វគ្គ​៣៣៖ ចាប់យកឱកាសទីផ្សារអន្តរជាតិ ដោយទំនុកចិត្តជាមួយដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម

សព្វថ្ងៃនេះ ក្រុមហ៊ុននាំចេញនៅកម្ពុជាកាន់តែច្រើនឡើង​កំពុងបង្កើនការចាប់យកចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិន សហគមន៍អាស៊ាន សហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម។ ស្របពេលដែលអាជីវកម្មកំពុងពង្រីកខ្លួនទៅកាន់ទីផ្សារកាន់តែច្រើន ការរៀបចំមធ្យោបាយទូទាត់ប្រាក់ជាមួយដៃគូបញ្ជាទិញថ្មីៗ គឺជាផ្នែកមួយដ៏សំខាន់នៃការសម្រេចចិត្តក្នុងការធ្វើពាណិជ្ជកម្ម។

ចេញផ្សាយនៅ: Oct 23, 2026

ក្នុងរយៈពេល 7ខែដើមឆ្នាំ2026នេះ ការនាំចេញរបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់ 20.81 ពាន់លានដុល្លារអាមេរិក ដែលកើនឡើង 21.3% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE)។ ប្រភពដដែល បានឱ្យដឹងថា សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេ បន្ទាប់មកគឺប្រទេសវៀតណាម ចិន ជប៉ុន និងកាណាដា។ 

 

ជាមួយគ្នានេះ សកម្មភាពនៃពាណិជ្ជកម្មកម្ពុជា ក៏កំពុងពង្រីកខ្លួននៅតាមទីផ្សារធំៗក្នុងតំបន់ផងដែរ។ តួយ៉ាង យោងតាម​របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មជាមួយអាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ 10.3 ពាន់លានដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាលឆ្នាំ2026 ពោលគឺបានកើនឡើង 21.8% ខណៈដែលការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបវិញ បានកើនឡើង 8% ដែលសម្រេចបានទឹកប្រាក់ 3ពាន់លានដុល្លារអាមេរិក។

 

ការពង្រីកការលក់ទៅកាន់ទីផ្សារកាន់តែច្រើន មានន័យថាម្ចាស់អាជីវកម្មត្រូវធ្វើការជាមួយអ្នកទិញកាន់តែច្រើនដូចគ្នា ហើយទំនាក់ទំនងនីមួយៗអាចមានលក្ខខណ្ឌទូទាត់ប្រាក់ខុសៗគ្នា។ សម្រាប់អាជីវកម្មកម្ពុជាដែលធ្វើពាណិជ្ជកម្មឆ្លងដែន ការរៀបចំលក្ខខណ្ឌដែលដំណើរការល្អជាមួយអតិថិជនចាស់ អាចនឹងមិនស័ក្តិសមសម្រាប់អតិថិជនថ្មីនោះឡើយ។  

 

ក្រុមហ៊ុននាំចេញជាច្រើន បានកំណត់យ៉ាងច្បាស់ពីគោលដៅទីផ្សាររបស់ខ្លួន ហើយអ្វីដែលពួកគេត្រូវការ គឺការគាំទ្រ និងដំណោះស្រាយ ដើម្បីទាញយកប្រយោជន៍ពីឱកាសទាំងនេះឱ្យបានជាអតិបរមា។ ជាក់ស្តែង ពេលវេលានៃការទូទាត់ ឯកសារពាណិជ្ជកម្ម និងហានិភ័យនៃការទូទាត់ គឺជាកត្តាដែលត្រូវយកមកពិចារណានៅពេលព្រមព្រៀងលក្ខខណ្ឌជាមួយដៃគូបញ្ជាទិញថ្មី។ ហេតុនេះហើយ ទើបដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មនៅកម្ពុជា ដើរតួជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្តល់នូវជម្រើសដ៏សម្បូរបែប ដើម្បីជួយឱ្យអាជីវកម្មអាចសម្រេចបាននូវប្រតិបត្តិការឆ្លងដែនដោយទំនុកចិត្ត។ 

 

ទីផ្សារខុសគ្នា លក្ខខណ្ឌទូទាត់ក៏ខុសគ្នាដែរ 

 

មិនមានវិធីសាស្ត្រទូទាត់ប្រាក់ណាមួយ ដែលអាចយកទៅអនុវត្តសម្រាប់គ្រប់ប្រតិបត្តិការនាំចេញនោះទេ។ លក្ខខណ្ឌដែលដំណើរការរលូនជាមួយអតិថិជនយូរឆ្នាំ អាចនឹងមិនសមស្របសម្រាប់ការបញ្ជាទិញលើកដំបូងពីដៃគូបញ្ជាទិញថ្មីឡើយ ជាពិសេសនៅពេលដែលភាគីទាំងពីរទើបតែចាប់ផ្តើមទំនាក់ទំនងក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា។ 

 

មុននឹងសម្រេចចិត្តយល់ព្រមលើប្រតិបត្តិការណាមួយ ម្ចាស់អាជីវកម្មតែងតែពិចារណាលើកម្រិតនៃទំនាក់ទំនងជាមួយអ្នកទិញ ទំហំនៃការបញ្ជាទិញ លក្ខខណ្ឌទូទាត់ និងតម្រូវការឯកសារពាណិជ្ជកម្មជាដើម។ កត្តាទាំងនេះ ក៏អាចជួយឱ្យអាជីវកម្មវាយតម្លៃហានិភ័យលើការទូទាត់បានកាន់តែច្បាស់ រួមទាំងហានិភ័យនៃការទូទាត់យឺត ឬមិនទទួលបានការទូទាត់តាមការព្រមព្រៀង។  

 

ជាក់ស្តែង អ្នកទិញដែលធ្លាប់ធ្វើពាណិជ្ជកម្មជាមួយគ្នាយូរ និងអ្នកទិញថ្មី អាចត្រូវការវិធីសាស្ត្រគ្រប់គ្រងប្រតិបត្តិការខុសគ្នា។ ផលិតផលហិរញ្ញប្បទានពាណិជ្ជកម្ម អាចផ្តល់ភាពបត់បែនដល់អ្នកនាំចេញ ក្នុងការរៀបចំការទូទាត់ ឯកសារពាណិជ្ជកម្ម និងហិរញ្ញប្បទាន ឱ្យស្របទៅនឹងទំនាក់ទំនង និងលក្ខខណ្ឌនៃប្រតិបត្តិការនីមួយៗ។ 

 

លោក ហេង ភិរុណ នាយករងសាជីវកម្មធនាគារ នៃធនាគារ វីង បានលើកឡើងថា៖ “កំណើននៃការនាំចេញ មិនមែនសំដៅត្រឹមតែការឈានជើងចូលទីផ្សារថ្មីៗនោះទេ តែវាក៏ទាមទារឱ្យមានរចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពផងដែរ។” 

 

លោកបានបន្ថែមទៀតថា៖ "ខណៈពេលដែលអាជីវកម្មកំពុងបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗ ពួកគេត្រូវការដំណោះស្រាយគ្រប់ជ្រុងជ្រោយ ឬ One-stop solution ដែលអាចផ្តល់ការធានាលើការទូទាត់ គាំទ្រតម្រូវការទុនបង្វិល និងចាត់ចែងចរន្តសាច់ប្រាក់គ្រប់ដំណាក់កាលនៃវដ្តពាណិជ្ជកម្ម។ តាមរយៈការប្រើប្រាស់ហិរញ្ញប្បទានឱ្យស្របតាមលក្ខខណ្ឌ និងគោលដៅអាជីវកម្ម ម្ចាស់ក្រុមហ៊ុនអាចរក្សាលំនឹងសាច់ប្រាក់ គ្រប់គ្រងហានិភ័យបានល្អ និងបន្តពង្រីកអាជីវកម្មដោយភាពជឿជាក់បំផុត។" 

 

ក្នុងនោះ លិខិតឥណទាន (LC) អាចជួយធានាដល់ការទូទាត់ប្រាក់សម្រាប់អ្នកនាំចេញបានកាន់តែមានសុវត្ថិភាពខ្ពស់ ក្នុងករណីដែលឯកសារដែលបានដាក់ស្នើ ស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀង។ ទន្ទឹមនឹងនេះ LC ក៏អាចបើកឱកាសឱ្យអាជីវកម្មទទួលបានទុនបង្វិលបានកាន់តែលឿន តាមរយៈដំណោះស្រាយហិរញ្ញប្បទានរបស់ធនាគារ វីង ដែលស្របតាមលក្ខខណ្ឌ។ សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មថ្មី LC ក៏ជួយបង្កើតក្របខណ្ឌច្បាស់លាស់សម្រាប់ភាគីទាំងពីរ ដោយកំណត់ពីកាតព្វកិច្ចទូទាត់ ការរៀបចំឯកសារ និងការអនុវត្តប្រតិបត្តិការរវាងភាគីទាំងសងខាង។ 

 

ចំណែកឯ សេវាបេឡានិច័យ (Documentary Collections) គឺជាជម្រើសមួយទៀតសម្រាប់ការគ្រប់គ្រងឯកសារ និងការទូទាត់ក្នុងប្រតិបត្តិការពាណិជ្ជកម្ម។ តាមរយៈសេវានេះ ធនាគារនឹងជួយគ្រប់គ្រងឯកសារ ស្របតាមការណែនាំរបស់អ្នកទិញ និងអ្នកលក់ ហើយជាទូទៅ ការប្រគល់ឯកសារនឹងភ្ជាប់ទៅនឹងការទូទាត់ ឬការទទួលយល់ព្រមលើការទូទាត់ តាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។ 

 

ការសម្រេចចិត្តជ្រើសរើសមធ្យោបាយណាមួយ គឺអាស្រ័យទៅលើស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការ។ ជាឧទាហរណ៍ ម្ចាស់អាជីវកម្មអាចនឹងទាមទារឱ្យមានការធានាលើការទូទាត់ហ្មត់ចត់សម្រាប់កិច្ចព្រមព្រៀងជាក់លាក់ណាមួយ។ យ៉ាងណាមិញ ប្រសិនបើការធ្វើពាណិជ្ជកម្មជាមួយដៃគូបញ្ជាទិញដែលមានទំនាក់ទំនងល្អ និងភាពជឿជាក់ជាមួយគ្នាហើយនោះ ការប្រើប្រាស់ត្រឹមឯកសារពាណិជ្ជកម្មបែបសាមញ្ញ ក៏ជាជម្រើសសមស្របដែរ។ 

 

ការប្រើប្រាស់ហិរញ្ញប្បទានដើម្បីបង្កើនការនាំចេញ 

 

នៅក្នុងការធ្វើហិរញ្ញប្បទានពាណិជ្ជកម្ម ការទូទាត់ប្រាក់គឺគ្រាន់តែជាមួយផ្នែកមួយប៉ុណ្ណោះ។ រយៈពេលដែលចំណាយលើប្រតិបត្តិការឆ្លងដែន ក៏អាចប៉ះពាល់ដល់ចរន្តសាច់ប្រាក់ និងទុនបង្វិលផងដែរ ជាពិសេសនៅពេលដែលការទូទាត់ប្រាក់ ត្រូវធ្វើឡើងក្រោយពេលទំនិញដឹកជញ្ជូនរួចរាល់។  

 

យ៉ាងនេះណាក្តី គម្លាតនៃពេលវេលារង់ចាំនេះ មិនមែនមានន័យថាអាជីវកម្មកំពុងជួបប្រទះបញ្ហាកង្វះខាតសាច់ប្រាក់នោះឡើយ។ អ្នកនាំចេញគ្រាន់តែជ្រើសរើសរក្សាទុនបង្វិលរបស់ខ្លួនទុកក្នុងដៃ ដើម្បីត្រៀមសម្រាប់ចាប់យកការបញ្ជាទិញថ្មីៗ ឬដោះស្រាយកិច្ចការអាទិភាពនានា ក្នុងអំឡុងពេលរង់ចាំការទូទាត់តាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាតែប៉ុណ្ណោះ។ 

 

សម្រាប់អ្នកនាំចេញដែលកំពុងពង្រីកទីផ្សារទៅកាន់ប្រទេសផ្សេងៗ ការប្រើប្រាស់សេវាហិរញ្ញប្បទាន គួរតែត្រូវបានគិតគូរឱ្យដើរស្របគ្នា ទៅនឹងទម្រង់នៃការទូទាត់ប្រាក់។ ការសម្រេចចិត្តជ្រើសរើសជម្រើសណាមួយ គឺផ្អែកសំខាន់លើតម្លៃនៃប្រតិបត្តិការ លក្ខខណ្ឌទូទាត់ ពេលវេលា និងគោលដៅហិរញ្ញវត្ថុផ្ទាល់របស់អាជីវកម្មនីមួយៗ។ 

 

ជាក់ស្តែង សេវាឥណទានពាណិជ្ជកម្ម អាចជួយគាំទ្រដល់តម្រូវការទុនបង្វិលដែលស្របតាមលក្ខខណ្ឌនៅគ្រប់ដំណាក់កាលនៃការធ្វើពាណិជ្ជកម្ម ចាប់តាំងពីការទិញទំនិញ និងវត្ថុធាតុដើម រហូតដល់ការផ្តល់ទុនសម្រាប់ស្តុកទំនិញ ការចាត់ចែងការទូទាត់ជូនអ្នកផ្គត់ផ្គង់ និងការជួយទ្រទ្រង់ចរន្តសាច់ប្រាក់ ក្នុងពេលរង់ចាំការទូទាត់ពីអតិថិជន។ ដំណោះស្រាយនេះ ជួយសម្រួលម្ចាស់អាជីវកម្មនូវភាពបត់បែនយ៉ាងពេញលេញ ក្នុងការប្រើប្រាស់ហិរញ្ញប្បទានឱ្យស្របទៅនឹងពេលវេលា និងប្រតិបត្តិការជាក់ស្តែង នៅគ្រប់ដំណាក់កាលពាណិជ្ជកម្ម។ 

 

ជ្រើសរើសដំណោះស្រាយហិរញ្ញប្បទានឱ្យស្របតាមប្រតិបត្តិការនាំចេញ 

 

រាល់ពេលមានដៃគូបញ្ជាទិញថ្មី ទំហំនៃការបញ្ជាទិញកើនឡើង ឬលក្ខខណ្ឌទូទាត់ប្រែប្រួល របៀបនៃការរៀបចំចាត់ចែងប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ក៏ទាមទារឱ្យមានការបត់បែនទៅតាមនោះផងដែរ។ 

 

ដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារ វីង ជួយគាំទ្រដល់អ្នកនាំចូល និងអ្នកនាំចេញដែលស្របតាមលក្ខខណ្ឌ ជាមួយនឹងជម្រើសដ៏បត់បែនសម្រាប់ការទូទាត់អន្តរជាតិ ឯកសារពាណិជ្ជកម្ម ការធានាលើការទូទាត់ និងសេវាហិរញ្ញប្បទាន។ 

 

វិធីសាស្ត្រដ៏សមស្រប និងមានប្រសិទ្ធភាពបំផុត គឺត្រូវផ្តើមចេញពីការវាយតម្លៃលើប្រតិបត្តិការនោះផ្ទាល់តែម្តង ពោលគឺត្រូវមើលថា តើអាជីវកម្មលោកអ្នកកំពុងធ្វើពាណិជ្ជកម្មជាមួយដៃគូណា តើការទូទាត់ប្រាក់នឹងត្រូវធ្វើឡើងតាមរបៀបណា ហើយភាគីទាំងសងខាងបានឯកភាពគ្នាលើលក្ខខណ្ឌពាណិជ្ជកម្មអ្វីខ្លះ 

ក្រុមការងារធនាគារ​ វីង រង់ចាំស្វាគមន៍ក្នុងការពិភាក្សា និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើតម្រូវការហិរញ្ញប្បទានពាណិជ្ជកម្មរបស់លោកអ្នក។ សូមណាត់ជួបពិភាក្សាជាមួយអ្នកឯកទេសហិរញ្ញប្បទានពាណិជ្ជកម្មរបស់យើងខ្ញុំ ដោយគ្រាន់តែបំពេញព័ត៌មានខ្លីៗ តាមតំណនៅទីនេះ៖ https://bit.ly/4zqE7is។ 

 

សម្រាប់ព័ត៌មានលម្អិតពីដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារ វីង សូមអញ្ជើញមកកាន់សាខាធនាគារ វីង ដែលនៅជិតបំផុត។ លោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ 023 999 989 ឬចូលទៅកាន់គេហទំព័រ៖ https://www.wingbank.com.kh/en/form/trade-finance។  

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

វគ្គ៣៦៖ គ្រប់គ្រងការនាំចូល-នាំចេញឱ្យរលូន ចាប់ផ្តើមពីការរៀបចំហិរញ្ញវត្ថុឱ្យត្រឹមត្រូវ

ទំនិញកុងតឺន័រជាច្រើនកំពុងចរាចរណ៍យ៉ាងសកម្មឆ្លងកាត់កំពង់ផែរបស់កម្ពុជា។ ប៉ុន្តែនៅពីក្រោយភាពមមាញឹកនេះ ប្រតិបត្តិការនីមួយៗតែងតែមាននីតិវិធីគយ និងការរៀបចំផ្នែកហិរញ្ញវត្ថុមិនដូចគ្នាឡើយ។

ចេញផ្សាយនៅ: Oct 26, 2026

អានរហ័ស

វគ្គ៣៥៖ វិធីសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឱ្យមានប្រសិទ្ធភាព សម្រាប់ផែនការប្រាក់រៀបចំប្រាក់បៀវត្សឆ្នាំ២០២៧

ការត្រួតពិនិត្យកញ្ចប់ថវិកាប្រាក់បៀវត្ស សមតុល្យគណនី និងដំណើរការទូទាត់ជាមុន អាចជួយឱ្យអាជីវកម្មត្រៀមខ្លួនបានកាន់តែល្អ ចំពោះការប្រែប្រួលនៃចំណាយផ្សេងៗ។

ចេញផ្សាយនៅ: Oct 23, 2026

អានរហ័ស

វគ្គ​៣៤៖ មធ្យោបាយជួយបុគ្គលិកកសាងអនាគតហិរញ្ញវត្ថុឱ្យប្រសើឡើងតាមរយៈសេវាកម្មបើកប្រាក់បៀវត្ស

សម្រាប់បុគ្គលិកជាច្រើន ថ្ងៃបើកប្រាក់ខែបែរជាមានអារម្មណ៍ដូចជា «ថ្ងៃសងបំណុល» ទៅវិញ។ ប្រាក់ខែទើបតែចូល ក៏ត្រូវយកទៅទូទាត់វិក្កយបត្រ និងចំណាយលើតម្រូវការប្រចាំថ្ងៃ។ ចំណែកការសន្សំ ត្រូវទុករហូតដល់ចុងខែ ដែលពេលនោះអាចនៅសល់ប្រាក់តិចតួច ឬមិនមានសល់ទាល់តែសោះ។

ចេញផ្សាយនៅ: Oct 23, 2026