យុទ្ឋនាការ​ ៤០០០​រៀល ដើម្បីកម្ពុជាគ្មានគ្រាប់មីន

ធនាគារ វីង បានសហការជាមួយ សភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា និងកាសែតខ្មែរថាមស៍  ក្នុុងយុទ្ធនាការ “4000រៀលដើម្បីកម្ពុជាគ្មានមីន” ដើម្បីរៃអង្គាសថវិកា ជួយដល់អាជ្ញាធរមីន ក្នុងយុទ្ធនាការដោះសម្អាតមីន និងធ្វើឲ្យកម្ពុជាគ្មានមីនត្រឹមឆ្នាំ2025។ យោងតាមរបាយការណ៌របស់អាជ្ញាធរមីន ចាប់ពីខែមករា ឆ្នាំ1979 ដល់ ខែឧសភា ឆ្នាំ2023 មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន 65,024នាក់ ដោយក្នុងនោះមានជនរងគ្រោះស្លាប់ចំនួន 19,820នាក់ របួសចំនួន36,120 និងពិការអវយវៈចំនួន 9,084។ គិតត្រឹមឆ្នាំ2023នេះ ប្រទេសកម្ពុជាមានប្រជាជនជាង 16 លាននាក់ ហើយផ្ទៃដីដែលមិនទាន់មានសុវត្ថិភាពមីន មានចំនួន563គីឡូម៉ែត្រក្រឡា ដែលនៅតែបង្កការគម្រាមកំហែង ដល់តម្រូវការប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋ។  ហើយដើម្បីសម្អាតមីនទាំងនោះ កម្ពុជាត្រូវការថវិកាប្រមាណជាជាង 138 លានដុល្លារ។ តាមរយៈយុទ្ធនាការនេះ យើងរំពឹងថា ការបរិច្ចាគបន្តិចម្នាក់ពីសំណាក់សប្បុរសជន នឹងអាចជួយសម្រាលបន្ទុកអាជ្ញាធរមីនបានខ្លះក្នុងការប្រគល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ចេញផ្សាយនៅ: Jul 17, 2023

ធនាគារ វីង បានសហការជាមួយ សភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា និងកាសែតខ្មែរថាមស៍  ក្នុុងយុទ្ធនាការ “4000រៀលដើម្បីកម្ពុជាគ្មានមីន” ដើម្បីរៃអង្គាសថវិកា ជួយដល់អាជ្ញាធរមីន ក្នុងយុទ្ធនាការដោះសម្អាតមីន និងធ្វើឲ្យកម្ពុជាគ្មានមីនត្រឹមឆ្នាំ2025។

យោងតាមរបាយការណ៌របស់អាជ្ញាធរមីន ចាប់ពីខែមករា ឆ្នាំ1979 ដល់ ខែឧសភា ឆ្នាំ2023 មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន 65,024នាក់ ដោយក្នុងនោះមានជនរងគ្រោះស្លាប់ចំនួន 19,820នាក់ របួសចំនួន36,120 និងពិការអវយវៈចំនួន 9,084។

គិតត្រឹមឆ្នាំ2023នេះ ប្រទេសកម្ពុជាមានប្រជាជនជាង 16 លាននាក់ ហើយផ្ទៃដីដែលមិនទាន់មានសុវត្ថិភាពមីន មានចំនួន563គីឡូម៉ែត្រក្រឡា ដែលនៅតែបង្កការគម្រាមកំហែង ដល់តម្រូវការប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋ។  ហើយដើម្បីសម្អាតមីនទាំងនោះ កម្ពុជាត្រូវការថវិកាប្រមាណជាជាង 138 លានដុល្លារ។

តាមរយៈយុទ្ធនាការនេះ យើងរំពឹងថា ការបរិច្ចាគបន្តិចម្នាក់ពីសំណាក់សប្បុរសជន នឹងអាចជួយសម្រាលបន្ទុកអាជ្ញាធរមីនបានខ្លះក្នុងការប្រគល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026