូវពិនិត្យមើលឱ្យបានច្បាស់លើសពីអត្រាប្តូរប្រាក់ដែលបានបង្ហាញត្រួសៗ។ អត្រាគម្លាតនៃការប្តូរប្រាក់ (FX margin) និងកម្រៃសេវាប្រតិបត្តិការផ្សេងៗ សុទ្ធតែអាចជះឥទ្ធិពលដល់ការចំណាយសរុប។ សម្រាប់ប្រតិបត្តិការប្តូរប្រាក់ញឹកញាប់ ឬក្នុងទំហំទឹកប្រាក់ធំ ភាពខុសគ្នាសូម្បីតែបន្តិចបន្តួច ក៏អាចក្លាយជាការខាតបង់ទឹកប្រាក់ដ៏ធំមួយក្នុងរយៈពេលយូរ។ 

 

ចំណុចទី4 ភាពរលូននៃដំណើរការបើកប្រាក់បៀវត្ស។ ការរៀបចំប្រាក់ខែបុគ្គលិក ការផ្ទៀងផ្ទាត់កំណត់ត្រា និងការរក្សារបាយការណ៍ឱ្យបានច្បាស់លាស់ តែងតែទាមទារពេលវេលា និងារយកចិត្តទុកដាក់ ជាពិសេសនៅពេលដែលទំហំបុគ្គលិកក្នុងក្រុមហ៊ុនកាន់តែកើនឡើង។ 

 

ប្រសិទ្ធភាពនៃការគ្រប់គ្រងប្រាក់បៀវត្ស លំហូរសាច់ប្រាក់ និងការប្តូរប្រាក់ ស្ថិតក្នុងសេវាកម្មធនាគារតែមួយ 

 

យោងតាម របាយការណ៍ប្រចាំឆ្នាំ2025 របស់ធនាគារ វីង សេវាប្រាក់បៀវត្សរបស់ធនាគារ វីង បានកើនឡើង 15% ក្នុងឆ្នាំ2025 ខណៈស្ថាប័នកាន់តែច្រើនជ្រើសរើសធនាគារ វីង ដើម្បីគាំទ្រតម្រូវការបើកប្រាក់បៀវត្សជូនបុគ្គលិក។ បច្ចុប្បន្ន សេវាកម្មបើកប្រាក់បៀវត្សសាជីវកម្មធនាគារ វីង កំពុងបម្រើជូនក្រុមហ៊ុនជាង 1,000 នៅទូទាំងប្រទេសកម្ពុជា។ 

 

លោក សុខ ឡេង នាយកសេវាបើកប្រាក់បៀវត្ស និងធនាគារសាជីវកម្ម នៃធនាគារ វីង  បានលើកឡើងថា៖​ “ប្រាក់បៀវត្សគឺជាការទូទាត់ចំណាយមួយដែលគ្រប់អាជីវកម្មត្រូវធ្វើឱ្យបានត្រឹមត្រូវជារៀងរាល់ខែ។ ការត្រួតពិនិត្យជាប្រចាំនូវរបៀបដែលសាច់ប្រាក់ត្រូវបានរៀបចំផែនការ រក្សាទុក និងផ្ទេរចេញ នឹងជួយឱ្យអាជីវកម្មត្រៀមខ្លួនបានយ៉ាងល្អ នៅពេលចំណាយមានការប្រែប្រួល។” 

 

សេវាកម្មបើកប្រាក់បៀវត្សសាជីវកម្មធនាគារ វីង ជួយឱ្យអាជីវកម្មរៀបចំ និងដំណើរការបើកប្រាក់បៀវត្សកាន់តែងាយស្រួល ព្រមទាំងទទួលបានអត្ថប្រយោជន៍បន្ថែមផ្សេងៗពីធនាគារ វីង។ តាមរយៈដំណោះស្រាយសេវាបើកប្រាក់បៀរវត្ស Wingbiz+ និងសេវាធនាគារតាមអ៊ីនធឺណិត (iBanking) ក្រុមហ៊ុនអាចដំណើរការបើកប្រាក់បៀវត្សដោយ មិនគិតថ្លៃសេវាប្រតិបត្តិការ ពិនិត្យកំណត់ត្រាប្រាក់បៀវត្ស បង់វិក្កយបត្រ និងតាមដានរាល់ប្រតិបត្តិការទាំងអស់បានយ៉ាងងាយស្រួល តាមប្រព័ន្ធ Wing Business Portal។ 

 

សម្រាប់អាជីវកម្ម ឬក្រុមហ៊ុនដៃសហការ ដែលមានលក្ខណសៈសម្បត្តិគ្រប់គ្រាន់ ក៏អាចទទួលបានអត្រាការប្រាក់រហូតដល់ 3% ក្នុងមួយឆ្នាំ លើសមតុល្យគណនីសន្សំសាជីវកម្ម, ទទួលបានអត្រាប្តូរប្រាក់ពិសេស និងចំណេញកាន់តែច្រើនជាមួយអត្រាប្តូរប្រាក់ដើម ចាប់ពី 5,000 ដុល្លារអាមេរិកឡើងទៅ និងអាចស្នើកម្ចីបើកប្រាក់បៀវត្ស ឱ្យបុគ្គលិកភ្លាមៗរហូតដល់ 200,000 ដុល្លារអាមេរិក ដោយមិនចាំបាច់មានទ្រព្យធានា ដោយស្របតាមលក្ខណ្ឌអនុវត្តនានា។ 

 

សម្រាប់បុគ្គលិកវិញ ក៏អាចទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជាការធានារ៉ាប់រងអាយុជីវិតរហូតដល់ 10,000.00 ដុល្លារអាមេរិក,​ ទទួលបានការប្រាក់ 3% លើគណនីសន្សំ, ស្នើកម្ចីឌីជីថល និងភាពងាយស្រួលក្នុងការដកប្រាក់ខែរបស់ពួកគេតាមរយៈភ្នាក់ងារធនាគារ វីង ជាងទូលំទូលាយ 12,000 កន្លែងនៅទូទាំងប្រទេស។ 

 

សម្រាប់អាជីវកម្មដែលកំពុងរៀបចំប្រព័ន្ធប្រាក់បៀវត្សសម្រាប់ឆ្នាំ2027 សូមស្វែងរកព័ត៌មានបន្ថែមតាមរយៈ៖  

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ៣៦៖ គ្រប់គ្រងការនាំចូល-នាំចេញឱ្យរលូន ចាប់ផ្តើមពីការរៀបចំហិរញ្ញវត្ថុឱ្យត្រឹមត្រូវ

ទំនិញកុងតឺន័រជាច្រើនកំពុងចរាចរណ៍យ៉ាងសកម្មឆ្លងកាត់កំពង់ផែរបស់កម្ពុជា។ ប៉ុន្តែនៅពីក្រោយភាពមមាញឹកនេះ ប្រតិបត្តិការនីមួយៗតែងតែមាននីតិវិធីគយ និងការរៀបចំផ្នែកហិរញ្ញវត្ថុមិនដូចគ្នាឡើយ។

ចេញផ្សាយនៅ: Oct 26, 2026

អានរហ័ស

វគ្គ​៣៤៖ មធ្យោបាយជួយបុគ្គលិកកសាងអនាគតហិរញ្ញវត្ថុឱ្យប្រសើឡើងតាមរយៈសេវាកម្មបើកប្រាក់បៀវត្ស

សម្រាប់បុគ្គលិកជាច្រើន ថ្ងៃបើកប្រាក់ខែបែរជាមានអារម្មណ៍ដូចជា «ថ្ងៃសងបំណុល» ទៅវិញ។ ប្រាក់ខែទើបតែចូល ក៏ត្រូវយកទៅទូទាត់វិក្កយបត្រ និងចំណាយលើតម្រូវការប្រចាំថ្ងៃ។ ចំណែកការសន្សំ ត្រូវទុករហូតដល់ចុងខែ ដែលពេលនោះអាចនៅសល់ប្រាក់តិចតួច ឬមិនមានសល់ទាល់តែសោះ។

ចេញផ្សាយនៅ: Oct 23, 2026

អានរហ័ស

វគ្គ​៣៣៖ ចាប់យកឱកាសទីផ្សារអន្តរជាតិ ដោយទំនុកចិត្តជាមួយដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម

សព្វថ្ងៃនេះ ក្រុមហ៊ុននាំចេញនៅកម្ពុជាកាន់តែច្រើនឡើង​កំពុងបង្កើនការចាប់យកចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិន សហគមន៍អាស៊ាន សហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម។ ស្របពេលដែលអាជីវកម្មកំពុងពង្រីកខ្លួនទៅកាន់ទីផ្សារកាន់តែច្រើន ការរៀបចំមធ្យោបាយទូទាត់ប្រាក់ជាមួយដៃគូបញ្ជាទិញថ្មីៗ គឺជាផ្នែកមួយដ៏សំខាន់នៃការសម្រេចចិត្តក្នុងការធ្វើពាណិជ្ជកម្ម។

ចេញផ្សាយនៅ: Oct 23, 2026