សេវាកម្មហិរញ្ញវត្ថុមានភាពងាយស្រួលតាមរយៈកិច្ចសហការរវាង ធនាគារស្ថាបនា និងធនាគារឯកទេសវីង

ធនាគារស្ថាបនា និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សេវាកម្ម​ថ្មីសម្រាប់អតិថិជន​របស់ខ្លួន។ ឥឡូវនេះ អតិថិជនធនាគារស្ថាបនានឹងមាន​ងាយ​ស្រួល ​ក្នុងការផ្ទេរប្រាក់ និងទូទាត់ប្រាក់កម្ចីតាមរយៈសេវាកម្មដែលផ្តល់ជូនដោយធនាគារឯកទេសវីង។ ជាងនេះទៅទៀត អតិថិជនរបស់ធនាគារស្ថាបនាក៏អាចទទួលបានសេវាកម្មជាច្រើនពីធនាគារឯកទេសវីង តាមរយៈដៃគូពាណិជ្ជកម្មចំនួន ១២០០០ ដៃគូសហការបង់ប្រាក់ជាង២០០ និងដៃគូផ្ទេរប្រាក់ពីគ្រប់បណ្តាប្រទេសជាង៥០ នៅទូទាំងពិភពលោក និងសេវាកម្មវីងផ្សេងៗទៀត។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានភាពជឿជាក់ថា ភាពជាដៃគូនេះនឹងផ្តល់ជាឱកាសសម្រាប់មនុស្សរាប់លាននាក់ដែលមិនមាន ឬមិនធ្លាប់ប្រើប្រាស់សេវាកម្មធនាគារ​ នៅក្នុងតំបន់ប្រតិបត្តិការ​របស់​​​វីង ក្នុងការទទួលយកប្រាក់កម្ចីពីធនាគារស្ថាបនាដើម្បីពង្រីកអាជីវកម្ម ការបង់ប្រាក់កម្ចីទិញផ្ទះ ផ្គត់ផ្គង់​ការ​រៀនសូត្រកូន និងប្រកបសកម្មភាពផ្សេងៗទៀត។ លោក ម៉ាឡូឡូស មានប្រសាសន៍ថា “យើងបានឃើញមនុស្សរាប់ពាន់នាក់ ដែលជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈប្រាក់កម្ចីហិរញ្ញវត្ថុពីធនាគារស្ថាបនា។ ទីនេះ វីងនឹងជួយធ្វើឱ្យក្តីសុបិន្តរបស់ពួកគេកាន់តែងាយស្រួលតាមរយៈការផ្ទេរប្រាក់ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទចល័ត។” លោក កាតូ នូរីហ៊ីកូ នាយកប្រតិបត្តិធនគារស្ថាបនា មានប្រសាសន៍ថា “យើងពិតជាមានសេចក្តីរំភើបរីករាយណាស់ ដែលបានចាប់ផ្តើមសេវាកម្មទាំងនេះជាមួយវីង ដែលនេះជាផ្នែកមួយនៃការសន្យារបស់យើងក្នុងការ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារដែលប្រកបដោយសុវត្ថិភាព មានភាពងាយស្រួលនិងរហ័ស។” លោក នូរីហ៊ីកូមានប្រសាសន៍ថា “អតិថិជនឥណទានក៏អាចធ្វើការទូទាត់ប្រាក់កម្ចី នៅតាមភ្នាក់ងារវីងចំនួនជាង 5000 កន្លែងទូទាំងប្រទេស។ […]

ចេញផ្សាយនៅ: Jun 12, 2018

ធនាគារស្ថាបនា និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សេវាកម្ម​ថ្មីសម្រាប់អតិថិជន​របស់ខ្លួន។ ឥឡូវនេះ អតិថិជនធនាគារស្ថាបនានឹងមាន​ងាយ​ស្រួល ​ក្នុងការផ្ទេរប្រាក់ និងទូទាត់ប្រាក់កម្ចីតាមរយៈសេវាកម្មដែលផ្តល់ជូនដោយធនាគារឯកទេសវីង។

ជាងនេះទៅទៀត អតិថិជនរបស់ធនាគារស្ថាបនាក៏អាចទទួលបានសេវាកម្មជាច្រើនពីធនាគារឯកទេសវីង តាមរយៈដៃគូពាណិជ្ជកម្មចំនួន ១២០០០ ដៃគូសហការបង់ប្រាក់ជាង២០០ និងដៃគូផ្ទេរប្រាក់ពីគ្រប់បណ្តាប្រទេសជាង៥០ នៅទូទាំងពិភពលោក និងសេវាកម្មវីងផ្សេងៗទៀត។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានភាពជឿជាក់ថា ភាពជាដៃគូនេះនឹងផ្តល់ជាឱកាសសម្រាប់មនុស្សរាប់លាននាក់ដែលមិនមាន ឬមិនធ្លាប់ប្រើប្រាស់សេវាកម្មធនាគារ​ នៅក្នុងតំបន់ប្រតិបត្តិការ​របស់​​​វីង ក្នុងការទទួលយកប្រាក់កម្ចីពីធនាគារស្ថាបនាដើម្បីពង្រីកអាជីវកម្ម ការបង់ប្រាក់កម្ចីទិញផ្ទះ ផ្គត់ផ្គង់​ការ​រៀនសូត្រកូន និងប្រកបសកម្មភាពផ្សេងៗទៀត។

លោក ម៉ាឡូឡូស មានប្រសាសន៍ថា “យើងបានឃើញមនុស្សរាប់ពាន់នាក់ ដែលជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈប្រាក់កម្ចីហិរញ្ញវត្ថុពីធនាគារស្ថាបនា។ ទីនេះ វីងនឹងជួយធ្វើឱ្យក្តីសុបិន្តរបស់ពួកគេកាន់តែងាយស្រួលតាមរយៈការផ្ទេរប្រាក់ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទចល័ត។”

លោក កាតូ នូរីហ៊ីកូ នាយកប្រតិបត្តិធនគារស្ថាបនា មានប្រសាសន៍ថា “យើងពិតជាមានសេចក្តីរំភើបរីករាយណាស់ ដែលបានចាប់ផ្តើមសេវាកម្មទាំងនេះជាមួយវីង ដែលនេះជាផ្នែកមួយនៃការសន្យារបស់យើងក្នុងការ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារដែលប្រកបដោយសុវត្ថិភាព មានភាពងាយស្រួលនិងរហ័ស។”

លោក នូរីហ៊ីកូមានប្រសាសន៍ថា “អតិថិជនឥណទានក៏អាចធ្វើការទូទាត់ប្រាក់កម្ចី នៅតាមភ្នាក់ងារវីងចំនួនជាង 5000 កន្លែងទូទាំងប្រទេស។ ការផ្ទេរប្រាក់ (ឬបញ្ចូលទឹកប្រាក់) ពីគណនីស្ថាបនាទៅគណនីវីងក៏នឹងមានភាពងាយស្រួលនិងរលូនផងដែរ នៅពេលសេវាកម្មធនាគារចល័តស្ថាបនា និងកម្មវិធីអាយ បេងឃីងរបស់ធនាគារ ស្ថាបនាចាប់ផ្តើម។”

សេវាហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារស្ថាបនា ទូទាត់​ប្រាក់កម្ចីឬផ្ទេរប្រាក់ពីគណនីវីង តាមរយៈការចុចលេខកូដ*989# កម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីង ជាង ៥០០០ កន្លែងនៅទូទាំងប្រទេស។

សម្រាប់រយៈពេលបីខែដំបូង ចាប់ពីសេវាកម្មត្រូវបានដាក់ឲ្យប្រើប្រាស់ អតិថិជននឹងមិនចាំបាច់ត្រូវ​បង់​កម្រៃសេវាកម្មនោះឡើយ សម្រាប់ប្រតិបតិ្តការដូចការទូទាត់ប្រាក់កម្ចីតាមវីង ឬផ្ទេរប្រាក់រវាងគណនីវីង និង​គណនីធនាគារស្ថាបនា។

បន្ថែមលើនេះ អតិថិជនរបស់ធនាគារស្ថាបនា ក៏អាចប្រើប្រាស់សេវាកម្មជាច្រើនទៀតរបស់វីង ដូចជា​បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក័យប័ត្រ ទិញទំនិញតាមអនឡាញ ផ្ទេរប្រាក់ទៅអ្នកកាន់គណនីវីង និងអ្នក​ដទៃទៀត តាមរយៈទូរស័ព្ទដៃរបស់ពួកគាត់យ៉ាងងាយស្រួល តាមរយៈកម្មវិធីស្មាតហ្វូនវីង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ធនាគារឯកទេសវីង
អ៊ីម៉ែល: marketing@wingmoney.com

ធនាគារស្ថាបនា
អ៊ីម៉ែលៈ info@sathapana.com.kh

អំពីធនាគារស្ថាបនា

ធនាគារស្ថាបនាគឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសម្បត្តិសរុបជាង 1 ពាន់លានដុល្លារ។ ធនាគារនេះមានបណ្តាញសាខាដ៏ធំបំផុតទីពីរនៅក្នុងប្រទេសនេះដែលមាន 169 សាខានិងបុគ្គលិកបម្រើការច្រើនជាង៤០០០នាក់។ ធនាគារផ្តល់ជូននូវផលិតផលនិងសេវាកម្មធនាគារពេញលេញដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ ផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅប្រទេស ការធានានិងការទូទាត់លើការនាំចេញនិងនាំ​​ ចូល។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.sathapana.com.kh

អំពីធានាគារឯកទេសវីង

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅប្រទេស​កម្ពុជា​។​ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។​បង្កើតឡើងក្នុងឆ្នាំ​២០០៩ ធនាគារឯកទេស​វីង​ ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់​ពេល​វេលា គ្រប់ទីកន្លែង​ដោយការ​ប្រើ​ប្រាស់​​ទូរស័ព្ទចល័ត។

ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នក​មិន​មាន​គណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល​ និងសេវាកម្មប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​លទ្ធភាព​ដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់​ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។

ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារ​ទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកលឆ្នាំ​២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការ​ទូទាត់​ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញ​ទូទាំង​ប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុន​នាំ​មុខ​ឧស្សាហកម្ម​ជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និង​ក្រុមហ៊ុន WorldRemit។

ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្ម​តាមរយៈសេវាកម្ម​សហគ្រាស​របស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំង​ក្រុមហ៊ុន​នានា​អាច​ប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និង​ភាព​រីក​ចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026