ការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា

ធនាគារ វីង មានមោទកភាពចំពោះការផ្តល់នូវភាពងាយស្រួលជាមួយផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។   ធនាគារ វីង បានបន្តខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ដោយប្រកាន់ភ្ជាប់នូវបាវចនារបស់ខ្លួនក្នុងនាមជា “ធនាគារសម្រាប់កម្ពុជា”។ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើនសម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា ដែលផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ និងសេវាកម្មជាច្រើនទៀត ភាពលេចធ្លោរបស់ធនាគារ វីង គឺផ្តោតលើការផ្តល់ដំណោះស្រាយឌីជីថលដែលបានធ្វើទំនើបកម្មពីរបៀបងាយស្រួលដែលពលរដ្ឋកម្ពុជាទទួលបាននូវសេវាកម្មធនាគារ។ ជាមួយនឹងការប្តេជ្ញាចិត្ត ក៏ដូចជាផ្តល់នូវភាពងាយស្រួល​ដើម្បីលើកម្ពស់ជីវភាពរស់នៅអតិថិជនរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងនោះ ធនាគារ វីង ក៏មានការផ្តល់ជូននូវសេវាកម្មបញ្ចូលទឹកប្រាក់ទូរសព្ទ​ ការទូទាត់តាម​ Wingpay ហើយថែមទាំងផ្តល់សេវាកម្មពាណិជ្ជកម្មអនឡាញតាមរយៈថ្នាលជីថលរបស់ខ្លួនដូចជា៖ Wingmall, Wingmarket និង Wingagri ជាដើម។  សព្វថ្ងៃនេះ ធនាគារ វីង បម្រើប្រជាជនកម្ពុជាទាំងមូលដោយគ្របដណ្តប់ ១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា ដោយផ្តោតលើសេវាកម្មលឿនរហ័ស សុវត្ថិភាព ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ជាច្រើនទៀតនៅលើស្មាតហ្វូនតាមរយៈពហុមុខងារអេប Wing Bank, ភ្នាក់ងារធនាគារ វីង ដែលមានជាង ១១.០០០ កន្លែង, ដៃគូអាជីវកម្មដែលជាង ១៤០.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, Western Union, […]

ចេញផ្សាយនៅ: Oct 14, 2024

ធនាគារ វីង មានមោទកភាពចំពោះការផ្តល់នូវភាពងាយស្រួលជាមួយផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។ 

ធនាគារ វីង បានបន្តខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ដោយប្រកាន់ភ្ជាប់នូវបាវចនារបស់ខ្លួនក្នុងនាមជា “ធនាគារសម្រាប់កម្ពុជា”។ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើនសម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា ដែលផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ និងសេវាកម្មជាច្រើនទៀត ភាពលេចធ្លោរបស់ធនាគារ វីង គឺផ្តោតលើការផ្តល់ដំណោះស្រាយឌីជីថលដែលបានធ្វើទំនើបកម្មពីរបៀបងាយស្រួលដែលពលរដ្ឋកម្ពុជាទទួលបាននូវសេវាកម្មធនាគារ។ ជាមួយនឹងការប្តេជ្ញាចិត្ត ក៏ដូចជាផ្តល់នូវភាពងាយស្រួល​ដើម្បីលើកម្ពស់ជីវភាពរស់នៅអតិថិជនរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងនោះ ធនាគារ វីង ក៏មានការផ្តល់ជូននូវសេវាកម្មបញ្ចូលទឹកប្រាក់ទូរសព្ទ​ ការទូទាតតាម​ Wingpay ហើយថែមទាំងផ្តល់សេវាកម្មពាណិជ្ជកម្មអនឡាញតាមរយៈថ្នាលជីថលរបស់ខ្លួនដូចជា៖ Wingmall, Wingmarket និង Wingagri ជាដើម។ 

សព្វថ្ងៃនេះ ធនាគារ វីង បម្រើប្រជាជនកម្ពុជាទាំងមូលដោយគ្របដណ្តប់ ១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា ដោយផ្តោតលើសេវាកម្មលឿនរហ័ស សុវត្ថិភាព ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ជាច្រើនទៀតនៅលើស្មាតហ្វូនតាមរយៈពហុមុខងារអេប Wing Bank, ភ្នាក់ងារធនាគារ វីង ដែលមានជាង ១១.០០០ កន្លែង, ដៃគូអាជីវកម្មដែលជាង ១៤០.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, Western Union, Visa, UnionPay International, AliPay, WeChat Pay, Huawei, Oracle, Ria, Prudential Cambodia, GME, Japan Remit Finance, SentBe និងក្រុមហ៊ុនលំដាប់កំពូលផ្សេងៗទៀតជាច្រើន បន្ទាប់ពីទទួលបានអាជ្ញាបណ្ណប្រតិបត្តិការជាធនាគារពាណិជ្ជពេញលេញនៅចុងឆ្នាំ២០២០កន្លងមក ធនាគារ វីង បានពង្រីកវិសាលភាពរបស់ខ្លួនដោយបានបើកដំណើរការចំនួន ២៣សាខា​នៅទូទាំងប្រទេស ដែលជាការពង្រឹងគ្រឹះបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា។ 

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ “ការពង្រីកខ្លួនឥតឈប់ឈរទាំងនេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើននូវវិសាលភាព ក៏ដូចជាផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់ទៅដល់គ្រប់មជ្ឈដ្ឋាននៃសហគមនៅទូទាំងប្រទេសកម្ពុជា។” 

បេសកម្មចម្បងរបស់ធនាគារ វីង គឺការប្តេជ្ញាចិត្តចំពោះការផ្តល់ជូននូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថល ជាពិសេសអ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ។​ មានភ្នាក់ងារវីងជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រី ដែលធ្វើឱ្យធនាគារ វីង ក្លាយជាឧទាហរណ៍ដ៏ល្អនៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។ ទាំងនេះគឺមានការចូលរួមគាំទ្រតាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមដ៏រឹងមាំមួយរួមមាន៖​ ភាពជាដៃគូរយៈពេលវែងជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដោយផ្ដល់នូវការគាំទ្រជាបន្តបន្ទាប់សម្រាប់ការងារសប្បុរសធម៌របស់ពួកគេនៅក្នុងវិស័យថែទាំសុខភាព,​ ការជួយទៅដល់កុមារទីទ័លក្រ​តាមរយៈអង្គការអាហ្វេស៊ីបកម្ពុជា ព្រមទាំងផ្តល់នូវការឧបត្ថម្ភមូលនិធិទៅដល់មន្ទីរពេទ្យកុមារអង្គរ មូលនិធិគន្ធបុប្ផាកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងគំនិតផ្តចផ្តើមសង្គមជាច្រើនផ្សេងទៀត។ 

ជាលទ្ធផលនៃការកិច្ចខិតខំប្រឹងប្រែងទាំងនេះ ធនាគារ វីង បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេដែលបានទទួលពានរង្វាន់សុខុមាលភាពសង្គម និងការអភិវឌ្ឍដ៏ឆ្នើម សម្រាប់ការផ្ដល់ជំនួយក្នុងការចែករំលែកមូលនិធិសង្គ្រោះបន្ទាន់ពីកម្មវិធីផ្ទេរសាច់​ប្រាក់ ក្នុងគោលបំណងជួយប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមប្រចាំឆ្នាំ២០២៣ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ក៏បានទទួលស្គាល់ ពីភាពជោគជ័យរបស់ធនាគារ វីង ក្នុងការរៀបចំ សិក្ខាសាលាហិរញ្ញវត្ថុរបស់ភ្នាក់ងារវីង និងយុទ្ធនាការលើកទឹកចិត្តឱ្យមានការបរិច្ចាគដើម្បីជួយដល់បេសកកម្មរបស់អាជ្ញាធរកម្ចាត់មីនកម្ពុជាក្នុងការធ្វើឱ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។​  

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “យើងខ្ញុំប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការក្លាយខ្លួនជាធនាគារដែលមានទំនួលខុសត្រូវក្នុងសង្គម ដោយបង្កើតឥទ្ធិពលជាវិជ្ជមានដល់សង្គមតាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមគ្រប់ជ្រុងជ្រោយរបស់យើងខ្ញុំ។”​  

ដោយផ្តោតលើការប្តេជ្ញាចិត្តសំខាន់ៗទាំងនេះ បានធ្វើឱ្យធនាគារ វីង អាចសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ធនាគារ វីងបានកើនឡើង ១៥១% បើធៀបទៅនឹងឆ្នាំ២០២ ដែលឈានទៅដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមកគឺ ១,៥៩ ពាន់លានដុល្លារអាមេរិក។​ ខណៈដែលមូលដ្ឋានអតិថិជនរបស់យើងបានកើនឡើង ២៣% ក្នុងឆ្នាំ២០២៣ ដោយបានកើនដល់ ៨,៩លាន​នាក់។  

អ្នកឧកញ៉ា គិត​ ម៉េង បានមានប្រសាសន៍បន្ថែមទៀតថា៖ “បើសម្លឹងឆ្ពោះទៅមុខ ខ្ញុំពិតជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះសេដ្ឋកិច្ចកម្ពុជា។​ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចតុកោណ ដែលក្នុងដំណាក់កាលទី១បានកំណត់គោលដៅយ៉ាងច្បាស់លាស់ និងចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕

អានបន្ថែម៖ https://bit.ly/3U7dPP4

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026